អានអត្ថបទ
ផ្សាយ : ១២ វិច្ឆិកា ឆ្នាំ២០២១ (អាន: ២២,៦៣៩ ដង)
ចំពោះតណ្ហា រឹតតែបានរឹតតែមិនគ្រប់

|
កាលបើនៅត្រូវការច្រើនប៉ុនណា ក៏ត្រូវតែរែកពុនលីសែង ឬក៏ត្រូវទូលទៅនូវភារៈធ្ងន់ប៉ុណ្ណឹងដែរ ។ ការស្វែងរកនិងការបានមក មើលទៅហាក់ដូចជាហ៊ឹកហ៊ាក់ហ៊ឺហាខ្លាំងក្លាមាំមួនណាស់ ប៉ុន្តែ នេះបានត្រឹមតែធ្វើឲ្យភាពងាយស្រួល ក្លាយទៅជាយ៉ាប់ ទៅជារវល់ច្រើន លំបាកច្រើន ដោយទាំងមិនចាំបាច់អ្វីនោះផងឡើយ ។ វាជាការសាងបញ្ហា សាងរឿងរវល់ឥតប្រយោជន៍ឲ្យខ្លួនឯងទៅវិញទេ នេះឯងកាមគុណ វាមានទាំងអស្សាទៈ គឺសុខសោមនស្ស វាមានទាំងអាទីនវៈគឺទោស ដែលលំបាកនឹងយល់ទៅបាន ។
ដំណោះស្រាយ គឺត្រូវចេះពិចារណានូវប្រយោជន៍ក្នុងវត្ថុប្រើប្រាស់ និងត្រូវដឹងថា អ្វីដែលមិនចាំបាច់សម្រាប់ជីវិតនេះ ព្រោះជីវិតនេះ ចាំបាច់ត្រូវការយ៉ាងរួសរាន់នូវកុសលធម៌ ដើម្បីកម្ចាត់បង់ហេតុនៃសេចក្ដីទុក្ខ ដូចជាភ្លើងកំពុងឆេះក្បាល ហើយប្រញាប់លត់នូវភ្លើងនោះ ដូច្នោះឯង ។ ត្រូវចេះសន្ដោសក្នុងបច្ច័យ ៤ ជ្រើសរើសយកអ្វីៗដោយស្មារតី មិនកាន់យកតាមតែចំណង់នៃកិលេសកាមនោះឡើយ ត្រូវចាំថា កាមគុណរឹតតែស៊ី រឹតតែឃ្លាន , រឹតតែបាន រឹតតែមិនគ្រប់ ទាំងដែលមិនចាំបាច់បានអ្វីៗនោះដោយសព្វគ្រប់ទៀតផង ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ |