30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៧៥,៣០១
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១៧៣,១០២
សរុប ៣៨៥,៤៥៩,៧៩៥
អានអត្ថបទ
ផ្សាយ : ២៧ កុម្ភះ ឆ្នាំ២០២៤ (អាន: ៣,១២៤ ដង)

ខុរប្បជាតក



ស្តាប់សំឡេង

 

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុអ្នកលះបង់សេចក្ដីព្យាយាមមួយរូប បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ទិស្វា ខុរប្បេ ដូច្នេះជាដើម ។

ព្រះបរមសាស្ដាត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា អ្នកលះបង់សេចក្ដីព្យាយាមមែនឬ ?  កាលភិក្ខុនោះទូលថា ពិតមែនហើយ ព្រះអង្គ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកបួសក្នុងសាសនាដែលជានិយ្យានិកយ៉ាងនេះហើយ ហេតុអ្វី បានជាអ្នកលះបង់សេចក្ដីព្យាយាមទៅវិញបោរាណកបណ្ឌិតទាំងឡាយ ធ្វើការព្យាយាមក្នុងឋានដែលមិនសមគួរ គេក៏នៅតែមិនលះបង់សេចក្ដីព្យាយាមចោលដែរ ដូច្នេះហើយ ព្រះអង្គនាំអតីតនិទានមកថា៖
 
ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិ ក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលអ្នករក្សាព្រៃ លុះចម្រើនវ័យធំឡើងហើយ មានបុរស ៥០០ ជាបរិវារ ជាធំជាងអ្នករក្សាព្រៃទាំងឡាយ សម្រេចការនៅក្នុងស្រុកមួយក្បែរមាត់ព្រៃ ។ លោកទទួលប្រាក់ស៊ីឈ្នួល ជូនមនុស្សឆ្លងកាត់ព្រៃ ។ វេលាខាងក្រោយមក ក្នុងថ្ងៃមួយ សត្ថវាហបុត្រ ( កូនឈ្មួញរទេះ ) នៅនគរពារាណសីម្នាក់ ដឹកនាំរទេះ ៥០០ ទៅដល់ស្រុកនោះ ហើយហៅព្រះពោធិសត្វមកនិយាយថា ម្នាលសម្លាញ់ អ្នកចូរទទួលយកប្រាក់មួយពាន់ ហើយសូមចម្លងខ្ញុំឲ្យឆ្លងផុតអំពីដងព្រៃនេះ ។ ព្រះពោធិសត្វក៏ព្រមទទួលថា ល្អ ហើយកាន់យកប្រាក់មួយពាន់ពីដៃសត្ថវាហបុត្រ កាលដែលលោកទទួលថ្លៃឈ្នួលនោះហើយ (លោកក៏តាំងចិត្ត) លះបង់ជីវិតដល់កូនឈ្មួញរទេះនោះ រួចលោកនាំកូនឈ្មួញរទេះ ចូលទៅកាន់ព្រៃ ។ 

មានចោរ ៥០០ តាំងឡើងក្នុងកណ្ដាលដងព្រៃ បុរសដ៏សេសឃើញពួកចោរហើយ នាំគ្នាដេកក្រាបលើប្រឹថពីដោយទ្រូង នៅសល់តែប្រធានអ្នករក្សាម្នាក់ប៉ុណ្ណោះ លោកស្រែកសន្ធាប់បន្លឺសំឡេង វាយប្រហារ ធ្វើឲ្យពួកចោររត់បាត់អស់ ហើយជូនសត្ថវាហបុត្រឲ្យឆ្លងផុតពីផ្លូវកន្តារៈ ដោយសួស្ដី ។

សត្ថវាហបុត្រលុះបានរួចផុតពីចោរភ័យហើយ ក៏ដាក់រទេះឈប់នៅតំបន់មួយ អញ្ជើញព្រះពោធិសត្វបរិភោគភោជនាហារមានឱជារសឆ្ងាញ់ផ្សេង ៗ សូម្បីខ្លួនឯងបរិភោគអាហារព្រឹកហើយ អង្គុយជាសុខ ចរចាមួយអន្លើដោយព្រះពោធិសត្វថា ម្នាលសម្លាញ់ ក្នុងកាលដែលពួកចោរ សុទ្ធតែជាអ្នកកាចឃោឃៅ កាន់អាវុធ ស្ទុះចូលមកប្លន់រទេះនោះ ហេតុដូចម្ដេចបានជាអ្នកគ្មានសេចក្ដីភិតភ័យតក់ស្លុតសោះ ដូច្នេះហើយកាលនឹងសួរ ទើបពោលគាថាទី ១ ថា៖

ទិស្វា ខុរប្បេ ធនុវេគនុន្នេ, ខគ្គេ គហីតេ តិខិណេ តេលធោតេ;
តស្មិំ ភយស្មិំ មរណេ វិយូឡ្ហេ, កស្មា នុ តេ នាហុ ឆម្ភិតត្តំ។

អ្នកឃើញនូវព្រួញដែលពួកចោរបាញ់ហើយដោយកម្លាំងនៃធ្នូផង នូវព្រះខាន់សំលៀងដោយប្រេងដ៏មុត ដែលពួកចោរកាន់ហើយផង កាលសេចក្ដីស្លាប់ដែលគួរខ្លាចនោះ ចូលមកតាំងនៅចំពោះមុខហើយ ហេតុអ្វី អ្នកមិនមានសេចក្ដីតក់ស្លុតសោះ ។
ប្រធានអ្នករក្សាស្ដាប់ពាក្យនោះហើយ ទើបពោល ២ គាថា ថា៖

ទិស្វា ខុរប្បេ ធនុវេគនុន្នេ, ខគ្គេ គហីតេ តិខិណេ តេលធោតេ;
តស្មិំ ភយស្មិំ មរណេ វិយូឡ្ហេ, វេទំ អលត្ថំ វិបុលំ ឧឡារំ។

ខ្ញុំឃើញនូវព្រួញដែលបាញ់ហើយ ដោយកម្លាំងនៃធ្នូ នូវព្រះខាន់សំលៀងដោយប្រេងដ៏មុត ដែលពួកចោរកាន់ហើយ កាលសេចក្ដីស្លាប់ដែលគួរខ្លាចនោះ ចូលមកតាំងនូវចំពោះមុខ ខ្ញុំក៏ត្រឡប់បានសេចក្ដីត្រេកអរច្រើន ដ៏លើសលុប ។

សោ វេទជាតោ អជ្ឈភវិំ អមិត្តេ, បុព្ពេវ មេ ជីវិតមាសិ ចត្តំ;
ន ហិ ជីវិតេ អាលយំ កុព្ពមានោ, សូរោ កយិរា សូរកិច្ចំ កទាចិ។

ខ្ញុំនោះមានសេចក្ដីត្រេកអរ បានគ្របសង្កត់នូវពួកសត្រូវ (ព្រោះថា) ខ្ញុំបានលះបង់ជីវិតមុនហើយ ព្រោះថា បុគ្គលអ្នកក្លៀវក្លា កាលធ្វើសេចក្ដីអាល័យក្នុងជីវិត គប្បីធ្វើនូវកិច្ចរបស់អ្នកក្លៀវក្លា ក្នុងកាលណា ៗ មិនបានទេ ។    

ព្រះពោធិសត្វនោះសំដែងភាពដែលខ្លួន ជាអ្នកមានសេចក្ដីក្លាហាន មិនអាឡោះអាល័យជីវិត ប្រាប់សត្ថវាហបុត្រដូច្នោះហើយ ក៏បញ្ជូនសត្ថវាហបុត្រឲ្យទៅ ហើយលោកវិលមកកាន់ស្រុកខ្លួនវិញ បានធ្វើបុណ្យទាំងឡាយមានឲ្យទានជាដើម ហើយក៏ទៅតាមយថាកម្ម ។
ព្រះសាស្ដានាំព្រះធម្មទេសនាមកហើយ ទ្រង់ប្រកាសអរិយសច្ច និងប្រជុំជាតក លុះចប់អរិយសច្ច ភិក្ខុអ្នកលះបង់សេចក្ដីព្យាយាមនោះ ក៏បានតាំងនៅក្នុងព្រះអរហត្ត ។ 
    
តទា អារក្ខកជេដ្ឋកោ អហមេវ អហោសិំ អ្នករក្សាជាប្រធានក្នុងកាលនោះ គឺតថាគតនេះឯង ។ ខុរប្បជាតកជាតក ចប់ ៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ
ជាតក តិកនិបាត បទុមវគ្គ បិដកលេខ ៥៨ ទំព័រ ១៥១)
ថ្ងៃសុក្រ ១០ កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០
ថ្ងៃទី ១៩ ខែ តុលា ព.ស. ២៥៦២ គ.ស.២០១៨
ដោយស.ដ.វ.ថ.

ដោយ៥០០០ឆ្នាំ

 

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ២២,០៤៣ ដង)
គុណ​នៃ​ការ​រក្សា​ឧបោសថសីល តាំង​ពី​ក្មេង​ដរាប​ដល់​ចាស់
ផ្សាយ : ៣០ មីនា ឆ្នាំ២០២៣ (អាន: ៣២,៥០៦ ដង)
រឿងប្រេតអ្នកពោលតិះដៀលការបូជាព្រះសារីរិកធាតុ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.78
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿