30
ថ្ងៃ ពុធ ទី ១៧ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២៧,២២៩
Today
ថ្ងៃម្សិលមិញ ២០៧,៩២៩
ខែនេះ ៣,២៣៩,៣៤៥
សរុប ៣៨៩,៣២១,៨២៩
អានអត្ថបទ
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ២៥,២៥៦ ដង)

តើយើងត្រូវឆ្លងកាត់ នូវឧបសគ្គក្នុងជីវិតបានដោយវិធីណា?



ស្តាប់សំឡេង
 
មនុស្សយើង សុទ្ធតែមានការពិសោធន៏ផ្សេងៗអំពីគ្នា តែដោយច្រើន​​អ្នកដែល​​​អាចឆ្លង​កាត់​ព្យុះ​​ជីវិត​បាន​ដោយ​ជោគ​ជ័យ គឺអ្នកដែល​មាន​ការយល់​ដឹង​ច្រើន រួមផ្សំជា​មួយ​នឹង​សេចក្ដី​អត់ធន់​ព្យាយាមផង។

ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ទ្រង់សម្ដែងនូវឥទ្ធិបាទធម៍ គីធម៌​ដែល​ជា​ហេតុ​ញាំង​​ប្រយោជន៏​ឲ្យ​​សម្រេច​មាន​៤​យ៉ាង​គឺ​៖

១. ឆន្ទៈ សេចក្ដីបំណងក្នុងកិច្ចការងារនោះ ចង់ឲ្យ​ការងារ​នោះ​បាន​សម្រេច​តាម​បំណង​ប្រាថ្នា​។​ ក្នុងការធ្វើទាន បំណងក្នុងការរក្សាសីល​បំណងក្នុងការ​ប្រកប​មុខ​របរ​ដែល​ប្រាស​ចាក​ទោស​ ​បំណង​ប្រកប​កិច្ចការ​ឲ្យ​បាន​ជា​ប្រយោជន៏​ដល់​ខ្លួនឯង​និង​អ្នក​ដទៃ​ជាដើម​ សុទ្ធ​តែ​ជា​បំណង​ល្អដែល​គួរ​បណ្ដុះ​តទៅ​ទៀត​។​ ការងារគ្រប់យ៉ាង មិនចាំបាច់ដល់ទៅការងារធ្ងន់ ឬ លំបាកធ្វើទេ សូម្បីការងារស្រាលៗ បើខ្វះឆន្ទៈហើយគឺមិនអាចធ្វើកើតឡើយ។

២. វិរិយៈ  សេចក្ដីព្យាយាម ក្នុងការបំពេញកិច្ចការនោះៗ ឲ្យបាន​សម្រេច ។​ ការងារគ្រប់បែបយ៉ាង បើមិនមានសេចក្ដីព្យាយាមទេសូម្បីបានមក​ដល់ដៃ​ហើយ​ក៏ដោយ ក៏អាច​បាត់បង់ទៅវិញបានដែរ ហើយជីវិតក៏​នឹងដើរ​ថយ​ក្រោយ ​គ្មានជំហាន​ឈាន​ទៅរក​សេចក្ដី​ចម្រើន​រុង​រឿង ​មិនអាចដក​ខ្លួនចាក​រណ្ដៅទុក្ខបានឡើយ ។ វិរិយៈ គឺសេចក្ដីព្យាយាមនេះ អាចកម្ចាត់បង់នូវ កោសជ្ជៈគឺ​សេចក្ដីខ្ជិល​ច្រអូស ៦យ៉ាងគឺ៖

ក. ខ្ជិលច្រអូសព្រោះគិតអាងថា ក្ដៅពេក
ខ. ខ្ជិលច្រអូសព្រោះគិតអាងថា ត្រជាក់ពេក
គ. ខ្ជិលច្រអូសព្រោះគិតអាងថា ព្រឹកពេក
ឃ.ខ្ជិលច្រអូសព្រោះគិតអាងថា ល្ងាចពេក
ង. ខ្ជិលច្រអូសព្រោះគិតអាងថា ឃ្លានពេក
ច. ខ្ជិលច្រអូសព្រោះគិតអាងថា ឆ្អែតពេក


មនុស្សកម្ជិល តែងអាងលេស ៦យ៉ាងនេះឯង ម្ល៉ោះហើយ ការងាររបស់គេ មិន​ដែល​សម្រេច​បាន​ដោយ​ល្អទេ គឹតែងតែខ្វះមុខខ្វះក្រោយជានិច្ច បើ​ជា​អ្នក​​ធ្វើការងារ​ក្នុង​ក្រសួង​​មន្ទីរនានា តែង​ត្រូវចៅហ្វាយនាយស្ដីបន្ទោស​​ជា​រឿយ​ៗ ព្រោះហេតុតែគេទៅធ្វើការ​មិនទាន់​ពេលវេលា រហូត​អាចគេ​បញ្ឈប់​ពី​ការងារក៏សឹងមាន។

សេចក្ដីព្យាយាម មិនមែនអាចឆ្លងកាត់បានត្រឹមតែ​ការងារចិញ្ចឹម​ជីវិត​ប៉ុណ្ណោះ​​ទេ សូម្បី​បដិបទា​ជាដំណើរចេញចាកអំពីសង្សាទុកនេះ ក៏រមែង​សំរេច​​​បានដោយ​សេចក្ដី​ព្យាយាម​ដែរ ព្រោះ​ហេតុដូច្នោះ ទើបព្រះមាន​ព្រះ​ភាគ​​ទ្រង់ត្រាស់ទុកក្នុងអាឡវកសូត្រថា “ វិរិយេន  ទុក្ខមច្ចេតិ សត្វឆ្លងនូវ​អន្លង់​ទុក្ខ​បានដោយសេចក្ដីព្យាយាម” 

៣. ចិត្តៈ ការយកចិត្តទុកដាក់ក្នុងការងារនោះៗ។
ការងារមួយចំនួន សូម្បីស្ទាត់ជំនាញហើយក៏ដោយបើផ្ចិតផ្ចង់ ធ្វើដោយ​ប្រថុយ​​ប្រថាន​ការងារ​​នោះ​ក៏ទៅជារយីករយាក យកជាការមិនបាន ដោយ​ហោច​ទៅសូម្បី​ការ​ស្ដាប់ព្រះធម៌​បើមិនមាន​សមាធិ មិនមានការតាំងចិត្ត ស្ដាប់​ដោយល្អ ប្រាកដជាដូចចាក់​ទឹកលើក្បាល​ទា​មិន​ខាន។

៤. វីមំសា គឹបញ្ញាដែលពិចារណាឃើញក្នុងការងារនោះៗ ថាធ្វើ​យ៉ាង​ណាការងារនោះ​អន់​ថយ​ ធ្វើយ៉ាងណា ការងារនោះបាន រីក​ចម្រើន។ ការងារគ្រប់បែបយ៉ាង មិនមែនសម្រេចបាន​ដោយគ្រាន់តែមាន​កម្លាំងបាយ​ទេ ​គឺទាល់​តែ​មាន​ប្រាជ្ញាឆ្លាតវៀងវៃផងទើបសម្រេចបានដោយល្អ ដូច​បុរាណ​​ពោលថា “ ចេះដប់ពុំ​ស្មើនឹង​ប្រសប់​មួយ”។

ធម៌ទាំង៤ ប្រការនេះ ក្នុងមាតិកានីមួយៗ សុទ្ធតែ ដាស់តឿន​សត្វលោក​គ្រប់​គ្នា ​ឲ្យផ្ដើម​សាង​គុណធម៌​ ដោយមិនឲ្យកោតញញើត​ចំពោះឧបសគ្គ​នានា​ក្នុង​ជីវិតឡើយ។ ដើម្បីបេះនូវផ្កាឈូកដែលដុះក្នុងស្រះ យើងមិនខានពីការប្រឡាក់ភក់ឡើយ តែពេលដែលយើងបេះបានផ្កាឈូកហើយ យើងនឹងឡើងផុតពី​ស្រះលាង​ជម្រះ​​កាយ​ឲ្យស្អាតរួចប្រើប្រាស់ផ្កាឈូកនោះទៅតាមចំណង់ យ៉ាងណាមិញ​គោលដៅនៃជីវិតគឺសេចក្ដីសុខ ដែល យើងកំពុងតែឈានទៅរក​នោះក៏ដូច​ក៏​ដូច្នោះ​ដែរ យើងត្រូវតែអត់ធ្មត់ចំពោះភក់ជ្រាំគឺឧបសគ្គផ្សេងៗ ដូចជាពាក្យ​សម្ដី​ចាក់ដោត​បញ្ឈឺចិត្តរបស់ពួកមនុស្សមាត់ដាចជាដើម។

ផ្កាឈូកតែងដុះក្នុងបឹងភក់   លាយដោយទឹកល្អក់ជាធម្មតា
តែពេលឈូកលូតផុតជលសា   ក៏ក្លាយជាផ្កាមានស្មើ។

ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៣៤,០០៥ ដង)
តស៊ូ​អត់​ធន់​ទោះ​ធ្ងន់​ឬ​ស្រាល
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,០៩៧ ដង)
សេច​ក្តីអាក្រក់​ត្រូវលះបង់ និង​សេចក្តី​ល្អ​ត្រូវ​កាន់​យក​
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៨៥៣ ដង)
ធម៌​ធ្វើ​ឲ្យ​ជីវិត​យើង​មាន​គុណ​តម្លៃ
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២ (អាន: ១២,០៧៦ ដង)
សិរី​ជា​ទ្រព្យ​ដ៏​ប្រសើរ
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ៥៦,៩១៩ ដង)
សូមឲ្យមានធម៌​ទាំង ៤ យ៉ាងនេះគ្រប់ៗគ្នា
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ១០,៣៧៩ ដង)
ហាម​ឃាត់​មិត្ត​កុំ​ឲ្យ​ប្រព្រឹត្ត​ធ្វើនូវ​អំពើ​អាក្រក់
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 6.33
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿