30
ថ្ងៃ ពុធ ទី ២៤ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០៣,០២៣
Today
ថ្ងៃម្សិលមិញ ១៨០,២៤៧
ខែនេះ ៤,៥៥០,០៤៦
សរុប ៣៩០,៦៣២,៥៣០
អានអត្ថបទ
ផ្សាយ : ០៦ តុលា ឆ្នាំ២០២១ (អាន: ៤៤,៦៩១ ដង)

ឃដិការសូត្រ



 

សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ស្តេចយាងទៅកាន់ចារិកក្នុងដែនកោសល ព្រមដោយភិក្ខុសង្ឃច្រើនអង្គ ។     ក្នុងអដ្ឋកថាធម្មបទ រឿងទី ៩ នៃពុទ្ធវគ្គ បញ្ជាក់ថា ព្រះតថាគតជាព្រះបរមសាស្តា  មានបរិវារជាព្រះភិក្ខុសង្ឃដ៏ច្រើនស្តេចចេញចាកក្រុងសាវត្ថី  ឆ្ពោះទៅកាន់ក្រុងពារាណសីដោយលំដាប់  ក្នុងរវាងផ្លូវព្រះអង្គទ្រង់គង់ប្រថាប់នៅនាទេវស្ថានមួយ  ជិតស្រុកតោទេយ្យគ្រាម ។

ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា  ព្រះកស្សបទសពល  ជាព្រះអរហន្តសម្មាសម្ពុទ្ធ  ធ្លាប់គង់ប្រថាប់ប្រទានឱវាទដល់ភិក្ខុសង្ឃក្នុងទីនេះ ដែលក្នុងកាលនោះ  ទីនេះមានឈ្មោះថា  វេភឡិគនិគម ។  នៅពេលដែលព្រះអានន្ទដ៏មានអាយុ ក្រាលសង្ឃាដីមានជាន់ ៤   បានអារាធនាយាងព្រះតថាគតថា បពិត្រព្រះអង្គដ៏ចម្រើន បើដូច្នោះ  សូមព្រះដ៏មានព្រះភាគទ្រង់គង់សិន  កាលបើព្រះអង្គទ្រង់គង់ហើយ  ភូមិប្រទេសនេះ    នឹងបានឈ្មោះថា    មានព្រះអរហន្តសម្មាសម្ពុទ្ធ ២ ព្រះអង្គ   ទ្រង់បានប្រើប្រាស់ហើយ ។

កាលដែលព្រះដ៏មានព្រះភាគ  ទ្រង់គង់ប្រថាប់ហើយ  ទើបព្រះអង្គទ្រង់ត្រាស់សម្តែងប្រវត្តិរឿងរ៉ាវរបស់ព្រះអង្គ  ដែលក្នុងកាលនោះ  ព្រះអង្គជាព្រះបរមពោធិសត្វ  ជោតិបាលមាណព  មាន  ឃដិការ  ស្មូនឆ្នាំងជាសម្លាញ់ដ៏ជាទីពេញចិត្ត ។  ឃដិការស្មូនឆ្នាំងជាព្រះអនាគាមិបុគ្គល និងជាអ្នកបម្រើដ៏ប្រសើររបស់ព្រះសម្មាសម្ពុទ្ធកស្សបទសពល  ឃដិការស្មូនឆ្នាំងនេះឯងដែលបានបបួល  បានណែនាំព្រះបរមពោធិសត្វ ដោយការបបួលដ៏មានកម្លាំងក្រៃលែង  ដើម្បីបានព្រះបរមពោធិសត្វ  ជោតិបាលមាណព  ចូលគាល់ព្រះសម្មាសម្ពុទ្ធ  នៅត្រង់វេភឡិគនិគមនោះឯង ។  

ជោតិបាលមាណព  បរមពោធិសត្វ  មានត្រកូលខ្ពង់ខ្ពស់ជាងឃដិការស្មូនឆ្នាំង  លុះដល់ឃដិការស្មូនឆ្នាំង   បបួលជាច្រើនដង   រហូតដល់ចាប់ទាញសក់ទៅទៀត  ទើបគិតថា  អស្ចារ្យណាស់  នេះមិនមែនជាការចាប់ទាញដ៏ថោកថយឡើយ  ហើយក៏មិនមែនជាកម្លាំងផ្ទាល់របស់សម្លាញ់ដែរ  គឺពិតជាកម្លាំងរបស់ព្រះសាស្តាសម្មាសម្ពុទ្ធ លុះគិតដូច្នេះហើយ ទើបបានព្រមចូលគាល់ព្រះសម្មាសម្ពុទ្ធ   ស្តាប់ធម្មកថា ។

ព្រះកស្សប ទសពល  ទ្រង់ត្រាស់នូវធម្មកថាដើម្បីឲ្យជោតិបាលមាណពត្រឡប់មកមានសតិ  ដោយន័យនេះ  គឺថា  ម្នាលជោតិបាល  អ្នកមិនមែនជាបុគ្គលធ្លាក់ចុះក្នុងឋានៈថោកថយនោះឡើយ    ព្រោះអ្នកបានប្រាថ្នា សព្វញ្ញុតញ្ញាណ  នឹងបានឡើងកាន់មហាពោធិបល្ល័ង្ក  ដូច្នេះ  បុគ្គលដូចជាអ្នកហ្នឹងឯង  មិនគប្បីរស់នៅដោយសេចក្តីប្រមាទឡើយ ។

ព្រះបរមពោធិសត្វ  បានចូលកាន់ផ្នួសតាំងនៅក្នុងចតុប្បារិសុទ្ធិសីល  ហើយរៀននូវព្រះពុទ្ធវចនៈគឺព្រះត្រ័យបិដក  សមាទានធុតង្គ ១៣  ចូលព្រៃ  បំពេញគតវត្ត  និងបច្ចាគតវត្ត  ធ្វើសមណធម៌ចម្រើនវិបស្សនា ។  បន្ទាប់មក  ព្រះកស្សបទសពល  ទ្រង់យាងទៅកាន់ព្រៃឥសិបតនមិគទាយវ័ន  ជិតក្រុងពារាណសី ។  

ព្រះរាជាដែនកាសីក្នុងកាលនោះ  ព្រះនាមព្រះបាទកិកិ  បានអារាធនាព្រះដ៏មានព្រះភាគ  ព្រមដោយភិក្ខុសង្ឃទទួលចង្ហាន់  និងអារាធនាព្រះអង្គឲ្យគង់ចាំវស្សាក្នុងក្រុងពារាណសី  ទាំងរ៉ាប់រងបម្រើព្រះពុទ្ធអង្គនិងភិក្ខុសង្ឃ ២ ម៉ឺនអង្គ  ប៉ុន្តែព្រះបរមសាស្តាសម្មាសម្ពុទ្ធ  មិនបានទទួលក្នុងការចាំព្រះវស្សា នៅក្នុងក្រុងពារាណសីឡើយ ព្រោះព្រះអង្គបានទទួលពាក្យរបស់ឃដិការស្មូនឆ្នាំងទៅហើយ  រឿងនេះ  បានធ្វើឲ្យព្រះរាជាមានព្រះចិន្តារាយមាយ  ទោមនស្សក្នុងព្រះហឫទ័យ ។

ព្រះរាជាទ្រង់ទោមនស្ស តូចព្រះហឫទ័យពិត តែមិនមែនប្រារព្ធទៅរកព្រះតថាគតឡើយ  ព្រោះព្រះរាជាទ្រង់ជាព្រះសោតាបន្នបុគ្គល  គ្រាន់តែព្រះអង្គតូចព្រះហឫទ័យថា  យើងមិនបានថ្វាយទានអស់ ៣ ខែ មិនបានស្តាប់ព្រះធម៌  និងមិនបានបដិបត្តិភិក្ខុសង្ឃដល់ទៅ ២ ម៉ឺនអង្គ  គឺទ្រង់ទោមនស្សរឿងហ្នឹងឯង ។

ព្រះអដ្ឋកថា  បានសម្តែងអំពីដំណើរដែលព្រះបាទកិកិ  សម្រេចសោតាបត្តិផល គឺក្នុងកាលដើមឡើយ ព្រះរាជាទ្រង់រាប់អានពួកព្រាហ្មណ៍  ពេលមួយទ្រង់ចេញទៅបំពេញរាជកិច្ចជាយដែន  បានផ្តាំផ្ញើកិច្ចការបម្រើព្រាហ្មណ៍ទាំងនោះ   នឹងធីតារបស់ព្រះអង្គព្រះនាមឧរច្ឆទា ។ ព្រះនាងឧរច្ឆទាចុះពីប្រាសាទមកហើយ មិនបានជ្រះថ្លានឹងពួកព្រាហ្មណ៍ទាំងនោះឡើយ ដោយសារពួកព្រាហ្មណ៍ទាំងនោះខ្វះការសង្រួម សម្លឹងមើលព្រះនាងមិនដាក់ភ្នែក... ព្រះនាងក៏ឡើងកាន់ប្រាសាទវិញទៅ ។  

ថ្ងៃមួយទតព្រះនេត្រទៅថ្នល់  ព្រះនាងជ្រះថ្លានឹងព្រះអគ្គសាវ័ក  ឲ្យគេនិមន្តមកហើយ  ប្រគេនចង្ហាន់បិណ្ឌបាត ស្តាប់ព្រះធម្មទេសនា សម្រេចសោតាបត្តិផល ។  លុះដល់ព្រះរាជាស្តេចយាងមកវិញ  ដើម្បីដោះស្រាយក្នុងរឿងនេះ  ពួកញាតិរបស់ព្រះនាងឧរច្ឆទា  បានសូមពរអំពីព្រះរាជាឲ្យព្រះនាងឧរច្ឆទាសោយរាជ្យ ៧ ថ្ងៃ  តាមដែលព្រះរាជាបានប្រទានពរតាំងពីព្រះនាងទើបតែប្រសូតមកនោះឯង ។  

នៅពេលបានសោយរាជ្យ  ព្រះនាងបានចាត់ចែងថ្វាយទាន  យាងព្រះបិតាឲ្យមកស្តាប់ព្រះធម្មទេសនាដែលព្រះពុទ្ធអង្គទ្រង់ត្រាស់សម្តែង  ព្រះរាជាក៏បានតាំងនៅក្នុងសោតាបត្តិផលពេលនោះឯង ។  ជាធម្មតារបស់ព្រះសោតាបន្នបុគ្គល  រមែងមិនមានអាឃាតប្រារព្ធចំពោះព្រះតថាគតឡើយ  ហើយក្នុងកាលនោះ  ព្រះរាជាដែនកាសី  ព្រះនាមកិកិ  បានក្រាបបង្គំទូលសួរព្រះកស្សបទសពល ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ចុះបុគ្គលដទៃណាមួយ  ដែលជាអ្នកបម្រើដ៏វិសេសជាងខ្ញុំព្រះអង្គទៅទៀតនោះ  តើមានដែរឬ  ព្រះអង្គ ?

នៅក្នុងបិដក ៩ ទំព័រ  ដែលព្រះពុទ្ធកស្សបទសពល  ទ្រង់ត្រាស់សម្តែងសរសើរគុណរបស់ឃដិការស្មូនឆ្នាំង ។  នៅក្នុងគម្ពីរពុទ្ធវង្សបិដកលេខ ៧៧  ទំព័រ ២២៦  សម្តែងថា  ឧបាសកដែលជាអគ្គឧបដ្ឋាកនៃព្រះកស្សបទសពល   គឺសុមង្គលឧបាសក ១    និងឃដិការឧបាសក ១ ដូចគ្នានឹងនៅក្នុងព្រះសាសនាព្រះសមណគោតមបរមគ្រូ  គឺចិត្តឧបាសក ១  និងហត្ថាឡវកឧបាសក ១  ដោយប្រការដូច្នេះឯង ។ សូមអនុមោទនា !

ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រភាគ១១
ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៤៨,៣០៣ ដង)
សម្លឹង​មនុស្ស​ល្អ​ឬ​អាក្រក់
ផ្សាយ : ៣១ មីនា ឆ្នាំ២០២៤ (អាន: ២,៨២០ ដង)
ការចម្រេីនផ្លូវទៅកាន់ព្រះនិពា្វន
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៤៦០ ដង)
មនុស្ស​ស្លឹក​ឈើ​ជ្រុះ និង​មនុស្ស​ផ្កាយ
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣ (អាន: ១១,៨៩៨ ដង)
មនុស្ស​បង្កើត​ព្រះ​ជា​ម្ចាស់​
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៨៧២ ដង)
ពិចារណា​តាម​សេចក្តី​នៃ​ព្រះ​ពុទ្ធ​ភាសិត​
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២១ (អាន: ១៣,៤៧៨ ដង)
សត្វ​ទាំង​ឡាយ មាន​កម្ម​ជា​របស់​ខ្លួន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.64
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿