អានអត្ថបទ
ផ្សាយ : ០៦ កញ្ញា ឆ្នាំ២០២១ (អាន: ១៣២,៩៦០ ដង)
ព្រះរាជជីវប្រវត្តិនៃសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត

|
ព្រះរាជជីវប្រវត្តិនៃសម្ដេច
ព្រះមហាសុមេធាធិបតី ជួន ណាត ព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ រៀបរៀងដោយព្រះមុនីកោសល សូរ ហាយ តាមឯកសារខ្លះរបស់ព្រះឃោសធម្ម ប៉ុណ្យ សុម្ភោជ និងលោកទ្រិញ វ៉ាញ ១៩៧០ (ចម្លងចេញពីទស្សនាវដ្ដី អក្សរសាស្ត្រ មនុស្សសាស្ត្រ របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ) លេខពិសេស ខែធ្នូ ឆ្នាំ១៩៩៨ និងលេខពិសេស ខែមករា កុម្ភៈ មីនា ឆ្នាំ១៩៩៩។
ខ្ញុំព្រះករុណាអាត្មាភាព ជាសមាជិកនៃ គណៈកម្មការឃោសនា ដោយមានលោកទ្រិញ វ៉ាញ ជាប្រធាននៃគណៈកម្មការ អស់លោកជាសមាជិកគណៈកម្មការទាំងអស់មានលោក លាង ហាប់អាន ជាដើម បានផ្ទុកផ្ដាក់នូវការស្រាវជ្រាវរៀបរៀងព្រះរាជជីវប្រវត្តិ នៃសម្ដេចព្រះសង្ឃរាជមកលើខ្ញុំព្រះករុណាអាត្មាភាព ដូចមានលិខិតលេខ ៨៤៤ ព.ប ចុះថ្ងៃ ទី៧ ខែតុលា ឆ្នាំ១៩៦៩ ជាលិខិតលោក លាង ហាប់អាន នាយកវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ដែលតម្រូវមកលើខ្លួនខ្ញុំព្រះករុណាអត្មាភាពឲ្យស្រាវជ្រាវ រៀបរៀងព្រះរាជជីវប្រវត្តិនៃសម្ដេចព្រះសង្ឃរាជជាអម្ចាស់។ ខ្ញុំព្រះករុណាអត្មាភាព សូមទទួលការនេះដោយគោរព តាមសមានឆន្ទៈនៃគណៈកម្មការ។ ព្រះរាជជីវប្រវត្តិនៃសម្ដេចព្រះសង្ឃរាជនេះ ខ្ញុំព្រះករុណាអត្មាភាពសូមចែកជាបរិច្ឆេទ១២ ដើម្បីឲ្យងាយមើលចំណាំក្នុងបរិច្ឆេទមួយៗ តាមរយៈកាលនៃព្រះជីវភាព ព្រះវីរយភាព និងព្រះករណីយកិច្ចនៃ សម្ដេចព្រះសង្ឃរាជ ព្រមទាំងឲ្យងាយស្រួលក្នុងការរៀបរៀងវែកញែកសេចក្ដី ដូចតទៅនេះ អានបន្តសូមចុច ដោយ៥០០០ឆ្នាំ |