30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៥០,២៧១
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៨០៧,៤៥៨
សរុប ៣៨៩,៨៨៩,៩៤២
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ៣៥,១១០ ដង)

សេលសូត្រ



ស្តាប់សំឡេង

 

សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ស្តេច​យាង​ទៅ​កាន់​អង្គុត្តរាប​ជន​បទ ព្រម​ទាំង​ភិក្ខុ​សង្ឃ ១២៥០ អង្គ ដែល​ជា​ព្រះភិក្ខុ​សង្ឃ​ក្នុង​ចតុរង្គ​សន្និបាត​នោះ​ឯង ។ សម័យ​នោះ កេណិយជដិល បាន​ចូល​គាល់​ព្រះដ៏មាន​ព្រះភាគ ស្ដាប់​ព្រះធម្មទេសនា មាន​សេចក្តី​ជ្រះថ្លា អារាធនា​ព្រះដ៏មាន​ព្រះភាគ និង​ព្រះភិក្ខុ​សង្ឃ​ទាំង​អស់​អង្គ ទទួល​ភត្តាហារ​ក្នុង​ថ្ងៃ​ស្អែក ។

ក្នុង​សម័យ​នោះ​ដែរ សេលព្រាហ្មណ៍ អាស្រ័យ​នៅ​ក្នុង​អាបណនិគម ចេះ​ចប់​ក្នុង​គម្ពីរ​ត្រៃវេទ និង​គម្ពីរ​ផ្សេង​ៗ​ទៀត បង្រៀន​កូន​សិស្ស ៣០០ នាក់ ហើយ​សេល​ព្រាហ្មណ៍​នេះ​ឯង​ធ្លាប់​ជាទី​ជ្រះថ្លា​របស់​កេណិយជដិល​រហូត​មក ។ សេល​ព្រាហ្មណ៍ ព្រម​ទាំង​កូន​សិស្ស បាន​ចូល​ទៅ​កាន់​អាស្រម​របស់​កេណិយ​ជដិល ក៏​បាន​ឃើញ​មនុស្ស​ទាំង​ឡាយ កំពុង​តែ​ធ្វើ​កិច្ចការ​ផ្សេង​ៗ អ៊ូអរ​ក្នុង​ទី​នោះ លុះ​សាក​សួរ​ដឹង​រឿង​ថា មាន​ការ​រៀបចំ​ថ្វាយ​ទាន​ចំពោះ​ព្រះសម្មាសម្ពុទ្ធ និង​ភិក្ខុ​សង្ឃ​ សេល​ព្រាហ្មណ៍​មាន​សេចក្តី​ត្រេកអរ​ដ៏​ក្រៃលែង​ទាំង​សួរ​បញ្ជាក់​ពាក្យ​ថា​ព្រះពុទ្ធ​ជា​ច្រើន​ដង​ទៀត​ផង ហើយ​បាន​គិត​ថា ពាក្យ​ថា​ព្រះពុទ្ធ​នេះ រក​បាន​ដោយ​ក្រ​ក្នុង​លោក ។

សេល​ព្រាហ្មណ៍​បាន​ចូល​គាល់​ព្រះដ៏មាន​ព្រះភាគ បាន​ឃើញ​នូវ​មហា​បុរិស​លក្ខណៈ ៣២ ប្រការ​របស់​ព្រះដ៏មាន​ព្រះភាគ​សព្វ​គ្រប់​ហើយ ទើប​បាន​ពោល​សរសើរ ក្នុង​ទី​ចំពោះ​ព្រះភក្ត្រ​នៃ​ព្រះដ៏មាន​ព្រះភាគ ដូច្នេះ​ថា​បពិត្រ​ព្រះដ៏​មាន​បុណ្យ ព្រះអង្គ​មាន​ព្រះកាយ​ពេញ​លេញ មាន​ព្រះសរីរៈ​ល្អ មាន​កំពស់​និង​ទំហំ​សម​សួន អ្នក​ផង​មើល​មិន​ចេះ​ឆ្អែត​ឆ្អន់ មាន​សម្បុរ​ដូច​មាស មាន​ព្រះ​ទាឋាស​ស្អាត ទ្រង់​ប្រកប ដោយ​សេចក្ដី​ព្យាយាម មហាបុរិស​លក្ខណ​ទាំង​ឡាយ ដែល​មាន​ដល់​ជន​អ្នកមាន​កំណើត​ល្អ​យ៉ាង​ណា មហាបុរិស​លក្ខណៈ​ទាំង​អស់​នោះ ក៏​មាន​ក្នុង​ព្រះកាយ​របស់​ព្រះអង្គ​យ៉ាង​នោះ​ដែរ ព្រះអង្គ​មាន​ព្រះនេត្រ​ថ្លា មាន​ព្រះភក្ត្រ​ស្រស់​បស់ មាន​ព្រះអង្គាវយវៈ​ត្រង់​ដូច​ជា​អង្គព្រហ្ម មាន​ព្រះ​រស្មី មាន​ព្រះញាណ​ដ៏​ល្អ ទ្រង់​ខ្លាច​ភ័យ​ក្នុង​សង្សារ​វដ្ដ ទ្រង់​មាន​ព្រះតចៈ​ភ្លឺ​ដូច​មាស រុង​រឿង​កណ្ដាល​ពពួក​សមណៈ​ដូច​ជា​ព្រះអាទិត្យ ព្រះអង្គ​មាន​ពន្លឺ​ដ៏​ថ្លៃថ្លា​យ៉ាង​នេះ ត្រូវ​ការ​អ្វី​ដោយ​សមណភាព គួរ​ណាស់​តែ​សោយរាជ្យ​ជា​ស្ដេច​ចក្រពត្តិ

( ទូន្មាន​ប្រជាជន ឲ្យ​ត្រឹម​ត្រូវ​តាម​ធម៌ ) ដូច​ជា​សារថី​ដ៏​ឧត្ដម ទ្រង់​គ្រប់​គ្រង​ផែនដី​រហូត​ដល់​សមុទ្រ​ទាំង ៤ ជាទី​បំផុត ជា​ស្ដេច​ឈ្នះ​សង្គ្រាម ជា​ឥស្សរៈ​នៃ​ជម្ពូទ្វីប ពួក​ខត្តិយ​ជាតិ​ដែល​សោយ​រាជ្យ ដោយ​ភោគ​សម្បត្តិ ចូល​មក​ជាក្សត្រិយ៍​ចំណុះ​ព្រះអង្គ បពិត្រ​ព្រះគោតម សូម​ព្រះអង្គ​សោយ​រាជ​សម្បត្តិ ជា​ព្រះរាជាធិរាជ​ដ៏​ធំ​ជាង​មនុស្ស ព្រះមាន​ព្រះភាគ ត្រាស់​ថា ម្នាល​សេលព្រាហ្មណ៍ តថាគតជា​ស្ដេចព្រោះ​ធម៌ ប្រសើរ​ដោយ​គុណ​ឥត​បុគ្គល​ណា​ស្មើ ញ៉ាំង​ចក្រ​ជា​ចក្រ​ដែល​បុគ្គល​ដទៃ​ឲ្យ​ប្រព្រឹត្ត​ទៅ​មិន​កើត ឲ្យ​ប្រព្រឹត្ត​ទៅ​តាម​ធម៌​បាន​សេលព្រាហ្មណ៍ ក្រាប​បង្គំ​ទូល​ថាបើ​​ដូច្នោះ ព្រះអង្គ​ជា​ព្រះសម្ពុទ្ធ បាន​ត្រាស់​ដឹង​ហើយ​តើ​ព្រះអង្គត្រាស់​ថា តថាគត​ជា​ស្ដេច​ព្រោះ​ធម៌​ហើយ ប្រសើរ​ដោយ​គុណ ឥត​បុគ្គល​ណា​ស្មើ ញ៉ាំង​ចក្រ​ឲ្យ​ប្រព្រឹត្ត​ទៅ​តាម​ធម៌​បាន​សេលព្រាហ្មណ៍​ក្រាប​បង្គំ​ទូល​ថា បពិត្រ​ព្រះគោតម សូម​ព្រះអង្គ​ប្រាប់​ខ្ញុំ ចុះ​លោក​ណា​ជា​សេនាបតី ជា​សាវ័ក​របស់​ព្រះសាស្ដា ចុះ​លោក​ណា​ញ៉ាំង​ធម្មចក្រ​ដែល​ព្រះអង្គ​ឲ្យ​ប្រព្រឹត្ត​ទៅ​ហើយ​នេះ ឲ្យ​ប្រព្រឹត្ត​ទៅ​បាន​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា

ម្នាល​សេលព្រាហ្មណ៍ ធម្មចក្រ​ណា ដែល​តថាគត​ឲ្យ​ប្រព្រឹត្ត​ទៅ សារីបុត្ត​ជា​អនុជាត ក៏​ញ៉ាំង​ធម្មចក្រ​នោះ ឲ្យ​ប្រព្រឹត្ត​ទៅ ទុក្ខសច្ច និង​និរោធសច្ច ដែល​តថាគត​ត្រូវ​ដឹង​ច្បាស់ ក៏​តថាគត​បាន​ដឹង​ច្បាស់​ហើយ មគ្គសច្ច​ដែល​តថាគត​ត្រូវ​អប់រំ ក៏​តថាគត បាន​អប់រំ​ហើយ សមុទយសច្ច ដែល​តថាគត​ត្រូវ​លះ​បង់ ក៏​តថាគត បាន​លះបង់​ហើយ ម្នាល​ព្រាហ្មណ៍ ព្រោះ​ហេតុ​នោះ បាន​ជាតថាគត​ឈ្មោះ​ថា​ព្រះពុទ្ធ ម្នាល​ព្រាហ្មណ៍ អ្នក​ចូរ​នាំ​បង់ ជម្រះ​បង់ នូវ​សេចក្ដី​សង្ស័យ​ក្នុង​តថាគត​ចេញ ការ​ជួប​ប្រទះ​នឹង​ព្រះសម្ពុទ្ធ​ទាំង​ឡាយ​រឿយ​ៗ គេ​មិន​ងាយ​នឹង​បាន​ទេ ការ​កើត​ប្រាកដ​ឡើង​ក្នុង​លោក​រឿយៗ នៃ​ព្រះសម្ពុទ្ធ​ទាំង​ឡាយ ក៏​គេ​មិន​ងាយ​នឹង​បាន​ដែរ ម្នាលព្រាហ្មណ៍ តថាគត​ហ្នឹង​ឯង​ជា​ព្រះពុទ្ធ ជា​ពេទ្យ​វះ មិន​មាន​ពេទ្យ​ដទៃ​ប្រសើរ​ជាង​ឡើយ មាន​សភាព​ជា​អ្នក​ប្រសើរ កន្លង​បង់​នូវ​សេចក្ដី​ប្រៀប​ផ្ទឹម ជា​អ្នក​ញាំ​ញី​នូវ​មារ និង​សេនា​របស់​មារ ធ្វើ​ពួក​សត្រូវ​ទាំង​អស់ ឲ្យ​លុះ​ក្នុង​អំណាច​បាន ឥត​មាន​ភ័យ​អំពី​អ្វី រមែង​រីករាយ ទើប​សេលព្រាហ្មណ៍ និយាយ​នឹង​ពួក​មាណព​ទាំង​នោះ​ថា

ម្នាល​អ្នក​ទាំង​ឡាយ​ដ៏​ចម្រើន ចូរ​អ្នក​ទាំង​ឡាយ​ស្ដាប់ នូវ​ព្រះពុទ្ធ​ដីកា​នេះ​ចុះ ព្រះមានចក្ខុ ជា​ពេទ្យ​វះ ( ដ៏ប្រសើរ ) មាន​ព្យាយាម​ធំ ទ្រង់​មានព្រះពុទ្ធដី​កាមក​ទាំង​ប៉ុន្មាន ដូច​ជា​សីហៈ​បន្លឺ​ក្នុង​ព្រៃ នរណា​បាន​ឃើញ​ព្រះសាស្ដា មាន​សភាព​ជា​បុគ្គល​ប្រសើរ កន្លង​បង់​នូវ​សេចក្ដី​ប្រៀប​ផ្ទឹម ជា​អ្នក​ញាំញី​នូវ​មារ​និង​សេនា​នៃ​មារ​ហើយ ( ដូច​ម្ដេច​ឡើយ ) នឹង​អត់​ទ្រាំ​មិន​ជ្រះ​ថ្លា​បាន សូម្បី​ជន​អ្នក​កើត​ក្នុង ត្រកូល​ដ៏​ថោក​ទាប ( ក៏​គង់​ជ្រះ​ថ្លា​នឹង​ព្រះអង្គ​ដែរ ) អ្នក​ណា​ចូល​ចិត្ត​តាម​ខ្ញុំ អ្នក​នោះ​ចូរ​មក អ្នក​ណា​មិន​ចូល​ចិត្ត​ទេ អ្នក​នោះ​ចូរ​ទៅ​ចុះ ខ្ញុំ​នឹង​បួស​ក្នុង​សម្នាក់​នៃ​ព្រះសម្ពុទ្ធ ព្រះអង្គ​មាន​ប្រាជ្ញា​ដ៏​ប្រសើរ ក្នុង​ទី​នេះ​ហើយ ពួក​មាណព​ទាំង​អស់ ក៏​និយាយ​នឹង​សេលព្រាហ្មណ៍​ថា បើ​លោក​ដ៏​ចម្រើន ពេញ​ចិត្ត​នឹង​សាសនា របស់​ព្រះសម្មាសម្ពុទ្ធ​យ៉ាង​នេះ យើង​ទាំង​ឡាយ​ក៏​នឹង​បួស​ក្នុង​សម្នាក់​ព្រះ​សម្ពុទ្ធ ទ្រង់​មាន​ប្រាជ្ញា​ដ៏​ប្រសើរ​ដែរ ( សេលព្រាហ្មណ៍​ក្រាប​បង្គំ​ទូល​ថា ) ព្រាហ្មណ៍​ទាំង ៣០០ នាក់​នេះ លើក​កម្បង់​អញ្ជលី​សូម​ផ្នួស បពិត្រព្រះ​មាន​បុណ្យ យើង​ទាំង​ឡាយ​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយៈ  ក្នុងសម្នាក់​ព្រះអង្គព្រះមាន​ព្រះភាគ​ត្រាស់ថា ម្នាល​សេលព្រាហ្មណ៍ ព្រហ្មចរិយៈ​ដែល​តថាគត​សម្ដែង ដោយ​ប្រពៃហើយ ជា​ព្រហ្មចរិយៈ​ដែល​បុគ្គល​ឃើញ​ច្បាស់ ដោយ​ខ្លួន​ឯង ឲ្យ​ផល​មិន​រង់ចាំ​កាល បព្វជ្ជា​របស់​បុគ្គល​អ្នក​មិន​ប្រហែសធ្វេស ជា​អ្នក​សិក្សា ជា​បព្វជ្ជា​មិន​សោះ​សូន្យ​ទេ ។

សេលព្រាហ្មណ៍ ព្រម​ទាំង​បរិស័ទ ក៏​បាន​បព្វជ្ជា​និង​ឧបសម្បទា ក្នុង​សម្នាក់​នៃ​ព្រះមានព្រះភាគ ។

ថ្ងៃ​ស្អែក​ឡើង ព្រះដ៏មាន​ព្រះភាគ មួយ​អន្លើ​ដោយ​ភិក្ខុ​សង្ឃ​ទាំង​អស់​អង្គ បាន​ទទួល​ចង្ហាន់​របស់​កេណិយ​ជដិល នៅ​ក្នុង​អាស្រមបទ​របស់​គាត់ រួច​ហើយ​ព្រះអង្គ​ទ្រង់​អនុមោទនា​គាថា ២ ព្រះគាថា ៖

អគ្គិហុត្តមុខា  យញ្ញា    សាវិត្តិ  ឆន្ទសោ  មុខំ
រាជា  មុខំ  មនុស្សានំ    នទីនំ  សាគរោ  មុខំ ។

យញ្ញ​ទាំង​ឡាយ មាន​ការ​បូជា​ភ្លើង​ជា​ប្រធាន គម្ពីរសាវិត្តិសាស្ត្រ ជា​ប្រធាន​នៃ​ឆន្ទសាស្ត្រ ព្រះរាជា​ជា​ប្រធាន​នៃ​ពួក​មនុស្ស សាគរ​ជា​ប្រធាន​នៃពួកនទី ។

នក្ខត្តានំ  មុខំ  ចន្ទោ    អាទិច្ចោ  តបតំ  មុខំ
បុញ្ញមាកង្ខមានានំ    សង្ឃោ  វេ  យជតំ  មុខន្តិ ។

ព្រះ​ចន្ទ​ជា​ប្រធាន​នៃ​ពួក​ផ្កាយ ព្រះអាទិត្យ​ជាប្រធាន​នៃ​ពួក​កម្ដៅ ព្រះសង្ឃ​ក៏​ជា​ប្រធាន​នៃ​មនុស្ស​ទាំង​ឡាយ​ដែល​ប្រាថ្នា​បុណ្យ​ហើយ​បូជា ។

សេលភិក្ខុ ព្រម​ដោយ​បរិស័ទ បាន​ព្យាយាម​បដិបត្តិ មិន​ជា​យូរ​ប៉ុន្មាន ក៏​បាន​អស់​នូវ​អាសវក្កិលេស នាំ​គ្នា​ចូល​គាល់​ព្រះដ៏មានព្រះភាគ ហើយ​បាន​ពោល​គាថា​ទាំង​ឡាយ​ថ្វាយ​ព្រះអង្គ ដែល​មាន​សេចក្តី​ថា​បពិត្រ​ព្រះអង្គ​ទ្រង់​មាន​បញ្ញាចក្ខុ យើង​ខ្ញុំ​ទាំង​ឡាយ បាន​ដល់​នូវ​ទី​ពឹង រាប់​មក​ដល់​ថ្ងៃ​នេះ គម្រប់​ជា ៨ ថ្ងៃ​ហើយ បពិត្រ​ព្រះមាន​បុណ្យ យើង​ខ្ញុំ​ទាំង​ឡាយ បាន​ទូន្មាន​ខ្លួន​តាម​ព្រះសាសនា​របស់​ព្រះអង្គ​អស់ ៧ រាត្រី​ហើយ ព្រះអង្គ​ជា​ព្រះពុទ្ធ ព្រះអង្គ​ជា​បរមសាស្ដា ព្រះអង្គ​ជាអ្នក​ប្រាជ្ញ​គ្រប​សង្កត់​នូវ​មារ ព្រះអង្គ​ជា​អ្នក​ឈ្លាសវៃ ក្នុង​អនុសយធម៌ ទ្រង់​ឆ្លង ( ចាក​សង្សារ​វដ្ដ ) បាន​ដោយ​ព្រះអង្គ​ឯង ហើយ​ទ្រង់​ចម្លង​ពពួក​សត្វ​នេះ​ឲ្យ​ឆ្លង​បាន​ផង ព្រះអង្គ​កន្លង​ផុត​ឧបធិ ព្រះអង្គ​ទម្លាយ នូវ​អាសវៈ​ទាំង​ឡាយ ព្រះអង្គ​មិន​មាន​ឧបាទាន ទ្រង់​លះ​បង់​នូវ​ភ័យ​ដែល​គួរ​ឲ្យ​ខ្លាច​ទាំង​អស់ ដូច​សីហៈ ភិក្ខុ​ទាំង ៣០០ រូបនេះ ឈរ​ប្រណម្យ​អញ្ជលី បពិត្រ​ព្រះអង្គ​អ្នក​មាន​ព្យាយាម សូម​ព្រះអង្គ​លា​ព្រះបាទ​ទាំង​គូ ពួក​នាគ​គឺ​ភិក្ខុ សូម​ក្រាប​ថ្វាយ​បង្គំ​ចំពោះ​ព្រះអង្គ​ជាបរមសាស្ដា ។

ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២២ (អាន: ១៥,៧៩២ ដង)
ពិចារណា​ថាការ​ដាក់​ទោស​ខ្លួន​ឯង​ឲ្យ​សម​ចិត្ត​សត្រូវ​
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣ (អាន: ១០,១៧៨ ដង)
ដើម​ឈើ​មាត់​ច្រាំង​នឹង​ភ្នំថ្ម​តាន់
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.7
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿