ថ្ងៃ សៅរ៍ ទី ០៨ ខែ ឧសភា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២៨,១៩៧
Today
ថ្ងៃម្សិលមិញ ១៥០,២០៧
ខែនេះ ១,២៤៨,១៨៨
សរុប ១៩១,៨០៣,៥០៥
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៤៤៥៥ ដង)

ពុទ្ធឱវាទនៃព្រះដ៏មានព្រះភាគ ចំពោះកុមារីចៅរបស់មេណ្ឌកសេដី្ឋ



ស្តាប់សំឡេង
 
ព្រះដ៏មាន​ព្រះភាគ​​ទទួល​ការ​យាង​ពី​ឧត្តគ្គហមេណ្ឌកនត្តា​​​ជា​ចៅ​មេណ្ឌកសេដី្ឋ​ ថ្វាយ​ភត្ត​ផង និង​សុំ​ព្រះដ៏មាន​​ព្រះភាគ​​សំដែង​ធម៌​​អប់រំកូន​​ស្រី​ផង​ដែល​​ត្រូវ​រៀប​​ចំ​​ឲ្យ​មាន​ស្វាមី ​ពេល​ថ្វាយ​ភត្ត​ដល់​ព្រះពុទ្ធ​​សព្វ​គ្រប់​ហើយ​ក៏​អង្គុយ​ក្នុង​ទី​សមគួរ​។ 

លុះ​ឧគ្គហមេណ្ឌកនត្តា អង្គុយ​ក្នុង ទី​សម​គួរ​ហើយ ទើប​ក្រាប​ទូល​ព្រះដ៏មាន​ព្រះភាគ​យ៉ាង​នេះ​ថា បពិត្រ ព្រះអង្គ​ដ៏​ចំរើន ពួក​កុមារី​របស់​ខ្ញុំ​ព្រះអង្គ​ទាំង​អម្បាល​នេះ មុខ​ជា​នឹង​ទៅ កាន់​ត្រកូល​បី្ត បពិត្រ​ព្រះអង្គ​ដ៏​ចំរើន សូម​ព្រះមាន​ព្រះភាគ ទូន្មាន​ពួក កុមារី​ទាំង​នោះ​ឲ្យ​ទាន បពិត្រ​ព្រះអង្គ​ដ៏​ចំរើន សូម​ព្រះដ៏មាន​ព្រះភាគ ប្រៀន​ប្រដៅ ពួក​កុមារី​ទាំងនោះ ដោយ​ឳវាទទានុសាសនៈ​ណា ដែល​នាំ ឲ្យ​បាន​ប្រយោជន៍​នឹង​សេចកី្ត​សុខ អស់​កាល​ដ៏​វែង​ដល់​កុមារី​ទាំង​នោះ។
 


លំដាប់​នោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​នឹង​កុមារី​ទាំង​នោះ យ៉ាង​នេះ​ថា ម្នាល​កុមារី​ទាំង​ឡាយ ហេតុ​ដូច្នេះ​ពួក​កុមារី ក្នុង​លោក​នេះ​ត្រូវ​សិក្សា​យ៉ាង​នេះ​ថា មាតា​នឹង​បិតា ជា​អ្នក​ប្រាថ្នា​សេចកី្ត​ចំរើន ជា​អ្នក​ស្វែង​រក​ប្រយោជន៍ ជា​អ្នក​អនុគ្រោះ អាស្រ័យ​សេចកី្ត​អនុគ្រោះ​ហើយ​ឲ្យ​ដល់​បុរស​ជាស្វាមី​ណា យើង​ទាំង​ឡាយ ជា​ស្រី​ភ្ញាក់​ឡើង​មុន​គេ ដេក​ក្រោយ​គេ ប្រុង​ខ្លួន​នឹង​ទទួល​កិច្ចការ​អី្វ​ៗ ប្រព្រឹត្ត​ផ្គាប់ផ្គុន និយាយ​ពាក្យ​ផ្អែមល្ហែម​ដល់​ស្វាមី​នោះ ម្នាល​កុមារី​ទាំងឡាយ ឲ្យ​នាង​ត្រូវ​សិក្សា​យ៉ាង​នេះ​ចុះ។

ម្នាល​កុមារី​ទាំងឡាយ ហេតុ​ដូច្នោះ ពួក​កុមារី​ក្នុង​លោក​នេះ ត្រូវ​សិក្សា​យ៉ាង​នេះ​ថា បុគ្គល​ណា​ជាទី​គោរព​នៃ​ស្វាមី ទោះ​ជា​មាតាកី្ត បិតា​កី្ត សមណព្រាហ្មណ៌កី្ត យើង​ទាំង​ឡាយ​នឹង​ធ្វើ​សក្ការៈ គោរព​រាប់​អាន បូជា​ដល់​បុគ្គល​ទាំង​នោះ ទាំង​ទទួល​គួរ​សម រៀប​ចំ​ដោយ​អាសនៈ​នឹង​ទឹក លាង​ជើង ចំពោះ​ជន​ទាំង​ឡាយ ដែល​មក​ដល់​ហើយ ម្នាល​កុមារី​ទាំង​ឡាយ ពួក​នាង​ត្រូវ​សិក្សា​យ៉ាង​នេះ។

ម្នាល​កុមារី​ទាំង​ឡាយ ហេតុ​ដូច្នោះ ពួក​កុមារី​ក្នុង​លោក​នេះ ត្រូវ​សិក្សា​យ៉ាង​នេះ​ថា​ ការងារ​ទាំង​ឡាយ​ណា ខាង​ក្នុងផ្ទះ​របស់​បី្ត ទោះ​រោម​ចៀម​កី្ត កប្បាស​កី្ត​ពួក​យើង​នឹង​ជាស្រី​ឈ្លា​វៃ ក្នុង​ការងារ​ទាំងនោះ មិន​ខ្ជិល​ច្រអូស បរិបូណ៌​ដោយ​ឧបាយ​នឹងការ​ត្រិះរិះ ក្នុង​កិច្ចការ​ទាំង​នោះ​ថា គួរ​ធ្វើ គួរ​ចាត់​ចែង ម្នាល​កុមារី​ទាំង​ឡាយ ពួក​នាង​ត្រូវ​សិក្សា​យ៉ាង​នេះ។
 


ម្នាល​កុមារី​ទាំង​ឡាយ ហេតុ​ដូច្នោះ ពួក​កុមារី ក្នុង​លោក​នេះ ត្រូវ​សិក្សា​យ៉ាង​នេះ​ថា ជន​ណា​ជា​ជន​ខាង​ក្នុង​ផ្ទះ​របស់​​ស្វាមី​ទោះ​ខ្ញុំ​កី្ត អ្នក​បម្រើ​កី្ត អ្នក​ធ្វើ​ការងារ​កី្ត ពួក​យើង​ដឹង​ការងារ​ដែល​ជន​ទាំង​នោះ​ធ្វើ​ហើយ ព្រោះ​ការងារ​ដែល​ជន​ទាំង​នោះ ធ្វើ​ហើយ​ផង ដឹង​ការងារ​ដែល​ជនទាំង​នោះ មិន​បាន​ធ្វើ ព្រោះ​ការងារ​ដែល​ជន​ទាំង​នោះ មិន​បាន​ធ្វើ​ផង ដឹង​ថា​ឈឺ​ធ្ងន់ ឈឺ​ស្រាល​ផង ហើយ​ចែក​រំលែក​ខាទនីយភោជនីយាហារ ជា​ចំណែក​ៗ ដល់​ជន​ទាំង​នោះ​ផង ម្នាល​កុមារី​ទាំង​ឡាយ ពួក​នាង​ត្រូវ​សិក្សា​យ៉ាង​នេះ​។

ម្នាល​កុមារី​ទាំង​ឡាយ ហេតុ​ដូច្នោះ ពួក​កុមារី​ក្នុង​លោក​នេះ ត្រូវ​សិក្សា​យ៉ាង​នេះ​ថា ស្វាមី​នាំ​របស់​ណា​មក ទោះ​ទ្រព្យ​កី្ត ស្រូវ​កី្ត ប្រាក់​កី្ត មាស​កី្ត យើង​ទាំង​ឡាយ​នឹង​ធ្វើ​របស់នោះ ឲ្យ​សម្រេច​ដោយ​ការ​រក្សា​នឹង​ការ​គ្រប់គ្រង មិន​ជា​ស្រី​អ្នក​លេង មិន​ជា​ស្រី​អ្នក​លួច មិន​ជា​ស្រី​អ្នក​ផឹក​សុរា មិន​មែន​ជាស្រី​អ្នក​បំផ្លាញ​របស់​ទ្រព្យ​ដែល​ខ្លួន​គ្រប់គ្រង​នោះ ម្នាល​កុមារី​ទាំង​ឡាយ ពួក​នាង​ត្រូវ​សិក្សា​យ៉ាង​នេះ។

ម្នាល​កុមារី​ទាំង​ឡាយ មាតុ​គ្រាម ប្រកប​ដោយ​ធម៌ ៥ យ៉ាង​នេះ​ឯង លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ រមែង​ទៅ​កើត​ក្នុង​ពួក​ទេវតា​មាន​កាយ​​ជាទី​គាប់​ចិត្ត។​​

ស្វាមី​ណា ចិញ្ចឹម​ភរិយា​នោះ​សព្វ​កាល មាន​ព្យាយាម​ខ្វល់ខ្វាយ ជានិច្ច ភរិយា​មិន​ត្រូវ​មើល​ងាយ​ស្វាមី​អ្នក​ចិញ្ចឹម អ្នក​បំពេញ​សេចកី្ត​ប្រាថ្នា​ទាំង​ពួង (នោះ) ឡើយ ស្ត្រី​ល្អ​មិន​ត្រូវ​ក្រោធ​ខឹង​នឹង​ស្វាមី ដោយ​កិរិយា​ប្រព្រឹត្ត​ឫស្យា​ផង ស្ត្រី​អ្នក​ចេះ​ដឹង រមែង​គួរ​សម​នឹង​ពួក​ជន​ទាំង​ពួង អ្នក​ជាទីគោរព​របស់​ស្វាមី​ផង ភរិយា​ជា​ស្ត្រី​មាន​ព្យាយាម មិន​ខ្ជិល​ច្រអូស សង្គ្រោះ​ជន​ខាង​ក្នុង​ផ្ទះ​ស្វាមី ប្រព្រឹត្ត​កិច្ចការ​ជាទី​គាប់​ចិត្ត​របស់​ស្វាមី។

នារី​ណា​បាន​ប្រព្រឹត្ត​យ៉ាង​នេះ លុះ​តាម​អំណាច​សេចកី្ត​ប្រាថ្នា​របស់​ស្វាមី​នារី​នោះ រមែង​ទៅ​កើត​ក្នុង​ពួក​ទេវតា​ទាំង​នោះ ដែល​មាន​កាយ​ជា​ទី​ពេញ​ចិត្ត និង​មាន​សេចកី្ត​សុខ​ព្រោះភាព​ស្មោះ​ត្រង់។

ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ៤៦៤០ ដង)
៤យ៉ាងរបស់អ្នកគ្រប់គ្រងផ្ទះ ដើម្បី​សុខ​ចម្រើន​កើត​សុភមង្គល​
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ១៩៥៦២ ដង)
ផ្លូវដ៏ប្រសើរសម្រាប់ជីវិត
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ២០៣៦ ដង)
ភិក្ខុបានឈ្មោះថា ធម្មកថិក ត្រូវប្រកបដោយអង្គ ១២ យ៉ាង
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៣០១៣ ដង)
បុគ្គល​មិន​គប្បី​ជា​បុរស​នៃ​អ្នក​ដទៃ​ឡើយ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១១៨៤២ ដង)
ទោស​នៃ​ការ​ស្រវឹង​ក្នុង​រូបកាយ គិតតែតែងខ្លួន​មិន​ធ្វើ​បុណ្យ​ទាន
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕