30
ថ្ងៃ ពុធ ទី ២៤ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៨៤,១៨៣
Today
ថ្ងៃម្សិលមិញ ១៨០,២៤៧
ខែនេះ ៤,៥៣១,២០៦
សរុប ៣៩០,៦១៣,៦៩០
អានអត្ថបទ
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៣ (អាន: ៩០,៩៤០ ដង)

កុសលកម្មបថ និង អកុសលកម្មបថ



ស្តាប់សំឡេង
 
កម្ម​បទ​ចែក​ចេញ​ជា​កម្ម​មាន​៣​យ៉ាង គឺ កាយកម្ម១, វចីកម្ម១ និង​មនោ​កម្ម១។ ចែក​​ប្រភេទ​​មាន​​ពីរ​យ៉ាង​​គឺ​ អកុសលកម្មបទ១ កុសលកម្មបទ១ ។
 

អកុសលកម្មបទ១០
* តើ​អ្វី​ទៅ​ជា​​អកុសលកម្ម​​បថ? ​គន្លង ឬ​ផ្លូវ​នៃ​អំ​ពើ​ជា​អកុសល ហៅថា អកុសល​កម្មបថ​​មាន​​១០​​យ៉ាង​គឺ កាយទុច្ចរិត អំពើ​អាក្រក់​​ដែល​សំរេច​ដោយ​កាយ មាន ៣យ៉ាង, វចីទុច្ចរិត អំពើ​​អាក្រក់​​សម្រេច​ដោយ​​វា​ចា​​មាន​៤យ៉ាង, មនោ​ទុច្ចរិត អំពើ​អាក្រក់​​ដែល​សម្រេច​ដោយ​ចិត្ត​មាន​៣​យ៉ាង។ ​យ៉ាង​​នី​មួយ​​​​ៗ​​​មាន​​​​ដូច​​តទៅ​៖

កាយទុច្ចរិត​៣​​
១- បាណាតិបាតា កិរិយា​​សម្លាប់​សត្វ​​មាន​ជីវិត​​ដោយ​​កាយ ឬ​​ប្រើ​​គេ​​ឲ្យ​​ធ្វើ​​ដោយ​​វាចា​។
២- អទិន្នា​ទានា កិរិយា​​លួច​​យក​​នូវ​វត្ថុ​​ដែល​គេ​​មិន​​បាន​​ឲ្យ​​ដោយ​​កាយ ឬ​​ដោយ​​វាចា។
៣- កាមេសុមិច្ឆាចារា កិរិយា​​ប្រព្រឹត្ដ​​ខុស​​ក្នុង​​កាម​​​ទាំងឡាយ​​ដែល​មិន​មែន​ជា​​កម្ម​សិទ្ធិ​​របស់​​ខ្លួន​​។
 


វចី​ទុច្ច​រិត​៤​
១- មុសាវាទា​ កិរិយា​ពោល​ដោយ​ពាក្យកុហក។
២- បិសុណាវាចា កិរិយា​ពោល​ពាក្យ​ញុះញង់ ស៊ក​សៀតបំបែកបំបាក់គេ។
៣- ផរុសវាចា ករិយា​ពោលពាក្យអាក្រក់​ ទ្រគោះ​បោះបោក​ជេរ​ប្រទេច​ជាដើម។
៤- សម្ផប្បលាបា កិរិយា​ពោល​ពាក្យ​រោយ​រាយ​ឥតប្រយោជន៍។

មនោទុច្ច​រិត​៣
១- អភិជ្ឈា ចិត្ដ​សំឡឹង​រំពៃ​ចំពោះទ្រព្យ​របស់អ្នកដទៃ​ដោយ​គិត​បម្រុង​នឹង​ឲ្យ​បាន​មកជា​របស់ខ្លួន។
២- ព្យាបាទ ចិត្ដ​ចង​គំនុំគំគួន គឺប៉ង​ចង់​ឲ្យ​អ្នកដទៃ​ដល់នូវ​សេចក្ដី​វិនាស។
៣- មិច្ឆាទិដ្ឋិ គំនិត​យល់ខុស ហើយ​ប្រកាន់​ថា​ជាត្រូវ។

កុសលកម្មបទ១០
* តើអ្វីទៅជា​កុសលកម្ម​បថ? ​គន្លង ឬផ្លូវនៃអំពើជាកុសល ហៅថា កុសលកម្មបថ​មាន​១០​យ៉ាង​គឺ កាយសុចរិត អំពើល្អ​ដែល​សម្រេច​ដោយ​កាយ មាន ៣យ៉ាង, វចីសុចរិត អំពើ​ល្អសម្រេច​ដោយ​វាចា​មាន៤យ៉ាង, មនោសុចរិត អំពើល្អដែលសម្រេចដោយចិត្តមាន៣យ៉ាង។ ​យ៉ាង​នី​មួយ​​ៗ​​មាន​​​ដូច​តទៅ​៖
 


កាយសុចរិត​៣
១- បាណាតិបាតា វេរមណី ចេតនា​ជា​ហេតុ​វៀរចាកកិរិយា​ធ្វើ​សត្វ​មាន​ជីវិត​ឲ្យធ្លាក់​ចុះកន្លង​ គឺ​ការ​សម្លាប់សត្វ។
២- អទិន្នា​ទានា វេរមណី ចេតនា​ជា​ហេតុ​វៀរចាក​កិរិយា​កាន់យក​នូវ​របស់​ដែលគេ​មិន​បាន​ឲ្យ​ដោយ​កាយ ឬ​ដោយ​វាចា។
៣- កាមេសុមិច្ឆាចារា វេរមណី ចេតនា​ជាហេតុ​វៀរ​ចាកកិរិយា​ប្រព្រឹត្ដ​ខុស​ក្នុងកាម​ទាំងឡាយ។

វចីសុចរិត​៤
១- មុសា​វាទា វេរមណី ចេតនា​ជា​ហេតុ​វៀរចាក​កិរិយា​ពោលពាក្យកុហក។
២- បិសុណាវាចា វេរមណី ចេតនា​ជាហេតុ​វៀរចាក​កិរិយា​ពោលពាក្យ​ញុះញង់​ ស៊កសៀត​បំបែក​បំបាក់​អ្នកដទៃ។
៣- ផរុសវាចា វេរមណី ចេតនា​ជាហេតុវៀរចាក​កិរិយា​ពោលពាក្យ​អាក្រក់​ ទ្រគោះ​បោះបោក​ជេរ​ប្រទេច​​ជា​ដើម។
៤- សម្ផប្បលាបា វេរមណី ចេតនាជាហេតុ​វៀរចាកកិរិយា​ពោលពាក្យ​រោយ​រាយ​ឥត​ប្រយោជន៍។

មនោសុចរិត៣
១- អនភិជ្ឈា មិនមានចិត្ដ​សំឡឹង​រំពៃ​ចំពោះទ្រព្យ​របស់អ្នកដទៃ​ដោយ​គិត​បម្រុង​នឹង​ឲ្យ​មក​ជា​របស់ខ្លួន។
២- អព្យាបាទ មិនមានចិត្ដ​ចង​គំនុំគុំគួន គឺ​ប៉ង​ចង់​ឲ្យអ្នកដទៃ​ដល់នូវ​សេចក្ដី​វិនាស។
៣- សម្មាទិដ្ឋិ គំនិត​យល់ឃើញត្រូវ​ ហើយ​ប្រកាន់​ថាពិតជាត្រឹមត្រូវ​មែន។

កម្មបទ បើចែកតទៅទៀតមាន៨០ គឺកុសលកម្មបទ៤០ និងអកុសលកម្មបទ៤០។

ប្រភព
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៤៣,៦៤៦ ដង)
សុខ​ព្រោះ​មិន​បៀត​បៀន​អ្នក​ដទៃ
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៦២,០១៧ ដង)
ជីវិត​ជា​មួយ​នឹង​ទ្រព្យ​សម្បត្តិ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៩៣៧ ដង)
ម៉ែ​ស្រក់​ទឹក​ភ្នែក​ពេល​ឃើញ​កូន​ថ្វាយ​បង្គំ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៥៥,៧៦២ ដង)
ព្រះ​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ទ្រង់​ត្រាស់​សម្តែង​អំពី​សទ្ធា​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.52
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿