35
ថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ ឧសភា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៨១,៧០១
Today
ថ្ងៃម្សិលមិញ ១៨៦,០២១
ខែនេះ ៧,០៧៧,៧១៥
សរុប ៣៩៩,៣៣៦,១៥៩
អានអត្ថបទ
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៥៣,៣៥៣ ដង)

គុណនិង​ទោសនៃ​​ការប្រើប្រាស់​ទ្រព្យ​សម្បត្តិ



ស្តាប់សំឡេង
 
ភោគៈ (ទ្រព្យ​សម្បត្តិ)​ជា​វត្ថុធាតុ​ឬ​ធនធាន​មួយដែល​មនុស្សអោយ​តំលៃបំផុត ជា​ពិសេស​គឺមាសប្រាក់​ឬឧបករណ៍​ប្រើប្រាស់ ។ ភោគឬទ្រព្យត្រូវបានគេស្គាល់ជាទូទៅ ហើយដើម្បីបាននូវទ្រព្យ គេត្រូវ​ព្យាយាម​​ ស្វះស្វែង​រក​ដោយ​កម្លាំងកាយនិងចិត្ត ទាំងយប់និង​ទាំងថ្ងៃ។​ព្រោះ​ហេតុ​ដូចម្ដេច? ។ព្រោះ តែគុណ​តម្លៃ​និង​គុណ​សម្បត្តិ​របស់វា។ ​ព្រោះតែគុណតម្លៃនិងគុណសម្បត្តិរបស់វានេះឯង អាចជាអាវុធមុខពីរ​ដែល មនុស្ស​យើង​គួរតែ​ពិចារណា ព្រោះវាអាចនឹងផ្ដល់ ទាំង គុណសម្បត្តិ និង គុណវិបត្តិ។​ 
 


គុណវិបត្តិ
ដើម្បីបាននូវទ្រព្យសម្បត្ដិ ឬមាសប្រាក់ ឧបករណ៍ប្រើប្រាស់ក្នុងជីវិតប្រចាំ​ថ្ងៃ គេត្រូវធ្វើ ការ នឿយហត់​ទាំង​យប់​ថ្ងៃដោយច្រើនអន្លើ ប៉ុន្តែពេលបាន​មក​ហើយបែរជាមិនស្គាល់ តម្លៃ របស់វា។គេចាយ​ប្រើប្រាស់​ខុសវិធី គោលបំណង ឬ​មិន​ស្គាល់​ប្រមាណ​ក្នុងការ ចាយប្រើ ប្រាស់រហូតក្លាយជាបរិភោគនិយមដ៏ជំនាញ ក្នុងយុគ​លោកាភិវឌ្ឍន៍នេះ ជួនកាល ក្លាយ​ជាអ្នកស្រវឹងផង ជាអ្នកប្រមាទផង ដល់នូវសេចក្ដីប្រាថ្នាក្នុងកាមផង​ហើយ​ក៏​ប្រព្រឹត្តិ មិនគប្បីចំពោះមនុស្សសត្វ​ផងដែរ។​​ មួយចំនួនបានទ្រព្យមកហើយ យកទៅប្រើប្រាស​់​ក្នុងអំពើ​​អបាយ​មុខ​ទាំង​ឡាយ មិនប៉ុណ្ណោះសោត ភ្លេចតួនាទីរបស់ខ្លួន ជាអ្នកទទួលការខុសត្រូវ គ្រួសារ​ទាំង​មូល។ សាងអំពើមិនជាទីស្រឡាញ់ដល់ខ្លួនផង និងសង្គមផង។ទង្វើបែបនេះ ហៅថា​គុណវិបត្តិនៃ​ការប្រើប្រាស់​ទ្រព្យសម្បត្តិ ដែលមនុស្សភាគច្រើននិយមធ្វើ។ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់​សម្តែង​ថា «អ្នកដែលជាប់​ជំពាក់ក្នុងការបរិភោគមាន​ចំនួនច្រើនក្នុងលោកនេះ»។​
 


«មានទ្រព្យ មិនស្គាល់តំលៃ គង់មានថ្ងៃទុក្ខមកនៅ  បរិភោគច្រើនពេកទៅ   ទុក្ខមក​នៅ​មិនរ​សាយ​»

គុណសម្បត្តិ
ទ្រព្យសម្បត្តិដែលរកបានមក ត្រូវចេះ និងស្គាល់វិធីប្រើប្រាស់ដើម្បីជាប្រយោជន៍​ដល់​ខ្លួននិង សង្គមផង ទើប​នៅជាសុខ។​

វិធីប្រើប្រាស់ទ្រព្យសម្បត្ដិ
១.ចិញ្ចឹមខ្លួននិងមាតាបិតា បុត្តភរិយា ញាតិមិត្តអោយជាសុខ
២.ចិញ្ចឹមមិត្តសំឡាញ់អោយជាសុខ
៣.បំបាត់អន្ដរាយដែលកើតអំពីហេតុផ្សេងៗ
៤.និងធ្វើការពលី៥យ៉ាង គឺចេះសង្គ្រោះញាតិ ,ទទួលរាក់ទាក់ភ្លៀង,ធ្វើបុណ្យឧទ្ទិសដល់អ្នក​ដែល​ចែក​ឋាន​ទៅ​ហើយ,បង់ពន្ឋដារអោយរដ្ឋ,​ផ្សព្វផ្សាយមេត្តាចិត្តដល់ ពួកទេវតា​និង​ជួយ​សង្គ្រោះ​ដល់​អ្នក​ក្រ​ខ្សត់​ព្រម​ដោយ​ធ្វើ​បុណ្យ​អោយ​ទាន​តាម​ជំនឿ​សាសនា​ដែល​ខ្លួន​គោរព​រាប់អាន និងប្រ​តិបត្តិតាម។ ក្រៅពីនេះទៀត វៀរចាកការនាំយកទ្រព្យ​សម្បត្តិ​យក​ទៅ​ប្រព្រឹត្ដិ​អំពើ​អបាយ​មុខ​ទាំងឡាយ​ណា ដែលជា​ហេតុនាំ​មកនូវ​សេចក្ដី​​វិនាស។

ទន្ទឹមនឹងនេះក៏មានវិធីប្រើប្រាសផ្សេងទៀត ដូចជា
១.មួយចំណែកដើម្បីចិញ្ចឹមបីបាច់ថែរក្សាគ្រួសារ បម្រុងមាតាបិតា ញាតិអោយ​នៅជាសុខ
២.ពីរចំណែកដើម្បីយកមកធ្វើវិនិយោគ​ទុនឬដើម្បីជាដើមទុនក្នុងការប្រកប ការងាររកស៊ី 
៣.មួយចំណែកបម្រុ​ង ឬសន្សំសំចៃដើម្បីការពារហេតុនឹងកើតមានឡើងដល់ សុខភាព​ ឬសន្សំ​សំចៃ​ ដើម្បីប្រើ​ប្រាស់ក្នុងថ្ងៃតទៅខាងមុខ
៤.ចំណែកចុងក្រោយ គឺដើម្បីជាដើមទុន ឬជាស្បៀងតទៅជាតិខាងមុខ គឺសាងកុសលល្អដោយបរិច្ចាគ ទ្រព្យសម្បត្ដិដែលខ្លួនរកបានផ្លូវសុចរិត។
 


«បុគ្គលណាមួយដែលមានទ្រព្យសម្បត្តិហើយមិនស្រវឹងផង មិនប្រមាទផង មិនគ្រប់​ដណ្ដប់​ដោយ​សេចក្ដី​ប្រាថ្នា​ក្នុងកាមផង មិនប្រព្រឹត្តអំពើអបាយមុខផង បុគ្គលប្រភេទនេះ ព្រះសម្មាស​ម្ពុទ្ធត្រាស់​សម្តែង​ថា «មាន​ចំនួនតិចណាស់ក្នុងលោកនេះ»។​

ពួកសត្វ មានសេចក្ដីត្រេតអរខ្លាំង ក្នុង​កាម​និង​ភោគៈ​ទាំង​ឡាយ​ប្រាថ្នា​ជ្រុល​ជ្រប់ក្នុងកាមទាំងឡាយ មិន​ដឹង​នូវ​ទោស​ដែល​ប្រព្រឹត្តល្​មើស​ដូច​ជា​ពួក​ម្រឹគមិនដឹងនូវអន្ទាក់ ដែលគេដាក់ ពួកសត្វ​នោះរមែង​មាន​សេច​ក្ដី​​ក្ដៅក្រហាយ​ក្នុង​កាល​​ជាខាងក្រោយ ព្រោះថា ផល​នៃ​កម្ម​នោះ​ជា​ផលលាមក​»។​


«សារត្ដា កាមភោគេសុ គិន្ធា កាមេសុ មិច្ឆិតា អតិសារំ ន ពុជ្ឈន្ដិ មិគា កូជំវ ឱឌ្ឌិតំ បច្ឆាសំ កដុកំ ហោតិ វិបាកោ ហិស្ស បាបកោតិ»។ (ស.សំ. ស.អប្បសូត្រទី៦.ទ.២១២)​                                  
មានទ្រព្យ ស្គាល់ទ្រព្យគាប់ប្រពៃ  បែងចែក ចាយវាយស្គាល់ហេតុផល
ការពារមុខក្រោយ កោយ​យក​ផល  ទោស​មិន​កើត​ដល់​ព្រោះសម្គាល់​ (តម្លៃ) ​ទ្រព្យ។

ប្រភព
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៨,១៤០ ដង)
បុគ្គល​អ្នកមាន​ទស្សនៈ​ មាន​សីល​ដូច​ម្តេច ហៅ​ថា អ្នក​ស្ងប់​រម្ងាប់​
ផ្សាយ : ២៣ មេសា ឆ្នាំ២០២៤ (អាន: ៤៧,៨៤៤ ដង)
ដូចម្ដេចដែលហៅថាមនុស្សល្អ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៩៣៥ ដង)
ពិចារណា​តាម​សេចក្តី​នៃ​ព្រះ​ពុទ្ធ​ភាសិត​
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ៤៨,៥០៨ ដង)
កំណើត​បុណ្យ​ផ្កា​ប្រាក់​សាមគ្គី
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.77
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿