30
ថ្ងៃ សុក្រ ទី ២៦ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២,៦៩៧
Today
ថ្ងៃម្សិលមិញ ២១៤,២៤៩
ខែនេះ ៤,៨៧២,៧៦០
សរុប ៣៩០,៩៥៥,២៤៤
អានអត្ថបទ
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ៣០,៦១១ ដង)

រឿង​នន្ទយក្ខ



ស្តាប់សំឡេង
 
រឿង​នន្ទយក្ខ
( ចាក ម.​ អ. )
( គុណ​នៃ​សមាបត្តិ ពូ​កែ​ផុត​ក្នុងលោក )

 
ក្នុង​កាល​ខ្លះ​ ព្រះ​អគ្គ​សា​វក​ទាំង​ពីរ​អង្គ​សម្រាក​សម្រាន្ត​ព្រះ​ឥ​រិ​យា​បថ​​ ក្នុង​បោត​កន្ទ​វិហារ​ក៏​មាន​ ។ នា​កាល​រា​ត្រី​ខាង​ខ្នើត​ព្រះ​ចន្ទ​បាន​បញ្ចាំង​រស្មី​ភ្លឺ​ត្រ​ចះឆើត​ឆាយជា​ទី​នាំ​ចិត្ត​របស់​សត្វ​ទាំង​ឡាយ​ឲ្យ​រីក​រាយ​ សប្បាយ​ទូ​ទៅ​​គ្រប់​ភូមិ​ស្រុក​ទាំង​អស់​ ។

ឯ​ព្រះ​សា​វក​ទាំង​ពីរ​អង្គ​នោះ ព្រះ​សារី​បុត្ត​ដ៏​មាន​អាយុ​ជា​ព្រះ​ធម្ម សេនា​បតី​ ទើប​នឹង​កោរ​ព្រះ​កេសា​ ( សក់ ) ថ្មី គង់​ចូល​សមា​បត្តិ​ជា​សប្បាយ​ក្នុង​ឪ​រា​វាល​ស្រ​ឡះ​ ។

លំ​ដាប់​នោះ​ នន្ទ​យក្ខព្រម​នឹង​យក្ខ​មួយ​ទៀត​ ហោះ​ហើរ​លើ​អា​កាស បាន​ឃើញ​ព្រះ​​ថេរគង់​ចូល​សមាបត្តិ​ក្នុង​ទី​វាល​​ដូច្នោះ ក៏​​បណ្តាល​ចិត្ត​សា​ហាវ​ឃោរ​ឃៅ អាក្រក់​ក្រៃ​ឲ្យ​កើត​ឡើង​ ។​ ប៉ុន្តែតាម​ដំ​ណឹង​​មក​ថា​ យក្ខ​នោះ​មាន​គំ​នុំ​គំ​គួន​នឹង​ព្រះ​ថេរ​ក្នុង​ជាតិ​​ដែល​មាន​ក្នុង​កាល​មុន​ ។

នន្ទ​យក្ខ​មាន​​ចិត្ត​អាក្រក់​​កើត​ឡើង​ហើយ ចង់​វាយ​ព្រះ​សីសៈ​ព្រះ​ថេរ​ណាស់​ ហើយ​និយាយ​ប្រាប់​យក្ស​មួយ​ទៀត​ថា សំឡាញ់​អញ​ចង់​វា​យ​ក្បាល​លោក​នោះ​ណាស់​ ។​ នែ!​ សំ​ឡាញ់​កុំ​ លោក​ហ្នឹង​មាន​អំ​ណាច​ណាស់​វាយ​មួយ​ផូង​នៅ​ដដែល​ ។ នន្ទ​យក្ខមិន​អើ​ពើ​នឹង​​សំដី​ឃាត់​សោះ​ ទើបបណ្តាល​ឲ្យ​សេចក្តី​ឧស្សាហ៍​ឲ្យ​កើត​ឡើង​ ហើយ​ឈរ​​ជ្រែង​​លើ​អាកាស​​​សំ​ពង​​ព្រះ​សីសៈ​​ព្រះ​ថេរ​លាន់​ឮ​ផូង​ ខ្លាំង​​អស្ចារ្យ​ហួស​ការ​ប្រ​ហារ​ធម្ម​តា ។ ការ​ប្រ​ហារ​នោះ​ អាច​ពន្លិត​ចុះ​នូវ​​នាគ​​មាន​ពូជ​ ៧ ឬ​ ៧​កន្លះ​ ពុំ​នោះ​សោត​​ កំ​ពូល​​ភ្នំ​​ដ៏​ធំ​ក៏​ស្រុត​ចុះ​​ចូល​ទៅ​ក្នុង​ផែន​ដី​បាន​ដែរ​ ។ ប៉ុន្តែ​គ្រោះ​ល្អ​បាន​កម្លាំង​សមាបត្តិ​ជួយ​គាំ​ទ្រ​ ព្រះ​សីសៈរបស់​លោក​ពុំ​មាន​ស្លាក​ស្នាម​​អ្វី​ឡើយ ជួន​ជា​ពេល​​ដែល​យក្ខប្រ​ហារ​នោះ​ទៀត​ លោក​មិន​ទាន់​ចេញ​ពី​សមាបត្តិ ។ ព្រះ​មហា​មោគ្គ​ល្លាន​មាន​ឫ​ទ្ធិ​ច្រើន​ បាន​ឃើញ​យក្ខ​នោះ​ប្រ​ហារ​ព្រះ​សារី​បុត្រ​ដោយ​ទិព្វ​ចក្ខុ​ ហើយ​ចូល​ទៅ​រក​លោក ។


ព្រះ​មហា​មោគ្គ​ល្លាន​សួរ​ថា ហៃ​អា​វុ​​សោ​សារី​បុត្ត​លោក​ឈឺ​ដែរ​ឬទេ ? ទេ​ អា​វុ​សោ​មោគ្គល្លាន​ សរី​រយន្ត​របស់​ខ្ញុំ​ល្មម​ទ្រាំ​បាន​ ល្ម​ម​ឲ្យ​ប្រ​ព្រឹត្ត​ទៅ​បាន​តែ​ឈឺ​បន្តិចដែរ ។ គួរ​តែ​ឆ្ងល់​ខាន​ពុំ​បាន​ បើ​សីសៈ​បាន​កម្លាំងសមាបត្តិ​ជួយ​ឧ​បត្ថម្ភ​ហើយ ម្តេច​ឡើយ​បាន​ជា​មាន​សេចក្តី​ឈឺ​ចាប់​បន្តិច​បន្តួច​ក្នុង​ ព្រះ​សីសៈ​ព្រះ​ថេរ​ដែរ ? បាន​ជា​ឈឺ​ចាប់​ព្រោះ​លោក​ប្រ​ញាប់​ចេញ​មក​ពី​សមាបត្តិពេក​ ព្រោះ​ថា​សេចក្តី​ទុក្ខ​រមែង​មិន​ប្រាកដ​ខាង​ក្នុង​សមាបត្តិ​ទេ ដូច​ជា​បុគ្គល​ដេក​លក់​ហើយ​សត្វ​ទាំង​ឡាយ​​មាន​មូស​ជា​ដើម​ខាំ លុះភ្ញាក់​ឡើង​លែង​អ្វី​នឹង​មាន​សេចក្តី​ឈឺ ។

ឯ​នន្ទ​យក្ស​គ្រាន់​តែ​វាយ​ព្រះ​ថេរ​ហើយ​ភ្លាម​ ក៏​មាន​សេចក្តី​​ក្តៅ​អន្ទះ​​អន្ទែង​ដ៏​ខ្លាំង​ក្លា​កើត​ឡើង​ក្នុង​សីសៈ ទើប​ស្រែក​ថា អញ​នេះ​ហើយ​ អញ​ឆេះ​ហើយ​ ហើយ​ធ្លាក់​ដាំ​ដូង​​មក​ពី​អាកាស​ផែន​ដី​ ស្រាប់​តែ​អណ្តែត​ភ្លើង​​អវិចី​ស្រោប​ពេញ​អត្ត​ភាព ហើយ​អូស​ទំ​លាក់​ទៅ​ក្នុង​​នរក​ទាំង​ស្រស់​ ។ គួរ​ឆ្ងល់​ម្តង​ទៀត​​ហើយ​ ហេតុ​អ្វី​បាន​ជាភ្លើង​​អវិចី​​​​រុញ​គ្នា​ទៅ​នរក​ទាំង​អត្ត​ភាព​ជា​យក្ខ​ដូច្នេះ ម្តេច​មិន​ចាំស្លាប់​សិន​​ ឆ្លើយ​ថា​បាប​កម្ម​ ជា​ទិដ្ឋ​ធម្ម​វេទនីយ ( សត្វ​សូម្បី​សោយក្នុង​​បច្នុប្បន្ន​ )​ ណាមាន​យក្ខ​ ត្រូវ​សោយ​នូវ​មហា​ទុក្ខ​ទាំង​អត្ត​ភាព​ជា​យក្ស​ដោយ​កម្លាំង​នៃ​បាប​កម្ម​ ជា​ទិដ្ឋ​ធម្ម​វេទនីយ​នោះ មិន​ចាំ​បាច់​ដល់​ស្លាប់​ឡើយ​ អាច​សោយ​ទាំង​រស់​បាន​ដោយ​ឥត​ញញើត​ ។ ឯ​នន្ទយក្សនោះ​ក៏​ចូល​ទៅ​កើត​ក្នុង​អនន្តរិយ​កម្ម ដែល​ត្រូវ​រង​ក្នុង​ភព​ជា​លំ​ដាប់ត​ទៅ ។


អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ ប្រ​ជុំ​និទាន​ជា​តក​ ។
អត្តបទ​នេះ​វាយ​បញ្ចូល​ដោយ​ កញ្ញា ហេង សំ​ដាណែត​ ។


ដោយ៥០០០ឆ្នាំ


 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,៤០២ ដង)
ស្រលាញ់​ខ្លួន​ឲ្យ​ស្ងួន​ចំ​ណី ស្គាល់​គុណ​ទោស​ពៃរ៍ទើបបាន​សុខា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.54
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿