30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០៨,២៤៧
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៥៧,៩៦៧
សរុប ៣៨៣,៧៤៤,៦៦០
អានអត្ថបទ
ផ្សាយ : ១៨ កុម្ភះ ឆ្នាំ២០២៤ (អាន: ៥៨,៣១៨ ដង)

ឯសុការីសូត្រ



ស្តាប់សំឡេង

 

សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​គង់​ប្រថាប់​នៅ​នា​ព្រះជេតវនារាម របស់​លោក​អនាថ​បណ្ឌិក​សេដ្ឋី ជិត​ក្រុង​សាវត្ថី ។ សម័យ​នោះ ព្រាហ្មណ៍ឈ្មោះ​ឯសុការី បាន​ចូល​គាល់​ព្រះដ៏មាន​ព្រះភាគ បាន​ក្រាប​ទូល​ព្រះដ៏មាន​ព្រះភាគ​នូវ​ការ​បញ្ញត្ត​របស់​ពួក​ព្រាហ្មណ៍ ដែល​ព្រាហ្មណ៍​បាន​បញ្ញត្ត​នូវ​ការ​បម្រើ ៤ យ៉ាង ទៅ​តាម​វណ្ណៈ​ទាំង ៤ គឺវណ្ណៈព្រាហ្មណ៍ វណ្ណៈក្សត្រិយ៍ វណ្ណៈវេស្សៈ និងវណ្ណៈសុទ្ទៈ ។ ពួក​ព្រាហ្មណ៍​បាន​បញ្ញត្ត​ថា ៈ



-ព្រាហ្មណ៍​ត្រូវ​បម្រើ​ព្រាហ្មណ៍ ក្សត្រិយ៍​ក៏​ត្រូវ​បម្រើ​ព្រាហ្មណ៍​ដែរ វេស្សៈ សុទ្ទៈ ត្រូវ​បម្រើ​ព្រាហ្មណ៍​ទាំង​អស់ ។
-ក្សត្រិយ៍ ត្រូវ​បម្រើ​ក្សត្រិយ៍ វេស្សៈ និង​សុទ្ទៈ ត្រូវ​បម្រើ​ក្សត្រិយ៍ ។
-វេស្សៈ​ត្រូវ​បម្រើ​វេស្សៈ សុទ្ទៈ​ត្រូវ​បម្រើ​វេស្សៈ ។
-សុទ្ទៈ​ត្រូវ​បម្រើ​សុទ្ទៈ ។

ឯ​សុការី​ព្រាហ្មណ៍ បាន​ក្រាប​ទូល​សួរ​ព្រះដ៏មាន​ព្រះភាគថា បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ទ្រង់​ត្រាស់​សម្ដែង​នូវ​ដំណើ​រនោះ ថា​ដូចម្ដេច ? ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​សួរ​ថា ម្នាល​ព្រាហ្មណ៍​ចុះ​លោក​ទាំង​មូល​យល់​ព្រម​ដាច់​ស្រេច នូវ​ការ​បញ្ញត្ត របស់​ពួក​ព្រាហ្មណ៍​នុ៎ះ​ថា ចូរ​ពួក​ព្រាហ្មណ៍​បញ្ញត្ត​នូវ​ការ​បម្រើ​ទាំង ៤ យ៉ាង​នេះ​ចុះ ដូច្នេះ​ដែរ​ឬ ។ បពិត្រ​ព្រះគោតម​ដ៏​ចម្រើន លោក​ទាំង​មូល​មិន​យល់​ព្រម នូវ​ការ​បញ្ញត្ត​នេះ​ទេ ។ ម្នាល​ព្រាហ្មណ៍ បុរស​កំសត់ ឥត​យស មិន​ស្ដុកស្ដម្ភ ពួក​ឈ្មួញ​រទេះ យក​ចំណែក​សាច់ ( គោ​របស់​ខ្លួនដែល​ស្លាប់​តាម​ផ្លូវ ) ផ្ដែក​វេរ​ឲ្យ​ដល់​បុរស​កំសត់​នោះ ដែល​មិន​ចង់​បាន​ដោយ​បង្ខំ​ថា នែ​វ៉ឺយ​បុរស ឯង​ត្រូវ​តែ​ស៊ី​សាច់​នេះ ទាំង​ត្រូវ​សង​ថ្លៃ​ផង សេចក្តី​នេះ​មាន​ឧបមា​យ៉ាង​ណា ម្នាល​ព្រាហ្មណ៍ ដោយ​ការ​ដែល​ពួក​សមណព្រាហ្មណ៍​នោះ មិន​បាន​យល់​ព្រម​សោះ ស្រាប់​តែ​ពួក​ព្រាហ្មណ៍ មក​បញ្ញត្ត​ការ​បម្រើ​ទាំង ៤ យ៉ាង​នេះ ក៏​មាន ឧបមេយ្យ​យ៉ាង​នោះ​ដែរ ។



ម្នាល​ព្រាហ្មណ៍ តថាគត​មិន​ពោល​ថា​ត្រូវ​តែ​បម្រើ​អ្នក​ទាំង​អស់ ( នោះ ) ទេ ម្នាល​ព្រហ្មណ៍ តែ​តថាគត​នឹង​បាន​ពោល​ថា​មិន​ត្រូវ​បម្រើ​ទាំង​អស់​ក៏​ទេ​ដែរ ។ ម្នាល​ព្រាហ្មណ៍ ព្រោះ​ថា​កាល​បើ​គេ​បម្រើ​បុគ្គល​ណា ត្រឡប់​ជា​បាន​បាប​ក្រៃ​ពេក មិន​បាន​ប្រយោជន៍ ព្រោះ​ហេតុ​ការ​បម្រើ តថាគត​មិន​ពោល​ថា​ត្រូវ​បម្រើ​បុគ្គល​នោះ​ទេ  ម្នាល​ព្រាហ្មណ៍ តែ​ថា​កាល​គេ​បម្រើ​បុគ្គល​ណា បាន​ប្រយោជន៍​មិន​បាន​បាប ព្រោះ​ហេតុ​តែ​ការ​បម្រើ​ទេ តថាគត​ពោល​ថា​ត្រូវ​បម្រើ​បុគ្គល​នោះចុះ ។ ម្នាល​ព្រាហ្មណ៍ ប្រសិន​បើ​គេ​សួរ ក្សត្រិយ៍​យ៉ាង​នេះ​ថា កាល​បើ​ព្រះអង្គ​បម្រើ​បុគ្គល​ណា ទ្រង់​ក្លាយ​ទៅ​ជា​មនុស្ស​លាមក​ក្រៃ​ពេក មិន​បាន​ជា​មនុស្ស​ប្រសើរ​វិសេស ព្រោះ​ហេតុ​តែ​កា​របម្រើ មួយ​ទៀត កាល​បើ​ព្រះអង្គ​បម្រើ​បុគ្គល​ណា បាន​ជា​បុគ្គល​គាប់​ប្រសើរ មិន​ក្លាយ​ជា​បុគ្គល​ថោក​ថយ ព្រោះ​ហេតុ​តែ​ការ​បម្រើ​ទេ បណ្ដា​បុគ្គល​ទាំង ២ នុ៎ះ តើ​ព្រះអង្គ​ត្រូវ​បម្រើ​បុគ្គល​ណា ។

ម្នាល​ព្រាហ្មណ៍ កាល​បើ​ក្សត្រិយ៍​ឆ្លើយ​តប​ដោយ​ត្រឹម​ត្រូវ គួរ​ឆ្លើយ​តប​យ៉ាង​នេះ​ថា កាល​ខ្ញុំ​បម្រើ​បុគ្គល​ណា ក្លាយ​ខ្លួន​ទៅ​ជា​មនុស្ស​លាមក​ក្រៃ​ពេក មិន​បាន​ជា​មនុស្ស​ប្រសើរ​វិសេស ព្រោះ​ហេតុ​តែ​ការ​បម្រើ​ទេ ខ្ញុំ​មិន​ត្រូវ​បម្រើ​បុគ្គល​នោះ​ឡើយ លុះ​តែ​ខ្ញុំ​បម្រើ​បុគ្គល​ណា បាន​ការ​គាប់​ប្រសើរ មិន​បាន​ការ​អាក្រក់ ព្រោះ​ហេតុ​តែ​ការ​បម្រើ ទើប​ខ្ញុំ​ត្រូវ​បម្រើ​បុគ្គល​នោះ ។

ម្នាល​ព្រាហ្មណ៍ បើ​គេ​សួរ​ព្រាហ្មណ៍... ម្នាល​ព្រាហ្មណ៍ បើ​គេ​សួរ​វេស្សៈ... ម្នាល​ព្រាហ្មណ៍ បើ​គេ​សួរ​សុទ្ទៈ​យ៉ាង​នេះ​ថា កាល​បើ​អ្នក​បម្រើ​បុគ្គល​ណា  ត្រឡប់​ជា​បាន​បាប មិន​បាន​ការ​គាប់​ប្រសើរ ព្រោះ​ការ​បម្រើ​ជា​ហេតុ​ទេ មួយ​ទៀត កាល​បើ​អ្នក បម្រើ​បុគ្គល​ណា បាន​ការ​គាប់​ប្រសើរ មិន​បានការ​អាក្រក់ ព្រោះ​ការ​បម្រើ​ជា​ហេតុ​ទេ បណ្ដា​បុគ្គល​ទាំង ២ នុ៎ះ តើ​អ្នក​ត្រូវ​បម្រើ​បុគ្គល​ណា ។

ម្នាល​ព្រាហ្មណ៍ កាល​បើ​សុទ្ទៈ​ឆ្លើយ​តប​ដោយ​ត្រឹម​ត្រូវ គប្បី​ឆ្លើយ​តប​យ៉ាង​នេះ​ថា កាល​បើ​ខ្ញុំ​បម្រើ​បុគ្គល​ណា បាន​ការ​អាក្រក់ មិន​បាន​ការ​គាប់​ប្រសើរ ព្រោះ​ហេតុ​តែ​ការ​បម្រើ​ទេ ខ្ញុំ​មិន​ត្រូវ​បម្រើ​បុគ្គល​នោះ​ឡើយ កាល​បើ​ខ្ញុំ​បម្រើ​បុគ្គល​ណា បាន​ការ​គាប់​ប្រសើរ មិន​មែន​ជា​ការ​អាក្រក់ ព្រោះ​ហេតុ​តែ​ការ​បម្រើ​ទេ ទើប​ខ្ញុំ​ត្រូវ​បម្រើ​បុគ្គល​នោះ ។

ម្នាល​ព្រាហ្មណ៍ តថាគត​មិន​ពោល​ថា បុគ្គល​គាប់​ប្រសើរ ព្រោះ​តែ​មាន​ត្រកូល​ខ្ពស់​ទេ ម្នាល​ព្រាហ្មណ៍ ទាំង​តថាគត​នឹង​បាន​ពោល​ថា​បុគ្គល​ថោក​ថយ ព្រោះ​តែ​មាន​ត្រកូល​ខ្ពស់​ក៏​ទេ​ដែរ ។ ម្នាល​ព្រាហ្មណ៍ តថាគត​មិន​ពោល​ថា​បុគ្គល​គាប់​ប្រសើរ ព្រោះ​តែ​មាន​ជាតិ​ថ្លៃថ្លា​ទេ ម្នាល​ព្រាហ្មណ៍ ទាំង​តថាគត​នឹង​បាន​ពោល​ថា​បុគ្គល​ថោក​ទាប ព្រោះ​តែ​មាន​ជាតិ​ថ្លៃថ្លា​ក៏​ទេ​ដែរ ។ ម្នាល​ព្រាហ្មណ៍ តថាគត​មិន​ពោល​ថា បុគ្គល​ប្រសើរ​វិសេស ព្រោះ​តែ​មាន​ភោគៈ​លើស​លប់​ទេ ម្នាល​ព្រាហ្មណ៍ ទាំង​តថាគត​នឹង​បាន​ពោល​ថា​បុគ្គល​ថោក​ទាប ព្រោះ​តែ​មាន​ភោគៈ​លើស​លប់​ក៏​ទេ​ដែរ ។

ម្នាល​ព្រាហ្មណ៍ ព្រោះ​ថា​បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ សូម្បី​មាន​ត្រកូល​ខ្ពង់​ខ្ពស់ តែ​ជា​អ្នក​សម្លាប់​សត្វ លួច​ទ្រព្យ​គេ ប្រព្រឹត្ត​កាមេសុមិច្ឆា ប្រព្រឹត្ត​ពោល​ពាក្យ​មុសា មាន​វា​ចាញុះ​ញង់ មាន​វា​ចា​ទ្រគោះ និយាយ​តែ​ពាក្យ​ឥត​ប្រយោជន៍ ជា​អ្នក​មាន​អភិជ្ឈា មាន​ចិត្ត​ព្យាបាទ ជា​មិច្ឆាទិដ្ឋិ ហេតុ​នោះ​បាន​ជា​តថាគត​មិន​ពោល​ថា បុគ្គល​ប្រសើរ​វិសេស ព្រោះ​តែ​មាន​ត្រកូល​ខ្ពង់​ខ្ពស់​ទេ ។ ម្នាល​ព្រាហ្មណ៍ ព្រោះ​ថា​បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​មាន​ត្រកូល​ខ្ពង់​ខ្ពស់ ហើយ​បាន​វៀរចាក​បាណាតិបាត វៀរចាកអទិន្នាទាន វៀរ​ចាក​កាមេសុមិច្ឆាចារ វៀរចាក​មុសាវាទ វៀរចាក​បិសុណាវាចា វៀរចាក​ផរុសវាចា វៀរចាក​សម្ផប្បលាបៈ មិន​មាន​អភិជ្ឈា មិន​មាន​ចិត្ត​ព្យាបាទ ជា​សម្មាទិដ្ឋិ ក៏​មាន ហេតុ​នោះ បាន​ជា​តថាគត​មិន​ពោល​ថា​បុគ្គល​ថោក​ទាប ព្រោះ​តែ​មាន​ត្រកូល​ខ្ពង់​ខ្ពស់​ទេ ។

ម្នាល​ព្រាហ្មណ៍ មនុស្ស​ពួក​ខ្លះ​ក្នុង​លោក​នេះ ទុក​ជា​មាន​ជាតិ​ថ្លៃថ្លា​ក៏​ដោយ តែ​ជា​អ្នក​សម្លាប់​សត្វ លួច​ទ្រព្យ​គេ ប្រព្រឹត្ត​កាមេសុមិច្ឆា ពោល​ពាក្យ​មុសា មាន​វា​ចាញុះ​ញង់ មាន​សម្ដី​អាក្រក់ និយាយ​ពាក្យ​ឥតប្រយោជន៍ មាន​អភិជ្ឈា មាន​ចិត្ត​ព្យាបាទ ជាមិច្ឆាទិដ្ឋិ ហេតុ​នោះ បាន​ជា​តថាគត​មិន​ពោល​ថា បុគ្គល​វិសេស​វិសាល ព្រោះ​តែ​មាន​ជាតិ​ថ្លៃថ្លា​ទេ ។

ម្នាល​ព្រាហ្មណ៍ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​មាន​ជាតិ​ថ្លៃថ្លា ហើយ​បាន​វៀរចាក​បាណាតិបាត វៀរចាក​អទិន្នាទាន វៀរចាក​កាមេសុមិច្ឆាចារ វៀរចាក​មុសាវាទ វៀរចាក​បិសុណាវាចា វៀរចាក​ផរុសវាចា វៀរចាក​សម្ផប្បលាបៈ មិន​មាន​អភិជ្ឈា មិន​មាន​ចិត្ត​ព្យាបាទ ជា​សម្មាទិដ្ឋិ​ក៏​មាន ហេតុ​នោះ បាន​ជា​តថាគត​មិន​ពោល​ថា បុគ្គល​ថោក​ទាប ព្រោះ​តែ​មាន​ជាតិ​ថ្លៃថ្លា​ទេ ។

ម្នាល​ព្រាហ្មណ៍ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ សូម្បី​មាន​ភោគៈ​លើស​លុប តែ​ជា​អ្នក​សម្លាប់​សត្វ លួច​ទ្រព្យ​គេ ប្រព្រឹត្ត​កាមេសុមិច្ឆា និយាយ​ពាក្យ​មុសា មាន​វា​ចាញុះញង់ មាន​ពាក្យ​អាក្រក់ និយាយ​ពាក្យ​ឥតប្រយោជន៍ មាន​អភិជ្ឈា មាន​ចិត្ត​ព្យាបាទ ជា​មនុស្ស​មិច្ឆាទិដ្ឋិ ហេតុ​នោះ បាន​ជា​តថាគត​មិន​ពោល​ថា បុគ្គល​វិសេស​វិសាល ព្រោះ​មាន​ភោគៈ​លើស​លុប​ទេ ។



ម្នាល​ព្រាហ្មណ៍ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​មាន​ភោគៈ​ដ៏​លើស​លុប ហើយ​បាន​វៀរចាក​បាណាតិបាត វៀរចាកអទិន្នាទាន  វៀរចាក​កាមេសុមិច្ឆាចារ  វៀរចាក​មុសាវាទ វៀរចាក​បិសុណាវាចា វៀរចាក​ផរុសវាចា វៀរចាក​សម្ផប្បលាបៈ មិន​មាន​អភិជ្ឈា មិន​មាន​ចិត្ត​ព្យាបាទ ជា​សម្មាទិដ្ឋិ​ក៏​មាន ហេតុ​នោះ បាន​ជា​តថាគត​មិន​ពោល​ថា បុគ្គល​ថោក​ទាប ព្រោះ​តែ​មាន​ភោគៈលើស​លុបទេ ។ ម្នាល​ព្រាហ្មណ៍ តថាគត​មិន​ពោល​ថា ត្រូវ​តែ​បម្រើ​អ្នក​ទាំង​អស់ ( នោះ ) ទេ ម្នាល​ព្រាហ្មណ៍ ទាំង​តថាគត​នឹង​បាន​ពោល​ថា មិន​ត្រូវ​បម្រើ​អ្នក​ទាំង​អស់​ក៏​ទេ​ដែរ ។ ម្នាល​ព្រាហ្មណ៍ ព្រោះ​ថា​កាល​បើគេ​បម្រើ​បុគ្គល​ណា សទ្ធា​ចម្រើន សីល​ចម្រើន សុតៈ​ចម្រើន ចាគៈ​ចម្រើន ប្រាជ្ញា​ក៏​ចម្រើន ព្រោះ​ការ​បម្រើ ( នោះ ) ជា​ហេតុ តថាគត​ទើប​ពោលថា​ ត្រូវ​បម្រើ​បុគ្គល​នោះ ។

ឯ​សុការី​ព្រាហ្មណ៍ បាន​ក្រាប​ទូល​ព្រះដ៏មាន​ព្រះភាគ​មួយ​រឿង​ទៀត អំពី​ការ​បញ្ញត្ត​ទ្រព្យ​របស់​ពួក​ព្រាហ្មណ៍ គឺ​ការ​ប្រព្រឹត្ត​សូម​ជា​ទ្រព្យ​របស់​ព្រាហ្មណ៍ ធ្នូ​និង​បំពង់​ព្រួញ​ជា​ទ្រព្យ​របស់​ក្សត្រិយ៍ ការ​ភ្ជួរ​រាស់​និង​ការ​រក្សា​គោ​ជា​ទ្រព្យ​របស់​វេស្សៈ កណ្ដៀវ​និង​អម្រែក​ជា​ទ្រព្យ​របស់​សុទ្ទៈ ។ ក្នុង​ទ្រព្យ​ទាំង ៤ ប្រការ​នេះ ប្រសិន​បើ​វណ្ណៈ​ណា​មើល​ងាយ​នូវ​ទ្រព្យ​របស់​ខ្លួន ឈ្មោះ​ថា ជា​អ្នក​មិន​ធ្វើ​ការងារ​ដែល​ខ្លួន​ត្រូវ​ធ្វើ ដូច​អ្នក​រក្សា​ទ្រព្យ លួច​យក​ទ្រព្យ​ដែល​គេ​មិន​បាន​ឲ្យ ។ ឯ​សុការី​ព្រាហ្មណ៍ បាន​ក្រាប​ទូល​សួរ​ថា តើ​ព្រះគោតម​ដ៏​ចម្រើន សម្ដែង​ថា​ដូច​ម្ដេច ចំពោះ​រឿង​នេះ ?

សេចក្ដី​នៅ​ក្នុង​ព្រះ​សូត្រ គឺ​ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​បញ្ញត្តលោកុត្តរធម៌​ដ៏​ប្រសើរ ថា​ជា​ទ្រព្យ​សម្រាប់​ខ្លួន​របស់​បុរស​ស្ត្រី។

វណ្ណៈ​ទាំង ៤ ចូល​កាន់​ផ្នួស អាស្រ័យ​ធម្មវិន័យ ដែល​ព្រះតថាគត​សម្ដែង​ហើយ វៀរចាក​បាណាតិបាត វៀរចាក​អទិន្នាទាន ។ល។ មាន​សម្មាទិដ្ឋិ ជា​បុគ្គល​ត្រេកអរ​នឹង​កុសលធម៌​ជា​គ្រឿង​នាំ ចេញ​ចាក​ទុក្ខ ចម្រើន​ចិត្ត​មេត្តា មិន​មាន​ពៀរ មិន​មាន​ព្យាបាទ ប្រព្រឹត្ត​ទៅ​បាន​គ្រប់​វណ្ណៈ​ទាំង​អស់ មិន​ចំពោះ​តែ​វណ្ណៈព្រាហ្មណ៍​ទេ ។

ព្រះដ៏មាន​ព្រះភាគ ទ្រង់​លើក​អំពី​ការ​ងូត​ទឹក​ជម្រះ​ក្អែល អំពី​ការ​បង្កាត់​ភ្លើង ដើម្បី​ឲ្យ​ឯសុការី​ព្រាហ្មណ៍ បាន​យល់​អំពី​ការ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ក្នុង​ព្រះពុទ្ធសាសនា ក្នុង​ការ​លះបង់​នូវ​កិលេស ដោយ​មិន​ចំពោះ​វណ្ណៈ​ណា​មួយ​នោះ​ឡើយ ។ ឯសុការី​ព្រាហ្មណ៍ បាន​ជា​ឧបាសក អ្នក​ដល់​នូវសរណគមន៍ ស្មើ​ដោយ​ជីវិត ។

ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១៦,៧០៦ ដង)
តួនាទី​មាតា​បិតា ៥ សិក្ខាបទ
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៦២,៦៣០ ដង)
សម័យ​មួយ​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​គង់​ក្នុង​វត្ត​ជេត​ពន​
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១២,២០៤ ដង)
សុខ​និង​ទុក្ខ​នៅ​ក្នុង​ចិត្ត (ត)
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៧៨៤ ដង)
ធម៌​ធ្វើ​ឲ្យ​ជីវិត​យើង​មាន​គុណ​តម្លៃ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៨៧៩ ដង)
អ្នកឈ្លាសរមែង​លះបង់​កម្ម​ដ៏​លាមក​បាន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.45
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿