ថ្ងៃ សៅរ៍ ទី ២៣ ខែ តុលា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៧,០០៣
Today
ថ្ងៃម្សិលមិញ ២០៤,៤៨១
ខែនេះ ៤,០៧២,៦៥៤
សរុប ២២៨,៨៤៧,៤៣៧
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ០៩ សីហា ឆ្នាំ២០២១ (អាន: ៦១៧១១ ដង)

សត្វ​ទាំង​ឡាយ​ តាំង​នៅ​បាន​ដោយ​សារ​អាហារ



ស្តាប់សំឡេង
 
សព្វេ​  សត្តា​  អាហារដ្ឋិតិកា  ពួក​សត្វ​ទាំង​អស់​ឋិត​នៅ​បាន​ ព្រោះ​អាស្រ័យ​អាហារ
( សង្គីតិសូត្រ បិដក​លេខ ១៩​ ទំព័រ​ ១៣០​ )

អធិប្បាយ
ពាក្យ​ថា​ សព្វេ​ សត្តា​ សំដៅយក សត្វ​ទាំង​ឡាយ​ទាំង​ពួង ក្នុង​ភព​ទាំង​អស់​ គឺ​ក្នុង​កាមភព​ជា​ដើម​ ក្នុង​សញ្ញីភព​ជា​ដើម​ និង​ក្នុង​ឯកវោការភព​ជា​ដើម​ ។ ពាក្យ​ថា​ អាហារដ្ឋិតិកា​ ព្រោះ​មាន​បទ​វិគ្រោះ​ថា អាហារតោ ឋិតិ​ ឯតេ-សន្តិ ​អាហារដ្ឋិតិកា​ “សត្វ​ទាំង​ឡាយ​នោះ តាំង​នៅ​បាន​ព្រោះ​អាហារ​ ហេតុ​នោះ​ ទើប​ឈ្មោះ​ថា​ អាហារដ្ឋិតិកា​” អ្នក​ដែល​តាំង​នៅ​បាន​ព្រោះ​អាហារ”​ ។​ អាហារ​រមែង​ជា​ហេតុ​នៃ​ការ​តាំង​នៅ​បាន​នៃ​សព្វ​សត្វ​ ដោយ​ប្រការ​ដូច្នេះ​ ។​
 


ព្រះ​សារីបុត្ត​ សម្តែង​សេចក្តី​នេះ​ថា​ “ម្នាល​អាវុសោ​ទាំង​ឡាយ​ ធម៌​មួយ​ គឺ​ សត្វ​ទាំង​ឡាយ​តាំង​នៅ​បាន​ព្រោះ​អាហារ​នេះ​ ព្រះ​មាន​ព្រះ​ភាគ​អង្គ​នោះ​ ទ្រង់​ជ្រាប​ច្បាស់​តាម​សេចក្តី​ពិត​ ទ្រង់​សម្តែង​ទុក​ហើយ​ដោយ​ប្រពៃ​”​ ។​ ក៏​កាល​បើ​ដូច្នេះ​ ព្រះ​តម្រាស់​ដែល​ត្រាស់​ទុក​ថា​ “អសញ្ញសត្តា ទេវា អហេតុកា អនាហារា អផស្សកា ពួក​ទេវតា​ជា​អស-ញ្ញីសត្វ​ ជាអហេតុកៈ​ មិន​មាន​អាហារ​ មិន​មាន​ផស្សៈ​” ដូច្នេះ​ជា​ដើម​ នឹង​ក្លាយ​ជា​ពាក្យដែល​ឃ្លៀង​ឃ្លាតទៅ​ហើយ​ទេ​ឬ?​ ពាក្យ​ទាំង​នេះ​ មិន​ឃ្លៀង​ឃ្លាត​ទេ​ ព្រោះ​ទេវតា​ទាំង​នោះ​ក៏​មាន​ឈាន​ជា​អាហារ​ ។​ ទោះ​បី​ជា​យ៉ាង​នោះ​ក៏​ដោយ​ ព្រះ​តម្រាស់​ដែល​ត្រាស់​ថា​ “ចត្តារោមេ, ភិក្ខវេ, អាហារា ភូតានំ វា សត្តានំ ឋិតិយា សម្ភវេសីនំ វា អនុគ្គហាយ​ ។ កតមេ ចត្តារោ? កពឡីការោ អាហារោ ឱឡារិកោ វា សុខុមោ វា, ផស្សោ ទុតិយោ, មនោសញ្ចេតនា តតិយា, វិញ្ញាណំ ចតុត្ថំ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ អាហារ​ដើម្បី​ការ​តាំង​នៅ​របស់​សត្វ​ទាំង​ឡាយ​ដែល​កើត​មក​ហើយ​ ឬ​ដើម្បី​ការ​ជួយ​ឧបត្ថម្ភ​គាំ​ទ្រ​ពួក​សម្ភវេសី​ទាំង​ឡាយ​ មាន​ ៤​ អាហារ​ទាំង​ ៤​ នោះ​ តើ​ដូច​ម្តេច?​ គឺ​ កពឡិង្ការាហារ​ ទាំង​គ្រោត​គ្រាត​ ទាំង​ប្រណីត​ ១​ ផស្សាហារ​ ១​ មនោសញ្ចេតនាហារ​ ១​ វិញ្ញាណាហារ​ ១”​ ដូច្នេះ​ជា​ដើម​ ក៏​ជា​ពាក្យ​ដែល​ឃ្លៀង​ឃ្លាត​ ។ សូម្បី​ព្រះ​តម្រាស់​នេះ​ ក៏​មិន​ឃ្លៀង​ឃ្លាត​ ។ ព្រោះ​ថា​ ក្នុង​សូត្រ​នោះ​ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ធម៌​ទាំង​ឡាយ​ ដែល​មាន​លក្ខណៈ​ជា​អាហារ​ដោយ​ត្រង់​ថា​ “អាហារ”​ ប៉ុន្តែ​ក្នុង​ទី​នេះ​ទ្រង់​ត្រាស់​​ហៅ​បច្ច័យ​ដោយ​អម​ថា​ “អាហារ”​ ពិត​ណាស់​ បច្ច័យ​គួរ​នឹង​បាន​ដល់​ធម៌​ទាំង​ពួង​ ។​ ហើយ​បច្ច័យ​នុ៎ះ​ឯង​ ញ៉ាំង​ផល​ណា​នី​មួយ​ ឲ្យ​កើត​ឡើង​ ក៏​រមែង​ឈ្មោះ​ថា​ នាំ​មក​នូវ​ផល​នោះៗ ព្រោះ​ហេតុ​នោះ​ ទើប​ហៅ​បាន​ថា​ អាហារ​ ។​ ដោយ​ហេតុ​នោះ​ឯង ទើប​ត្រាស់​ទុក​ថា​ “អវិជ្ជម្បាហំ, ភិក្ខវេ, សាហារំ វទាមិ, នោ អនាហារំ​ ។ កោ ច, ភិក្ខវេ, អវិជ្ជាយ អាហារោ? បញ្ចនីវរណាតិស្ស វចនីយំ។ បញ្ចនីវរណេបាហំ, ភិក្ខវេ, សាហារេ វទាមិ, នោ អនាហារេ​ ។ កោ ច, ភិក្ខវេ, បញ្ចន្នំ នីវរណានំ អាហារោ? អយោនិសោមនសិការោតិស្ស វចនីយំ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ សូម្បី​អវិជ្ជា​ តថាគត​ក៏​ពោល​ថា​ មាន​អាហារ​ មិន​មែន​មិន​មាន​អាហារ​ទេ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ តើ​អ្វី​ជា​អាហារ​របស់​អវិជ្ជា?​ គួរ​នឹង​ពោល​ថា​ នីវរណៈ​ ៥​ ជា​អាហារ​របស់​អវិជ្ជា​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ សូម្បី​នីវរណៈ​ ៥​ តថាគត​ក៏​ពោល​ថា​ មាន​អាហារ​ មិន​មែន​មិន​មានអាហារ​ទេ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ តើ​អ្វី​ជា​អាហារ​របស់​នីវរណៈ​ ៥​ គួរ​នឹង​ពោល​ថា​ អយោនិសោមនសិការ​ ជា​អាហារ​របស់​នីវរណៈ​ ៥”​ ដូច្នេះ​ អាហារ​ គឺ​បច្ច័យ​នេះ​លោក​ប្រាថ្នា​យក​ក្នុង​ព្រះ​សូត្រ​នេះ​ ។​ ក៏​កាល​កាន់​យក​បច្ច័យ​ជា​អាហារ​ម្យ៉ាង​ហើយ​ ក៏​ជា​ការ​ដែល​កាន់​យក​ទាំង​អស់​ ទាំង​អាហារ​ដោយ​អម​ ទាំង​អាហារ​ដោយ​ត្រង់​ ។​ ក្នុង​អសញ្ញីភព​នោះ​ រមែង​បាន​បច្ចយអាហារ​ ។
 


កាល​ព្រះ​ពុទ្ធ​អង្គ​ទ្រង់​មិន​ទាន់​ឧប្បត្តិក​ឡើង​ ពួក​អ្នក​បួស​ក្នុង​លទ្ធិ​តិរ្ថិយ​ ធ្វើ​បរិកម្ម​ក្នុង​វាយោកសិណ​ហើយ​ ញ៉ាំង​ឈាន​ទី​ ៤​ (​ ចតុត្ថជ្ឈាន​ )​ ឲ្យ​កើត​ឡើង​បាន​ហើយ​ ចេញ​ចាក​ឈាន​នោះ​ហើយ​ ឲ្យ​កើត​សេចក្តី​ត្រេក​អរ​ ពេញ​ចិត្ត​ថា​ “គួរ​តិះ​ដៀល​ចិត្ត​ ចិត្ត​នេះ​គួរ​តិះ​ដៀល​ពិត​ ឈ្មោះ​ថា​ការ​មិន​មាន​ចិត្ត​នុ៎ះ​ឯង​ ជា​សេចក្តី​ល្អ​ ព្រោះ​អាស្រ័យ​ចិត្ត​ ទើប​កើត​ទុក្ខ​ មាន​ការ​សម្លាប់​ និង​ចាប់​ចង​ជា​ដើម​ ជា​បច្ច័យ​ កាល​មិន​មាន​ចិត្ត​ ទុក្ខ​នោះ​ក៏​រមែង​មិន​មាន”​ ជា​អ្នក​មាន​ឈាន​មិន​វិនាស​ អស់​ជីវិត​ហើយ​បាន​ទៅ​កើត​ក្នុង​អសញ្ញីភព​ ។​ អ្នក​ណា​តាំង​មាំ​ក្នុង​ឥរិយាបថ​ណា​ ក្នុង​មនុស្សលោក​ អ្នក​នោះ​កើត​ដោយ​ឥរិយាបថ​នោះ​ គឺ​ឈរ​ខ្លះ​ អង្គុយ​ខ្លះ​ ដេក​ខ្លះ​ អស់​ ៥០០​ កប្ប​ ដូច​ជា​ដេក​នៅ​អស់​កាល​យូរ​ត្រឹម​នេះ​ សូម្បី​សត្វ​ទាំង​ឡាយ​ ដែល​មាន​រូប​យ៉ាង​នេះ​ ក៏​រមែង​បាន​បច្ចយ​អាហារ​ ។​ តាម​ពិត​ សត្វ​ទាំង​នោះ​ ចម្រើន​ឈាន​ណា​ ហើយ​ទៅ​កើត,​ ឈាន​នោះ​ឯង​រមែង​ជា​បច្ច័យ​របស់​សត្វ​ទាំង​នោះ​ ។​ បច្ច័យ​គឺ​ឈាន​ នៅ​មាន​ដរាប​ណា​ ក៏រមែង​តាំង​នៅ​បាន​ដរាប​នោះ​ ឧបមា​ដូច​កូន​សរ​ដែល​បាញ់​ទៅ​ដោយ​កម្លាំង​បញ្ជូន​នៃ​ខ្សែ,​ កម្លាំង​បញ្ជូន​នៃ​ខ្សែ​នៅ​មាន​ត្រឹម​ណា​ ក៏រត់​ទៅ​បាន​ត្រឹម​នោះ​ យ៉ាង​នោះ​ដែរ​ ។​ កាល​បច្ច័យ​គឺ​ឈាន​នោះ​អស់​ហើយ​ សត្វ​ទាំង​នោះ​ក៏​រមែង​ធ្លាក់​ទៅ​ ដូច​កូន​សរ​ដែល​អស់​កម្លាំង​បញ្ជូន​នៃ​ខ្សែ​ដូច្នោះ​ ។

ចំណែក​ពួក​សត្វនរក​ដែល​លោក​ពោល​ទុក​ថា​ មិន​បាន​រស់​នៅ​ដោយ​ផល​នៃ​សេចក្តី​ប្រឹង​ប្រែង​ ទាំង​មិន​បាន​រស់​នៅ​ដោយ​ផល​នៃ​បុណ្យ​ ទាំង​នេះ​មាន​អ្វី​ជា​អាហារ​ ។​ កម្មនុ៎ះ​ឯង​ ជា​អាហារ​របស់​សត្វ​នរក​ទាំង​នោះ​ ។​ បើ​នឹង​សួរ​ថា​ អាហារ​មាន​ ៥​ យ៉ាង​ គឺ​អ្វី​ខ្លះ?​ ( ក៏​ត្រូវ​ឆ្លើយ​ថា​ )​ ពាក្យ​ថា​ “៥​ យ៉ាង​ឬ​មិន​មែន​ ៥​ យ៉ាង​នេះ​មិន​គួរ​និយាយ,​ លោក​ពោល​ពាក្យ​នេះ​ ទុក​ហើយ​មិន​មែន​ឬថា​ “បច្ច័យ​គឺ​អាហារ​”​ ព្រោះ​ហេតុ​នោះ​ សត្វ​ទាំង​នោះ​កើត​ក្នុង​នរក​ដោយ​កម្ម​ណា​ កម្ម​នោះ​ឯង​ចាត់​ថា​ ជា​អាហារ​ ព្រោះ​ជា​បច្ច័យ​នៃ​ការ​តាំង​នៅ​របស់​សត្វ​ទាំង​នោះ​ ដូច​ដែល​ត្រាស់​សំដៅ​ដល់​ថា​ “ន ច តាវ កាលង្ករោតិ, យាវ ន តំ បាបកម្មំ ព្យន្តី ហោតិ​ ដរាប​ណា​ បាបកម្ម​មិន​ទាន់​អស់​ សត្វ​នោះ​ឯង​នៅ​មិន​ទាន់​ស្លាប់​ដរាប​នោះ​”​ ។ ក្នុង​ទី​នេះ​មិន​គួរ​ជំទាស់​គ្នា​ ដោយ​រឿង​កពឡិង្ការាហារ​ ។​ ព្រោះ​សូម្បី​តែ​ទឹក​មាត់​ដែល​កើត​ក្នុង​មាត់​ ក៏​នៅ​ឲ្យ​សម្រេច​អាហារកិច្ច​ដល់​សត្វ​ទាំង​នោះ​បាន​ ។​ ពិត​មែន​ ទឹក​មាត់​នោះ​ ក្នុង​នរក​រាប់​ថា​ ជា​ទី​តាំង​នៃ​ទុក្ខវេទនា​ ក្នុង​ឋានសួគ៌​រាប់​ថា​ ជាទី​តាំង​នៃ​សុខវេទនា​ ចាត់​ថា​ជា​បច្ច័យ​បាន​ ។

ហេតុ​នោះ​ ក្នុង​កាមភព​ ដោយ​ត្រង់​ មាន​អាហារ​ ៤​ យ៉ាង​ ក្នុង​រូបភព​ និង​អរូបភព​ លើក​លែង​តែ​អសញ្ញីសត្វ​ចេញ​ ក្រៅ​អំពី​នោះ​ មាន​អាហារ​ ៣​ យ៉ាង,​ សម្រាប់​អសញ្ញីសត្វ​ និង​ពួក​ទេវតា​ដទៃៗ​ ( ក្រៅ​ពី​ដែល​ពោល​ហើយ​ ) មាន​អាហារ​គឺ​បច្ចយ​អាហារ​ ដោយ​ប្រការ​ដូច្នេះ​ ៕
 
ដោយ ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៤ តុលា ឆ្នាំ២០២១ (អាន: ២២២៦៦ ដង)
កាម​ទាំង​ឡាយ ក្នុង​ពួក​មនុស្ស​ រក​ទៀង​គ្មាន​ទេ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥៣៩៩ ដង)
មាតាបិតា​ជាទីពឹង​របស់​មនុស្ស សង្គម និងធម្មជាតិ
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ២៦៩២ ដង)
ភិក្ខុបានឈ្មោះថា ធម្មកថិក ត្រូវប្រកបដោយអង្គ ១២ យ៉ាង
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕