30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៨០,១៣៩
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៥៨,០៧៣
សរុប ៣៨៥,៥៤៤,៧៦៦
អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៤២,៣៩១ ដង)

រឿងឃោសកសេដ្ឋី



 
 
[...]​ក៏​កាល​ទុព្ភិក្ខ​ភ័យ​កើត​ឡើង​ក្នុង​អល្លកប្ប​រដ្ឋ មនុស្ស​ប្រុស​ម្នាក់​ឈ្មោះ​កោតុហលិកៈ មិន​អាច​ដើម្បី​នឹង​ចិញ្ចឹមជីវិត ទើប​នាំ​ភរិយា​ឈ្មោះ​កាលី​មាន​កូន​ខ្ចី តាំង​ចិត្ត​ថា​នឹង​ទៅ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ក្នុង​នគរ​កោសម្ពី​ដាក់​ស្បៀង​ចេញ​ដំណើរ​ទៅ ។ លោក​ខ្លះ​ពោល​ថា កាល​មហាជន​កំពុង​តែ​ស្លាប់ ព្រោះ​អហិវាទ​ក​រោគ គេ​ទើប​នាំ​គ្នា​ចេញ​រត់​ទៅ​ក៏​មាន ។ គេ​នាំ​គ្នា​ដើរ​ទៅ លុះ​អ​ស់​ស្បៀង​ហើយ គឺ​សេចក្ដី​ស្រេក​ឃ្លាន​បៀត​បៀន​ហើយ មិន​អាច​នឹង​នាំ​ទារ​ក​ទៅ​បាន​។
 
លំ​ដាប់​នោះ ស្វា​មី​និយាយ​និង​​ភរិយាថា ប្អូន​ស្រីដ៏​ចំរើន កាល​យើង​នៅ​មាន​ជីវិត គង់​តែ​នឹង​បាន​បុត្រ​ទៀត យើង​ចោល​វា​ទៅ​ចុះ ។ ធម្មតា​​ហឫទ័យ​របស់​មាតា​ទន់ ព្រោះ​ដូច្នោះ នាង​ទើប​ឆ្លើយ​តប​ថា ខ្ញុំ​មិន​អាច​នឹង​ចោល​បុត្រ​ដែល​នៅ​ទាំង​រស់​បាន​ទេ ។ ស្វាមី- បើ​ដូច្នោះ នឹង​ធ្វើ​យ៉ាង​ណា ? ភរិយា- យើង​ផ្លាស់​ប្ដូរ​គ្នា​នាំ​វា​ទៅ ។
 
មាតា​ដល់​វារៈ​របស់​ខ្លួន​លើក​បុត្រ​នោះ​ឡើង​ហាក់​ដូច​ជា​ផួង​ផ្កា​បី​ឲ្យ​ដេក (ឱប​ទុម) ត្រង់​ទ្រូង​ហើយ​ព​ទៅ​ដោយ​ចង្កេះ​ឲ្យ​ដល់​បិតា ។ សូម្បី​ព្រោះ​សេចក្ដី​ឃ្លាន​ក្នុង​ទី​ដែល​គេ​ទទួល​បុត្រ​ដាក់​ទុក​ហើយ ៗ វេទនា​កើត​ឡើង​ដល់​គេ​ជា​ខ្លាំង គេ​ទើប​និយាយ​នឹង​ភរិយា​នោះ​ហើយ ៗ ញយ ៗ ថា នាង​ចំរើន កាល​បើ​យើង​នៅ​មាន​ជីវិត គង់​តែ​នឹង​បាន​បុត្រ​ទៀត ។ យើង​ចោល​វា​ទៅ​ចុះ ។ ឯ​ភរិយា​នោះ​ក៏​បាន​ហាម​ឃាត់​ជា​ច្រើន​ដង​ច្រើន​គ្រា (តមក) នាង​ទើប​នៅ​ស្ងៀម​ ។ ទារក​ត្រូវ​គេ​ផ្លាស់​ប្ដូរ​គ្នា​ទៅ​មក​អស់​កម្លាំង​ហើយ​ដេក​លក់​នៅ​ដៃ​បិតា ។ គេ​ដឹង​អាការ​ដែល​ទារក​នោះ​ដេក​លក់​ហើយ ឲ្យ​មាតា​ដើរ​ទៅ​ខាង​មុខ ដាក់​បុត្រ​នោះ​ឲ្យ​ដេក​លើ​កម្រាល​ស្លឹក​ឈើ ខាង​ក្រោម​គល់​ឈើ​មួយ​គុម្ព ដើរ​ត​ទៅ​ហើយ ។ មាតា​ងាក​មក​មើល​មិន​ឃើញ​បុត្រ​ហើយ សួរ​ថា អ្នក​ប្ដី​ បុត្រ​​ខ្ញុំ​ទៅ​ណា ? បិតា- អញ​ដាក់​ឲ្យ​ដេក​ក្រោម​គុម្ព​ឈើ​មួយ​គុម្ព ។ ភរិយា- អ្នក​ប្ដី​កុំ​ញ៉ាំង​ខ្ញុំ​ឲ្យ​វិនាស​ឡើយ បើ​ខ្ញុំ​វៀរ (ប្រាសពី) បុត្រ​ហើយ មិន​អាច​នឹង​រស់​នៅ​បាន​ទេ ចូរ​ទៅ​នាំ​បុត្រ​មក​ឲ្យ​ខ្ញុំ នាង​ពោល​ដូច្នេះ​ហើយ​គក់​ទ្រូង​ទួញ​យំ ​។
លំ​ដាប់​នោះ ស្វាមី​ត្រឡប់​ទៅ​នាំ​យក​បុត្ត​នោះ​មក ។ ឯ​បុត្រ​ក៏​បាន​ស្លាប់​បាត់​បង់​ក្នុង​ចន្លោះ​ផ្លូវ​ហើយ ។ នាយ​កោតុហលិក​បិតា​ចោល​បុត្រ​ក្នុង​ទី​មាន​ប្រមាណ​ប៉ុណ្ណេះ​ឯង ក្នុង​ភព​ជា​លំដាប់​ត្រូវ​គេ​ចោល​ដល់ ៧ ដង ព្រោះ​ផល​នៃ​កម្ម​នោះ ។ ឈ្មោះ​ថា​កម្ម​ដ៏​លាមក​នេះ មិន​គួរ​មើល​ងាយ​ថា​មាន​ប្រមាណតិច​ទេ ។ គេ​ទាំង​ពីរ​នាក់​នោះ ធ្វើ​ដំណើរ​ទៅ​ដល់​ត្រកូល​នាយ​គោបាល (អ្នក​រក្សា​គោ) មួយ​កន្លែង ។
 
ក្នុង​ថ្ងៃ​នោះ នាយ​គោ​បាល​មាន​បុណ្យ​ឆេនុ​មង្គល (ការ​មង្គល​ដែល​គេ​ធ្វើ​ព្រោះ​មេគោ​ក្រមុំ​ជា​ហេតុ) ។ ព្រះ​បច្ចេក​ពុទ្ធ​មួយ​អង្គ​ឆាន់​ក្នុង​ផ្ទះ​នាយ​គោបាល​ជា​និច្ច (សម្គាល់​សេចក្ដី​ថា បដិគាហក​ប្រចាំ​ត្រកូល​ទទួល​អាហារបិណ្ឌបាត្រ​ទី​នោះ​រាល់​ថ្ងៃ​ទៅ) ។ គេ​និមន្ត​លោក​ឲ្យ​ឆាន់​ហើយ បាន​ធ្វើ​ការ​មង្គល ។ គេ​តាក់​តែង​បាយ​បាយាស​ទុក​ជា​ច្រើន ។
 
នា​យ​គោ​បាល​ឃើញ​អ្នក​ទាំង​ពីរ​ដើរ​មក ទើប​សួរ​ថា មក​អំពី​ណា ដឹង​សេចក្ដី​ប្រព្រឹត្ត​ទៅ​ទាំង​ពួង​ហើយ ជា​មនុស្ស​មាន​ចិត្ត​អាណិត​អាសូរ ធ្វើ​សេចក្ដី​អនុគ្រោះ​ក្នុ​ង​គេ​ហើយ ប្រើ​បម្រើ​ឲ្យ ៗ បាយ​បាយាស​ព្រម​ដោយ​សប្បិ​ល្មម​គ្រាន់ ។ ភរិយា​ទើប​និយាយ​នឹង​ស្វាមី​ថា អ្នក​ប្ដី កាល​បើ​អ្នក​នៅ​រស់ ខ្ញុំ​ក៏​បាន​ឈ្មោះ​ថា​នៅ​រស់​ដែរ អ្នក​មាន​ចំពោះ​ដាច់​ខាត (ចាក​​អាហារ) មក​យូរ អញ្ជើញ​ពិសា​តាម​ត្រូវ​ការ​ចុះ ហើយ​ចាប់​យក​បាយ​បាយាស ព្រម​ដោយ​សប្បិ​ដាក់​ទុក​ចំពោះ​មុខ​គេ ខ្លួន​ឯង​បរិភោគ​សប្បិ​សាប​ៗ តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ ។
 
ស្វាមី​បរិភោគ​ច្រើន​ហើយ នៅ​តែ​មិន​អាច​កាត់​ចំណង់​ក្នុង​អាហារ​បាន ព្រោះ​សេច​ក្ដី​ឃ្លាន​មក​អស់ ៧, ៨ ថ្ងៃ ។ នាយ​គោបាល​ប្រើ​បម្រើ​ឲ្យ​យក​បាយ​បាយាស​ឲ្យ​គេ​ពីរ​នាក់​ហើយ ចាប់​ផ្ដើម​បរិភោគ​ខ្លួន​ឯង ។ នាយ​កោតុហលិក​អង្គុយ​មើល​គេ ឃើញ​នាយ​គោបាល​ពូត​ដុំ​បាយ​បាយាស​ឲ្យ​មេ​សុនខ​ដែល​ដេក​នៅ​ក្រោម​ជើង​តាំង នឹក​ក្នុង​ចិត្ត​ថា​សុនខ​នេះ​មាន​បុណ្យ​បាន​ភោជន​បែប​នេះ​ជា​និច្ច ។
 
ក្នុង​ចំណែក​រាត្រី គេ​មិន​អាច​ញ៉ាំង​បាយ​បាយាស​នោះ​ឲ្យ​រលួយ​ទៅ​បាន​ធ្វើ​កាលៈ​(ស្លាប់)​ហើយ កើត​ក្នុង​ផ្ទៃ​មេសុន​ខ​នោះ ។ លុះ​ភរិយា​គេ​ធ្វើ​ការ​បញ្ចុះ​សពរួច​ហើយ ធ្វើ​ការ​ស៊ី​ឈ្នួល​នៅ​​ក្នុង​ផ្ទះ​នោះឯង បាន​អង្ករ​មួយ​នាឡិ​ដាំបាយ​ហើយ ដាក់​ក្នុង​បាត្រ​ព្រះបច្ចេក​ពុទ្ធ​ពោល​ឧទ្ទិស​ថា លោក​ម្ចាស់ សូម​ផល​បុណ្យ​ចំណែក​នេះ នឹង​ដល់​ទៅ​ទាសៈ​របស់​លោក​ម្ចាស់ ហើយ​នឹក​ថា អញ​គួរ​តែ​នៅ​ក្នុង​ផ្ទះ​នេះ​ឯង លោក​ម្ចាស់ លោក​មក​ទីនេះ​ជាប់​ជា​និច្ច ទេយ្យធម្មវត្ថុ​មាន​ឬ​មិនមាន​ក៏​ដោយ កាល​អញ​ថ្វាយ​បង្គំ​ធ្វើ​វេយ្យាវច្ចករ ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះ​ថ្លា​រាល់​ថ្ងៃ គង់​តែ​នឹង​បាន​ទទួល​បុណ្យ​ច្រើន​ដូច្នេះ ហើយ​នាង​នៅ​ធ្វើ​ការ​ឈ្នួល​ក្នុង​ផ្ទះ​ជា​ប្រាកដ។
 
មេសុខន​នោះ​ឯង​សម្រាល​កូន​សុនខ​ឈ្មោល​តែ​មួយ​គត់ ក្នុង​ថ្ងៃ​ខែ​ទី ៦ ឬ​ទី ៧ ។ នាយ​គោ​បាល​ឲ្យ​បម្រើ​ឲ្យ​ទឹក​ដោះ​ស្រស់​មេ​គោ​ក្រមុំ​មួយ​ដល់​វា ។ វា​ចម្រើន​ធំ​ហើយ​អស់​កាល​មិន​យូរ​ពេក ។ ខាង​ក្រោយ ព្រះ​បច្ចេក​ពុទ្ធ​ឆាន់​ឲ្យ​ជុំ​ភត្ត​ដល់​វា​មួយ​ជុំ​ជា​និច្ច ។ វា​អាស្រ័យ​ជុំ​ភត្ត​បាន​សេចក្ដី​ស្នេហា​ក្នុង​ព្រះ​បច្ចេក​ពុទ្ធ (មួយ​ថ្ងៃ​ពីរ​ដង​ជា​ដរាប) ។ សូម្បី​កាល​គេ​ដើរ​ទៅ បាន​យក​ដំបង​វាយ​ត្រង់​គុម្ព​ឈើ​នឹង​ផែន​ដី​ក្នុង​ស្ថាន​ដែល​មាន​ម្រឹគ​សាហាវ (សត្វ​សាហាវ​ដូច​ខ្លា) ក្នុង​ចន្លោះ​ផ្លូវ បញ្ចេញ​សំឡេង​ដេញ​ថា សុសុ ដូច្នេះ​បី​ដង ឲ្យ​ពាល​ម្រឹគ​ទាំង​ឡាយ​​គេច​ចេញ​ទៅ​ហើយ ។ សូម្បី​សុនខ ក៏​បាន​ទៅ​ជា​មួយ​ផង​ដែរ ។
 
ថ្ងៃ​មួយ គេ​ផ្ដាំ​ព្រះ​បច្ចេកពុទ្ធ​ថា លោក​​ម្ចាស់ គ្រា​ណា​ខ្ញុំ​រក​ឱកាស (ទៅ​) មិន​បាន គ្រា​នោះ​នឹង​បញ្ជូន​សុនខ​នេះ​ទៅ លោក​គប្បី​មក​តាម​គ្រឿង​សម្គាល់​ដែល​បញ្ជូន​វា​នេះ​ទៅ ។ ចាប់​ដើម​អំពី​នោះ​មក ក្នុ​ង​ថ្ងៃ​រក​ឱកាស​មិន​បាន បាន​បញ្ជូន​សុនខ​ទៅ ប្រាប់​ថា​កូន​ទៅ​នាំ​ព្រះបច្ចេកពុទ្ធមក​ចុះ ។ ដោយ​ឮ​តែ​ពាក្យ​មួយ​ម៉ាត់​ប៉ុណ្ណោះ វា​ស្ទុះ​បោល​ទៅ (មិន​ឈប់​ចាំ​ស្ដាប់​ទៀត​ទេ) លុះ​ដល់​ទី​ដែល​ម្ចាស់ (ធ្លាប់) វាយ​គុម្ព​ឈើ​និង​ផែន​ដី​ព្រុះ​បី​ដង ដឹង​អាការ​ដែល​ខ្លួន​ដេញ​ពាល​ម្រឹគ​ឲ្យ​ចៀស​ចេញ​ទៅ ដោយ​សំឡេង​នោះ​ហើយ ដើរ (ដើរ​តទៅ) ដល់​លំនៅ​ព្រះ​បច្ចេក​ពុទ្ធ អ្នក​ដែល​ធ្វើ​ការ​ប្រតិបត្តិ ជម្រះ​រាង​កាយ​អំពី​ព្រឹក​ហើយ ចូល​ទៅ​កាន់​បណ្ណ​សាលា​អង្គុយ​ហើយ ព្រុស​បី​ដង​ទៀត​ត្រង់​ទ្វារ​បណ្ណ​សាលា ឲ្យ​លោក​ដឹង​ថា​ខ្លួន​មក​ហើយ ដេក​ចាំ​ចំណែក​ម្ខាង ។
 
កាល​ព្រះបច្ចេក​ពុទ្ធ​កំណត់​វេលា​ដ៏​គួរ​ហើយ ដើរ​ចេញ​ក្រៅ​បណ្ណ​សាលា​វា​ព្រុះ​ដើរ នាំ​ទៅ​ខាង​មុខ ៗ ។ ព្រះ​បច្ចេក​ពុទ្ធ​កាល​ល្បង​មើល​វា​ក្នុង​ចន្លោះ ៗ បាន​ដើរ​បែក​ទៅ​ផ្លូវ​ដទៃ (ដែល​មិន​មែន​ផ្លូវ​ទៅ​ផ្ទះ​នាយ​គោ​បាល)​។ ទី​នោះ​វា​ទើប​ឈរ​ទទឹង​រាំង​ខាង​មុខ​លោក ព្រុស​ ជា​ទី​ប្រាប់​ថា​មិន​មែន​ផ្លូវ​នោះ​ទេ ហើយ​នាំ​លោក​ត្រឡប់​ទៅ​កាន់​ផ្លូវ​ដែល​ត្រង់​ទៅ ផ្ទះ​របស់​ខ្លួន ។
 
ខាង​ក្រោយ ថ្ងៃ​មួយ​លោក ល្បង​មើល​វា​ទៀត ធ្វើ​ជា​ដើរ​ទៅ​កាន់​ផ្លូវ​ដទៃ ដល់​វា​នឹង​ឈរ​ទទឹង​មុខ​ហាម​ឃាត់ ក៏​មិន​ត្រឡប់​យក​ជើង​ទាត់​វា ឲ្យ​ចៀស​ចេញ ហើយ​ដើរ​តទៅ ។​សុនខ​ដឹង​អាការ​ដែល​លោក​មិន​ត្រឡប់​ហើយ ទាញ​លោក​ទៅ​កាន់​ផ្លូវ​ត្រូវ​ទាល់​តែ​បាន ។ វា​ញ៉ាំង​សេចក្ដី​ស្នេហា​មាន​កម្លាំង​ឲ្យ​កើត​ឡើង​ក្នុង​ព្រះ​បច្ចេកពុទ្ធ​នោះ​ដោយ​ប្រការ​ដូច្នោះ ។
 
អំពី​នោះ​មក កា​ល​ដទៃ​ទៀត សម័យ​ព្រះ​បច្ចេក​ពុទ្ធ​មាន​ចីវរ​ចាស់​ដាច់​ដាច​ហើយ ទើប​នាយ​គោ​បាល​ថ្វាយ​សំពត់ ដើម្បី​ធ្វើ​ចីវ​រដល់​លោក ។ ព្រះ​បច្ចេក​ពុទ្ធ​ពន្យល់​គេ​ថា អាវុសោ ធម្មតា​ចីវរ​ធ្វើ​មនុស្ស​តែ​ម្នាក់​ឯង​ធ្វើ​បាន​ដោយ​លំបាក អាត្មា​នឹង​ទៅ​កាន់​សប្បាយ​ហើយ ពឹង​កម្លាំង​អ្នក​ដទៃ​ជួយ​ធ្វើ ។ 
 
នាយគោបាល- និមន្ត​លោក​ម្ចាស់​ធ្វើ​ក្នុង​ទី​នេះ​ចុះ ។
ព្រះបច្ចេកពុទ្ធ- មិន​អាច នឹង​ធ្វើ​បាន​ទេ អា​វុសោ ។

នាយគោបាល- បើ​ដូច្នោះ សូម​លោក​ម្ចាស់​កុំ​នៅ​ខាង​ក្រោយ​យូរ​ពេក​ព្រះ​ករុណា ។ សុនខ​បាន​ឈរ​ស្ដាប់​ចរចា​គ្នា​និង​គ្នា ។ ព្រះ​បច្ចេក​ពុទ្ធ​ពោល​ថា នៅ​ចុះ ឧបាសក នាយ​គោបាល​ត្រឡប់​ហើយ អណ្ដែត​ឡើង​កាន់​វេហាស៍ អាកាស​ជាទី​រីករាយ​នៃ​សត្វ​ស្លាប​បែរ​មុខ​ចំពោះ​ទៅ​រក​ភ្នំ​គន្ទមាទន៍​ទៅ​ហើយ ។ សុនខ​ឃើញ​លោកនិមន្ត​​ទៅ​តាម​អាកាស​ ក៏​ឈរ​ព្រុះ​ទាល់​តែ​លោក​កំបាំង​រង្វង់​ចក្ខុ​ខ្លួន ហទ័យ​បែក​ហើយ (បែក​ទ្រូង​ស្លាប់)​។
 
ធម្មតា​សត្វតិរច្ឆាន​នេះ មាន​អធ្យា​ស្រ័យ​ត្រង់​ឥត​វៀច​វេរ​ទេ ចំណែក​មនុស្ស​ទាំង​ឡាយ ចិត្ត​គិត​ទៅ​យ៉ាង​ដទៃ មាត់​និយាយ​ទៅ​យ៉ាង​ដទៃ (មិន​ត្រង់​គ្នា​សោះ) ។​ហេតុ​នោះ​ឯង នាយ​នេស្ស​ហត្ថា​រោ​ហបុត្រ (បុត្រ​នាយ​ជាង…..) ទើប​ទូល​សម្ដេច​ព្រះ​មាន​ព្រះ​ភាគ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន រាង​គឺ​មនុស្ស​នោះ​សាំ​ញាំ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន រាង​គឺ​បណ្ដា​សត្វ​ចិញ្ចឹម​ងាយ ។
 
ព្រោះ​ទិដ្ឋិ​ទៀង​ត្រង់​មិន​វៀច​វេរ​នោះ​ឯង វា (សុនខ) ធ្វើ​កាលៈ​ហើយ​កើត​ក្នុង​ភព​តា​វត្តឹង្ស មាន​នាង​អប្សរ​មួយ​ពាន់​ចោម​រោម សោយ​មហាសម្បត្តិ​ហើយ ។ ទេវ​បុត្រ (កំណើត​សុនខ) នោះ កាល​បើ​ខ្សិប​ជិត​គុម្ព​ត្រចៀក​អ្នក​ណា ១៦ សម្លេង​ឮ​ខ្ទរ​ទៅ​ដល់​ដប់​ពីរ​យោជន៍ ឯ​សម្លេង​និយាយ​ជា​ធម្មតាឮ​​គ្រប់​​ទេព​​នគរ​​មាន​ប្រមាណ​មួយ​ម៉ឺន​យោជន៍​​ទាំង​​អស់ ហេតុ​នោះ​ឯង លោក​ទើប​មាន​នាម​ថា ឃោសក​ទេវបុត្រ ។
សួរថា ចុះ​នោះ​ជា​ផល​របស់​អ្វី ?

​ឆ្លើយថា ផល​របស់​ការ​ព្រុះ​ព្រោះ​សេចក្ដី​ស្រឡាញ់​ក្នុង​ព្រះ​បច្ចេក​ពុទ្ធ ។
​លោក​ឋិត​នៅ​ក្នុង​តាវត្តិង្ស​ពិភព​នោះ​មិន​យូរ​ប៉ុន្មាន​ក៏​ច្យុត ។

រី​ទេវ​បុត្រ​ទាំង​ឡាយ​រមែង​ច្យុត​ចាក​ទេវ​លោក​ដោយ​ហេតុ​បួន​ប្រការ គឺ ១ អស់​អាយុ ២ អស់​បុណ្យ ៣ អស់​អាហារ ៤ ក្រោធ​ខឹង​ដូច្នេះ ។ ក្នុង​បួន​យ៉ាង​នោះ អ្នក​ធ្វើ​បុញ្ញ​កម្ម​ទុក​ច្រើន កើត​ក្នុង​ទេវ​លោក​ហើយ​ស្ថិត​នៅ​រហូត​ដល់​អស់​អាយុ (លុះ​ច្យុត​ហើយ) កើត​ក្នុង​ជាន់​លើ ៗ ឡើង​ទៅ​យ៉ាង​នេះ ឈ្មោះ​ថា​ច្យុត​ដោយ​អស់​អាយុ ។
 
អ្នក​ធ្វើ​បុណ្យ​ទុក​បន្តិច​បន្តួច មាន​បុណ្យ​សូន្យ​អស់​ក្នុង​ចន្លោះ ដូច​ដាក់​ស្រូវ​ត្រឹម​បួន​ប្រាំ​តៅ​ទុក​ក្នុង​កោសដ្ឋាគារ (ជង្រុ​កលួង) ធ្វើ​កាលៈ​ក្នុង​ចន្លោះ (ស្លាប់​ក្នុង​អាយុ​នៅ​មិន​គួរ​ស្លាប់) យ៉ាង​នេះ ឈ្មោះ​ថា​ច្យុត​ដោយ​អស់​បុណ្យ ។ មួយ​ពួក​ទៀត​បរិភោគ​កាម​គុណ (ជ្រុល​ពេក​ទៅ) មិន​បាន​បរិភោគ​អាហារ​ដោយ​ភ្លេច​ស្មារតី​នឹក (អស់​កម្លាំង) លំបាក​កាយ​ហើយ​ធ្វើ​កាលៈ យ៉ាង​នេះ ឈ្មោះ​ថា​ច្យុត​ដោយ​អស់​អាហារ ។
 
មួយ​ពួក​ទៀត ចង់​បាន សម្បត្តិ​របស់​អ្នក​ដទៃ កាល​បើ​មិន​អាច​នឹង​បាន​យក​ជា​កម្មសិទ្ធិ​របស់​ខ្លួន ក៏​ក្រោធ​ខឹង​ហើយ​ធ្វើ​កាលៈ យ៉ាង​នេះ ឈ្មោះ​ថា​ច្យុត​ដោយ​ក្រោធ​ខឹង ។ ឯ​ឃោសក​ទេវបុត្រ​នេះ បរិភោគ​កាម​គុណ​ជ្រុល​ពេក​ទៅ​ភ្លេចស្មារតី​នឹក ច្យុត​ដោយ​អត់​អា​ហារ ។ ក៏​លុះ​ច្យុត​ហើយ​ចាប់​បដិសន្ធិ​ក្នុង​ផ្ទៃ​នាង​នគរ​សោ​ភិនី​នោះ សួរ​ស្រី​បម្រើ​ថា វា​ប្រុស ឬ ស្រី កាល​ស្រី​បម្រើ​ប្រាប់​ថា ប្រុស​អ្នកមេ​ម្ចាស់ បង្គាប់​ឲ្យ​បោះ​ចោល​ថា យក​ចុះ​មេ​ឯង ចូរ​លើក​ក្មេង​នេះ​ដាក់​ច្រែង​បោះ​ចោល​ត្រង់​គំនរ​សម្រាម ។
 
មែ​នពិត នាង​នគរ​សោភិនី​ទាំង​ឡាយ​ចិញ្ចឹម​តែ​កូន​ស្រី កូន​ប្រុស​មិន​ចិញ្ចឹម​ទេ ព្រោះ​ប្រពៃ​ណីរបស់​ពួក​វា កូន​ស្រី​ទើប​បន្ត​ទៅ​បាន ។ ក្អែក​ខ្លះ សុនខ​ខ្លះ ឈរ​ចោម​រោម​ទារក ព្រោះ​ផល​នៃ​ការ​ព្រុះ មាន​សេចក្ដី​ស្នេហា​ក្នុង​ព្រះបច្ចេក​ពុទ្ធ​ជាហេតុ សូម្បី​ក្អែក ឬ ឆ្កែ​តែ​មួយ ក៏​មិន​អាច​ចូល​ជិត​បាន ។ ខណៈ​នោះ សុភាព​បុរស​ម្នាក់​ចេញ​ទៅ​ក្រៅភូមិ ឃើញ​ក្អែក​និង​សុន​ខ​ប្រជុំ​គ្នា​ជា​ពួក នឹក​ថា នុ៎ះ​អ្វី​ហ្ន៎ ទៅ​ទី​នោះ​ឃើញ​ទារ​ក​ហើយ​មាន​សេចក្ដី​ស្នេហា​ដូច​បុត្រ គិត​ថា អញ​បាន​បុត្រ​ហើយ​នាំ​ទៅ​កាន់​ផ្ទះ ។
 
គ្រានោះ សេដ្ឋី​នគរកោសម្ពី​កំពុង​ដើរ​ទៅ​កាន់​រាជ​ត្រកូល ជួប​បុរោហិត​ដើរ​ត្រឡប់​មក​អំពី​ព្រះ​រាជ​និវេសន៍ ទើប​សួរ​ថា លោក​អាចារ្យ ថ្ងៃ​នេះ​លោក​ពិនិត្យ​មើល​តិត្ថីករណ៍​ផ្លូវ​ចរ​ផ្កាយនក្សត្រ​ហើយ​ឬ ?
 
បុរោហិត – បាទ លោក​មហា​សេដ្ឋី ពួក​ខ្ញុំ​មាន​កិច្ច​អ្វី​យ៉ាង​ដទៃ​ទៀត (មាន​តែ​កិច្ច​ហ្នឹង​ហើយ) ។
សេដ្ឋី – ចុះ​ស្រុក​នគរ​នឹង​ជា​យ៉ាង​ណា​ខ្លះ លោក​អាចារ្យ ?
បុរោហិត – ហេតុ​យ៉ាង​ដទៃ​មិន​មាន​ទេ តែ​ក្មេង​ដែល​កើត​ក្នុង​ថ្ងៃ​នេះ នឹង​បាន​ជា​សេដ្ឋី​ប្រសើរ​បំផុត​ក្នុង​នគរ​នេះ ។
 
គ្រានោះ ភរិយាសេដ្ឋី​មាន​ភគ៌​ចាស់​ខែ ហេតុ​នោះ ទើប​លោក​បញ្ជូន​បុរស​ជា​ប្រញាប់​ទៅ​កាន់​ផ្ទះ ប្រាប់​ថា ឯង​ចូរ​ទៅ ភរិយា​អញ​សម្រាល​កូន​ហើយ​ឬ​នៅ​ កាល​បាន​ឮ​ថា​នៅ​មិន​ទាន់​សម្រាល​ទេ គាល់​ព្រះ​រាជា​រួច​ហើយ ក៏​ត្រឡប់​ទៅ​ផ្ទះ​ជា​ប្រញាប់ ហៅ​ស្រីប​ម្រើ​ម្នាក់​ឈ្មោះ កាលី​មក​ហើយ ឲ្យ​ប្រាក់​មួយ​ពាន់​រៀល​ហើយ​ប្រាប់​ថា ឯង​ចូរ​ទៅ​ត្រួត​ត្រា​មើល​ក្នុង​នគរ​នេះ បើ​ជួប​ក្មេង​កើត​ក្នុង​ថ្ងៃ​នេះ​ហើយ ចូរ​ឲ្យ​ប្រាក់​គេ​មួយ​ពាន់​រៀល​ទិញ​យក​មក ។
 
នាង​កាលី​ដើរ​ត្រួត​ត្រា​មើល​ទៅ​ផ្ទះ​នោះ ឃើញ​ក្មេង​ហើយ​សួរ​គហប​តានី (ស្រី​មេ​ផ្ទះ​ថា) ក្មេង​នេះ​កើត​ពី​កាល​ណា ? កាល​គេ​ប្រាប់​ថា កើត​ថ្ងៃ​នេះ ទើប​និយាយ​សូម​ថា ក្មេង​នេះ​ឲ្យ​ខ្ញុំ​ចុះ ថា​ទិញ​តាំង​ពី​តម្លៃ មួយ​រៀល​ទៅ​ដល់​មួយ​ពាន់​រៀល (ទើប​ដាច់​ស្រេច) ឲ្យ​ប្រាក់​មួយ​ពាន់​រៀល​ហើយ​នាំ​ក្មេង​មក​ឲ្យ​ដល់​សេដ្ឋី ។ សេដ្ឋី​នឹក​ក្នុង​ចិត្ត​ថា បើ​កូន​អញ​សម្រាល​មក​ជា​ស្រី នឹង​ឲ្យ​វា​ទៅ​គ្រប់​គ្រង​ជា​មួយ​កូន​អញ ធ្វើ​វា​ឲ្យ​ជា​ម្ចាស់​ដំណែង​សេដ្ឋី បើ​កូន​របស់​អញ​សម្រាល​មក​ជា​ប្រុស នឹង​សម្លាប់​ចោល ហើយ​ឲ្យ​មនុស្ស​ចិញ្ចឹម​ទុក​ក្នុង​ផ្ទះ ។ លុះ​កន្លង​ទៅ​បាន​ពីរ​បី​ថ្ងៃ ភរិយា​សម្រាល​បុត្រ​ប្រុស​ហើយ ។

សេដ្ឋី​ទើប​គិត​ថា កាល​បើ​មិ​ន​មាន​ក្មេង​នេះ កូន​អញ​នឹង​បាន​ដំណែង​សេដ្ឋី គួរ​តែ​សម្លាប់​វា​ចោល​ឥឡូវ​នេះ​ទៅ ហើយ​ហៅ​នាង​កាលី​មក​ប្រាប់​ថា ទៅចុះ​ មេ​ឯង​ចូរ​ញ៉ាំង​ក្មេង​នេះ​ឲ្យ​ដេក​ទទឹង​កណ្ដាល​ទ្វារ​ក្រោក ក្នុង​វេលា​ហ្វូង​គោ​ចេញ​ពី​ក្រោល មេ​គោ​ទាំង​ឡាយ​នឹង​ជាន់​វា​ឲ្យ​ស្លាប់ មួយទៀត ឯង​ត្រូវ​ដឹង​ភាវៈ​នៃ​ការ​ជាន់​ឬ​ទេ រួច​ចាំ​មក ។ នាង​កាលី​នោះ ទៅ​ដល់​ល្មម​នាយ​គោ​បាល​បើក​ទ្វារ​ក្រោល ញ៉ាំង​ក្មេង​នោះ​ឲ្យ​ដេក​តាម​បង្គាប់​ហើយ ។ គោ​ឈ្មោល​ជា​មេ​ហ្វូង ក្នុង​វេលា​ដទៃ​ចេញ​ក្រោយ​គេ​ទាំង​អស់ ក្នុង​ថ្ងៃ​នោះ​ចេញ​មុន​គេ​ទាំង​អស់ បាន​ឈរ​ក្រុង​ក្មេង​ទុក​ក្មេង​ចន្លោះ​ជើង​ទាំង​បួន ។
 
មេ​គោ​ជា​ច្រើន​រយ ដដុស​ខាង​ទាំង​ពីរ​នៃ​គោ​ឈ្មោល​ចេញ​ទៅ ។ ចំណែក​នាយ​គោបាល​នឹក​ថា កាល​មុន​គោ​ឈ្មោល​នេះ​ចេញ​ក្រោយ​គេ​ទាំង​អស់ តែ​ថ្ងៃ​នេះ​បែរ​ជា​ចេញ​មុន​គេ​ទាំង​អស់​ទៅ​វិញ នៅ​ឈរ​ជ្រែង​ត្រង់​ទ្វារ នេះ​យ៉ាង​ម៉េច​ហ្ន៎ ហើយ​ដើរ​ទៅ​មើល​ឃើញ​ក្មេង​ដេក​នៅ​ខាង​ក្រោម​គោ​នោះ បាន​សេចក្ដី​ស្រឡាញ់​ដូច​ជា​បុត្រ សប្បាយ​ចិត្ត​ថា អញ​បាន​បុត្រ ហើយ​នាំ​ទៅ​កាន់​ផ្ទះ ។ នាង​កាលី (ត្រ​ឡប់) ទៅវិញ សេដ្ឋីសួរ ប្រាប់​សេចក្ដី​នោះ សេដ្ឋី​ប្រើ​ទៅ ឲ្យ​ប្រាក់​គេ​មួយ​ពាន់​រៀល​យក​មក​វិញ នាង​ឲ្យ​ប្រាក់​មួយ​ពាន់​រៀល​ហើយ បាន​នាំ​មក​ឲ្យ​ទៀត ។

លំដាប់​នោះ សេដ្ឋី​បង្គាប់​នាង​ថា មេ​កាលី រទេះ​ប្រាំ​រយ​ក្នុង​នគរ​នេះ ក្រោក​ឡើង​ពេល​ជិត​ភ្លឺ នឹង​បរ​ទៅ​ដើម្បី​លក់​ដូរ ឯង​ចូរ​នាំ​ក្មេង​នេះ​ទៅ​ឲ្យ​ដេក​ក្នុង​ផ្លូវ​កង់ គោ​ទាំង​ឡាយ​នឹង​បាន​ជាន់ ឬ​កង់​នឹង​បាន​កិន​វា ឯង​ដឹង​សេចក្ដី​ប្រព្រឹត្ត​ទៅ​របស់​វា រួច​ហើយ​ចាំ​មក​ប្រាប់ ។ នាង​កាលី​នាំ​ក្មេង​នោះ​ទៅ​ឲ្យ​ដេក​ក្នុង​ផ្លូវ​កង់​ហើយ គ្រា​នោះ ប្រធាន​នាយ​រទេះ​បាន​បរ​ទៅ​ខាង​មុខ ។ លុះ​គោរបស់​គេ​ដល់​ទី​នោះ​ហើយ រលាស់​នឹម​ទម្លាក់​ចោល សូម្បី​គេ​លើក​នឹម​ឡើង​ទឹម​បណ្ដេញ​ទៅ​ហើយ ញយ ៗ វា​ក៏​មិន​ដើរ​ទៅ​មុខ ។
 
កាល​គេ​ព្យា​យាម ចាប់​ទឹម​នឹង​វា​យ៉ាង​នេះ អរុណរះ​ឡើង​ហើយ ។ គេ​នឹក​ថា ​អា​គោ​ធ្វើ​នេះ តើ​ជា​យ៉ាង​ម៉េច​ ហើយ​ពិនិត្យ​មើល​ផ្លូវ​ឃើញ​ទារ​ក​ហើយ​គិត​ថា កម្ម​របស់​អញ​ធ្ងន់​ណាស់​ហ្ន៎ ហើយ​ត្រេក​អរ​ថា អញ​បាន​បុត្រ​ហើយ នាំ​ក្មេង​នោះ​ទៅ​ផ្ទះ​ហើយ ។ នាង​កាលី​ត្រឡប់​ទៅ (ផ្ទះ​វិញ) សេដ្ឋី​សួរ ប្រាប់​សេចក្ដី​ប្រព្រឹត្ត​ទី​នោះ លោក​ប្រើ​ទៅ​ឲ្យ​ប្រាក់​គេ​ពាន់​រៀល​នាំ​យក​មក​វិញ (នាង) បាន​ធ្វើ​ដូច្នោះ ។

តមក​ទៀត សេដ្ឋី​បង្គាប់​នាង​ថា គ្រា​នេះ ឯង​នាំ​វា​ទៅ​ព្រៃ​ខ្មោច​ស្រស់ ដាក់​ឲ្យ​ដេក​ក្នុង​ចន្លោះ​គុម្ព​ឈើ វា​នឹង​ត្រូវ​សុន​ខ​ជា​ដើម​ខាំ​ស៊ី​អស់ ឬ​អមនុស្ស​ប្រហារ​ស្លាប់​ទៅ​ក្នុង​ទី​នោះ[...]

រឿងឃោសកៈនេះ ជាចំណែកមួយក្នុងរឿង ព្រះនាងសាមាវតី រឿងនេះនៅវែងឆ្ងាយតទៅទៀត បើសាធុសប្បុរសចង់អាននិងឈ្វេងយល់ឲ្យបានពិស្តារសូមទាញយកសៀវភៅ រឿងព្រះនាងសាមាវតី ជាPDF ដើម្បីអាននិងបានសិក្សាបន្ថែមអំពីកម្មផល កម្មពៀរវេរាផ្សេងៗ។
 
ប្រភព

ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤៩,៣០២ ដង)
បុ​រស​ចាស់​មាន​ប្រ​ពន្ធ​ក្រ​មុំ ដូច​បាន​ដុំ​ភ្លើង
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៧០,៧៦២ ដង)
រឿង​ព្រាហ្ម​ណ៏​សម្លាប់​ពពែ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.18
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿