30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៤៩,២១៣
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២២៧,១៤៧
សរុប ៣៨៥,៥១៣,៨៤០
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៩,៣១៩ ដង)

រឿង​នាង​វេស្សាមិត្តា



ស្តាប់សំឡេង
 
រឿង​នាង​វេស្សាមិត្តា
( ចាក ម. វា. )
( ទី​ពឹង​ទាំង​ពួង​ក្នុង​​លោក​​មិន​ស្មើ​ទី​ពឹង​​ព្រះ​រតន​ត្រ័យឡើយ )

 
កាល​កន្លង​ទៅ​​ហើយ​ មាន​ព្រះរាជា​មួយ​អង្គ​ព្រះនាម​កោ​សម្តិរាជ ព្រះ​អគ្គ​មហេសី​ព្រះ​នាម​វេស្សាមិត្តា សោយ​រាជ​សម្បត្តិ​ក្នុង​ក្រុង​សម្ពិយ ។ ថ្ងៃមួយ​ព្រះ​នាង​វេស្សា​មិត្តា បាន​ស្តាប់​ធម៌​ព្រះ​សម្ពុទ្ធកើត​សេចក្តី​ជ្រះ​ថ្លា ថ្វាយ​ខ្លួន​ជា​ឧ​បា​សិកា​យក​ព្រះ​រតន​ត្រ័យជា​ទីពឹង ទី​រលឹក​ស្មើ​ដោយ​ជីវិត តែង​ទំនុក​បំ​រុង​ភិក្ខុ​សង្ឃ​ដោយ​បច្ឆ័យ​ទាំង​បួន​ពុំ​ដែល​ដាច់​ ។ 

ចំណេរ​កាល​ខាង​ក្រោយ​មក​ មាន​ស្តេច​​បច្ច​ន្ត​រាជ​ មួយ​អង្គ​ប្រាថ្នា​ចង់​បាន​រាជ​សម្បត្តិ​ លើក​ទ័ព​មក​បំ​រុង​ឡោម​ចាប់​ព្រះ​បាទ​កោ​សម្ពិរាជ​ ៗ ទ្រង់​ជ្រាប​ហើយ​ក៏​លើក​ទ័ព​ទៅ​ចំច្បាំង​ យក​ព្រះ​​អគ្គមហេសី​ទៅ​ជាមួយ​ផង​ រៀប​ចំ​ព្រះ​អគ្គមហេសី​ ឲ្យរៀប​ចំ​ព្រះ​ពន្លា​ស្នាក់​ទ័ព​នៅ​ឆ្ងាយ​ពី​សមរភូមិ ទុក​ព្រះ​អគ្គមហេសី​ឲ្យ​នៅ​ក្នុង​ទី​នោះ​ហើយ​​ទ្រង់​មាន​ព្រះ​រាជ​ឪង្កា​រ​ប្រាប់​ព្រះនាង​ជា​អគ្គ​មហេសី​ថា បើ​ឃើញ​លើក​ទង់​ក្រហម​ ឲ្យ​នាង​រត់​ទៅ​ពួន​ក្នុង​ទី​ណាឲ្យ​បាន​សុខ​​ចុះ​គឺបងចាញ់​ប​ច្ចា​មិត្រហើយ ទ្រង់​មាន​ព្រះ​រាជ​ឪង្កា​ដូច្នេះ​ហើយ​ស្តេច​យាង​ចេញ​ទៅ​កាន់​ទីស​មរភូមិ​ច្បាំង​ជាមួយ​ស្តេច​បច្ចន្តរាជ ក៏​បរា​ជ័យ​ចាញ់​ស្តេច​បច្ចន្តរាជ ទើប​ប្រាប់​ឲ្យ​សេ​នាលើក​ទង់​ក្រហម​ ស្តេច​បច្ចន្ត​រាជ​ក៏​ចាប់​ព្រះអង្គ​​ធ្វើ​គត់​ទៅ ។ ឯ​នាង​វេស្សា​មិត្តា​ជា​អគ្គមហេសី​​​​​ ត្រូវ​ពួក​ទាហាន​ខាង​ស្តេច​បច្ចន្ត​រាជ​ ចាប់​បាន​នាំ​យក​ទៅ​ថ្វាយ​ស្តេច​បច្ចន្តរាជ ៗ ទត​ឃើញ​រូប​ឆោម​ល្អ​​ស្រស់​ ក៏​និយាយ​លួង​លោម​នាង​ដើម្បី​មហេសី​ ព្រះ​នាង​មិន​ព្រម​​ទ្រង់​មាន​ព្រះ​សុវណ្ណិយ​ថា​ ខ្ញុំ​ជា​ស្រ្តី​មាន​យស​ស័ក្កធំ​ ដោយ​សារ​ព្រះ​ស្វា​មី​ខ្ញុំ​ព្រះ​រាជ​​ទាន​ឲ្យ ឥឡូវ​ព្រះ​អង្គ​សម្លាប់​ស្វាមី​ខ្ញុំ ហើយ​ឲ្យ​ខ្ញុំ​រីក​រាយ​ជា​មួយ​ព្រះ​អង្គ​ដូច​ម្តេច​កើត​ ខ្ញុំ​មាន​តែ​សេចក្តី​ក្រោធ​ចំ​ពោះ​ព្រះ​អង្គ​តែម្យ៉ាង ។

ព្រះ​បាទ​បច្ចន្ត​រាជ​ទ្រង់​ព្រះ​សណ្តាប់​ហើយ​ ក្រោធ​ជា​ខ្លាំង​បង្គាប់​ឲ្យ​អមាត្យ​ដុត​ភ្លើង​ឆេះ​សន្ធោរ​សន្ធៅ​ ហើយ​បង្គាប់ឲ្យ​នាង​ចូល​ទៅ​ក្នុង​ភ្លើង​ ព្រះ​នាង​មិន​ព្រម​ចូល​ ទ្រង់​មាន​សុវណ្ណិយ​តប​ថា ព្រះ​អង្គ​មាន​ព្រះ​ទ័យ​អាក្រក់​ផុត​ជាង​ជន​ទាំង​ពួង​ក្នុង​លោក សម្លាប់​ស្វាមី​គេ​ហើយ​ ដុត​សម្លាប់​មហេសីគេ​ទៀត ខ្ញុំ​គ្មាន​សត្រូវ​នឹង​ព្រះ​អង្គ​ទេ មិន​គួរ​ធ្វើ​ទោស​បាន​ឡើយ ។​ ព្រះ​បាទ​បច្ចន្តរាជ​ឲ្យ​អាមាត្យ​ចង​បោះ​ចូល​ក្នុង​ភ្លើង​ ។ ក្នុង​ពេល​ដែល​គេចាប់​ចង​ព្រះ​នាង​វេស្សា​មិត្តា ទ្រង់​រំ​ពឹង​ថា​អាត្មា​អញ​គ្មាន​អ្វី​ជា​ទី​ពឹង​ទេ មាន​តែព្រះ​រតន​ត្រ័យទាំង​បី​ជា​ទី​ពឹង​ដ៏​ប្រ​សើរ​របស់​អញ គិត​ដូច្នេះ​ហើយ​នាង​រំ​ពឹង​ក្នុង​ហទ័យថា

 ពុទ្ធំ សរណំ គច្ឆាមិ ធម្មំ សរណំ គច្ឆាមិ​ សង្ឃំ សរណំ​ គច្ឆាមិ ដូច្នេះ​ពុំ​ដាច់ ។


ដោយ​គុណ​នុភាព​ព្រះ​រតនត្រ័យ​ភ្លើង​ឥត​មាន​ក្តៅ​ក្រហាយ​ដល់​ព្រះ​នាង​ឡើយ ទោះ​បី​នៅ​ក្នុង​គំនរ​ភ្លើង​ដ៏​ដោយ ក៏​ហាក់​ដូច​ជា​នៅ​ក្នុង​ត្របកឈូក ។ ព្រះ​បាទ​បច្ចន្តរាជ​ទត​ឃើញ​អស្ចារ្យ​ដូច្នោះ​ហើយ​ ក៏​ស្ទុះ​ទៅ​យក​នាង​ពី​គំនរ​ភ្លើង​ហើយ​ថ្វាយ​បង្គំនាង​សុំ​ធ្វើជា​មាតា​បង្កើត ទំនុក​បំ​រុង​នាង​សព្វ​គ្រប់​ឥត​មាន​ខ្វះ ។ ព្រះ​នាង​វេស្សាមិត្តា​ទ្រង់​រំលឹក​ទូន្មាន​ព្រះ​បាទ​បច្ចន្ត​រាជ និង​មហាជន​ឲ្យ​ធ្វើ​ទាន​រក្សា​សីល​គ្រប់ ៗ គ្នា ដល់​ព្រះ​នាង​អស់​អាយុ​បាន​កើត​ក្នុង​ទេវលោក បរិបូរណ៍​ដោយ​សម្បត្តិ​យ៉ាង​អស្ចារ្យ ឯ​ពូក​មហាជន​ដែល​​ប្រ​តិបត្តិ​តាម​នាង ដល់​អស់​អាយុ​ក៏បាន​ទៅ​កើត​ក្នុង​ទេវលោក​ដែរ​។

អត្ត​បទ​នេះ​វាយ​បញ្ចូល​ដោយ​កញ្ញា ហេង សំ​ដាណែត ។
អត្ត​បទ​នេះ​ដក​ស្រង់​​ចេញ​ពី​សៀវភៅ​ ប្រជុំ​និទាន​ជា​តក ភាគទី​២ ។


ដោយ៥០០០ឆ្នាំ
 

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៣៩,០៦១ ដង)
ពៀរ​វេរា​របស់​សត្វ​លោក​មិន​ដែល​សាប​សូន្យ
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៥៦,២២៤ ដង)
និយាយ​ពាក្យ​ពិត គង់​បាន​ទៅ​កើត​ក្នុង​ស្ថាន​ទេវលោក
ផ្សាយ : ០៥ មិថុនា ឆ្នាំ២០២២ (អាន: ៣៥,៣៣២ ដង)
ផែនដី (កប្យ) សព្វថ្ងៃនេះ ជាកប្យចម្រើន (ភទ្រកប្យ)
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.66
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿