30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១៦,៦២៥
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៦៦,៣៤៥
សរុប ៣៨៣,៧៥៣,០៣៨
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២១,២៦៩ ដង)

រឿង​ស្តេច​ចណ្ឌ​ប្ប​ជ្ជោត



ស្តាប់សំឡេង
 
រឿង​ស្តេច​ចណ្ឌ​ប្ប​ជ្ជោត
( ចាក ម. អ. )
( កម្លាំង​នៃ​សេចក្តី ប្រាថ្នា​របស់​អ្នក​មាន​សទ្ធា )

 
កាល​កន្លង​ទៅ​ហើយ​មាន​ឥ​ស្សរជន​ម្នាក់​ ធ្វើ​ដំ​ណើរ​ទៅ​ងូត​ទឹក​ខាង​ក្រៅ​នគរ លុះ​មក​វិញ​បាន​ប្រទះ​ព្រះ​បច្ចេកពុទ្ធមួយ​អង្គ ត្រាច់​បិណ្ឌ​បាត្រ​ត្រង់​ពាក់​កណ្តាល​ផ្លូវ​ មិន​បាន​ចង្ហាន់​សោះ​គឺ​មាន​បាត្រ​ទទេ ព្រោះ​ពួក​អ្នក​នគរ​នោះ​លុះ​ដោយ​អំ​ណាច​មារ​ចូល​ជ្រាប​ទាំង​អស់​គ្នា ទើប​គាត់​ថ្វាយ​បង្គំ​ឲ្យ​ឈប់​ហើយ​សួរ​ថា បពិត្រ​លោក​ម្ចាស់​ដ៏​ចំរើន​បាន​ចង្ហាន់ខ្លះ​ដែរ​​ឬ​ទេ ? ព្រះ​បច្ចេក​ពុទ្ធ​ឆ្លើយ​តបថា​ ម្នាល​អាវុសោ អាត្មា​គ្រាន់​តែ​ចូល​ទៅ​ភ្លាម​ហើយ​ចេញ​មក​វិញ ។

ជន​ជា​ឥស្សរគិត​ថា​លោក​ម្ចាស់​នេះ​មិន​ឆ្លើយ​តាម​ពាក្យ​អញ​សោះ​ បែរ​ជា​ពោល​ពាក្យ​ដ៏​ទៃ​វិញ ប្រហែល​ជាមិន​បាន​ចង្ហាន់​ទេ​មើល​ទៅ​ ទើប​អោន​ឈ្ងោក​មើល​បាត្រ​មិន​ឃើញ​មាន​ចង្ហាន់​មួយ​គ្រាប់​សោះ ហើយ​គាត់​​មិន​បាន​យក​បាត្រ​ទៅ​ទេ ព្រោះ​គាត់​មិន​បាន​ដឹង​ភក្តឯ​ផ្ទះ​មាន​ឬ​គ្មាន ទើប​ទូល​ថា បពិត្រ​លោក​ម្ចាស់​បង្អង់​ចាំ​កាល​បន្តិច​ គាត់​ក៏​ស្ទុះ​រត់​ទៅ​ផ្ទះ​ដោយ​សន្ទុះ​យ៉ាង​លឿន​ ដឹង​ថា​មាន​ភក្ត​ក៏​បញ្ជូន​អ្នក​បំ​រើ​ម្នាក់​ថា នែ​អ្នក​ឯង​ត្រូវ​រត់​ទៅ​យក​បាត្រ​លោក​ម្ចាស់​ឲ្យ​លឿន​មក​ ។ អ្នក​បំ​រើ​ក៏​រត់​ទៅ​យក​មក​បាន​ ជន​ជា​ឥស្ស​រ​ដាក់​ភត្ត​ដាក់​បាត្រ​ទាល់​តែ​ពេញ​ហើយ​   ពោល​ម្តង​ទៀត​ថា អ្នក​យក​បាត្រ​ទៅ​ប្រ​គេន​លោក​ម្ចាស់​យ៉ាង​ឆាប់​ អញ​ចែក​បុណ្យ​ឲ្យ​អ្នក​ខ្លះ
បុរស​នោះ​​ស្ទុះ​រត់​ទៅ​យ៉ាង​លឿន​ប្រ​គេន​បាត្រ​ទៅ​ព្រះ​បច្ចេក​ពុទ្ធ ​រួច​ថ្វាយ​បង្គំ​តាំងសេចក្តី​ប្រាថ្នា​ថា​បពិត្រ​លោក​ម្ចាស់​ដ៏​ចំរើន​ ខ្ញុំ​ករុណា​ទៅ​ផង​ មក​ផង​ ដោយ​របឿន​លឿន​​រហ័ស​នេះ​ សូម​ឲ្យ​ខ្ញុំព្រះ​ករុណា​កើត​ជាតិ​ណាៗ មាន​វា​ហនៈ​ទាំង​ឡាយ​ទៅ​បាន​ចម្ងាយ​៥០​យោជន៍ ១០០ យោជន៍ ២០០​យោជន៍ ដែល​ខ្ញុំ​ព្រះ​ករុណា​រត់​ទៅ​មក​ក្តៅដោយ​កំដៅ​ព្រះ​អាទិត្យ ទាំង​ចំ​ណែក​បុណ្យ​ដែល​ម្ចាស់​ខ្ញុំ​ព្រះ​ករុណា​ឲ្យ​នោះ​សូម​ឲ្យ​បានសម្រេច​ដូច​សេចក្តី​ប្រាថ្នា ។​ព្រះ​បច្ចេក​ពុទ្ធ​ពោល​ថា​ សេចក្តី​ប្រាថ្នា​ដែល​អ្នក​ប្រាថ្នា​ហើយ​ឲ្យ​បាន​សម្រេច​ឆាប់​រួស​រាន់​ទាន់​ចិត្ត ។​

បុរស​នោះ​ អន្ទោល​ទៅមក​ក្នុង​សំ​សារ​វដ្ត​ជា​យូរ​អង្វែង​ ដល់​ពុទ្ធ​កាល​ព្រះ​សម្មាសម្ពុទ្ធ​យើង​នេះ បាន​មក​កើត​ជា​ស្តេច​ទ្រង់​​ព្រះ​នាម​​ចណ្ឌ​ប្ប​ជ្ជោត​ នាន​គរ​ឧ​ជ្ជេ​នី​ ដោយ​អា​និសង្ស​នោះ​ ព្រះ​អង្គ​មាន​វា​ហនៈ​៥​ គឺ​មេ​ដំរី​មួយ​ ទៅ​មួយ​ថៃ្ង​បាន​៥០​​យោជន៍ ខ្ញុំ​ប្រុស​ម្នាក់​រត់​បាន​៦០យោជន៍ សេះ​ពីរ​ឈ្មោះ​វេល​កំសិ​ និង​មុញ្ជកេសិ​រត់​បាន​១០០ យោជន៍ ដំរី​ឈ្មោល​នា​ឡា​គិរី​ រត់​មួយ​ថ្ងៃ​បាន​ ២០​០​យោជន៍សម្រេច​ដូច​សេចក្តី​ប្រាថ្នា​មែន ។


( ព្រះ​មហា​ ប៉ុល សៅ​ )
អត្តបទនេះ​វាយបញ្ចូល​ដោយ​កញ្ញា​ ហេង​ សំ​ដាណែត ។
អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពីសៀវភៅ ប្រ​ជុំ​និទាន​ជាតក ។

ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៥៨,០៧៩ ដង)
គុណ​នៃ​ការ​ធ្វើ​ទាន​ចំពោះ​បុញ្ញ​ក្ខេត​ដ៏​ប្រសើរ
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣ (អាន: ២៦,២៦៨ ដង)
សេច​ក្តី​ជ្រះ​ថ្លា​ជា​មេ​បណ្តុះ​សម្បត្តិ​លោកិយ​និង​លោក​កុត្តរ
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ២៥,៤៤១ ដង)
រឿង​ប្រេត​ស៊ី​កូន​ម្តង​៧
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ២៥,៥២២ ដង)
ស្រ្តី​ក្បត់​បើ​ទុក​ជា​ស្វាមី​បង្ហូរ​ឈាម​ខ្លួន ឲ្យ​ផឹក​ក៏​នៅ​តែ​ក្បត់
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.86
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿