ថ្ងៃ អាទិត្យ ទី ២៣ ខែ មិថុនា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៣៤,៨៨១
Today
ថ្ងៃម្សិលមិញ ១៥៨,០០៩
ខែនេះ ៤,២៩០,៣៦១
សរុប ៤០៥,០៧៣,០៨៦
អានអត្ថបទ
ផ្សាយ : ០១ មេសា ឆ្នាំ២០២១ (អាន: ៤១,៩៨៨ ដង)

បុណ្យគឺជាធម្មជាតិលាងជំរះចិត្តឲ្យស្អាត



 

បុណ្យគឺជាធម្មជាតិលាងជំរះចិត្តឲ្យស្អាត កុសលចុះក្នុងអត្ថថាកាត់ផ្តាច់នូវអកុសល ពាក្យថាបុណ្យកុសលរមែងប្រាសចាកលោភៈទោសៈមោហៈ តែងសម្បយុត្តិដោយបញ្ញាជានិច្ច ។ 
 
បុគ្គលឥតបញ្ញាធ្វើបុណ្យកុសលមិនបានល្អឡើយ ព្រោះតែងមានការប្រាថ្នាផលតបស្នងជាប់មកជាមួយ តែយ៉ាងណាក៏ល្អជាងអត់ធ្វើដែរ កុំចេះតែតិះដៀលអ្នកដែលគ្នាខំធ្វើហើយនោះពេកអី ដរាបណាការធ្វើបុណ្យគឺដើម្បីឲ្យអ្នកដទៃបានក្តីសុខតែម៉្យាង ដរាបនោះបុណ្យគឺបរិបូរណ៍ដោយបញ្ញាហើយ ។
 
អ្នកដែលកែប្រែឈប់ធ្វើអំពើបាប មិនត្រូវរំលឹកពីអំពើអាក្រក់នោះឡើងវិញឡើយ ព្រោះការរំលឹកម្តងគឺដូចជាបានធ្វើកម្មនោះឡើងវិញម្តង(ជវនសោយអារម្មណ៍ជាថ្មី៤៥០០០០ដង ម្តងទៀត) រំលឹកពីរដងដូចបានធ្វើកម្មនោះពីរដងដូច្នោះដែរ ។
 
បើជួបមនុស្សមានកំហុស សូមអនុញ្ញាត្តិឲ្យគេបានកែប្រែកំហុសផង កុំយកអតីតកាលមកសង្កត់ឲ្យគ្នារើជំងឺចាស់ឡើងវិញ លោកនេះមិនមានមនុស្សដែលមិនធ្លាប់ធ្វើខុសនោះឡើយ ។ សូម្បីតែព្រះពោធិសត្វលោកក៏ធ្លាប់មានកំហុស ធ្លាប់ធ្លាក់នរក លោកលែងធ្វើខុសបានតែ៤៥ឆ្នាំក្រោយការត្រាស់ដឹងនេះប៉ុណ្ណោះ ព្រះមហាមោគ្គល្លានជាអគ្គមហាសាវ័កឆ្វេងក៏លោកធ្លាប់បានសម្លាប់មាតាបិតាក្នុងអតីតជាតិ ដែលផលកម្មតាមផ្តន្ទាលោក ជាតិណាក៏លោកត្រូវស្លាប់ដោយដាច់ព្រះសីសៈ(ដាច់ក្បាល)សូម្បីតែជាព្រះខីណាស្រពហើយក៏ដោយ ។
 
ជនណាសាងបាបនឹងសៅហ្មងដោយខ្លួនឯង ជនណាសាងបុណ្យនឹងបរិសុទ្ធដោយខ្លួនឯង សេចក្តីបរិសុទ្ធមិនបរិសុទ្ធ ល្អក់ប៉ុណ្ណាថ្លាប៉ុណ្ណា គឺមានខ្លួនឯងជាអ្នកដឹង មិនមានអ្នកដទៃណាមកធ្វើឲ្យយើងសៅហ្មងឬបរិសុទ្ធបានឡើយ ។
 
បើយើងខ្លាចទុក្ខត្រូវខំកំចាត់ហេតុរបស់វាចោលចេញ កុំធ្វើអំពើបាបទាំងក្នុងទីវាលនិងក្នុងទីកំបាំង។បុគ្គលមិនមែនថោកទាបព្រោះជាតិត្រកូលទេ ទាំងមិនមែនថ្លៃថ្នូរព្រោះតែជាតិត្រកូលដែរ ថោកទាបឬថ្លៃថ្នូរគឺនៅលើអំពើកម្មរបស់ខ្លួន។ផលកម្មមិនដែលអត់អោនត្រាប្រណីដល់អ្នកប្រព្រឹត្តិម្តងណាឡើយ ទាំងក្នុងបច្ចុប្បន្ននិងអនាគត តុលាការកម្មមិនចេះសុីសំណូកជាដាច់ខាត ! ភាពសោកសៅដោយការស្តាយក្រោយនឹងតាមលងអ្នកគ្រប់ពេលវេលាសូម្បីតែក្នុងការយល់សប្តិ ទោះបីជាអ្នកមិនចេះឈឺចាប់ដោយវិប្បដិសារីយ៍ក៏ដោយ ។
 
ហេតុអីអ្នកធ្វើអំពើអាក្រក់មិនឃើញទទួលផលភ្លាមៗ? ត្រូវចាំថាកម្មនិងផលកម្មគឺសូន្យចាកគ្នា មានន័យថាវេលាកំពុងធ្វើកម្មគឺផលមិនទាន់ហុចឲ្យទេ ដល់ពេលផលហុចឲ្យគឺហុចឲ្យផ្ទួនៗគ្នានាំឲ្យវិនាសហិនហោចខ្លោចផ្សាស្លាប់ព្រាត់ប្រាសយ៉ាងវេទនាអស់ទៅ ។ សូម្បីទឹកក្អមគង់នឹងពេញដោយតំណក់ទឹក យ៉ាងណាមិញជនពាលសន្សំបាបបន្តិចម្តងគង់នឹងពេញដោយអំពើបាប ហើយឲ្យផលដូច្នោះដែរ ។
 
ប៉ុន្តែយើងទេដែលចេះតែចង់ឲ្យគេបានទទួលផលឆាប់ៗលើអំណាចកម្ម បាបមិនទាន់ឲ្យផលត្រឹមណាជនពាលរមែងចូលចិត្តថាអំពើបាបមានរសផ្អែមត្រឹមនោះ តែកាលណាបាបឲ្យផលហើយទើបជួបនូវសេចក្តីទុក្ខសមតាមផលកម្មរបស់ខ្លួន « អ្វីៗ កើតឡើងសុទ្ធតែមានហេតុផល វាមកដល់តាមពេលវេលាច្បាស់លាស់របស់វា » ។
 
ប្រភពហ្វេសប៊ុក Thong Nidamony
ដោយ៥០០០ឆ្នាំ


 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥៤,៩០០ ដង)
ព្រះ​តថាគត​ទ្រង់​ត្រាស់​តែ​វាចា​ពិត​ និងប្រកប​ដោយ​ប្រយោជន៍
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ២៦,៨៧៨ ដង)
ការច្រណែនអ្នកដទៃ គឺជាការសម្លាប់ខ្លួនឯង
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២១ (អាន: ២៧,០៨៤ ដង)
បុគ្គល​ដែល​គួរសេពគប់​និង​មិន​គួរ​សេពគប់
ផ្សាយ : ១៦ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ១៣,៦៨១ ដង)
គោលការណ៍​វាយតម្លៃ​ការ​អភិវឌ្ឍ ៤ផ្នែក
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៨៣៣ ដង)
ការ​រួម​រស់​រវាង​ប្ដី​ប្រពន្ធ​មាន ៤ យ៉ាង
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ៧១,១៧៣ ដង)
សម្លឹង​ដោយ​បញ្ញា នឹង​ឃើញ​សេចក្ដី​ប្រាថ្នា​ល្អ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.79