ថ្ងៃ សុក្រ ទី ០១ ខែ ធ្នូ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៦០,០៩៩
Today
ថ្ងៃម្សិលមិញ ១៦៤,៣៣៣
ខែនេះ ១៦០,០៩៩
សរុប ៣៥៧,០០៤,០៧៣
Flag Counter
អានអត្ថបទ
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៤១,១៩៦ ដង)

មហាធម្មសមាទានសូត្រ



ស្តាប់សំឡេង

 

សម័យមួយ  ព្រះដ៏មានព្រះភាគ  ទ្រង់គង់នៅនាព្រះមហាវិហារជេតពន  ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីបំណងប្រាថ្នារបស់សត្វ ទាំងឡាយ ។ សត្វទាំងឡាយប្រាថ្នាឲ្យអារម្មណ៍មិនល្អ  គឺអារម្មណ៍មិនជាទី ប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត ឲ្យសាបសូន្យទៅ ចំណែក  អារម្មណ៍ល្អៗ  ដែលជាទីប្រាថ្នា  ជាទីត្រេកអរ  ជាទីគាប់ចិត្ត  គប្បីចម្រើនឡើង  ប៉ុន្តែទោះជាសត្វទាំងឡាយប្រាថ្នាដូច្នេះក៏ដោយ  ក៏មិន បានសម្រេចដូចប្រាថ្នាគឺបានតែអារម្មណ៍មិនល្អ  ចំណែកអារម្មណ៍ ល្អៗរមែងសាបសូន្យទៅ  តើព្រោះហេតុអ្វី ។


 
យថាតំ  អវិទ្ទសុនោ  ព្រោះបុថុជ្ជនអន្ធពាលមិនដឹងតាម ពិត  ក៏រមែងដូច្នោះឯង ។  បុថុជ្ជនល្ងង់ខ្លៅ  មិនស្គាល់ធម៌ដែលគួរ សេពគប់ ក៏មិនស្គាល់ធម៌ដែលមិនគួរសេពគប់ដែរ ព្រោះហេតុតែមិនស្គាល់ធម៌ដូច្នេះ ក៏បានសេពគប់នូវធម៌ដែលមិនគួរសេពគប់ ហើយ បែរជាមិនសេពគប់នូវធម៌ដែលគួរសេពគប់ទៅវិញ ដូច្នេះទើបមិនបានសម្រេចតាមប្រាថ្នា  បានតែអារម្មណ៍មិនល្អទៅវិញហ្នឹងឯង ។

យថាតំ វិទ្ទសុនោ ព្រះអរិយសាវ័កជាអ្នកចេះដឹងតាម ពិត  មានសភាពផ្ទុយគ្នាអំពីបុថុជ្ជនអន្ធពាលដែលមិនដឹងតាមពិត ។   

ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្តែងនូវធម្មសមាទាន ៤ យ៉ាង  ធម្មសមាទានក្នុងព្រះសូត្រនេះ  គឺព្រះអង្គទ្រង់ត្រាស់យក អកុសលកម្មបថ ១០  និងកុសលកម្មបថ ១០ មកជាធម៌ដែលគេកាន់ យកជាការប្រព្រឹត្ត  មានបាណាតិបាតជាដើម ។  ៤ យ៉ាងគឺ
     ១- ទុក្ខក្នុងបច្ចុប្បន្ន  ទាំងមានទុក្ខជាវិបាកតទៅ
     ២- សុខក្នុងបច្ចុប្បន្ន  តែមានទុក្ខជាវិបាកតទៅ
     ៣- ទុក្ខក្នុងបច្ចុប្បន្ន  តែមានសុខជាវិបាកតទៅ
     ៤- សុខក្នុងបច្ចុប្បន្ន  ទាំងមានសុខជាវិបាកតទៅ
 


អវិជ្ជាគតោ បុគ្គលដែលធ្លាក់នៅក្នុងអំណាចនៃអវិជ្ជា  រមែងមិនដឹង  មិនស្គាល់នូវធម្មសមាទានទាំង ៤ នេះតាមពិតឡើយ ម្ល៉ោះហើយ  ក៏បានសេពគប់នូវធម្មដែលនាំឲ្យបាននូវអារម្មណ៍មិនល្អ មិនជាទីប្រាថ្នា  មិនជាទីត្រេកអរ  មិនជាទីគាប់ចិត្ត  ចំណែកអារម្មណ៍ ល្អៗសាបសូន្យអស់  នេះជារឿងរបស់បុថុជ្ជនល្ងង់ខ្លៅ ( យថាតំ   អវិទ្ទសុនោ )  ដែលមិនបានវៀរចាកនូវអកុសលកម្មបថ ១០ នោះ  ដូចបាលីថា តំ  អវិទ្ធា  អវិជ្ជាគតោ  យថាភូតំ   នប្បជានន្តោ  តំ  សេវតិ  តំ  ន  បរិវជ្ជេតិ  ប្រែថា បុគ្គលមិនដឹងនូវ ធម្មសមាទាននោះ  ជាអ្នកធ្លាក់ចូលក្នុងអំណាចនៃអវិជ្ជា  រមែងមិនដឹងច្បាស់តាមសេចក្តីពិត  ក៏បានសេពនូវធម្មសមាទាននោះ  មិន វៀរចាកនូវធម្មសមាទាននោះឡើយ ។ 
 


វិជ្ជាគតោ ជាអ្នកដែលធ្លាក់ក្នុងអំណាចនៃវិជ្ជា រមែងមានការចេះដឹងនៅក្នុងធម្មសមាទាន ៤ យ៉ាងនេះ តាមសេចក្តីពិត ក៏មិនបានសេពគប់នូវធម្មសមាទានណា ដែលនាំឲ្យបាននូវអារម្មណ៍មិនល្អ គឺជាបុគ្គល​​វៀរចាកនូវធម្មសមាទាននោះ   ដែលធ្វើឲ្យអារម្មណ៍ទាំងឡាយដែលជាទីប្រាថ្នា  ជាទីត្រេកអរ ជាទីគាប់ចិត្ត  រមែងចម្រើនឡើង នេះជារឿងរបស់ព្រះអរិយសាវ័កអ្នកចេះដឹង ( យថាតំ  វិទ្ទសុនោ ) ដែលបានវៀរចាកនូវអកុសលកម្មបថ ១០ ដូចបាលី  ព្រះពុទ្ធដីកាថា តំ វិទ្ធា វិជ្ជាគតោ យថាភូតំ បជានន្តោ តំ ន  សេវតិ  តំ  បរិវជ្ជេតិ  ប្រែថា  បុគ្គលដែលបានដឹងនូវធម្មសមាទាននោះ ជាអ្នកធ្លាក់ចូលក្នុងអំណាចនៃវិជ្ជា  មានការដឹងច្បាស់ តាមសេចក្តីពិត  រមែងមិនសេពនូវធម្មសមាទាននោះឡើយ  គឺវៀរចាកនូវធម្មសមាទាននោះឯង ។ 

អ្នកសិក្សាក្នុងព្រះសូត្រនេះ  អាចសង្ស័យងេងងោងបាន  បើមិនបានភ្ជាប់សេចក្តីអំពីខាងដើមនៃព្រះសូត្រទេនោះ ។  សេចក្តីខាងដើមគឺការដែលចេះតែបាននូវអារម្មណ៍មិនល្អ  អារម្មណ៍ល្អសាបសូន្យ គឺព្រោះហេតុអកុសលកម្មបថ ១០ នោះឯង  ជាបន្តគឺព្រះដ៏មានព្រះភាគ  ទ្រង់ត្រាស់អំពីអន្ធបុថុជ្ជន ( យថាតំ អវិទ្ទសុនោ ) ដែលមិនដឹងនូវធម្មសមាទានទាំង ៤ រមែងសេពនូវអកុសលកម្មបថ ១០     ( តំ សេវតិ )  មិនវៀរនូវអកុសលកម្មបថ  ១០   នោះ  (  តំ   ន  បរិវជ្ជេតិ )  មិនមែនសេពនូវធម្មសមាទានទាំង  ៤ មិនវៀរនូវធម្មសមាទានទាំង ៤ នោះៗទេ ។  ចំណែកខាងព្រះអរិយសាវ័ក  ( យថា​តំ ​វិទ្ទ​សុ​នោ​ )  ដែលបានចេះដឹងក្នុងធម្មសមាទានទាំង ៤ ហើយ  រមែងមិនសេពនូវអកុសលកម្មបថ  ( តំ  ន  សេវតិ )  វៀរចាកនូវអកុសលកម្មបថនោះ ( តំ  បរិវជ្ជេតិ )  គឺមិនមែនបានសេចក្តីថា  មិនសេពនូវធម្មសមាទានទាំង ៤ នោះ  វៀរចាកនូវ     ធម្មសមាទានទាំង ៤  នោះឡើយ ។  
 


ធម្មសមាទានទី ១  គឺអកុសលកម្មបថ ១០ ដែលអ្នកប្រព្រឹត្ត ប្រកបដោយទុក្ខទោមនស្ស  ទោះជាកាមេសុមិច្ឆា  អភិជ្ឈា  និងមិច្ឆាទិដ្ឋិ  កើតនៅតែក្នុងលោភមូលចិត្ត  ប៉ុន្តែកម្មបថបីនេះប្រកបដោយ ទុក្ខ​ទោមនស្ស ក្នុងបុព្វចេតនា  និងអបរចេតនា  នៅក្នុងធម្មសមាទាន    ទី ១  នេះ ។

ធម្មសមាទានទី ២  គឺអកុសលកម្មបថ ១០ ដែលអ្នកប្រព្រឹត្ត ប្រកបដោយសុខសោមនស្ស  ទោះជា បាណាតិបាត  ផរុសវាចា  និងព្យាបាទ ដែលកើតនៅតែក្នុងទោសមូលចិត្តក៏ដោយ ប៉ុន្តែរមែង    សុខសោមនស្សក្នុងបុព្វចេតនា  និងអបរចេតនា  ប្រព្រឹត្តទៅនៅក្នុងធម្មសមាទានទី ២ នេះ ។

ធម្មសមាទានទី ៣  គឺកុសលកម្មបថ ១០ ដែលជាទុក្ខ-ទោមនស្ស  ដោយបុព្វចេតនា  និងអបរចេតនា ។

ធម្មសមាទានទី ៤  គឺកុសលកម្មបថ ១០ ដែលប្រព្រឹត្តទៅជា សុខដោយចេតនាទាំងបីកាល ។

ធម្មសមាទានទី ១ ប្រៀបដូច  ផ្លែននោងព្រៃ  រសជាតិល្វីង ទាំងដែលគេយកមកលាយដោយថ្នាំពិសទៀត  ធម្មសមាទានទី ២ ប្រៀបដូច  ភាជន៍សំរឹទ្ធិពេញដោយទឹកផ្អែមឆ្ងាញ់  តែលាយដោយថ្នាំ ពិស  ធម្មសមាទានទី ៣  ប្រៀបដូច ទឹកមូត្រស្អុយលាយដោយថ្នាំសម្រាប់ព្យាបាលរោគស្គមលឿង  ធម្មសមាទានទី ៤ ប្រៀបដូច  ទឹកដោះ  ទឹកឃ្មុំ  និងទឹកអំពៅលាយគ្នាធ្វើថ្នាំព្យាបាលរោគធ្លាក់ ឈាម  ។    ធម្មសមាទានពីរខាងដើម   ក្នុងសេចក្តីប្រៀបគឺធ្វើឲ្យអ្នកផឹកនោះឯងមិនឆ្ងាញ់ក៏ដោយ  ឆ្ងាញ់ក៏ដោយ  លទ្ធផលគឺស្លាប់ដោយ ជាតិពិសហ្នឹងឯង  ចំណែកពីរខាងចុង  ទាំងមិនឆ្ងាញ់  ទាំងឆ្ងាញ់  គឺ សុទ្ធតែបានជារោគនោះៗ  ដោយអំណាចនៃភេសជ្ជៈព្យាបាលរោគ។   
 


នៅខាងចុងនៃព្រះសូត្រ  ព្រះបរមសាស្តាទ្រង់ត្រាស់សម្តែង ធម្មសមាទានទី ៤ ដែលមានសេចក្តីសុខក្នុងបច្ចុប្បន្នផង  ទាំងមាន សេចក្តីសុខតទៅផង ប្រៀបដូចជាព្រះអាទិត្យរះក្នុងសរទសម័យមេឃស្រឡះ​​ក្នុងខែខាងចុងនៃវស្សានរដូវ  មានរស្មីរុងរឿងត្រចះត្រចង់ ។  ធម្មសមាទានទី ៤ នេះ  អាចគ្របសង្កត់នូវពាក្យផ្សេងៗ របស់ពួកសមណព្រាហ្មណ៍ដទៃក្រៅព្រះពុទ្ធសាសនាដ៏ច្រើន  ដូចពាក្យថា  សេចក្តីសុខគឺទាល់តែធ្វើខ្លួនឲ្យលំបាកទើបបាន  ដូច្នេះ   ជាដើម ។ ក្នុងព្រះអដ្ឋកថា ប្រាប់ថា ព្រះសូត្រនេះ ពួកទេវតាជ្រះថ្លា  ពេញចិត្តដ៏ក្រៃលែង  ទាំងបានលើករឿងទេវតាជាព្រះសោតាបន្នមួយ អង្គ  ពោលពាក្យសាធុការ  អនុមោទនាក្នុងការស្វាធ្យាយនូវព្រះសូត្រ នេះ  នៃព្រះភិក្ខុមួយអង្គ ។

ដកស្រង់ចេញពីសៀវភៅ សិក្សាព្រះសូត្រ ភាគ៧
ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៦ កុម្ភះ ឆ្នាំ២០២២ (អាន: ៦០,១៧៤ ដង)
ស្រឡាញ់​និង​ស្អប់ ត្រឡប់​ដូរផ្លាស់
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២១ (អាន: ១២,៣៨១ ដង)
ដែល​ឈ្មោះ​ថា​ជា​ទុក្ខ​ហើយ គឺ​មិនមាន​អ្នក​ណា​ប្រាថ្នា​ឡើយ
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ១៩,៥៦៧ ដង)
កិ​រិ​យា​វៀ​រ​ចាក​នូវ​បាប
ផ្សាយ : ០១ មេសា ឆ្នាំ២០១៣ (អាន: ១២,៩៣៥ ដង)
រាល់​សកម្ម​ភាព​​ជីវិត​ព្រោះ​​មាន​ចិត្ត​ជា​ប្រធាន
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៧១៨ ដង)
សុខ​កាយ​ជា​មួយ​នឹង​សុខ​ចិត្ត
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៣,១៩៣ ដង)
ចិត្តស្ងប់ព្រោះបញ្ចប់គំនុំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕