ថ្ងៃ សុក្រ ទី ០១ ខែ ធ្នូ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២,៤៤៧
Today
ថ្ងៃម្សិលមិញ ១៦៤,៣៣៣
ខែនេះ ២,៤៤៧
សរុប ៣៥៦,៨៤៦,៤២១
Flag Counter
អានអត្ថបទ
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ២៧,៨៥៤ ដង)

រឿងនាងគព្ភិនី




 
រឿងនាងគព្ភិនី
( ចាក វិ. ខុ. )
( គ្រាប់ល្ងបន្តិច ដូរយកសម្បត្តិក្នុងស្ថានសួគ៌បាន )

ក្នុងពុទ្ធកាល មានស្រ្តីម្នាក់មានគត៌ ​នៅក្នុង​ក្រុងរាជគ្រឹះ ថ្ងៃមួយ​នាង​​មាន​បំណង​ចង់​ផឹក​ប្រេងល្ង ​បានយកគ្រាប់ល្ង​​ទៅ​លាង​ទឹក​ហើយ​ហាលថ្ងៃ​ ដើម្បី​បុក​ចម្រាញ់​យក​ប្រេង ។​

កាលនោះព្រះសម្ពុទ្ធបរមគ្រូទ្រង់គង់នៅក្នុងវត្តជេត​ពន​ នា​ក្រុង​សាវត្ថី ​បាន​ប្រមើល​មើល​ឧប​និស្ស័យ​របស់​សត្វទ្រង់​ជ្រាបថា​ នាងគព្ភិនីនឹង​ធ្វើ​មរណ​កាល​​ក្នុង​ថ្ងៃស្អែក​នេះ​ ហើយ​ធ្លាក់​ទៅ​ក្នុង​នរកធំ​ឈ្មោះអវិចី ប៉ុន្តែបើ​បាន​ឃើញ​តថាគត​នឹង​ត្រឡប់​ទៅ​កើត​នៅក្នុង​ឋាន​សួគ៌វិញ​ លុះទ្រង់​ជ្រាប​ដូច្នេះ​ហើយ ​ក៏យក​បាត​ហោះ​ទៅព្ធ​ដ៏​អាកាស​សំដៅ​ទៅ​ក្រុង​រាជ​គ្រឹះ ​យាង​ទៅ​​ដល់​ហើយ​ ​ទ្រង់និមន្ត​​បិណ្ឌ​​បាត​​ក្នុង​ទីក្រុង​ រៀង​តាម​មាគ៌ា​ដរាប​ទៅដល់​ផ្ទះ​នាង​គព្ភិនី ។ ​

ពេល​នោះ​នាង​កំពុង​ហាល​គ្រាប់ល្ង​ លុះ​បានឃើញព្រះមានព្រះភាគហើយ ក៏មាន​ចិត្តសោមនស្សជ្រះថ្លា ក្រាបថ្វាយបង្គំព្រះមាន​ព្រះភាគ ​ទើបគិត​ថា អាត្មាអញ​​បា​នវត្ថុអ្វីគួរសមនឹងថ្វាយព្រះសម្ពុទ្ធ មានតែ​គ្រាប់​ល្ងតែ​ប៉ុណ្ណោះ​ក្រៅពី​គ្រាប់ល្ង​នេះ​ចេញ​គ្មានឡើយ ​គិតដូច្នេះហើយ ក៏កើបគ្រាប់ល្ងពីរកំបង់ យកទៅ​ដាក់ក្នុង​បាត្រ​ព្រះសម្ពុទ្ធ​ព្រះសម្ពុទ្ធ​ទ្រង់ទ​ទួល​ ធ្វើ​អនុមោទ​នា​ហើយ ​និ​មន្តហួស​ទៅ ​។ ​លុះដល់​ថ្ងៃស្អែក​ឡើង​ នាង​ធ្វើ​មរណ​កាល​ទៅបាន​ទៅ​កើត​ក្នុងវិមានមាស​កម្ពស់ ​១២ ​យោជន៍​ នាស្ថាន​ត្រៃត្រឹង្សបរិបូណ៌​ដោយ​ទិព្វ​សម្បត្តិ ​មាន​ព​ន្លឺភ្លឺថ្លាផ្សាយ​ចេញអំពីកាយ​ មានស្រី​ទេព​អប្សរមួយ​ពាន់​ចោមរោម​ជា​បរិវារ ​។​

ថ្ងៃមួយព្រះ​មោគ្គល្លានត្ថេរលោកនិមន្តទៅស្ថាន​ត្រៃត្រឹង្ស ​ដើម្បីពិនិត្យមើល​ស្ថានភាព​និ​ងលក្ខណ​សម្បត្តិរបស់ទេវតា បានឃើញនាងទេវធីតា​នោះ​ហើយ ​ក៏​សួរប្រវត្តិរបស់នាង​ៗ បានថ្លែង​ប្រាប់សព្វគ្រប់ ​។ ព្រះមោគ្គល្លាន​ បានជ្រាប​ថានាងជាស្រ្តីមានឧបនិស្ស័យ​ខ្ពស់ទើប​​សំដែង​អំពីអរិយ​សច្ចធម៌ឲ្យ​នាងស្តាប់ ​លុះសំដែង​ចប់នាង​ទេវធីតាព្រមទាំងបរិវារ ​មួយពាន់​ ក៏បាន​សម្រេចដល់​សោតាបត្តិផល ។​ ព្រះមោគ្គល្លាន​ ក៏និមន្ត​មក​មនុស្ស​លោកវិញ ​ទៅថ្វាយបង្គំ​ព្រះសម្ពុទ្ធ ​ដំណាលរឿងរ៉ាវរបស់​នាងទេវធីតា​នោះ​ ថ្វាយ​ជា​ព្រះសណ្តាប់​ ។ ព្រះសម្ពុទ្ធទ្រង់​ត្រាស់ថា​ ម្នាល​មោគ្គល្លាន​អ្នកមាន​ឫទ្ធិ ​រឿងនេះ​ពិតណាស់ ​តថាគត់បានដឹង​យូរហើយ​ ប៉ុន្តែគ្មាន​នណាជា​សាក្សី ​បាន​តថាគត​មិនសំដែងប្រាប់​ដល់អ្នក​ទាំ​ងឡាយ​ លុះមា​ន​ព្រះពុទ្ធ​ដីការ​​ដូច្នេះហើយ ​ទ្រង់សំដែង​សរសើរ​អំពី​អានិសង្សរ​បស់ទាន​ ជា​ភិយ្យោ​ភាព​តទៅ ​៕ ​


វាយអត្ថបទដោយ ខ្ញុំព្រះករុណា ខ្ញុំបាទ យ៉ែម ភិរុណ ដកស្រង់ចេញប្រជុំនិទានជាតកភាគ១ របស់ព្រះបាឡាត់​ឧត្តមលិខិត សុង ស៊ីវ សិទ្ធត្ថោ គ្រូបង្រៀនបាលីនៅវត្តលង្កា រាជធានីភ្នំពេញ ។ អរព្រះគុណព្រះភិក្ខុ សិរីបញ្ញោ ហ៊ុល សុខារ៉ា ព្រះគ្រូចៅអធិការ វត្តកល្យាណមិត្តខ្សាច់ពោយនិងលោកអាចារ្យ ចយ ធិន​ ដែលបានផ្តល់​សៀវភៅ​ប្រជុំនិទាន​ជាតកនេះ។​


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៦០,៤៥៧ ដង)
សាធារណ​ទាន​ចាត់​ជា​មេ​បុណ្យ​យ៉ាង​ឆ្នើម​ក្នុង​លោក
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៣៩,៥៥៥ ដង)
កុំ​ធ្វើ​បាប​មនុស្ស​មាន​ខន្តី ប្រយ័ត្ន​ផែន​ដី​ស្រូប
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,០៧៣ ដង)
អ្នក​មាន​សេចក្តី​រួប​រួម​គ្នា​ តែង​រួច​ចាក​ភយន្តរាយ
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៣,៨៥១ ដង)
បុណ្យ​រមែង​សម្រេច​តាម​បំណង​អ្នក​ធើ្វ ដែល​បាន​តាំង​បា្រថ្នា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕