30
ថ្ងៃ សុក្រ ទី ២៦ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៨,៨០៩
Today
ថ្ងៃម្សិលមិញ ២១៤,២៤៩
ខែនេះ ៤,៨៨៨,៨៧២
សរុប ៣៩០,៩៧១,៣៥៦
អានអត្ថបទ
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ៣១,៨៦៩ ដង)

រឿងមហល្លកចណ្ឌាលី



ស្តាប់សំឡេង
 

រឿងមហល្លកចណ្ឌាលី
( ចាក វិ. ខុ. )
(​
ការចំរើននូវ​ពុទ្ធ​គុណ មាន​តម្លៃ​កាត់​មិន​បាន​ )


ថ្ងៃ​មួយ​ព្រះ​សម្ពុទ្ធ​បរម​គ្រូ​ ទ្រង់​ស្ថិត​នៅ​ជា​សុខ​ក្នុង​និរោធ​សា​មា​បត្តិ នាក្រុង​រាជ​គ្រឹះ​ ។ ក្នុង​ពេល​ជិត​ភ្លឺ​ ព្រះ​អង្គ​ទ្រង់​ប្រមើល​និស្ស័យ​របស់​សត្វ​លោកដោយ​​ពុទ្ធ​ចក្ខុ​ ទ្រង់​បាន​ឃើញ​ស្រី​ចណ្ឌាលចាស់​ម្នាក់​ នៅ​ក្នុង​ចណ្ឌាល​គ្រាម​ នា​ក្រុង​រាជ​គ្រឹះ​នោះ​ ជាស្ត្រីល្ងង់អាប់​ឥត​ប្រាជ្ញា  តាំងតែ​ពីកើត​មក​ដរាប​ដល់​ចាស់​ជរា ពុំដែលបាន​ធ្វើ​កុសល​ណាមួយឡើយ ប្រព្រឹត្ត​ធ្វើតែ​អំពើ​ទុច្ចរិតម្យ៉ាង កាលបើស្លាប់​ នឹង​ធ្លាក់ទៅកើតក្នុងមហានរក​ពុំ​ខាន​​​លុះ​ទ្រង់​​ជ្រាប​ដូច្នេះ​ហើយ​ ក៏មាន​ព្រះ​ទ័យ​ករុណា​ចំពោះ​យាយ​ចណ្ឌាល​នោះ​​ពន់ពេក ដល់​ភ្លឹ​ច្បាស់ឡើង​ ក៏​ទ្រង់​បាត្រ​ចីវរ​នាំ​ភិក្ខុ​សង្ឃ​ជា​ច្រើន​អង្គមាន​ព្រះ​មោគ្គល្លាន​​ជា​ដើម​ ចរ​ចូល​ទៅ​បិណ្ឌបាត​ក្នុង​ចណ្ឌាលគ្រាម​នោះ ។ យាយ​ចណ្ឌាល​ កំពុង​តែដើរ​ទប់​ខ្លួន​តាម​មាគ៌ា​ ព្រះ​ភគវា​ទ្រង់​ឈរ​រាំង​ផ្លូវ​ ពុំឳ្យយាយ​ចណ្ឌាលនោះ​ដើរ​ទៅ​ទីដ៏​ទៃ​បាន​ឡើយ​ ។

ព្រះ​មោគ្គ​ល្លាន​បាន​ជ្រាបហេតុ​នោះ​ហើយ​ ក៏​ប្រាប់​យាយ​ចណ្ឌាលថា​ នែ​
!​ យាយ​ព្រឹទ្ធា  យាយ​អញ្ចើញ​ទៅ​ណា​ ? ចូរថ្វាយ​បង្គំព្រះ​សម្ពុទ្ធ​ជា​បរម​គ្រូសិន​ ការដែលបាន​ជួបនឹង​ព្រះ​បរម​គ្រូ​នេះ​ ប្រសើរពេក​ណាស់​ ព្រោះព្រះអង្គជាព្រះអរហន្ត​ដ៏​ ប្រ​សើរ​ ទ្រង់​ត្រាស់ដឹង​សព្វ​ដោយ​ព្រះ​អង្គ​ឯង​ ឥត​មាន​គ្រូ​អាចារ្យ​ណា​ប្រ​ដៅ​ដាស់​តឿន​ព្រះ​អង្គឡើយ​ ព្រះអង្គមាន​ព្រះ​ទ័យ​ករុណាអាណិត​ដល់​យាយ​ ទើបទ្រង់និមន្តមក ដើម្បី​ឳ្យយាយ​បាន​សេច​ក្តីសុខ​ចំរើន ទៅ​កើតក្នុង​ស្ថាន​សួគ៌ ចូរ​យាយ​ត្រេក​អរ​ចំពោះ​ព្រះ​សម្ពុទ្ធ​បរមគ្រូចុះ ។

យាយ​ចណ្ឌាល​លើក​ដៃ​ឡើង​បាំង​ថ្ងាស់​ អើត​មើល​ព្រះ​ភ័ក្រ្ត​ព្រះសម្ពុទ្ធ​ សេចក្តីជ្រះ​ថ្លា​កើតឡើង​ ក៏​អង្គុយដាក់​ឈើ​ច្រត់​ក្បែរខ្លួន​ហើយថ្វាយ​បង្គំដោយ​សេចក្តី​ជ្រះថ្លា​ មានពុទ្ធា​នុ​ស្សតិ​ជា​អា​រម្មណ៍​ ។​ ព្រះ​សម្ពុទ្ធ​ទ្រង់​ជ្រាបថា​ យាយ​ចណ្ឌាល​នេះអស់​ អាយុ​​​ ហើយ​ ត្រូវ​ស្លាប់​ក្នុង​ពេលឥឡូវ​នេះ​ កាល​បើ​ស្លាប់ហើយ​នឹង​បាន​ទៅ​កើត​ក្នុង​ស្ថាន​តាវ​តឹង្សពុំខាន
 លុះ​ជ្រាបដូច្នេះ​ហើយ​ ក៏និមន្តហួសទៅ​បិណ្ឌ​បាត​ក្នុង​ចណ្ឌាលគ្រាមនោះទៅ​ ។

ឯយាយ​ចណ្ឌាល​​ ក៏​ក្រោកដើរ​ទៅ​ផ្ទះ​មាន​​ចិត្ត​ស្ថិតនៅ​ក្នុង​ពុទ្ធគុណជាឯកគ្គតារម្មណ៍ ។ ក្នុងពេលនោះ​ មាន​មេ​គោមួយ​​មាន​កូន​ខ្ចី​ បាន​ឃើញ​ព្រះ​សម្ពុទ្ធ​និង​ព្រះ​សង្ឃ​ក៏​ផ្អើល​ស្ទុះ​ទៅ​ជាន់​យាយ​ចណ្ឌាល​នោះ​ស្លាប់​ទៅ  ។ យាយ​ចណ្ឌាល​ក៏​ទៅ​កើត​ក្នុង​វិ​មាន​មាស​កំពស់​ ១២​ យោជន៍​ នា​ស្ថាន​តាវ​តឹង្ស​ទេវ​លោក សោយ​ទិព្វ​សម្បត្តិជាសុខ​ក្សេម​ក្សាន្ត​ ។


វាយអត្ថបទដោយ ខ្ញុំព្រះករុណា ខ្ញុំបាទ​ យ៉ែម ភិរុណ ដកស្រង់ចេញប្រជុំ​និទាន​ជាតកភាគ១​ របស់​ព្រះ​បាឡាត់​ឧត្តម​លិខិត​ សុង​ ស៊ីវ​ សិទ្ធត្ថោ​ គ្រូ​បង្រៀន​បាលី​នៅ​វត្ត​លង្កា​ រាជធានី​ភ្នំ​ពេញ​ ។​ អ​រព្រះគុណ​ព្រះភិក្ខុ សិរីបញ្ញោ​ ហ៊ុល​ សុខារ៉ា ព្រះ​គ្រូ​ចៅ​អធិការ វត្ត​កល្យាណ​មិត្ត​ខ្សាច់ពោយនិងលោកអាចារ្យ ចយ ធិន ដែល​បានផ្តល់​សៀវភៅប្រជុំ​និទាន​ជាតកនេះ។​ 

ដោយ៥០០០ឆ្នាំ

 

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២២ (អាន: ២៤,៤៧៧ ដង)
សេចក្តី​អត់​ធន់ ងាយ​សម្រេច​យោជន៍​គ្រប់យ៉ាង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.91
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿