30
ថ្ងៃ សុក្រ ទី ២៣ ខែ កុម្ភះ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច







ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១១,០៧៣
Today
ថ្ងៃម្សិលមិញ ៦៧,០៣៣
ខែនេះ ៣,៤៩១,១៤៧
សរុប ៣៧៧,៨១២,៦៦៩
អានអត្ថបទ
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២២ (អាន: ៣,១១២ ដង)

កាមវិលាបជាតក



ស្តាប់សំឡេង
 
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធការប្រលោមលួងលោមរបស់បុរាណទុតិយិកា បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ឧច្ចេ សកុណ ឌេមានដូច្នេះជាដើម ។ 
    
រឿងរ៉ាវបច្ចុប្បន្នបានពោលរួចហើយក្នុងបុប្ផរត្តជាតក (ឯកកនិបាត), រឿងរ៉ាវក្នុងអតីតនឹងមានជាក់ច្បាស់ក្នុងឥន្ទ្រិយជាតក (អដ្ឋកនិបាត) ។ ចំណែកក្នុងជាតកនេះ កាលបុរសនោះនៅមានជីវិត គាត់ក្ដៅក្រហាយភ័យតក់ស្លុតលើឈើអណ្ដោត បានឃើញក្អែកមួយដែលកំពុងហើរតាមអាកាស គាត់មិនគិតពីទុក្ខវេទនាសូម្បីដែលមានការឈឺចាប់ខ្លាំង ហៅក្អែកដើម្បីបញ្ជូនដំណឹងទៅប្រាប់ភរិយា ក៏ពោលគាថាទាំងនេះថា  

ឧច្ចេ សកុណ ឌេមាន,         បត្តយាន វិហង្គម;
វជ្ជាសិ ខោ ត្វំ វាមូរុំ,         ចិរំ ខោ សា ករិស្សតិ។

ម្នាលសត្វស្លាប អ្នកនៅក្នុងទីខ្ពស់ ទៅដោយស្លាបបាន ទៅតាមអាកាសបាន សូមអ្នកប្រាប់ (ប្រពន្ធខ្ញុំ) ដែលមានភៅស្រលួតដូចដើមចេក ប្រពន្ធរបស់ខ្ញុំនោះ នឹងរលឹកខ្ញុំអស់កាលយូរ ។
ឥទំ ខោ សា ន ជានាតិ,         អសិំ សត្តិញ្ច ឱឌ្ឌិតំ;
សា ចណ្ឌី កាហតិ កោធំ,     តំ មេ តបតិ នោ ឥទំ។

ប្រពន្ធខ្ញុំនោះ មិនដឹងនូវដាវនិងលំពែងនេះទេ ដែលគេដោតចុះហើយ នាងជាស្រីឆ្នាស តែងធ្វើនូវសេចក្ដីក្រោធ ការក្រោធរបស់នាងនោះ រមែងក្ដៅក្រហាយដល់ខ្ញុំ (ឯដាវនិងកំពែងដែលគេដោត) ក្នុងទីនេះ មិនមែនក្ដៅក្រហាយដល់ខ្ញុំទេ ។
ឯស ឧប្បលសន្នាហោ,         និក្ខញ្ចុស្សីសកោហិតំ;
កាសិកញ្ច មុទុំ វត្ថំ,         តប្បេតុ ធនិកា បិយា។

ច្បូកដូចជាផ្កាឧប្បល និងក្រោះនោះ ចិញ្ចៀនមាស សំពត់មានសាច់ដ៏ទន់ ដែលជននាំមកអំពីដែនកាសី ខ្ញុំដាក់លើក្បាលដំណេក (ប្រពន្ធខ្ញុំ) ជាស្រីត្រូវការនឹងទ្រព្យ ចូរយកចិញ្ចឹមជីវិតឲ្យស្កប់ស្កល់ចុះ ។
    
បុរសនោះកាលបរិទេវនាការយំរៀបរាប់នោះឯង ក៏ធ្វើកាលកិរិយា ហើយកើតក្នុងនរក ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតក កាលចប់សច្ចធម៌ ភិក្ខុដែលអផ្សុកចង់សឹកបានតាំងនៅក្នុងសោតាបត្តិផល ។ ភរិយាក្នុងកាលនោះ បានមកជាភរិយាក្នុងពេលនេះ    ហេតុការណ៍នោះគឺទេវបុត្រណាបានឃើញ ទេវបុត្រនោះគឺតថាគតនេះឯង ។

កាមវិលាបជាតក ៕
(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត កុម្ភវគ្គ កាមវិលាបជាតក បិដកលេខ ៥៨ ទំព័រ ១៨០)

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២១ មករា ឆ្នាំ២០២៣ (អាន: ៤,៦៧៨ ដង)
គប្បីហាមឃាត់អំពើអាក្រក់តាំងពីនៅតិចតួច
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.13
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿