ថ្ងៃ ព្រហស្បតិ៍ ទី ២១ ខែ តុលា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៣៧,៣៧៧
Today
ថ្ងៃម្សិលមិញ ២៧៣,២៤៥
ខែនេះ ៣,៧០៤,៣៩២
សរុប ២២៨,៤៧៩,១៧៥
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៨ មករា ឆ្នាំ២០២១ (អាន: ៧៥៦៥១ ដង)

ពិធីបុណ្យមាឃបូជា



ស្តាប់សំឡេង

 

មាឃបូជា ជា​ពីធី​បុណ្យ​មួយ​ដែល​មាន​សារៈ​សំខាន់​នៅ​ក្នុង​ពុទ្ធសាសនា ដែល​រួម​មាន: មាឃបូជា ពិសាខបូជា អាសាឍបូជា និង​បុណ្យ​បវារណា (​ចេញ​វស្សា​)។ បុណ្យ​មាឃបូជា​ប្រារព្ធ​ឡើង ដើម្បី​​រំលឹក​ដល់​ថៃ្ង​ដែល ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើត ព្រះពុទ្ធសាសនា​ឡើង​ក្នុង​លោក​នា​ប្រទេសឥណ្ឌា​កាល​ពី ៥៨៨ ឆ្នាំ មុន​គ្រិស្តសករាជ នា​ថៃ្ងទី ១៥​កើត ខែមាឃ ក្រោយ​ពី​ការ​ត្រាស់​ដឹង​របស់​ព្រះអង្គ​ចំនួន ៩ ខែគត់។

ការ​បង្កើត​ព្រះពុទ្ធសាសនា ក្នុង​ឋានៈ​ជា​អង្គ​ការ​សាសនា​មួយ​នេះ ធ្វើ​ឡើង​នៅ ក្នុង​ចំណោម ព្រះ​សង្ឃ​ចំនួន ១២៥០ អង្គ ជា​សមាជិក ក្នុង​អង្គមហាសន្និបាត​មួយ ដែល​បាន​និមន្ត​មក​ពី​គ្រប់​ស្រទាប់​វណ្ណៈ​ទាំង​អស់ ។ នៅ​ក្នុង​មហាសន្និបាត​នោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់​បាន​ប្រកាស​នៅ​គោល​ការណ៍ ចំនួន​១១ ប្រការ សម្រាប់​ឲ្យ​សមាជិក​មហាសន្និបាត ទាំង​អស់​កាន់​យក​ជា​វិថីជីវិត និង​សម្រាប់​យក​ទៅ ផ្សព្វផ្សាយ ដល់​ជន​​ដទៃ​ទៀត ឲ្យ​បាន​យល់​ពី ពុទ្ធសាសនា ។ គោល​ការណ៍ ទាំង​១១​ប្រការ​នេះ មាន​ឈ្មោះ​ជា​ភាសា​បាលី​ថា "ឱវាទ​បាដិមោក្ខ" ដែល​ពុទ្ធសាសនិក​ជន​ម្មាក់​ៗ ត្រូវ​យក​មក សិក្សា​ឲ្យ យល់​ដឹង និង​អនុវត្ត​ដូច​ត​ទៅ :


គោល​បំណងៈ គោល​បំណង​របស់​របស់ ព្រះពុទ្ធសាសនា ឬ​ក៏​ដូច​ជា គោល​បំណង​របស់ ពុទ្ធសាសនិក​ម្នាក់​ៗ គឺ សែ្វង​រកនិព្វាន​ដែល​ប្រែថា​សភាវ​ប្រាស​ចាក ទុក្ខ​មិន​មាន សេចក្តី​ទុក្ខ មិន​មាន​បញ្អា នៅ​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន ពាក្យ​និព្វាន​​នេះ មាន​ន័យ​ស្មើ​និង ពាក្យ​ថា "សន្តិ "ដែល​ប្រែ​ថា" សេច​ក្តី​ស្ងប់ " ។

យើង​អាច​និយាយ​ថា គោល​បំណង របស់​ព្រះពុទ្ធសាសនា គឺ​ការ​បង្កើត​ឡើង​នូវ សន្តិភាព ក្នុង​ដួង​ចិត្ត​នេះ​ដែរ ក៏​ជា​មូលដ្ឋានគ្រឹះ​នៃ សន្តិភាព​ក្នុង​សង្គម ដែល​ខ្លួន​រស់​នៅ​ផង។ ការ​កាន់​ព្រះពុទ្ធសាសនា គឺ​ជា​ការ​ប្រឹង​ប្រែង ដើម្បី​បង្កើត​សន្តិភាព​ដល់​ខ្លួន និង​ចូល​រួម​ចំណែក​ដល់ សន្តិភាព​សង្គម និង​ពិភព​លោក នេះ​ជា​កាតព្វ​កិច្ច ដែល​ពុទ្ធសាសនិក​ម្នាក់​ៗ ត្រូវ​ប្រឹងប្រែង ធ្វើ​អោយ​សម្រេច ។

គោលដៅ : សន្តិភាព ប្ញនិញ្វន មិន​មែន​កើត​ឡើង​ដោយ​ការ​សុំ​បន់​ស្រន់​បួង​សួង​ទេ និង​ក៏​មិន​អាច​កើត ឡើង​ដោយ​សារ​ផ្តល់ ឬ​ប្រទាន​ឲ្យ ដោយ​ចិត្ត​ស្រឡាញ់ មេត្តា​របស់ អាទិទេព ឬ​ព្រះជាម្ចាស់ អង្គ​ណា​មួយ​ឡើយ សន្តិភាព​នេះ កើត​ដោយ​សារ​ការ​សន្សំ របស់​សកម្មភាព​៣​យ៉ាង​គឺ:
- ការ​មិន​ធ្វើ​អាក្រក់ ការ​កម្ចាត់​អំពើ​អាក្រក់ ការ​កម្ចាត់​អំពើ​អាក្រក់ និង​ការពារ​អំពើ​អាក្រក់​គ្រប់​ប្រភេទ មិន​ឲ្យ​កើត​ក្នុង​ជីវិត​រស់​នៅ​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​សម្តី។
- ការ​ធ្វើ​អំពើ​ល្អ បង្កើត​អំពើ​ល្អ និង​រក្សា​អំពើ​ល្អ​ឲ្យ ស្ថិត​សេ្ថរ​គង់​វង្ស​ក្នុង ជីវិត​រស់​នៅ​ប្រចាំ​ថៃ្ង ទាំង​អំពើ​ល្អ​ខាង​ផ្លូវ​កាយ​និង​ផ្លូវ​សម្តី ។ 
- ពង្រឺង​ចិត្ត​ដែល​ជាមូល​ដ្ឋាន​នៃ​អំពើ ដោយ​​កម្ចាត់​កិលេស ឬ​មេរោគ​ដែល​តោង ចិត្ត​ឲ្យ​អស់​ទៅ រហូត​ដល់​ចិត្ត​ស្អាត​បរិសុទ្ធ មិន​មាន​សភាវៈ​អាក្រក់​ស្ថិត​នៅ។

លក្ខណៈ​របស់​ព្រះពុទ្ធសាសនិកជន ៖
លក្ខខណ្ឌទី១៖ មាន​ការ​អត់​ធ្មត់​ក្នុង​ការ​ធ្វើ​អំពើ​ល្អ និង កម្ចាត់​អំពើ​អាក្រក់។
លក្ខខណ្ឌទី២៖ មិន​ប្រើ​អំពើ​ហិង្សា​ក្នុង​ការ​រស់​នៅ។
លក្ខខណ្ឌទី៣៖ មិន​ប្រើ​ពាក្យ​បៀត​បៀន​និង​តិៈ​ដៀល​អ្នក​ដទៃ។
លក្ខខណ្ឌទី៤៖ រក្សា​សីល រស់​នៅ​ក្នុង​ច្បាប់ យក​ច្បាប់​ជា​ធំ។
លក្ខខណ្ឌទី៥៖ បរិភោគ ប្រើប្រាស់​វត្ថុ​ទាំង​ទ្បាយ​ដោយ​សន្សំ​សំចៃ​និង​ស្គាល់​ប្រមាណ។
លក្ខខណ្ឌទី៦៖ ចូល​ចិត្ត​ភាព​ស្ងប់​ស្ងាត់ និង បង្កើត​បរិយាកាស​ស្ងប់ស្ងាត់។
លក្ខខណ្ឌទី៧៖ មាន​សេចក្តី​ព្យាយាម​ក្នុង​ការ​សម្អាត​ចិត្ត ធ្វើ​ឲ្យ​ចិត្ត​មាន​សមាធិ។

មេរៀន​ពី​បុណ្យមាឃបូជា ៖​ថៃ្ង​នេះ​ជា​ថៃ្ង​ដែល ព្រះពុទ្ធ​អង្គ​ទ្រង់​ប្រកាស​គោល​ការណ៍​ទាំង​១១ ប្រការ​នេះ សម្រាប់​ជា​ប្រយោជន៍​ដល់​បរិស័ទ​យក​ទៅ​ប្រើប្រាស់ៈ

ចំណុច១៖ ក្នុង​ឋានៈ​ជា​បរិស័ទ ការ​អនុវត្តន៍​តាម​ប្រការ​ទាំង​១១​នេះ នឹង​នាំ​ទៅ​​រក​សន្តិភាព​ផ្លូវ​ចិត្ត​ជា​ពិត​ប្រាកដ។
ចំណុច២៖ ក្នុង​ឋានៈ​ជា​ពលរដ្ឋ ក្នុង​សង្គម​ការ​មាន គោល​បំណង រួម​មាន​គោលដៅ​ដូច​គ្នា និង​ការ​ប្រព្រឹត្ត​ប្រហាក់​ប្រហែល​គ្នានេះ នឹង​អាច​នាំ​មក​នូវ សន្តិភាព និង ការ​អភិវឌ្ឍន៍​ដែល​ប្រកប​ដោយ​និរន្តភាព។
ចំណុច៣៖ ក្នុង​ឋានៈ​ជា​ក្រុម​បក្ស​នៅ ក្នុង​សង្គម ឬ​ប្រទេសជាតិ​មួយ ដែល​ព្យាយាម សែ្វង​រក​នូវ​ឱកាស ដើម្បី​រក្សា​សន្តិភាព និង​ជំរុញ​ដល់ ការ​អភិវឌ្ឍន៍ដល់ ប្រទេសជាតិ​តែ​ឯង​នោះ ការ​គោព​តាម​គោល​ការណ៍​ទាំង ១១​ប្រការ​នេះ នឹង​កាត់​បន្ថយ​បាននូវ​អស្ថិរភាព ជម្លោះ និងអំពើ ហិង្សា ដែល​កើត​មក​ពី​ការ​ប្រកូត​ប្រជែង​គ្នា​បាន។
ចំណុច៤៖ ក្នុង​ឋានៈ​ជា​អ្នក​ផ្សាយ​សាសនា ការ​ប្រព្រឹត្ត​ទៅ​តាម​គោលការណ៍​នេះ នឹង​នាំ​ឲ្យ​មាន​ការ​យោគយល់​ការ​ផ្តល់​កិត្តិយស ដល់​គ្នា​និង​គ្នា និង​ការ​រស់​នៅ​ជុំគ្នា ក្នុង​ឋានៈ​ជា​មនុស្សជាតិ​បាន បើ​ទោះ​ជា​មាន សាសនា​ខុស​គ្នា​ៗ​ក៏ ដោយ។
ចំណុច​៥៖ ក្នុង​ឋានៈ​ជា​អន្តរជាតិ ការ​គោរព​តាម​គោលការណ៍​នេះ នឹង​នាំ​មក​នូវ​និរន្តរភាព របស់​មនុស្ស​ជាតិ បរិស្ថាន​ធម្មជាតិ ពិភព​សត្វ និង​អាកាសធាតុ​ដ៏​យូរ​អងែ្វង​បាន ដោយ​មិន​បាច់ ព្រួយ​បារម្ភ​ក្នុង​ការ​ដណ្តើម​គ្នា ដើម្បី​រស់​ឡើយ។


សង្ឃឺមថា យើង​ម្នាក់​ៗ​អាច​ទាញ​យក​ប្រយោជន៍​បាន​ខ្លះ​ពី​ថៃ្ង​មាឃបូជា​នេះ នឹង​អញ្ជើញ​នាំ​គ្នា​ធ្វើ​បុណ្យទាន​រក្សាសីល និង​សមាធិ​សម្អាត​ចិត្ត របស់​ខ្លួន​ក្នុង​ថៃ្ងនេះ ដើម្បី​បូជា និង រំលឹក​ចំពោះ​គុណ​ព្រះសម្មាសម្ពុទ្ធ​ដែល​ព្រះអង្គ បាន​បង្កើត ព្រះពុទ្ធសាសនា​សម្រាប់​ជា​មាគ៌ា‌​ជីវិត​ដល់​ពួក​យើង​ទាំង​អស់​គ្នា។

 

ដកស្រង់ពី ប្រភព
ដោយ៥០០០ឆ្នាំ

__________________________________________

 

ភូមិខ្មែរ  ,  ភូមិខ្មែរ movie  , phum komsan , phumi khmer ,
thai movie phum khmer  , phumikhmer , phumi khmer  , រឿងភាគថៃ,

video4khmer , videokhmer ,  ភូមិខ្មែរ រឿងថៃ, Khmer Movies,
Khmer Chinese drama, Khmer Thai lakhornKhmer Chinese movie,

Khmer Korean drama, Khmer Thai movieKhmer comedy,
latest Khmer movies, Khmer drama, Khmer dubbed
khmer TV series, Khmer video karaoke, khmer music video

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៧ មីនា ឆ្នាំ២០១៩ (អាន: ៩២០១ ដង)
ជីវ​ប្រ​វត្តិ​របស់​នាង​សុប្ប​វា​សា​កោលិ​យ​ធី​តា​
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ១៨៦៩៣ ដង)
សៀវភៅ​ព្រះ​រាជ​ប្រវត្តិ​ពិស្តារ និងកាព្យ​លោក​ធម៌ របស់​សម្តេច​ព្រះ​សង្ឃ​រាជ ជួន-​ណាត​
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០១៨ (អាន: ៨០៥៦ ដង)
ជីវ​ប្រវត្តិ​របស់​នន្ទិយ​ឧ​បាសក​
ផ្សាយ : ១៥ កញ្ញា ឆ្នាំ២០២១ (អាន: ៣៨៣ ដង)
សម្ដេច​ព្រះ​ធម្មលិខិត ល្វី ឯម
ផ្សាយ : ១២ មិថុនា ឆ្នាំ២០១៩ (អាន: ១៥២៤៨ ដង)
ជីវ​ប្រ​វត្តិ​របស់​នាយ​កេសី​ឧ​បាសក
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៩៦៧០ ដង)
សម្ដេច​ព្រះសង្ឃនាយក ស្ដីទី គណៈធម្មយុត្តិកនិកាយ ហ៊ី ជា
ផ្សាយ : ០៦ កញ្ញា ឆ្នាំ២០២១ (អាន: ៤៦៥ ដង)
ជីវប្រវត្តិសង្ចេប ព្រឹទ្ធាចារ្យ វិនយាចារ្យ គាំ អ៊ីវ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕