ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៣៧,២០៧
Today
ថ្ងៃម្សិលមិញ ១៦៧,៩៥១
ខែនេះ ៣,៨៧៩,២៩៨
សរុប ២២៣,៤៧០,៨៧៣
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ៦០៦៤៦ ដង)

អស្សលាយនសូត្រ



ស្តាប់សំឡេង

 

សម័យមួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​គង់​ប្រថាប់​នៅ​នា​ព្រះជេតពន​មហាវិហារ សម័យ​នោះ មាន​ពួក​ព្រាហ្មណ៍​មក​អំពី​ដែន​ផ្សេង​ៗ​រាប់​រយ​នាក់ អាស្រ័យ​នៅ​ក្រុង​សាវត្ថី ដោយ​កិច្ចការ​របស់​ពួក​គេ មាន​ការ​បូជាយញ្ញ​ជា​ដើម ។ ពួក​ព្រាហ្មណ៍​ទាំង​នោះ បាន​ចាត់​មាណព​ម្នាក់​ឈ្មោះ​អស្សលាយនៈ អាយុ​ទើប​តែ ១៦ ឆ្នាំ ប៉ុន្តែ​រៀន​ចេះ​ចប់​នូវ​គម្ពីរ​ត្រៃ​វេទ ព្រម​ទាំង​គម្ពីរ​ព្រាហ្មណ៍​ផ្សេង​ៗ​ទៀត​ជា​ច្រើន ឲ្យ​ចូល​ទៅ​ពិគ្រោះ​ពិភាក្សា​នឹង​ព្រះដ៏មាន​ព្រះភាគ អំពី​វណ្ណៈព្រាហ្មណ៍ ជា​វណ្ណៈប្រសើរ​ខ្ពង់ខ្ពស់​ជាង​គេ ។

អស្សលាយន​មាណព បាន​ក្រាប​បង្គំ​ទូល​ព្រះដ៏មាន​ព្រះភាគ​ដូច្នេះ​ថា បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ពួក​ព្រាហ្មណ៍​តែង​និយាយ​យ៉ាង​នេះ​ថា មាន​តែ​ពួក​ព្រាហ្មណ៍​ទេ ទើប​ជា​វណ្ណៈ​ប្រសើរ វណ្ណៈ​ឯ​ទៀត​ជា​វណ្ណៈ​ថោក​ទាប ពួក​ព្រាហ្មណ៍​ទើប​ជាវណ្ណៈ​ស  វណ្ណៈ​ឯ​ទៀត​ជា​វណ្ណៈ​ខ្មៅ ពួក​ព្រាហ្មណ៍​ទើប​បរិសុទ្ធ វណ្ណៈ​ឯ​ទៀត​ដែល​មិន​មែន​ពួក​ព្រាហ្មណ៍​គឺ​មិន​បរិសុទ្ធ​ឡើយ ពួក​ព្រាហ្មណ៍​ជាបុត្រ ជា​ឱរស​កើត​មក​អំពី​ព្រះឱស្ឋ​របស់​ព្រះព្រហ្ម មាន​ព្រះព្រហ្ម​ជា​អ្នក​បង្កើត មាន​ព្រះព្រហ្ម​ជា​អ្នកនិម្មិត ជា​ញាតិ​នឹង​ព្រះព្រហ្ម ត្រង់​នេះ តើ​ព្រះគោតម​ដ៏​ចម្រើន​សម្ដែង​ដូចម្ដេច ? ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​សម្ដែង​ថា

ម្នាល​អស្សលាយនៈ នាង​ព្រាហ្មណី​ទាំង​ឡាយ​របស់​ពួក​ព្រាហ្មណ៍ ជា​ស្រី​មាន​រដូវ មាន​គភ៌ សម្រាល​កូន​និង​បំបៅ​ដោះ​កូន អ្នក​រាល់​គ្នា​ក៏​ឃើញដែរ... ។

ម្នាល​អស្សលាយនៈ កាល​ពីមុន អ្នក​អាង​ជាតិ​កំណើត លុះ​អាង​ជាតិ​កំណើត​ហើយ អ្នក​អាងមន្ត​ទាំង​ឡាយ លុះ​អាងមន្ត​ទាំង​ឡាយ​ហើយ ត្រឡប់​ជា​លើក​លែង​នូវ​មន្ត​នោះ ហើយ​មក​ប្រកាន់​យក​នូវ​សេចក្ដី​បរិសុទ្ធ​ក្នុង​វណ្ណៈ​ទាំង ៤ តាម​ដែល​តថាគតបញ្ញត្ត​វិញ ។

នៅ​ក្នុង​ព្រះពុទ្ធសាសនា ព្រះអង្គ​ទ្រង់​ត្រាស់​ថា បុគ្គល​ធ្វើ​បាប​ដោយ​ខ្លួន​ឯង រមែង​សៅ​ហ្មង​ដោយ​ខ្លួន​ឯង បុគ្គល​​មិន​ធ្វើ​បាប​ដោយ​ខ្លួន​ឯង រមែង​បរិសុទ្ធ​ដោយ​ខ្លួន​ឯង ដូច្នេះ​បុគ្គល​បរិសុទ្ធ ឬ​ថោក​ទាប​សៅ​ហ្មង មិន​មែន​នៅ​លើ​វណ្ណៈ​ជាតិ​កំណើត​ទេ គឺ​នៅ​លើ​ការ​ប្រព្រឹត្ត​ជាក់​ស្ដែង ។

នៅ​ខាង​ចុង​នៃ​ព្រះសូត្រ អស្សលាយនៈ បាន​ប្រកាស​ខ្លួន​ជា​ឧបាសក អ្នក​ដល់​សរណៈ​​ស្មើ​ដោយ​ជីវិត ។

ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១២២៧៨ ដង)
ទោស​នៃ​ការ​ស្រវឹង​ក្នុង​រូបកាយ គិតតែតែងខ្លួន​មិន​ធ្វើ​បុណ្យ​ទាន
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ២១៩៧០ ដង)
ខ្ញុំ​មាន​ចិត្ត​ជ្រះ​ថ្លា​ បាន​ថ្វាយ​អាសនៈ​មួយ​ ដោយ​ដៃ​របស់​ខ្លួន​
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០២១ (អាន: ១៦១០៦ ដង)
កំណើត​បុណ្យ​ពូន​ភ្នំខ្សាច់
ផ្សាយ : ១២ តុលា ឆ្នាំ២០១៥ (អាន: ៧៤១៩ ដង)
បុណ្យកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១០០៧៩ ដង)
ប្រភព​នៃ​ក្តី​ទុក្ខ​សោក​ក្នុង​លោក​
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕