30
ថ្ងៃ សុក្រ ទី ២៣ ខែ កុម្ភះ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច







ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៣,៤៤៧
Today
ថ្ងៃម្សិលមិញ ៦៧,០៣៣
ខែនេះ ៣,៤៩៣,៥២១
សរុប ៣៧៧,៨១៥,០៤៣
អានអត្ថបទ
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ២៤,០៧៧ ដង)

រឿងរាជ​គហ​ទារិកា



ស្តាប់សំឡេង
 
 
រឿងរាជ​គហ​ទារិកា
( ចាក វិ. ខុ. )
( គុណ​នៃ​ការ​ប្រ​គេន​នំ ដល់​ព្រះ​មោគ្គល្លាន )

 
កាល​ព្រះ​សម្ពុទ្ធ​បរម​គ្រូ​គង់​នៅ​ក្នុង​វត្ត​វេឡុវន នា​ក្រុង​រាជ​គ្រឹះ ។ កាល​នោះ​មាន​នាង​ទារិកា​ម្នាក់​ នៅ​ក្នុង​ក្រុង​រាជ​គ្រឹះ​ជា​កូន​របស់​ឧ​បដ្ឋាក​ព្រះ​មហា​មោគ្គ​​ល្លាន ។ នាង​នោះ​ជា​​ស្រ្តី​​​​​មាន​សទ្ធា​មាំ​ក្នុង​ព្រះ​ពុទ្ធ​សាសនា ដល់​អា​យយុ​១៦​ឆ្នាំ មាតា​បិតា​បាន​រៀប​ឲ្យ​មាន​ស្វា​មី ហើយ​បញ្ចូន​ឲ្យ​ទៅ​នៅ​ខាង​សំ​ណាក់​មាតា​បិតា​ក្មេក ។

ឯ​មាតា​បិតា​ក្មេក​នោះ ជា​មនុស្ស​មិច្ឆា​ទិដិ្ឋ មាន​ចិត្ត​រឹង​រូស​មិន​ជ្រះ​ថ្លា​ ក្នុង​ព្រះ​ពុទ្ធ​សាស​នា​ឡើយ ។ ថ្ងៃ​មួយ​ព្រះ​មហា​មោគ្គល្លាន  និមន្ត​ទៅ​បិណ្ឌ​បាត្រ​ក្នុង​ភូមិ​នោះ នាង​កូន​ប្រ​សារ​បាន​ឃើញ​ក៏​ចុះ​ ទៅ​និមន្ត​ឲ្យ​ឈប់​នៅ​មុខ​​ផ្ទះ​របស់​ខ្លួន ទើប​នាង​ទៅ​ប្រាប់​ដល់​ម្តាយ​ក្មេក​ ៗ នោះ​ធ្វើ​ជា​មិន​ឮ​ គេច​ចុះ​ពី​ផ្ទះ​បាត់​ទៅ ។ នាង​ដឹង​ហេតុ​នោះ​ហើយ​ គិត​ពិចារណា​ថា​ក្នុង​ផ្ទះ នេះមាន​តែ​វត្ថុ​អ្វី​ល្មម​ប្រ​គេន​លោក​ មាន​តែ​នំ​មួយ​​ដែល​អ្នក​ម្តាយ​ទុក​ពិសា ក៏​យក​នំ​នោះ​ទៅ​កាត់​ជា​ពីរ​ចំ​ណែក មួយ​ចំ​ណែក​ទុក​ជូន​ម្តាយ​ មួយ​ចំ​ណែក​យក​ទៅ​ប្រ​គេន​ព្រះ​មហា​មោគ្គ​ល្លាន ៗ ធ្វើ​ភត្តា​នុ​មោទនា​ហើយ ក៏​និមន្ត​បាត់​ទៅ ។

ម្តាយ​ក្មេក​បាន​ឃើញ​ព្រះ​មហា​មោគ្គល្លាន​ និមន្ត​ទៅ​ផុត​ហើយ ក៏​ឡើង​ទៅ​លើ​ផ្ទះ ។ នាង​ទេរិកា​ក៏​ចូល​ទៅ​អង្គុយ​បត់​ជើង​លើក​ដៃ​​ ប្រ​ណម្យជូន​បុណ្យ​ដែល​បាន​ប្រ​គេន​នំ​នោះ​ដល់​ម្តាយ​​ក្មេក​ ៗ ខឹង​ណាស់​ក្រ​ឡេក​មើល​ទៅ​គៀន​ជញ្ជាំង​ឃើញ​អង្រែ​មួយ ក៏​ចាប់​អង្រែ​នោះ​​​សំ​ពង​កូន​ប្រ​សា ត្រូវ​ត្រង់​ចង្អួយ​ស្មា ស្លាប់​ក្នុង​ពេល​នោះ​ទៅ ។

កូន​ប្រ​សារ​នោះ​បាន​កើត​ទៅ​ក្នុង​ស្ថាន​តាវ​តឹង្ស បាន​ឃើញ​នាង​ទេព​ធីតា​ស្ថិត​នៅ​ក្នុង​វិមាន​មាស មាន​ស្រី​ទេព​អប្សរ​កំពុង​ ចោរ​រោម​បំ​រើ​ លោក​​ក៏​និមន្ត​ទៅ​ក្បែរ​វិមាន​នោះ​ ។​ នាង​ទេព​ធីតា​ឃើញ​ហើយ​មាន​សេចក្តី​ត្រេកអរ​ណាស់​ នឹក​ថា​ព្រះ​ថេរៈ​នេះ​ហើយ​ដែល​បាន​សង្គ្រោះ​ដល់​អញ​ក្នុង​ជាតិ​មុន ក៏​នាំ​បរិវារ​ចុះ​ទៅ​ថ្វាយ​បង្គំ​ ។

ព្រះ​មហា​មោគ្គល្លាន មាន​ថេរៈដីកា​ថាសួរ​ប្រ​វត្តិ​របស់​នាង ៗ បាន​រៀប​រាប់​ប្រ​គេន​ដោយ​សព្វគ្រប់ លោក​ក៏​និមន្ត​មក​ស្ថាន​មនុស្ស​វិញ នាំ​ដំ​ណឹង​នោះ​ទៅ​ក្រាប​ទូល​ដល់​ព្រះ​មាន​ព្រះ​ភាគ​ ៗ ទ្រង់​ប្រារព្ធ​រឿង​នោះ​ឲ្យ​ជា​ហេតុ​ហើយ ក៏​សំ​ដែង​នូវ​អានិសង្ឃ​របស់​ទាន​ជា​ភិយ្យោ​ភាព​ក្នុង​ពេល​នោះ ។

អត្ត​បទនេះ​វាយ​បញ្ចូល​ដោយ​កញ្ញា ហេង​ សំ​ដា​ណែត ។
អត្តបទនេះ​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ ប្រ​ជុំ​និទាន​ជា​តក ។

ដោយ៥០០០ឆ្នាំ
 

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ២១,០១៥ ដង)
អានិសង្ស​នៃ​ការ​រម្ងាប់​សេចក្ដី​ក្រោធ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤៩,២០១ ដង)
បុ​រស​ចាស់​មាន​ប្រ​ពន្ធ​ក្រ​មុំ ដូច​បាន​ដុំ​ភ្លើង
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ៤៤,៥៤៣ ដង)
អ្នក​ប្រមឹក​ស្រវឹង​ស៊ប់ មើល​មិន​ស្គាល់​កូន​ខ្លួន​ទេ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.9
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿