30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៧៧
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៧៥៧,២៦៤
សរុប ៣៨៩,៨៣៩,៧៤៨
អានអត្ថបទ
ផ្សាយ : ០១ ឧសភា ឆ្នាំ២០២២ (អាន: ៣៧,៣៨៤ ដង)

រឿងពាណិជ្ជបុរស



ស្តាប់សំឡេង
 
រឿងពាណិជ្ជបុរស
( ចាក អ. វ. )
( ទោសនៃការជាប់ជំពាក់ក្នុងកាមគុណ )

 
កាល​ពី​អតីត​ ក្នុង​តម្ត​បណ្ណិ​ទីប​ (ទី្វប​របស់​ជន​ អ្នក​មាន​បាតដៃ​​ក្រហម​​ នៅ​​អា​ស្រ័យ​) មាន​នគរ​យក្ខ​មួយ​ឈ្មោះ ​សិរីសវត្ថុ​។ ​យក្ខិនី​ទាំងឡាយ​ក្នុង​នគរ​នោះ​ តែង​ឪ្យ​នូវ​វត្ថុមាន​បបរ​និង​បាយ​ជាដើម​ដល់​ពួក​ពាណិជ្ជ​ ដែល​មាន​សំពៅ​បែក​ហើយ​មក​ក្នុង​ទី​នោះ​ទើប​សួរថា ​អ្នក​ទាំងឡាយ​មក​ក្នុង​ទីនេះ ​តើ​ដោយ​កម្ម​ដូច​ម្តេច?​ សំពៅ​យើង​បែក​កណ្តាល​សមុទ្រ ​ទើប​មក​ក្នុង​ទី​នេះ ​។ ​

យក្ខិនី​ទាំង​ឡាយ​នោះ​ពោល​ថា​​ ប្រពៃ​ហើយ​អ្នក​ទាំង​ឡាយ ​ស្វាមី​នៃ​យើង​ទាំង​ឡាយ​ទៅ​ជួញ​អស់​រ​យៈ​ពេល​ ៣​ ឆ្នាំ​មិន​ឃើញ​មក​សោះ​ប្រហែល​ជា​ស្លាប់​ហើយ​មើល​ទៅ​…​ អ្នកទាំងឡាយសុទ្ធតែជា​នាយ​ពាណិជ្ជ យើង​ទាំង​ឡាយ​នឹង​បាន​គ្នា​ជា​គូ​កំសត់​ទៅ ​ហើយ​ប្រលោម​ នាយពាណិជ្ជ ទាំងនោះ ដោយអាការៈ​ផ្សេងៗ​ ទើបនាំ​ទៅ​នគរ​យក្ស ឯ​មនុស្ស​ទាំងឡាយ​ដែល​វា​ចាប់​បាន​មុនៗ​ វាចង​ដោយ​ចំណង ​ហើយ​រុញ​បញ្ចួល​ទៅ​ក្នុង​ផ្ទះ​សម្រាប់​ធ្វើការ ​នឹង​យក​មនុស្ស​ ដែល​ចាប់​បាន​​ក្រោយ​ធ្វើជា​ស្វាមីទៀត ​បើចាប់បាន​មនុស្សទាំងឡាយ​មិនបាន​ក្នុង​​លំនៅ​វា​ វា​ត្រាច់​ទៅក្នុងឆ្នេរសមុទ្រ​គឺ ខាង​នាយនគរ​ឈ្មោះ​​កល្យាណី​ ខាង​​អាយ​ទី្វប​របស់​នាគ ​។

សេចក្តី​ដែល​បាន​បរិយាយ​មក​ក្នុងខា​ង​លើទាំង​ប៉ុនា្មន​នេះ​​ជា​ប្រវេណី​របស់​យក្ខិនី​ទាំង​ឡាយ​នោះ​ទេ ​។ ​


ថ្ងៃមួយ​មាន​នាយ​ពាណិជ្ជ​ ៥០០​ នាក់​បែក​សំពៅ​ត្រង់​ទី​ជិត​នគរ​យក្ខិនី​ទាំង​ឡាយ​នោះ​ ។​ យក្ខិនី​ទាំងឡាយ​នោះ​ ក៏​ប្រលោម​ល្បួង​លួង​លោម​នាយ​ពាណិជ្ជ​ទាំង​ឡាយ​នោះ​ តាម​របៀប​អ្នក​មុន ហើយនាំ​​មក​​នគរ​​ខ្លួន​​ ទើប​ចង​មនុស្ស​ដែល​ចាប់​បាន​មុនៗ ​នោះ​រុញ​បញ្ចូល​ផ្ទះ​សម្រាប់​ធ្វើ​ការ​ ។ ​

យក្ខិនី​ច្បង​ យក​នាយ​ពាណិជ្ជ​ជា​ច្បង​ធ្វើប្តី ​ឯ​យក្ខិនី​ដទៃ​ទៀត ​ក៏​យក​នាយ​ពាណិជ្ជ​ ជា​លំដាប់ ​ៗ ​ធ្វើប្តី​ដែរ​ ​លុះ​នាយ​​ពាណិជ្ជ​​ទាំងឡាយ​​នោះ ​​ចុះ​​ស៊ុប​​កាន់​​និន្រ្ទា​ ​នា​រាត្រី​​កាល​ ​វាក៏​ក្រោក​​សន្សឹមៗ​ ​ទៅ​ស៊ីម​​នុស្ស​ក្នុង​ផ្ទះ​​សម្រាប់​​ធ្វើការ​​ហើយ​ត្រលប់​មកវិញ​ ។​

ពាណិជ្ជ​ចំបង​ បានឃ្លាំ​មើលដឹង​អស់​ហើយ​បបូល​ថា ​មក​យើង​រត់ទៅ ។​ បណ្តាល​ពាណិជ្ជ​ ៥០០ ​នោះ ​ពាណិជ្ជ​ ២៥០ ​ពោល​តបថា​ ទេ​យើង​មិន​អាច​រត់​ចោល​ស្ត្រី​ទាំង​នេះ​ ដែល​សម្ជស្ស​ទន់ភ្លន់​ត្រជាក់​ ដល់​ចិត្ត​ថ្លើម​យើង​បាន​ឡើយ​ ណើ្ហយ​អញ្ជើញ​​ចុះ​យើង​មិន​បាន​ទៅ​ទេ ​។ ​ពាណិជ្ជ​ចំបង​ក៏​នាំ​ពាណិជ្ជ​ ២៥០​ នាក់​ដែល​ធ្វើ​តាម​ពាក្យ​របស់​ខ្លួនរ​​ត់ទៅ ។

អើ គ្រា​នោះ​ព្រះពោធិ​សត្វ​​របស់​យើង​​ទ្រង់​​សោយ​​ព្រះ​ជាតិ​​ជា​ស្តេច​សេះ​ត​លា​ហ​កៈ ​​មាន​សពាង្គ​កាយ​ ពណ៌​ស ត្រសុស មាន​ឫទិ្ធអ​សា្ចរ្យ​អាច​ហោះ​ហើរ​ ដើរ​ដោយ​អាកាស​វេហាស៏​បាន​តាម​ចិន្តា​ចង់​ ហោះ​មក​ពី​ព្រៃ​ហេម​ពាន្ភ​ម​ក​កាន់​តម្ត​បណ្ណ​ទី្វប​ ទំពារ​ស៊ី​ស្រូវ​សាលី​ដែល​ដុះ​ឯង​កើត​ហើយ​ហោះ​ត្រឡប់​ទៅ​វិញ ​បាន​ឃើញ​ពាណិជ​ទាំងនោះ​ ក៏​ស្រែក​សួរ​ដោយ​សេចក្តី​ករុណា​អស់​វារៈ​បី​ដង​ថា​ មាន​អ្នក​ណា​ចង់​ទៅ​កាន់​ជន​បន​ដែរ​ឬ​ទេ​?​ ពាណិជ្ជ​ទាំង​នោះ​ឮនូវសម្រែកស្តេច​សេះ​ក៏​ផ្គង​អញ្ជលី​ពោល​ថា​យើង​ទាំង​ឡាយ​នឹង​ទៅ ​។

ស្តេចសេះ​ក៏បន្ទាប​ខ្នងមក​ហើយ​ពោល​ថា​ បើដូច្នោះ​ចូរ​ឡើង​ជិះ​លើ​ខ្នង​ខ្ញុំ​ម​ក​ ។ ​លំដាប់​នោះ​ ពាណិជ្ជ​មួយ​ពួក​ឡើង​ជិះ​​លើ​ខ្នង​ មួយ​ពួក​ទៀត​កាន់​នូវ​កន្ទេល ​មួយ​ពួក​ទៀត​ឈរ ​ផ្គង​អញ្ជលី ​។ ​ដោយ​ហោច​ទៅ​ សេ្តច​សេះ​អាច​នាំ​នូវ​ពាណិជ្ជ ដែល​ឈរ​ផ្គងអញ្ជលី​ដោយ​អានុភាព​រ​​​បស់ខ្លួន​ ។ ​ឯ​ពាណិជ្ជ​ ២៥០ ​នាក់​ដែលជាប់​ចិត្តស្រឡាញ់​ក្នុងរូប , ​ក្លិន , ​រស ​និង​សម្ជស្ស​ដ៏ទន់ភ្លន់​ ត្រជាក់​របស់​យក្ខិនី ​ទាំងឡាយនោះ​ ក៏បានជា​ចំណី​របស់​យក្ខិនី​ទាំងនោះ​ទៅ។​

 
( ព្រះមហា សំ‍ សុខ )​ ដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក
អត្តបទនេះវាយបញ្ជូលដោយ កញ្ញា ហេង សំដាណែត
ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៣ មីនា ឆ្នាំ២០២៣ (អាន: ៤,៧៦៣ ដង)
គុណ​អ្នក​មិន​ពោល​ពាក្យ​កុហក
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ៤១,៨៥៩ ដង)
សំវរ​ធម៌​ជា​ស្វ័យ​ត្រាណ​យ៉ាង​ធំ​របស់​របស់​នគរ​កាយ
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ២១,៩៧៧ ដង)
បណ្ឌិត(ភិក្ខុ)អ្នក​មាន​ព្យាយាម​ជា​គ្រឿង​ដុត​កម្ដៅ​កិលេស
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.19
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿