30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១៣,២១១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៩១,១៤៥
សរុប ៣៨៥,៥៧៧,៨៣៨
អានអត្ថបទ
ផ្សាយ : ១២ ធ្នូ ឆ្នាំ២០២១ (អាន: ២,៦៤១ ដង)

វកជាតក



ស្តាប់សំឡេង
 
បុព្វនិទានជាដើមហេតុនៃជាតក
សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ ទ្រង់គង់ក្នុងវត្ដជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះឯង ព្រះដ៏មានព្រះភាគត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នាដើម្បីនឹងលាក់ខ្លួនសម្ងំបានបីខែ អ្នកណាមួយកុំគប្បីចូលទៅរកតថាគត លើកលែងតែភិក្ខុ ១ រូប ដែលជាអ្នកនាំយកនូវបិណ្ឌបាតទៅឲ្យ ។ ភិក្ខុទាំងនោះទទួលព្រះពុទ្ធដីកាថា ព្រះករុណាព្រះអង្គ ភិក្ខុណានីមួយមិនបានចូលមករកព្រះដ៏មានព្រះភាគក្នុងទីនេះជាប្រាកដ លើកលែងតែភិក្ខុ ១ រូបដែលជាអ្នកនាំយកបិណ្ឌបាតទៅថ្វាយ ។ 

ក៏វេលានោះឯង សង្ឃក្នុងក្រុងសាវត្ថីបានប្ដេជ្ញាគ្នាថា ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ប្រាថ្នាដើម្បីនឹងសម្រាកព្រះអង្គនៅបានបីខែ  ភិក្ខុណាមួយកុំគប្បីចូលទៅគាល់ព្រះអង្គ លើកលែងតែភិក្ខុ ១ រូបដែលជាអ្នកនាំយកបិណ្ឌបាត ទៅថ្វាយនោះ  ភិក្ខុណាចូលទៅគាល់ព្រះអង្គ  ភិក្ខុដទៃត្រូវឲ្យភិក្ខុនោះសម្តែងអាបត្ដិបាចិត្ដិយៈចេញ  ។ 

គ្រានោះ ភិក្ខុឧបសេនវង្គន្ដបុត្រដ៏មានអាយុព្រមដោយបរិសទ្យ បានចូលទៅគាល់សម្ដេចព្រះដ៏មានព្រះភាគ ត្រង់ទីដែលព្រះអង្គគង់នៅ លុះចូលទៅដល់ហើយបាន ថ្វាយបង្គំគាល់ព្រះអង្គក្នុងទីដ៏សមគួរ ។ សេចក្ដីស្រុះស្រួលរាក់ទាក់មួយ អន្លើដោយពួកអាគ-ន្ដុកភិក្ខុនេះ ជាកិច្ច(១)ដែលព្រះពុទ្ធដ៏មានព្រះភាគទាំងឡាយ ទ្រង់ប្រព្រឹត្ដសន្សំទុកមកហើយ ។ គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សួរពាក្យនេះ នឹងឧបសេនភិក្ខុវង្គន្ដបុត្រ ដ៏មានអាយុថា ម្នាលឧបសេន អ្នករាល់គ្នាល្មមធន់ទ្រាំបានដែរឬ  អ្នករាល់គ្នាល្មមប្រព្រឹត្ដទៅបានស្រួលដែរឬ  អ្នករាល់គ្នាដើរផ្លូវឆ្ងាយមកមិនលំបាកទេឬ ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ យើងខ្ញុំទាំងឡាយល្មមធន់ទ្រាំបាន បពិត្រព្រះដ៏មានព្រះភាគ យើងខ្ញុំទាំងឡាយល្មមប្រព្រឹត្ដទៅបានស្រួល  ម្យ៉ាងទៀត បពិត្រព្រះអង្គដ៏ចម្រើនយើងខ្ញុំទាំងឡាយ ដើរផ្លូវឆ្ងាយមកមិនបានលំបាកទេ ។ 

ក៏សម័យនោះឯង ភិក្ខុជាសទ្ធិវិហារិករបស់ឧបសេនវង្គន្ដបុត្រដ៏មានអាយុអង្គុយជិត ព្រះដ៏មានព្រះភាគ  ។ លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សួរ ភិក្ខុនោះយ៉ាងនេះថា ម្នាលភិក្ខុ បង្សុកូលទាំងឡាយជាទីគាប់ចិត្ដរបស់អ្នកដែរឬ  ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន បង្សុកូលទាំងឡាយ មិនជាទីគាប់ចិត្ដរបស់ខ្ញុំព្រះអង្គទេ  ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុ ក៏អ្នកប្រព្រឹត្ដបង្សុកូល (នោះ) ដើម្បីអ្វី  ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន (ព្រោះ) ឧបជ្ឈាយ៍របស់ខ្ញុំព្រះអង្គប្រព្រឹត្ដបង្សុកូល ខ្ញុំព្រះអង្គក៏ត្រូវប្រព្រឹត្ដបង្សុកូលយ៉ាងនោះដែរ ។ គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សួរភិក្ខុឧបសេនវង្គន្ដបុត្រដ៏មានអាយុ យ៉ាងនេះថា ម្នាលឧបសេន បរិសទ្យរបស់អ្នកនេះប្រកបដោយសេចក្ដីជ្រះថ្លា ម្នាលឧបសេន អ្នកទូន្មានបរិសទ្យដូចម្ដេច  ។ ឧបសេនភិក្ខុដ៏មានអាយុក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន កុលបុត្រណាមកសូមឧបសម្បទានឹងខ្ញុំព្រះអង្គ ៗ រមែងប្រាប់កុលបុត្រនោះ យ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំជាអ្នកប្រព្រឹត្ដនៅព្រៃ ជាអ្នកប្រព្រឹត្ដបិណ្ឌបាត ជាអ្នកប្រព្រឹត្ដបង្សុកូល បើអ្នកនឹងជាអ្នកប្រព្រឹត្ដនៅព្រៃ ជាអ្នកប្រព្រឹត្ដបិណ្ឌបាត ជាអ្នកប្រព្រឹត្ដបង្សុកូលដែរ ខ្ញុំនឹងឲ្យអ្នកបានឧបសម្បទា បើអ្នកណាទទួលស្ដាប់ខ្ញុំព្រះអង្គ ៗ នឹងឲ្យអ្នកនោះបានឧបសម្បទា បើអ្នកណាមិនទទួលស្ដាប់ខ្ញុំព្រះអង្គទេ ខ្ញុំព្រះអង្គមិនឲ្យអ្នកនោះបានឧបសម្បទាទេ អ្នកណាសូមនិស្ស័យនឹងខ្ញុំព្រះអង្គ ៗ នឹងប្រាប់អ្នកនោះយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំជាអ្នកប្រព្រឹត្ដនៅព្រៃ ជាអ្នកប្រព្រឹត្ដបិណ្ឌបាត ជាអ្នកប្រព្រឹត្ដបង្សុកូល បើអ្នកឯងនឹងជាអ្នកប្រព្រឹត្ដនៅព្រៃ ជាអ្នកប្រព្រឹត្ដបិណ្ឌបាត ជាអ្នកប្រព្រឹត្ដបង្សុកូលដែរ ខ្ញុំនឹងឲ្យនិស្ស័យ ដល់អ្នកបើអ្នកណាទទួលស្ដាប់ខ្ញុំព្រះអង្គៗ នឹងឲ្យនិស្ស័យដល់អ្នកនោះ បើមិនទទួលស្ដាប់ខ្ញុំព្រះអង្គទេ ខ្ញុំព្រះអង្គមិនឲ្យនិស្ស័យដល់អ្នកនោះទេ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គរមែងណែនាំបរិសទ្យ ដោយអាការយ៉ាងនេះឯង ។ ព្រះដ៏មានព្រះភាគត្រាស់ប្រទានពរសាធុការថា ឧបសេនល្អហើយៗ ឧបសេន អ្នកណែនាំបរិសទ្យល្អពិតហើយ ឧបសេន អ្នកដឹងសេចក្ដីប្ដេជ្ញារបស់សង្ឃ ក្នុងក្រុងសាវត្ថីដែរឬទេ ។ ឧបសេនភិក្ខុក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គមិនបានដឹងសេចក្ដីប្ដេជ្ញារបស់សង្ឃក្នុងក្រុងសាវត្ថីទេ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលឧបសេន សង្ឃបានប្ដេជ្ញាហើយក្នុងក្រុងសាវត្ថីថា អាវុសោ ព្រះដ៏មានព្រះភាគទ្រង់ ប្រាថ្នាដើម្បីនឹងសម្ងំសម្រាកព្រះអង្គនៅអស់បីខែ ភិក្ខុណាមួយកុំគប្បីចូលទៅគាល់ព្រះអង្គ លើកលែងតែភិក្ខុ១រូប អ្នកនាំយកបិណ្ឌបាតទៅថ្វាយ ភិក្ខុណាចូលទៅគាល់ព្រះអង្គ ភិក្ខុដទៃគប្បីឲ្យភិក្ខុនោះសម្តែងអាបត្ដិបាចិត្ដិយៈចេញ ។ ភិក្ខុឧបសេន ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន សង្ឃក្នុងក្រុងសាវត្ថីបាន  បញ្ញត្ដដោយសេចក្ដីប្ដេជ្ញារបស់ខ្លួន ខ្ញុំព្រះអង្គទាំងឡាយនឹងមិនបញ្ញត្ដនូវហេតុដែលព្រះអង្គមិនទាន់ បានបញ្ញត្ដទេ ម្យ៉ាងទៀត នឹងមិនដកចេញនូវសិក្ខា-បទ ដែលទ្រង់បានបញ្ញត្ដទុកហើយទេ  នឹងប្រព្រឹត្ដកាន់យកតាមសិក្ខាបទដែលទ្រង់បញ្ញត្ដទុកមកហើយ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ល្អណាស់ហើយឧបសេន ភិក្ខុមិនត្រូវបញ្ញត្ដនូវសិក្ខាបទដែលតថាគត មិនទាន់បានបញ្ញត្ដហើយ ម្យ៉ាងទៀតមិនត្រូវដកនូវសិក្ខាបទដែលតថាគតបញ្ញត្ដហើយ ត្រូវប្រព្រឹត្ដកាន់យកតាមសិក្ខាបទដែលតថាគតបានបញ្ញត្ដទុកហើយ ឧបសេន តថាគតអនុញ្ញាតឲ្យភិក្ខុអ្នកប្រព្រឹត្ដនៅព្រៃ អ្នកប្រព្រឹត្ដបិណ្ឌបាត នឹងប្រព្រឹត្ដបង្សុកូលចូលទៅរកតថាគតតាមសប្បាយចុះ ។ 

ក៏គ្រានោះឯង ភិក្ខុច្រើនរូបឈរនៅជិតក្លោងទ្វារខាងក្រៅបាននិយាយគ្នាថា យើងទាំងឡាយ ត្រូវឲ្យលោកឧបសេនវង្គន្ដបុត្រដ៏មានអាយុសម្តែងអាបត្ដិបាចិត្ដិយៈចេញ ។ វេលានោះ ឧបសេនភិក្ខុវង្គន្ដបុត្រដ៏មានអាយុព្រមទាំងបរិសទ្យ ក្រោកចេញចាកអាសនៈ ហើយថ្វាយបង្គំព្រះដ៏មានព្រះភាគធ្វើប្រទក្សិណហើយចៀសចេញទៅ ។ ភិក្ខុទាំងនោះបាននិយាយពាក្យនេះនឹងឧបសេនវង្គន្ដបុត្រដ៏មានអាយុក្នុងវេលា នោះថា អាវុសោឧបសេន អ្នកដឹងសេចក្ដីប្ដេជ្ញារបស់សង្ឃក្នុងក្រុងសាវត្ថីដែរឬ ។ ឧបសេនភិក្ខុបាននិយាយតបថា អាវុសោ ព្រះដ៏មានព្រះភាគក៏បានត្រាស់សួរខ្ញុំយ៉ាងនេះថា ម្នាលឧបសេន អ្នកបានដឹងសេចក្ដីប្ដេជ្ញារបស់សង្ឃក្នុងក្រុងសាវត្ថីទេ ខ្ញុំទូលតបថា បពិត្រព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គមិនបានដឹងសេចក្ដី ប្ដេជ្ញារបស់សង្ឃក្នុងក្រុងសាវត្ថីទេ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលឧបសេន សេចក្ដីប្ដេជ្ញាសង្ឃបានធ្វើហើយក្នុងក្រុងសាវត្ថីថា ម្នាលអាវុសោ ព្រះដ៏មានព្រះភាគទ្រង់ប្រាថ្នានឹងសម្ងំសម្រាកព្រះអង្គនៅអស់បីខែ ភិក្ខុណាមួយកុំគប្បីចូលទៅគាល់ព្រះដ៏មានព្រះភាគ លើកលែងតែភិក្ខុ ១ រូប អ្នកនាំយកបិណ្ឌបាតទៅថ្វាយប៉ុណ្ណោះ ភិក្ខុណាចូលទៅគាល់ព្រះដ៏មានព្រះភាគ ភិក្ខុដទៃត្រូវឲ្យភិក្ខុនោះសម្តែងអាបត្ដិបាចិត្ដិយៈចេញ ខ្ញុំទូលតបថា បពិត្រព្រះអង្គដ៏ចម្រើន សង្ឃក្នុងក្រុងសាវត្ថី បានបញ្ញត្ដដោយសេចក្ដីប្ដេជ្ញារបស់ខ្លួន ខ្ញុំព្រះអង្គទាំងឡាយនឹងមិនបញ្ញត្ដនូវហេតុដែលព្រះអង្គមិនទាន់បានបញ្ញត្ដ ម្យ៉ាងទៀត នឹងមិនដកនូវពុទ្ធប្បញ្ញត្ដិដែលព្រះអង្គបានបញ្ញត្ដទុក ស្រេចហើយនឹងប្រព្រឹត្ដកាន់យកតាមសិក្ខាបទដែលព្រះអង្គទ្រង់បញ្ញត្ដទុកមកហើយ ម្នាលអាវុសោ ព្រះដ៏មានព្រះភាគទ្រង់អនុញ្ញាតហើយថា ភិក្ខុទាំងឡាយណាជាអ្នកប្រព្រឹត្ដនៅព្រៃ ជាអ្នកប្រព្រឹត្ដបិណ្ឌបាត ជាអ្នកប្រព្រឹត្ដបង្សុកូល ភិក្ខុទាំងឡាយនោះចូលមករកតថាគតតាមសប្បាយចុះ ។ 

គ្រានោះ ភិក្ខុទាំងនោះបានពោលថា ឧបសេនភិក្ខុវង្គន្ដបុត្រដ៏មានអាយុ បានពោលពាក្យពិតមែន ភិក្ខុមិនត្រូវបញ្ញត្ដនូវសិក្ខាបទដែលព្រះអង្គមិនទាន់បានបញ្ញត្ដ ម្យ៉ាងទៀត មិនត្រូវដកនូវសិក្ខាបទដែលព្រះអង្គទ្រង់បញ្ញត្ដទុកមកហើយ ត្រូវប្រព្រឹត្ដកាន់យកតាមសិក្ខាបទដែលព្រះអង្គទ្រង់បញ្ញត្ដទុកមកហើយ ។ ភិក្ខុទាំងឡាយបានឮ (ដំណឹង)ថា ឮថាព្រះដ៏មានព្រះភាគទ្រង់អនុញ្ញាតឲ្យភិក្ខុអ្នកប្រព្រឹត្ដនៅព្រៃ អ្នកប្រព្រឹត្ដបិណ្ឌបាត អ្នកប្រព្រឹត្ដបង្សុកូល ចូលទៅរកតថាគតតាមសប្បាយចុះ ។ ភិក្ខុទាំងនោះកាលប្រាថ្នានឹងឃើញព្រះដ៏មានព្រះភាគ ទើបលះចោលនូវសន្ថ័តទាំងឡាយ ហើយសមាទានអារញ្ញកង្គធុតង្គ បិណ្ឌបា-តិកង្គធុតង្គ និងបង្សុកូលិកង្គធុតង្ដ  ។ កាលព្រះមានព្រះភាគទ្រង់ចេញចាកទីពួនសម្ងំហើយ ភិក្ខុទាំងឡាយដែលជាអ្នកសមាទានធុតង្គ ព្រោះចង់ចូលគាល់ព្រះមានព្រះភាគនោះ ក៏នាំគ្នាចោលសំពត់បង្សុកូលទាំងឡាយក្នុងទីកន្លែងផ្សេងៗ ឈប់សមាទានធុតង្គ ហើយកាន់យកបាត្រនិងចីវររបស់ខ្លួនវិញ ។ ព្រះសាស្ដាយាងទៅកាន់សេនាសសៈចារិកជាមួយភិក្ខុទាំងឡាយ ទ្រង់ទតឃើញសំពត់បង្សុកូលទាំងឡាយនៅរាត់រាយពាសវាលពាសកាល ទើបទ្រង់ត្រាស់សួរភិក្ខុទាំងឡាយ  ទ្រង់បានស្ដាប់រឿងនោះហើយទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ការសមាទានធុតង្គរបស់ភិក្ខុទាំងនេះ ជារបស់មិនតាំងនៅយូរអង្វែង ដូចឧបោសថកម្មរបស់ឆ្កែព្រៃដូច្នោះ ហើយទ្រង់នាំយកអតីត មកសម្ដែងថា អតីតនិទាន

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយ រាជសម្បត្តិក្នុងនគរពារាណសី, ក្នុងកាលនោះ ព្រះពោធិសត្វ ទ្រង់ជាសក្កទេវរាជ ។ ក្នុងកាលនោះ មានឆ្កែព្រៃមួយរស់នៅលើផ្ទាំងថ្ម ដែលនៅនឹងច្រាំងស្ទឹងគង្គា ។ បន្ទាប់មក ជំនន់ទឹកដ៏ធំក្នុងស្ទឹងគង្គាជន់មកទល់គ្នាជុំវិញថ្មដានោះ ។ ឆ្កែព្រៃក៏ឡើងទៅដឹកលើផ្ទាំងថ្ម, ទីស្វែងរកអាហារ និង ផ្លូវដែលស្វែងរកអាហាររបស់ឆ្កែព្រៃនោះ មិនមាន ស្ទឹងក៏ពោរពេញទៅដោយទឹក ។ ឆ្កែព្រៃគិតថា “អញមិនមានកន្លែងស្វែងរកអាហារ ផ្លូវដែលនឹងទៅស្វែងរកអាហារ ក៏មិនមាន ឧបោសថកម្មជារបស់ប្រសើរជាងការដេករបស់អញដែលទំនេរ” រួចហើយក៏អធិដ្ឋានឧបោសថដោយចិត្តប៉ុណ្ណោះ សមាទានសីល ហើយដេក ។

ក្នុងកាលនោះ សក្កទេវរាជទ្រង់ពិចារណាមើល ទ្រង់ជ្រាបការសមាទានដែលទន់ខ្សោយរបស់ឆ្កែព្រៃនោះ ទ្រង់ត្រិះរិះថា អញនឹងសាកល្បងឆ្កែព្រៃនេះ ហើយទ្រង់និម្មិតខ្លួនជាពពែ យាងមកឈរសម្ដែងខ្លួនឲ្យឆ្កែព្រៃឃើញ ក្នុងទីមិនឆ្ងាយអំពីឆ្កែព្រៃនោះ ។ ឆ្កែព្រៃឃើញពពែហើយគិតថា “អញនឹងការរក្សាឧបោសថកម្មក្នុងថ្ងៃដទៃចុះ” ហើយក្រោកឡើង ស្ទុះទៅ ដើម្បីចាប់ពពែនោះស៊ី ។ ពពែរត់ទៅខាងនេះខាងនោះ មិនឲ្យឆ្កែព្រៃចាប់បាន ។ ឆ្កែព្រៃកាលមិនអាចចាប់ពពែបាន ក៏ត្រឡប់មកដេកលើផ្ទាំងថ្មវិញ ហើយគិតថា ឧបោសថកម្មរបស់អញមិនទាន់ដាច់ទេ ។ សក្កទេវរាជទ្រង់ប្រថាប់ឈរលើអាកាសដោយអានុភាពរបស់ខ្លួន ទ្រង់តិះដៀលឆ្កែព្រៃនោះថា “ប្រយោជន៍អ្វីដោយឧបោសថកម្មរបស់បុគ្គលដែលមានអធ្យាស្រ័យទន់ខ្សោយដូចអ្នកនោះ អ្នកមិនដឹងថា យើងជាសក្កទេវរាជ ទើបប្រាថ្នាស៊ីសាច់ពពែ” លុះទ្រង់តិះដៀលឆ្កែព្រៃនោះហើយ ទ្រង់ចៀសចេញទៅ ។
ព្រះសុគតទ្រង់ត្រាស់ថា

បរបាណរោធា ជីវន្តោ, មំសលោហិតភោជនោ;
វកោ វតំ សមាទាយ, ឧបបជ្ជិ ឧបោសថំ។

ឆ្កែព្រៃកាលរស់នៅ មានសាច់និងឈាមជាភោជន ព្រោះសម្លាប់តែអ្នកដទៃ (ហើយអួតថា) សមាទាននៅវត្តរក្សានូវឧបោសថ ។

តស្ស សក្កោ វតញ្ញាយ, អជរូបេនុបាគមិ;
វីតតបោ អជ្ឈប្បត្តោ, ភញ្ជិ លោហិតបោ តបំ។

សក្កទេវរាជ បានដឹងច្បាស់នូវវត្តរបស់ឆ្កែព្រៃនោះ ហើយចូរមកដោយ (ក្លែងខ្លួន) ជារូបពពែ ឆ្កែព្រៃមានតបៈ ទៅប្រាសហើយជាសត្វផឹកនូវឈាម (នៃសត្វដទៃ) បានស្ទុះចូរទៅ (ដើម្បីខាំពពែស៊ី) ហើយទម្លាយបងនូវតបៈ ដែលខ្លួនសមាទានហើយ ។

ឯវមេវ ឥធេកច្ចេ, សមាទានម្ហិ ទុព្ពលា;
លហុំ ករោន្តិ អត្តានំ, វកោវ អជការណា។

បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានកម្លាំងថយ ក្នុងការសមាទាន ឈ្មោះថា ធ្វើខ្លួនឲ្យរហ័ស ដូចជាឆ្កែព្រៃ  (ដែលទម្លាយនូវតបៈរបស់ខ្លួន) ព្រោះហេតុតែពពែ ក៏យ៉ាងនោះឯង ។

ជាតកាវសាន
ព្រះសាស្ដានាំយកព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា
តទា សក្កោ អហមេវ អហោសិំ សក្កទេវរាជក្នុងកាលនោះ គឺតថាគតនេះឯង ។

វកជាតក ចប់ ។ (វិនយបិដក មហាវិភង្គ, ជាតកដ្ឋកថា សុត្តន្តបិដក  ខុទ្ទកនិកាយ ជាតក តិកនិបាត កុម្ភវគ្គ វកជាតក)

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៧៧១ ដង)
និយាយពាក្យ​ពិត​ គង់​បាន​ទៅ​កើត​ក្នុង​ស្ថាន​ទេវ​លោក
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៥៦,២២៤ ដង)
និយាយ​ពាក្យ​ពិត គង់​បាន​ទៅ​កើត​ក្នុង​ស្ថាន​ទេវលោក
ផ្សាយ : ២២ ធ្នូ ឆ្នាំ២០២២ (អាន: ២៥,៩៤៥ ដង)
បុគ្គល​ដែល​មិន​ជាប់​ជំពាក់​ក្នុង​កាម​ រមែង​នៅ​ជា​សុខ (សុខវិហារិជាតក)
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.73
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿