ថ្ងៃ អង្គារ ទី ១១ ខែ ឧសភា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២៨,៧២៩
Today
ថ្ងៃម្សិលមិញ ១៥៧,៣២១
ខែនេះ ១,៨៩៧,៨៥៦
សរុប ១៩២,៤៥៣,១៧៣
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២០២៩៥ ដង)

រឿង​អម្ព​តាបស



ស្តាប់សំឡេង
 
រឿង​អម្ព​តាបស
(​ ចាក អ. ជា )
( សេចក្តី​សង្គ្រោះ​ ជា​មហា​ស្នេហ៍ពូ​កែ​បំផុតក្នុង​លោក )

ក្នុង​​អ​វ​សរ​​ដែល​​កន្លង​​ទៅ​ហើយ មាន​ព្រះ​រាជា​មួយ​អង្គ​ព្រះ​នាម​ព្រ​ហ្ម​ទត្ត​ សោយ​រាជ​សម្បត្តិ​ក្នុង​ក្រុង​ពារាណ​សី​ ។ កាល​នោះ​​ព្រះ​សម្ពុទ្ធ​បរម​គ្រូទ្រង់​សោយ​ព្រះ​ជាតិ​ជា​ព្រាហ្មណ៏ នៅ​ក្បែរផ្លូវ​ឧ​ត្តរ​ទិស​នៃ​ក្រុង​នោះ​ លុះ​ចំ​រើន​វ័យ​ធំ​ឡើង​ចេញ​ចាក​គេហ​ដ្ធាន​ចូល​បួស​ជា​តា​បស មាន​ពួក​តាបស​ ៥០០ រូប​ជា​បរិវា​ស្នាក់​នៅ​ក្បែរ​ជើង​ភ្នំ​ហិ​មា​ល័យ ។

គ្រា​នោះ​ទឹក​ក្នុង​​ជ្រោះ​ភ្នំ ​ក្នុង​ស្ទឹង​ ត្រ​ពាំង​ បឹង​បួរ អូរ​ ព្រែក​ រីង​ស្ងួត​អស់​ឥត​សល់​ សត្វ​ម្រឹគ​ បក្សាបក្សី​ ដែល​អាស្រ័យ​នៅ​ក្នុង​ព្រៃ​ហិ​មា​ល័យ ទាំង​ប៉ុន្មាន​ កើត​សេចក្តី​ក្តៅ​ក្រហាយ​ដោយ​ស្រេក​ទឹក​ខ្លាំង​ ។ តា​បស​បាន​ឃើញសត្វ​ទាំង​​នោះ​មាន​ទុក្ខ​វេទ​នា​ដូច្នោះ​ហើយ​ មាន​តា​បស​ ១រូប​បាន​កាប់​រំ​លំ​ឈើ​ ១ដើម​ចោះ​​លុង​ធ្វើ​ជា​ស្នូក​ ហើយ​ទៅ​ដង​ទឹក​ដែល​លោក​អាច​ដង​មកបាន​ យក​មក​ដាក់​ក្នុង​ស្នូក​នោះ​ទុក​បំ​​រុង​ឲ្យ​សត្វ​ទាំង​ឡាយ​ផឹក​ ។

ពួក​សត្វ​ទាំង​ឡាយ​ក៏​នាំ​គ្នា​ផឹក​ទឹក​ទាំង​ហ្វូងៗ ឥត​ឈប់​ឈរ ទាល់​តែ​តា​បស​អស់​ឱកាស​នឹង​ចេញ​ទៅ​​ស្វែង​រក​ផ្លែ​ឈើ​មក​ឆាន់​ខ្លួន​ឯង​ ។ តាបស​នោះ​លោក​​មិន​អើ​ពើ​នឹង​សេចក្តី​ស្រេក​ឃ្លាន​របស់​ខ្លួន​ឡើយ​ លោក​ខំ​តែ​ដង​ទឹក​មក​ចាក់​ក្នុង​ស្នូក​ឪ្យ​សត្វ​ទាំង​ឡាយ​ផឹក​ទាល់​តែ​បាត់​ស្រេក​ ព្រោះ​លោក​ជា​អ្នក​មាន​សេចក្តីសង្គ្រោះ ចំ​ពោះ​សត្វ​ទាំង​ឡាយ​ឥ​ត​រើស​មុខ ។

ពួក​សត្វ​ទាំង​ឡាយ​នោះ​ កាល​បើបាន​ឃើញ​តាបស​មាន​សេចក្តី សង្គ្រោះ​​ដល់​ខ្លួន​ហើយ​ ក៏​គិត​​គ្នា​ថា​យើង​រាល់​គ្នា​ត្រូវ​តប​ស្នង​គុណ​តា​បស​នេះ​គ្រប់​ៗ​គ្នា​កុំ​ខាន​ យើង​ត្រូវ​ព្រម​ព្រៀង​គ្នា​យ៉ាង​នេះ គឺ​ត្រូវ​យក​ផ្លែឈើ​ មើម​ឈើ​មក​គ្រប់ៗ ក្នុង​វេ​លា​ដែល​មក​ផឹក​ទឹក​ទី​នោះ​ដើម្បី​មក​ប្រ​គេន​តា​បស ។

សត្វ​ទាំង​អស់​ក៏​ព្រម​ព្រៀង​គ្នា​ ក្នុង​វេ​លា​មក​ផឹក​ទឹក​បាន​នាំ​ផ្លែ​ស្វាយ​ និង​ផ្លែ​ឈើ​​ មើម​ឈើ​ផ្សេង​ៗ មកប្រ​គេន​តា​បស​ រាល់​ថ្ងៃ​ទាល់​តែ​ផ្លែ​ឈើ​ មើម​ឈើ​នោះ​សម្បូណ៍ពោរ​ពាស ក្នុង​គម្ពីរ​ប្រាប់​ថា​បើ​ផ្ទុក​ជា​រទះ​​បាន ២៥០០ រទះ​ក្នុង​មួយ​ថ្ងៃៗ ពួក​តាបស​ទាំង​ ៥០០ រួម​ឆាន់​ឆ្អែត​ស្កប់​ស្កល់​​នៅ​សល់​ពាស​ពេញ​អា​ស្រម ។

ព្រះ​ពោធិ​សត្វ​ដែល​ជា​ប្រ​ធាន​នៃ​តាបស​ទាំង​ ៥០០ រួម​ឆាន់​បាន​ឃើញ​អស្ចារ្យ​យ៉ាង​នេះ​ហើយ ក៏​បន្លឺ​នូវ​វា​ចា​ប្រកាស​ថា​ គុណ​គឺ​សេចក្តី​ល្អ​របស់​បុគ្គល​តែ​ម្នាក់​ ដែល​មាន​សេចក្តី​សង្គ្រោះ​ អាច​បណ្តាល​ឪ្យ​កើត​ចំណី​អាហារ​ដល់​ពួក​គណៈ​បរិភោគ​ឆ្អែត​ស្កប់​ស្កល់​បាន​ ។​ ព្រោះ​ហេតុ​នោះ​អ្នក​ទាំង​ឡាយ​ត្រូវ​តាំង​ព្យា​យាម​មាំ​មួន​ក្នុង​ការ​បំពេញ​សង្គហ​ធម៌​ ស្វែង​រក​ប្រ​យោជន៍​ចំ​ពោះ​សាធារណជន​ កុំ​ខ្ជិល​គិត​តែ​ប្រ​យោជន៍​ផ្ទាល់​ខ្លួន មិន​យក​ចិត្តទុកដាក់​អើ​ពើ​នឹង​ប្រ​យោជន៍​របស់​សាធារណ​ជន​ឡើយ ។​​

អត្តបទ​នេះ​វាយ​បញ្ចូល​ដោយ​ កញ្ញា​ ហេង​ សំ​ដាណែត​ ។
អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅ​ ប្រ​ជុំ​និ​ទាន​ជាតក ។
ដោយ៥០០០ឆ្នាំ
 

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ៤១៣១៤ ដង)
អ្នក​ប្រមឹក​ស្រវឹង​ស៊ប់ មើល​មិន​ស្គាល់​កូន​ខ្លួន​ទេ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៥០១២៧ ដង)
រឿង​ខ្មោច​យក្ខ​និង​កូន​ក្មេង​តូច
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕