ថ្ងៃ សុក្រ ទី ០១ ខែ ធ្នូ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៥,១៩៧
Today
ថ្ងៃម្សិលមិញ ១៦៤,៣៣៣
ខែនេះ ៥,១៩៧
សរុប ៣៥៦,៨៤៩,១៧១
Flag Counter
អានអត្ថបទ
ផ្សាយ : ០៥ មករា ឆ្នាំ២០២៣ (អាន: ២៨,៤៣៧ ដង)

រឿងយក្ខិនីមុខសេះ



 
រឿងយក្ខិនីមុខសេះ
( ចាក ម. អ. )
( ទោសផឹកសុរា និយាយកុហក និងក្បត់ចិត្តស្វាមី )
 
ក្នុងកាលកន្លងទៅហើយ មានអគ្គមហេសីនៃព្រះរាជាមួយព្រះអង្គ​សោយរាជ​ក្នុងក្រុង​ពារាណសី ​ជាអ្នកផឹកសុរា ​និយាយកុហកនិងប្រព្រឹត្ត​ក្បត់ចិត្តស្វាមី ​។​ អគ្គមហេសី​នោះ លុះធ្វើ​មរណកាល​ទៅបានកើតជា​យក្ខិនីប្លែកអំពីយក្សធម្មតា​ គឺមានខ្លួនជា​យក្សមុខ​ជាសេះ ​ហៅថា ​អស្សម្មុខិយក្ខិនី ​ស្ថិតនៅក្នុង​លេណគុហា ​នាបាតភ្នំមួយ​ បានចូលទៅបំរើ​ស្តេច​វេស្សវ័ណ​អស់វរៈ ​៣ ឆ្នាំ ​ស្តេចទ្រង់​ប្រទាន​គោចរភក្សមួយ​មានបណ្តោយ ៣០​ យោជន៍​ ទទឹង ​៥ ​យោជន៍  ​ដើម្បីចាប់សត្វម្រឹគនិង​មនុស្សទាំងឡាយបរិភោគ​ជាអាហារ ។ 
 
ថ្ងៃមួយយក្ខិនីមុខសេះចាប់បាន​ព្រាហ្មណ៍កំឡោះម្នាក់ មានរូបឆោមសមរម្យល្អ លើកដាក់​ឳ្យដេក​​លើខ្នង នាំយក​ទៅទុកក្នុងគុហា  ដើម្បីធ្វើជាស្វាមី ។ ចាប់ដើមតាំងពីថ្ងៃនោះ​មកយក្ខិនីតែងស្វះ​ស្វែង​រកចាប់មនុស្ស ដើម្បីយកវត្ថុផ្សេងៗ មាន​សំពត់អាវនិងអង្ករ ស្លឹកគ្រៃ ម្ហូប​ចំណីដែលមានរស់ឆ្ងាញ់ពិសា​ទៅចិញ្ចឹមព្រាហ្មណ៍ជា​ស្វាមីតែរាល់ៗ ថ្ងៃ ។ ក្នុងពេលដែលយក្ខិនី​ចេញទៅរកអាហារ បាន​យកដុំថ្មមួយដុំធំខ្ទប់មាត់ទ្វារ ព្រោះខ្លាច​ព្រាហ្មណ៍នោះ​រ​ត់ចោល ។ 
 
ក្នុងគ្រានោះ ព្រះពោធិសត្វបានសោយ​ព្រះជាតិក្នុងគ័ភ៌ នៃនាងយក្ខិនីមុខសេះ​នោះ លុះគ្រប់​ទស​មាស ក៏ប្រសូតមកមានរូបល្អ​ស្រស់​ប្រិមប្រិយ នាងមានសេចក្តីស្នេហា​ចំពោះ​កូន​និងបិតាយ៉ាងក្រៃលែង តែងទំនុកបម្រុង​ដោយភោជនាហារ​មានរស​ឆ្ងាញ់​ផ្សេងៗ ​។ 
 
លុះព្រះពោធិសត្វមានវ័យចម្រើន​ធំឡើង ក៏ប្រមៀលដំថ្មដែលមាតា​បិទទ្វារគុហា​នោះចេញ ​ហើយនាំបិតាអង្គុយ​លេងកំសាន្តខាងក្រៅ  ដល់យក្ខិនីជាមាតាត្រឡប់មកវិញ ព្រះពោធិសត្វក៏​ប្រាប់ភ្លាមថា ខ្ញុំបានប្រមៀលដុំថ្មនេះចេញហើយ ព្រោះងងឹត​អផ្សុក​ណាស់​ យក្ខិនីហេតុតែស្រឡាញ់កូនក៏​នៅស្ងៀមគ្មានថាអ្វីឡើយ ។ ថ្ងៃក្រោយ​ព្រះពោធិសត្វ​​​មានសេចក្តីងឿងឆ្ងល់នឹងមាតារបស់​ខ្លួនថា ហេតុអ្វី​បានជាមាតា​គាត់មាន​មុខដូចជាសេះ ​ទើបសួរទៅបិតាៗ ប្រាប់ថា ម្តាយ​បាឯងជាយក្សទេ យើងទាំងពីរ​នាក់ជា​មនុស្ស ។ ​
 
ព្រះពោធិសត្វបានដឹង​ហេតុនោះសព្វគ្រប់ហើយ​ ក៏នាំបិតារត់ចេញពី​នោះទៅ  ។ យក្ខិនី ជាមាតាដល់ត្រឡប់​មកវិញ មិនឃើញកូននិងស្វាមីក៏ហោះទៅតាម មានសន្ទុះ​លឿន​ដូចជា​​ខ្យល់ ទៅទាក់ពាក់​កណ្តាលផ្លូវនាំយក​មកវិញ ថ្ងៃក្រោយបាន​នាំបិតារត់ទៅទៀត យក្ខិនីតាម​ទាន់ទៀត ។ ថ្ងៃមួយព្រះពោធិសត្វបា​ន​គិតថា មាតារបស់អញ​មានឳកាស​ទីស្ថាន​បរិច្ឆេទ កំណត់ពីត្រឹមណាដល់ត្រឹមណា ? លុះគិតដូច្នេះហើយក៏សួរទៅមាតាៗ បានប្រាប់ទី​ស្ថានខែត្រដែនរបស់ខ្លួនសព្វគ្រប់ដល់ព្រះពោធិសត្វ ។ 
 
ថ្ងៃមួយព្រះពោធិសត្វបានឳកាសស្ងាត់ល្អ ក៏បញ្ជិះបិតា លើកនាំរត់ទៅ ដោយសន្ទុះ​យ៉ាង​លឿនដូចជាខ្យល់ បានទៅដល់ឆ្នេរស្ទឹងជាបំផុត​នៃព្រំដែនរបស់យក្ខិនីជា​មាតា​ហើយ ​នាំ​បិតាឆ្លងស្ទឹងនោះទៅ  លុះដល់ពាក់កណ្តាលស្ទឹងមាតាទៅតាមទាន់ ប៉ុន្តែមិនអាច​ហ៊ាន​ចាប់យក​មកវិញឡើញ ព្រោះហួសព្រំដែនរបស់ខ្លួន. ក៏ខំនិយាយ​អង្វរកូននិងស្វាមីឳ្យ​ត្រឡប់​ម​ក​វិ​ញដោយអាការៈផ្សេងៗ ដឹងថាជនទាំងពីរនាក់មិនត្រឡប់មកវិញហើយ  ក៏មានសេចក្តី​ខ្សឹកខ្សួលយំសោកបោកខ្លួន ព្រោះស្រឡាញ់កូនយ៉ាក្រៃលែង ទើបស្រែក​ហៅ​ព្រះពោធិសត្វថា នែកូនសំឡាញ់មាសម្តាយ បើអ្នកមិនត្រឡប់​វិញទេ​ចូរកូនរៀនយក​មន្តវិជ្ជា​ឈ្មោះ​ចិន្តា​មណីពីម្តាយចុះ  ព្រោះមនុស្សលោក បើគ្មានសិល្បៈហើយ រស់នៅបាន​ដោយកម្រ​ណាស់ ឯមន្តវិជ្ជាឈ្មោះចិន្តាមណីនេះមានតម្លៃកាត់មិនបាន ព្រោះមាន​អាយុភាព​យ៉ាងវិសេស បើទុកជាចោរនាំយកនូវភណ្ឌៈទៅលាក់ទុកអស់ ១២ ឆ្នាំ ក៏អាច​តាម​ដានជើងចាប់ចោរ​នោះបានភ្លាម ចូរកូនយកទៅរក្សាទុកឳ្យល្អចុះ ។ 
 
ព្រះពោធិសត្វ ឈរនៅពាក់កណ្តាលស្ទឹងបានស្តាប់មាតាថ្លែងគុណវិសេស នៃមន្តវិជ្ជា​ឈ្មោះចិន្តាមណី​នោះរួចហើយ​ក៏ថ្វាយបង្គំមាតា រៀនយកមន្តនោះដោយសព្វគ្រប់ ហើយលា​មាតា សូមលោកម្តាយអញ្ជើញត្រឡប់ទៅវិញចុះ ខ្ញុំសូមក្រាប​ថ្វាយបង្គំលា​ហើយ ។ ចំណែកខាង​យក្ខិនី ក៏ប្រហារដើមទ្រូងបែកហឫទ័យ​ស្លាប់ក្នុងទីនោះទៅ  ។ ព្រះពោធិសត្វ​ឃើញមាតាស្លាប់ហើយ ក៏នាំបិតាចាត់ចែងធ្វើជើងថ្ករបូជាសព លុះបូជា​ហើយ បានបេះផ្ការុក្ខជាតិផ្សេងៗ យកទៅបូជាធាតុ ថ្វាយបង្គំលានាំបិតា​ទៅកាន់ក្រុង​ពារាណសី​ទៅ ។ ​

វាយអត្ថបទដោយ ខ្ញុំព្រះករុណា ខ្ញុំបាទ យ៉ែម ភិរុណ ដកស្រង់ចេញប្រជុំនិទានជាតកភាគ១ របស់ព្រះបាឡាត់​ឧត្តម​លិខិត​ សុង ស៊ីវ សិទ្ធត្ថោ គ្រូបង្រៀនបាលីនៅវត្តលង្កា រាជធានីភ្នំពេញ ។ អព្រះគុណព្រះភិក្ខុ សិរីបញ្ញោ ហ៊ុល សុខារ៉ា ព្រះគ្រូចៅអធិការ វត្តកល្យាណមិត្តខ្សាច់ពោយនិងលោកអាចារ្យ ចយ ធិន ដែលបានផ្តល់សៀវភៅប្រជុំនិទានជាតកនេះ។
 
 

ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៨៧,៦៤៧ ដង)
អ្វី​ជា​គ្រឿង​បាំង​មិន​ឲ្យ​ឃើញ​នរក?
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០ (អាន: ២២,៤៨៣ ដង)
ការ​ស្លាប់​មាន​ពិត តែ​អ្នក​រក្សា​ធម៌​តែង​មាន​អាយុ​វែង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕