អានអត្ថបទ
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៣១,៩៥៩ ដង)
យុវជន និងការថែទាំសុខភាពផ្លូវចិត្ត

|
យុវជន និងការថែទាំសុខភាពផ្លូវចិត្ត គឺជាចំណងជើងសៀវភៅមួយ ដែលរៀបរៀងដោយ “គណៈកម្មការអភិវឌ្ឍន៍សៀវភៅអប់រំយុវជន ក្នុងវិស័យថែទាំសុខភាពផ្លូវចិត្ត” ពិនិត្យនិងផ្តល់យោបល់ដោយអនុគណៈកម្មការសុខភាពផ្លូវចិត្តក្រសួងសុខាភិបាល និងអង្គការចិត្តសង្គមអន្តរវប្បធម៌ TPO សម្របសម្រួលការរៀបរៀង និងចងក្រងឯកសារដោយនាយកដ្ឋានថែទាំសុខភាពជនបទ ក្រសួងអភិវឌ្ឍន៍ជនបទ សហការនឹង សមាគមរញ្ជនពុទ្ធិបពោធនមិត្ត CamboKids ឆ្នាំ២០០៤។
ដោយយល់ឃើញថា សៀវភៅនេះមានសារប្រយោជន៍ដល់អ្នកអានគ្រប់រូប ជាពិសេសយុវជន ដែលត្រូវការវិធីសាស្ត្រក្នុងការបន្ធូរបន្ថយភាពតានតឹង និងវិបត្តិផ្សេងដែលកើតមានជាយថាហេតុ នឹងបានជាមាគ៌ាដ៏ប្រសើរមួយសម្រាប់ជីវិតប្រចាំថ្ងៃ ទើបគិតថាគួរតែយកមកដាក់ផ្សាយដើម្បីជាប្រយោជន៍ក្នុងការសិក្សាតទៅ។ សូមតាមដានអាន ដូចមានសេចក្តីតទៅនេះ ៖ អារម្ភកថា បន្ទាប់ពីបានឆ្លងកាត់សង្គ្រាមអស់រយៈពេលជាងពីរទសវត្សកន្លងមក ប្រទេសកម្ពុជាយើងបានទទួលការបាត់បង់យ៉ាងធំធេងដែលពុំអាចពិពណ៌នាបាន។ ក្រោយពីស្តារ និងរៀបចំឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធសង្គមដែលទទួលរងការខូចខាតបណ្តាលមកពីសង្គ្រាម ប្រទេសកម្ពុជាបានប្រែប្រួល និងផ្លាស់ប្តូរយ៉ាងច្រើននាបច្ចុប្បន្ន។ ការរស់នៅឆ្លងកាត់វិបត្តិផ្សេងៗរួមនិងការប្រែប្រួលក្នុងសង្គមកន្លងមក បានជះឥទ្ធិពលយ៉ាងខ្លាំងជាវិជ្ជមាន និងអវិជ្ជមានទាំងឡាយដែលបានកើតឡើងក្នុងសង្គមនាពេលបច្ចុប្បន្ន ជាពិសេស បញ្ហាដែលបន្សល់ទុកពីសង្គ្រាមដូចជា ការព្រាត់ប្រាស់ឪពុកម្តាយ បងប្អូន វិនាសទ្រព្យសម្បត្តិ ការធ្លាក់ខ្លួនពិការ និងផលប៉ះពាល់ជាអវិជ្ជមានផ្សេងៗដែលបណ្តាលមកពីសង្គ្រាមកន្លងមកនោះ បានធ្វើឲ្យមានការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់ផ្លូវចិត្តរបស់ប្រជាជនយើង ព្រមទាំងបង្កើតឲ្យមានបញ្ហាផ្លូវចិត្ត(វិបត្តិផ្លូវចិត្ត ឬបញ្ហាចិត្តសង្គម) ធ្វើឲ្យអ្នករងគ្រោះដោយសារសង្គ្រាមទាំងអស់មានស្ថានភាពផ្លូវចិត្តអាប់អួរពោរពេញទៅដោយភាពតានតឹងចិត្តជាប្រចាំ រួមនឹងក្តីអស់សង្ឃឹមចំពោះអនាគត ការបាក់ទឹកចិត្ត និងការភ័យខ្លាចជានិច្ចក្នុងជិវិតរស់នៅប្រចាំថ្ងៃ។ ![]() បញ្ហាដូចបានរៀបរាប់ខាងដើមនេះ ក៏បានផ្ទេរមកឲ្យយុវជនជាមនុស្សជំនាន់ថ្មីផងដែរ។ បញ្ហាទាំងអស់នេះ គួបផ្សំនឹងបញ្ហាអវិជ្ជមានមួយចំនួនទៀតក្នុងសង្គមដូចជា បញ្ហាគ្រឿងញៀន ភាពក្រីក្រ សកម្មភាពអនាចារផ្សេងៗ បានធ្វើឲ្យយុវជនទទួលរងការផ្ទេរនូវការប៉ះទង្គិចផ្លូវចិត្ត និងមានបញ្ហាផ្លូវចិត្តផ្សេងៗដោយផ្ទាល់ផងដែរ។ ការប៉ះទង្គិចផ្លូវចិត្ត និងបញ្ហាផ្លូវចិត្តដែលកើតឡើងជាទូទៅ អាចបង្កឲ្យយុវជនជាមនុស្សជំនាន់ថ្មី មានស្ថានភាពផ្លូវចិត្តដែលជាកត្តាជំរុញឲ្យមានអំពើហិង្សា និងជម្លោះប្រដាប់អាវុធក្នុងសង្គម។ ក្នុងគោលបំណងជួយឲ្យយុវជនរបស់យើងយល់ដឹងជាមូលដ្ឋានអំពីបញ្ហាផ្លូវចិត្ត និងវិធីដោះស្រាយ ទើបគណៈកម្មការអភិវឌ្ឍន៍សៀវភៅអប់រំយុវជន ក្នុងវិស័យថែទាំសុខភាពផ្លូវចិត្ត បានរៀបរៀងឯកសារនេះឡើងដើម្បីជួយយុវជនគ្រប់រូបឲ្យយល់បានជាមូលដ្ឋាននូវវិធីថែទាំសុខភាពផ្លូវចិត្តរបស់ខ្លួន។ កម្មវិធីអប់រំយុវជន ក្នុងវិស័យថែទាំសុខភាពផ្លូវចិត្ត នឹងត្រូវស្នើទៅស្ថាប័នរាជរដ្ឋាភិបាល រួមមានក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងក្រសួងពាក់ព័ន្ធដើម្បីធ្វើការផ្សព្វផ្សាយ ក៏ដូចជាធ្វើការបញ្ជ្រាបចូលក្នុងកម្មវិធីសិក្សា។ កម្មវត្ថុសំខាន់គឺ ធ្វើយ៉ាងណាឲ្យមនុស្សជំនាន់ថ្មីមានសុខភាពផ្លូវចិត្តល្អប្រសើរ បង្កើតបាននូវសន្តិភាពផ្លូវចិត្ត ដេលជាកត្តា បញ្ចៀសបាននូវអំពើហិង្សា និងសង្គ្រាម ដែលអាចកើតឡើងជាយថាហេតុចំពោះមនុស្សជំនាន់ថ្មី។ ![]() គណៈកម្មការនិពន្ធ _______________ មាតិកា ជំពូកទី I -និយមន័យទូទៅនៃសុខភាពផ្លូវចិត្ត ជំពូកទី II -បញ្ហាផ្លូវចិត្ត ជំងឺផ្លូវចិត្ត និងការថែទាំ ផ្នែកទី ១ -ការតានតឹងចិត្ត ផ្នែកទី ២ -ការធ្លាក់ទឹកចិត្ត និងជំងឺធ្លាក់ទឹកចិត្ត ផ្នែកទី ៣ -ផលប៉ះពាល់នៃគ្រឿងញៀនចំពោះផ្នែកផ្លូវចិត្ត និងផ្លូវកាយ ជំពូកទី III -ការសម្រាកចិត្ត-កាយ និងការកសាងកម្លាំងចិត្តរឹងមាំ ផ្នែកទី ១-លំហាត់សម្រាកចិត្ត-កាយ ផ្នែកទី ២ -ការកសាងកម្លាំងចិត្តរឹងមាំ អានអត្ថបទទាំងស្រុងសូមចុច ទីនេះ ដោយ៥០០០ឆ្នាំ |