11
ថ្ងៃ ពុធ ទី ២០ ខែ តុលា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៥,៥៣៣
Today
ថ្ងៃម្សិលមិញ ១៧៦,៦១៩
ខែនេះ ៣,៣០៩,៣០៣
សរុប ២២៨,០៨៤,០៨៦
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ៧១៣០៦ ដង)

វាសេដ្ឋសូត្រ



ស្តាប់សំឡេង

 

សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​គង់​នៅ​ក្នុង​ដង​ព្រៃ​ឈ្មោះ​ឥច្ឆានង្គលៈ ជិត​ស្រុក​ឥច្ឆានង្គលៈ​នោះ​ឯង ។ សម័យ​នោះ វា​សេដ្ឋមាណព និង​ភារទ្វាជមាណព​ទាំង ២ នាក់ ទាំង​គំនិត​មិន​ត្រូវ​គ្នាក្នុង​បញ្ហា​ដែល​ថា ឈ្មោះ​ថា​ព្រាហ្មណ៍ តើ​ដោយ​ហេតុ​ដូច​ម្ដេច ។ ភារទ្វាជមាណព​ថា ព្រោះ​មាន​ជាតិ​ល្អ​ទាំង ២ ចំណែក ទាំង​​ខាង​មាតា​និង​ខាង​បិតា ចំណែក​វាសេដ្ឋមាណព​ថា ព្រោះ​មាន​សីល​ផង បរិបូណ៌​ដោយ​វត្ត​ផង ។ ទាំង ២​ នាក់​នេះ​ឯង បាន​នាំ​គ្នា​ចូល​គាល់​ព្រះដ៏មាន​ព្រះភាគ ទូល​សួរ​នៅ​ក្នុង​សេចក្ដី​នេះ ដោយ​វាសេដ្ឋ​មាណព​​ពោល​នូវ​គាថា ដែល​មាន​សេចក្ដី​ដូច​ត​ទៅ ៖
 

ខ្ញុំ​ព្រះអង្គ​ទាំង ២ នាក់ បាន​ទទួល​អនុញ្ញាត អំពី​អាចារ្យ​ដែល​បាន​ឲ្យ​រៀន​សូត្រ​ស្រេច​ហើយ ទាំង​បាន​ប្ដេជ្ញា​ខ្លួន​ឯង​ថា បាន​រៀន​សូត្រ​ចេះ​ចាំ​នូវ​វេទ​ទាំង ៣ ខ្ញុំ​ព្រះអង្គ​ជា​សិស្ស​ច្បង​របស់​បោក្ខរសាតិព្រាហ្មណ៍ ឯ​មាណព​នេះ ជា​សិស្ស​ច្បង របស់​តារុក្ខព្រាហ្មណ៍ បទ​ណា​ដែល​ពួក​ព្រាហ្មណ៍​ចេះ​នូវ​វេទ​ទាំង ៣ បានប្រាប់ ដោយ​អត្ថក្ដី ដោយ​ព្យញ្ជនៈ​ក្ដី ខ្ញុំ​ព្រះអង្គ​ទាំង ២ នាក់ ក៏​បាន​ចូល​ចិត្ត​ក្នុង​បទ​នោះ​ទាំង​អស់ ទាំង​សេចក្ដី​ព្យាករណ៍​នូវ​បទ​របស់​ខ្ញុំ​ព្រះអង្គ​ទាំង ២ នាក់ ក៏​ប្រាកដ​ស្មើ​នឹង​អាចារ្យ ត្រង់​កន្លែង​ជាទី​ពោលមន្ត បពិត្រ​ព្រះគោតម ខ្ញុំ​ព្រះអង្គ​ទាំង ២ នាក់​មាន​សេចក្ដី​វិវាទ ក្នុង​ការ​ពោល​អំពី​ជាតិ  ភារទ្វាជមណព​ពោល​ថា បុគ្គល​ដែល​ឈ្មោះ​ថា​ព្រាហ្មណ៍ ព្រោះ​ជាតិ ចំណែក​ខ្ញុំ​ព្រះអង្គ​ពោល​ថា ព្រោះ​កម្ម បពិត្រ​ព្រះអង្គ​អ្នក​មាន​ចក្ខុ សូម​ព្រះអង្គ​ទ្រង់​ជ្រាប​យ៉ាង​នេះ ដោយ​ហេតុ​នោះ​ហើយ បាន​ជា​ខ្ញុំ​ព្រះអង្គ​ទាំង ២ នាក់ មិន​អាច​ញ៉ាំង​គ្នា​នឹង​គ្នា​ឲ្យ​ដឹង​បាន ទើប​នាំ​គ្នា​មក​ក្រាប​ទូល​សួរ​ព្រះមាន​ព្រះភាគ​ដែល​ប្រាកដ​ថា​ជា​ព្រះសម្ពុទ្ធ ពួក​ជន​តាំង​អញ្ជលិកម្ម​ថ្វាយ​បង្គំ ចំពោះ​ទៅ​រក​ព្រះចន្ទ​ពេញ​វង់ យ៉ាង​ណា គេ​ក៏​ថ្វាយ​បង្គំ​ចំពោះ​ព្រះគោតម​ក្នុង​លោក យ៉ាង​នោះ​ដែរ ខ្ញុំ​ព្រះអង្គ​ទាំង ២ នាក់ សូម​ទូល​សួរ​ព្រះគោតម ដែល​មាន​ដួង​ចក្ខុ​កើត​ឡើង​បរិសុទ្ធ​ស្អាត​ក្នុង​លោក​ថា បុគ្គល​ដែល​ជា​ព្រាហ្មណ៍​នោះ តើ​ព្រោះ​ជាតិ​ឬ​ព្រោះ​កម្ម ដ្បិត​ខ្ញុំ​ព្រះអង្គ​ទាំង ២ នាក់​មិន​ស្គាល់ សូម​ព្រះអង្គ​ទ្រង់​សម្ដែង ល្មម​ឲ្យ​ខ្ញុំ​ព្រះអង្គ​ទាំង ២ នាក់ ស្គាល់​ថា​ព្រាហ្មណ៍​បាន​ផង ។



ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​ឆ្លើយ​តប​ច្រើន​ព្រះគាថា តាម​ដូច​ព្រះគាថា​ក្នុង​ព្រាហ្មណ​វគ្គ​នៃ​ព្រះគាថា​ធម្មបទ​ដែរ ។ នៅ​ក្នុង​ព្រះពុទ្ធសាសនា យើង​សិក្សា​បាន​យល់​ដឹង​ថា ការ​ប្រព្រឹត្ត​លះ​បង់​នូវ​បាប កម្ចាត់​ហេតុ​នៃ​សេចក្ដី​ទុក្ខ នេះ​ទើប​ជា​គោលការណ៍​សំខាន់​នៃ​ព្រះពុទ្ធសាសនា ចំណែក​អ្វី ៗ គ្រាន់​តែ​ជាទី​តាំង​នៃ​ការ​ពេញ​ចិត្ត ដូច​ជា​ជាតិ​ត្រកូល វណ្ណៈ​ទ្រព្យធន និង​វត្ថុ​កាម​គុណ​ផ្សេងៗ ជា​ដើម​នេះ ដែល​បាន​មក​ហើយ​ មិន​មែន​សម្រាប់​លះ​ហេតុ​នៃ​ទុក្ខ​ក្នុង​វដ្ដ​សង្សារ គឺ​មិន​ចាត់​ថា​ជា​ខ្លឹម​សារ​ក្នុង​ព្រះពុទ្ធសាសនា​ឡើយ ។ យើង​គប្បី​នឹក​រលឹក​ដល់​ឱវាទ​ខ្លឹម​សារ​នៃ​ព្រះសម្មាសម្ពុទ្ធ​គ្រប់ៗ ព្រះអង្គ​គឺ​កិរិយា​មិន​ធ្វើ​នូវ​បាប​ទាំង​​ពួង ១ កិរិយា​ដល់​ព្រម​ដោយ​ការ​បំពេញ​នូវ​បុណ្យ​កុសល ១ និង​កិរិយា​សម្អាត​ចិត្ត​របស់​ខ្លួន​ឲ្យ​ផូរផង់ ១ កិរិយា​ទាំង ៣ នេះ គឺ​មាន​ប្រយោជន៍​សំខាន់​ក្នុង​ការ​កាត់​ផ្ដាច់​នូវ​វដ្ដៈ ធ្វើ​ឲ្យ អស់​ហេតុ​នៃ​សង្សារ​ទុក្ខ ។

នៅ​ក្នុង​ព្រះសូត្រ​នេះ មាណព​ទាំង ២ នាក់​បាន​ដល់​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទី​ពឹង​ទី​រលឹក លើក​ទី ១ ។ ក្រោយ​មក​បាន​ស្ដាប់​ព្រះធម៌​នៅ​ក្នុង​តេវិជ្ជសូត្រ គឺ​ព្រះសូត្រ​ចុង​ក្រោយ​នៃ​ទីឃនិកាយ សីលក្ខន្ធវគ្គ បិដក​លេខ ១៥ បាន​ដល់​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទី​ពឹង​ទី​រលឹក ជា​លើក​ទី ២ ហើយ ២, ៣​ថ្ងៃ​ក្រោយ​មក ក៏​បាន​បួស​ជា​សាមណេរ ។ បន្ត​មក​ទៀត បាន​ស្ដាប់​នូវ​អគ្គញ្ញសូត្រ គឺ​ព្រះសូត្រ​ទី ៤ នៃ​ទីឃនិកាយ បាដិកវគ្គ បិដកលេខ ១៨ ក៏​បាន​សម្រេច​ព្រះអរហត្តផល ។


ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ២២៧២៩ ដង)
តើយើងត្រូវឆ្លងកាត់ នូវឧបសគ្គក្នុងជីវិតបានដោយវិធីណា?
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៥៦៥៩ ដង)
អ្នក​មាន​ប្រា​ជ្ញានិង​មាន​វាសនា​ អាច​រក​ទ្រព្យ​បាន​ងាយ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ៥០២៥៩ ដង)
កា​រ​ធ្វើ​ផ្លូវ​ថ្នល់​ជា​ទាន​
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕