អានអត្ថបទ
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២១ (អាន: ៥២,៤៨៥ ដង)
សហជាតវត្ថុ

|
សហជាតវត្ថុ វត្ថុដែលកើតដំណាលគ្នានឹងព្រះពោធិសត្វប្រសូតមាន ៧ យ៉ាង ។ តាមការស្រាវជ្រាវរបស់ខ្ញុំព្រះករុណា ខ្ញុំបាទ បានឃើញថា សហជាតវត្ថុនេះ ដែលព្រះអដ្ឋកថាទាំងឡាយបាលសម្ដែងមកនោះ មានន័យ ដូច្នេះគឺ
១. សហជាតវត្ថុ (ន័យទី ១) ១. រាហុលមាតា រាហុលមាតា ២. អានន្ទត្ថេរោ ព្រះអានន្ទត្ថេរ ៣. ឆន្នោ ឆន្នាមាត្យ ៤. កណ្ដកោ សេះកណ្ដកៈ ៥. និធិកុម្ភោ កំណប់ទ្រព្យ ៤ ៦. មហាពោធិ មហាពោធិព្រឹក្ស ៧. កាឡុទាយី អាមាត្យកាឡុទាយី ![]() សេចក្ដីខាងលើនេះ ខ្ញុំព្រះករុណាដកស្រង់ពីគម្ពីរអដ្ឋកថាទាំងឡាយ គឺ - សុមង្គលវិលាសិនី មហាបទានសុត្ត សម្ពហុលបរិច្ឆេទវណ្ណនា - ជាតក-អដ្ឋកថា និទានកថា អវិទូរេនិទាន - វិសុទ្ធជនវិលាសិនិយា អបទាន-អដ្ឋកថា និទានកថា អវិទូរេនិទាន - មធុរត្ថវិលាសិនី ពុទ្ធវំស-អដ្ឋកថា ទីបង្ករពុទ្ធវំសវណ្ណនា - មធុរត្ថវិលាសិនី ពុទ្ធវំស-អដ្ឋកថា គោតមពុទ្ធវំស អវិទូរេនិទាន ២. សហជាតវត្ថុ (ន័យទី ២) ពិតមែនហើយ សហជាតវត្ថុទាំងឡាយបានកើតក្នុងថ្ងែ ដែលព្រះពោធិសត្វប្រសូតមាន ៧ នេះ គឺ ១. ពោធិរុក្ខោ ដើមពោធិព្រឹក្ស ២. រាហុលមាតា រាហុលមាតា ៣. ចតស្សោ និធិកុម្ភិយោ កំណប់ទ្រព្យទាំងបួន ៤. អារោហនិយហត្ថី ដំរីអារោហនិយៈ ៥. កណ្ឌកោ សេះកណ្ឌកៈ ៦. ឆន្នោ ឆន្នាមាត្យ ៧. កាឡុទាយី កាឡុទាយី ![]() សេចក្ដីខាងលើនេះ ខ្ញុំព្រះករុណាដកស្រង់ពីគម្ពីរអដ្ឋកថាទាំងឡាយ និង ដីកា គឺ - មនោរថបូរណី-អដ្ឋកថា ឯកកនិបាត ចតុត្ថឯតទគ្គវគ្គ កាឡុទាយិត្ថេរវត្ថុ - ថេរគាថា-អដ្ឋកថា ទសកនិបាត កាឡុទាយិត្ថេរគាថាវណ្ណនា - វិសុទ្ធជនវិលាសិនិយា អបទាន-អដ្ឋកថាយ កុណ្ឌធានវគ្គ កាឡុទាយិត្ថេរអបទានវណ្ណនា - វិសុទ្ធជនវិលាសិនិយា អបទាន-អដ្ឋកថាយ ភទ្ទិយវគ្គ កាឡុទាយិត្ថេរអបទានវណ្ណនា - សារត្ថទីបនីដីកា មហាខន្ធក រាហុលវត្ថុកថាវណ្ណនា និធិ កំណប់ទ្រព្យទាំង ៤ ក្នុងថ្ងៃដែលព្រះតថាគតប្រសូតនុ៎ះឯង មានកំណប់ទ្រព្យ ៤ រណ្តៅ បានផុសឡើង គឺ ១. កំណប់ទ្រព្យ ឈ្មោះ សង្ខៈ ២ . កំណប់ទ្រព្យ ឈ្មោះ ឯលៈ ៣. កំណប់ទ្រព្យ ឈ្មោះ ឧប្បលៈ ៤. កំណប់ទ្រព្យ ឈ្មោះ បុណ្ឌរីក បណ្តារណ្តៅទ្រព្យទាំង ៤ នោះ កំណប់ទ្រព្យ ឈ្មោះ សង្ខៈ មានប្រមាណមួយគាវុត កំណប់ទ្រព្យ ឈ្មោះ ឯលៈ មានប្រមាណកន្លះយោជន៍ កំណប់ទ្រព្យ ឈ្មោះ ឧប្បលៈ មានប្រមាណបីគាវុត កំណប់ទ្រព្យ ឈ្មោះ បុណ្ឌរីក មានប្រមាណមួយយោជន៍ ទ្រព្យដែលកាន់យកសូម្បីអំពីក្នុងកំណប់ទ្រព្យទាំងនោះ ក៏ត្រឡប់ពេញវិញ ។ គប្បីជ្រាបថា ព្រះដ៏មានព្រះភាគទ្រង់លះមាសប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ហើយចេញសាងផ្នួស ដោយប្រការដូច្នេះ ។ (សុមង្គលវិលាសិនី អដ្ឋកថា សុត្តន្តបិដក ទីឃនិកាយ សីលក្ខន្ធវគ្គ សោណទណ្ឌសូត្រ) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ |