30
ថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៦៣,៦៦១
Today
ថ្ងៃម្សិលមិញ ១៦៥,៤៣៥
ខែនេះ ៣,៤៤១,២១២
សរុប ៣៨៩,៥២៣,៦៩៦
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,៩២៥ ដង)

រឿង​ព្រះ​ឥន្ទ​និ​ម្មិត​ជា​យក្ខ​



 
រឿង​ព្រះ​ឥន្ទ​និ​ម្មិត​ជា​យក្ខ​
(ចាក​ ម​ វា)​
(ការលះ​បង់​ជី​វិត​ចំ​ពោះបំ​ណង​ល្អ​ មិន​ដែល​សាប​សូន្យ)
 
កាល​ពី​ព្រេង​នាយ​មាន​ព្រះ​រាជា​មួយព្រះ​អង្គ​មួយ ព្រះ​នាម​ធម្ម​សោក​ណ្ឌ​កៈ​ តាំង​ពី​បាន​ទទួល​រាជ​អភិ​សេក​មក​ទ្រង់​មាន​បំណង​តែ​មួយ​ គឺ​ចង់​ស្តាប់​ព្រះ​សទ្ធ​ម្ម​ទេសនា បាន​ចាត់​ព្រះ​រាជ​បំ​រើ​ឲ្យយកប្រាក់​តាំង​ពី​ ១ពាន់​កហាប​ណៈ​ដ​រាប​ដល់​ ១ កោដិ​ទៅ​រក​ជួល​អ្នក​ចេះ​សំ​ដែង​ម៌​មក​សំ​ដែង​ឲ្យ​ស្តាប់​មិន​បា​ន​សោះ ក៏លះបង់​រាជ​សម្បតិ្ត​ត្រេច​ទៅ​ស្វែង​រក​ស្តាប់​ធម៌តែ​ព្រះ​អង្គ​ឯង​។

កាល​នោះ​មាន​ព្រះ​ឥន្រ្ទ​បាន​ជ្រាប​ហើយ​ ក៏និ​ម្មិត​ជា​យក្ខ​ធំ​អ​ស្ចារ្យ​ មាន​អា​ការៈ​សំ​បើម​គួរ​ឲ្យ​ស្ញប់​ស្ញែង​ គឺ​មាន​ស​ម្បុរ​ដូច​ជា​កំ​ពូល​ភ្នំ​អញ្ជន​ មាត់​ធំ​មាន​ចង្កូម​លៀន​ចេញ​មក​​ក្រៅ​ ភ្នែក​ធំ​ក្រហម​ច្រាល​ដូច​​គំ​នរ​ភ្លើង​ដែល​កំ​ពុង​ឆេះ​ ទ្រូងខូង​ ច្រមុះ​មាន​ចុង​ក្រហម​សក់​និង​ពុកមាត់​ពុក​ចង្កាពណ៌​ទង់​ដែង​រួញ​ក្រញាញ់​ ពោះ​ធំ ពណ៌​ខៀវ​ សំឡេង​គ្រហឹម​ឮ​ដូច​ផ្គ​រ​លាន់​ ដៃ​មាន​ក្រ​ចក​វែង​ៗ​ ប្រឡាក់​សុទ្ធ​តែ​ឈាម​ មាន​ដំបង​គ្រឿង​សស្រា្ត​វុធ​​​​​​ប្រដាប់​នៅ​ក្នុង​ដៃ​មាឌ​ធំ​ខ្ពស់​ស្មើត្នោត​លៃ​ ជូល​ឈរ​កៀក​ជិតព្រះ​ធម្ម​សោក​ណ្ឌ​រាជ​ៗ​ បាន​ឃើញ​យក្ខ​នោះឥត​មាន​ខ្លាច​ញញាប់​ញ័រ​ឡើយ​ បែរ​ជាមាន​ព្រះ​តម្រិះ​ថា​ យក្ខ​ដែល​មាន​អនុ​ភាព​បែប​នេះ​ ប្រ​ហែល​ជា​ចេះ​សំ​ដែង​ធម៌​ ក៏​ទ្រង់​មាន​ព្រះ​តម្រាស់​ត្រាស់​សួរ​ទៅ​យក្ខ​ថាៈ បពិត្រ​មហា​យក្ខ​ជា​សំ​ឡាញ់​ អ្នក​មាន​អនុ​ភាព​ច្រើន​ មាន​អា​ការៈ​ក្លា​ហាន​ បាន​មក​ជួប​នឹង​យើង​ប្រសើរ​ណាស់​ ព្រោះ​យើង​បាន​លះ​បង់​រាជ​សម្បត្តិ​និង​ព្រះរាជ​វង្ស​ ចូល​មក​ក្នុង​ព្រៃ​នេះ​ដើម្បី​រក​អ្នក​ចេះ​សំ​ដែង​ធម៌​ដទេស​នា​ឲ្យ​ស្តាប់​ ឥឡូវ​នេះ​បើ​អ្នក​ចេះ​ធម៌​ សូម​សំ​ដែង​ធម៌​ឲ្យ​យើង​ស្តាប់​។

ឥន្ទ​យក្ខ​និយាយ​តប​វិញ​ថាៈ​ បពិត្រ​មហា​រាជ​យើង​បាន​ចេះ​ធម៌​ដែល​ព្រះ​ពុទ្ធ​ពី​បុរាណ​ទ្រង់​សំ​ដែង​ទុក​មក​ ប៉ុន្តែ​បើ​យើង​សំ​ដែង​ថ្វាយ​ព្រះ​អង្គ​ស្តាប់​ តើ​ព្រះ​អង្គ​បូ​ជា​អ្វីដល់​យើង​​។ ព្រះ​បាទ​ធម្ម​សោក​ណ្ឌ​រាជ​ ទ្រង់​មាន​ព្រះ​បន្ទូលថា​យើង​​គ្មាន​អ្វី​ទេ​ មាន​តែ​សេរី​កាយ​របស់​យើង​នោះ​ឯង​ សូម​បូជា​ធម៌​របស់​អ្នក​ បើ​អ្នក​សំ​ដែង​ធម៌​ឲ្យ​យើង​ស្តាប់​ហើយ​អ្នក​បរិ​ភោគ​យើង​ចុះ​ ឥន្ទ​យក្ខ​និយាយ​ថា​ស្រួល​ហើយ​ប៉ន្តែ​យើង​អស់​កំឡាំង​​ណាស់​ ​ព្រោះ​អត់​បាន​ស៊ីអា​ហារ​យូរ​ថ្ងៃ​ហើយ​ បើ​​បាន​បរិ​ភោគឲ្យមាន​​​កំ​ឡាំង​សិន​ ទើប​សំ​ដែ​ង​ធម៌​ថ្វាយ​មហារាជ​​បាន​។

លំ​ដាប់​នោះព្រះ​រាជា​ ទ្រង់​មាន​បន្ទូល​ថា​ បើ​អ្នក​បរិ​ភោគយើង​ហើយ​ ធ្វើ​ម្តេច​យើង​នឹង​បាន​ស្តាប់​ធម៌​អ្នក​ ដែល​​យយើង​ស៊ូ​លះ​បង់​ជីវិត​ និងរាជ​សម្បតិ្តចូល​មក​ក្នុង​ព្រៃ​នោះ  ក៏​ព្រោះ​តែ​ចង់​ស្តាប់​ធម៌​នោះ​ឯង​។ ឥន្ទ​យក្ខ​និយាយ​ថា​ បើ​ដូច្នោះ​សូម​មហា​រាជ​ឡើង​ទៅ​លើ​កំ​ពូល​ភ្នំដែល​ខ្ពស់​នេះ​ចុះ កាល​បើ​ឡើង​ទៅ​ដល់​កំពូល​ភ្នំ​នោះហើយ​ លោត​ចុះ​មកឲ្យ​ចំ​មាត់​យើង​ៗ នឹង​សំដែង​ធម៌​ថ្វាយឲ្យ​​បាន​ប្រយោជន៍​ទាំង​អស់គ្នា​ គឺ​មហា​រាជ​ក៏​បាន​ស្តាប់​ យើង​ក៏​បាន​បរិ​ភោគមហា​រាជ​។

ព្រះ​រាជា​ទ្រង់​សណ្តាប់ពាក្យ​មហា​ឥន្ទ​យក្ខ​ហើយ​ទ្រង់​ព្រះ​ចិន្តា​ថា​ ពា​ក្យ​ដែល​យក្ខ​និយាយ​នេះ​គួរ​ហើយ​ ថ្ងៃ​នេះ​បំ​ណង​របស់​អញ​សម្រេច​ហើយ​ អញ​ត្រូវ​តែ​លះ​បង់​ជី​វិត​​ដើម្បី​ស្តាប់​ធម៌​ចុះ​ ទើប​មាន​បន្ទូល​ទៅ​កាន់​ឥន្ទ​យក្ខ​ថា​ ម្នាល​សំ​ឡាញ់ពាក្យ​អ្នក​និយាយ​អ​ម្បាញ​មិញនេះ​ប្រពៃ​ណាស់​ អ្នក​ជាបុគ្គល​មាន​ឧប​ការ​គុណច្រើន​ដល់​យើង​ពិត​ ព្រោះ​ហេតុ​នោះ​យើង​នឹង​ធ្វើតាម​ពាក្យ​របស់​អ្នក​ សូម​អ្នក​កុំរង្កៀល​ចិត្ត​ឡើយ​ ចំាសម្តែង​ធម៌​ឲ្យ​យើង​ស្តាប់​ចុះ​ លុះ​មាន​ព្រះ​បន្ទូល​ដូច្នេះ​ហើយ​ ក៏​ឡើង​ទៅឈរ​លើ​កំពូល​ភ្នំ​ ហើយ​បន្លឺ​នូវ​ព្រះ​សូរ​សី​ហនាទ​ថា​ ថ្ងៃនេះ​អញ​បាន​បូ​ជា​ជី​វិត​ផង​រាជ​សម្បត្តិ​ផង​ ចំ​ពោះព្រះ​ធម៌​ទេសនា​ បពិត្រ​មហា​យក្ខ​ យើង​មាន​​សេចក្តី​ត្រេក​អរ​យ៉ាង​ក្រៃ​លែង​ ចំ​ពោះ​ទេសនា​របស់​អ្នក​សូម​អ្នក​សំ​ដែង​មក​ចុះ​ ទ្រង់​មាន​បន្ទូល​ហើយ​ ក៏​លោត​សំ​ដៅ​ទៅក្នុង​មាត់​យក្ខ​ដែល​ហា​ចាំ​ពី​ក្រោម​។

ខណៈ​ពេល​នោះ​យក្ខ​ក៏​ក្លាយ​ខ្លួន​ទៅ​ជា​ព្រះ​ឥន្ទវិញ​ភ្លាម​ ហើយ​បី​ពរព្រះ​រាជា​ហោះ​ទៅ​ស្ថាន​ត្រៃ​ត្រឹង្ស​ឲ្យ​គង់​លើ​ថ្មប​ណ្ឌុក​ម្ពល​ បូ​ជា​ដោយ​គ្រឿង​សក្ការ​ទិព្វ​ច្រើន​ជា​អ​នេក​ ហើយ​ថ្វា​យ​ដំ​ណើ​រ​ដល់​ព្រះ​រាជា​ថា​ សូម​មហា​រាជ​ប្រុង​ស្តាប់​ធម៌​ចុះ​ខ្ញុំ​នឹង​សំដែង​​ធម៌​បាន​ស្តាប់​ពី​សំណាក់​ព្រះ​សម្ពុទ្ធ​អំ​ពី​បុរាណ​ថាៈ​


អនិ​ច្ចា​ វត​ សង្ខា​រា​ ឧប្បា​ទវ​យធ​ម្មិ​នោ​
ឱប​ជិ​ត្វា​ និរុជ្ឈត្វា​ តេ​ សំវូប​ស​មោ​ សុ​ខោ​។

ព្រះ​បាទ​ធម្ម​សោ​ណ្ឌ​ក​រាជ​ កាល​បើ​បាន​ស្តាប់​នូវ​ធម្ម​ទេស​នា​របស់​ព្រះ​ឥន្ទ​ហើយ​ មាន​សេចក្តី​​រីក​រាយ​ក្រៃ​លែង​ ហាក់​ដូច​ជា​បាន​ស្តាប់​​អំ​ពី​សំ​ណាក់​​នៃ​ព្រះ​សម្ពុទ្ធ​។ បន្ទាប់​អំពី​ធម្មទេសនា​នោះមក​ ព្រះ​ឥន្រ្ទ​បាន​សំដែង​ប្រាប់​នូវសេចក្តី​សុខ​ក្នុង​ទេ​វលោក​សព្វ​គ្រប់​​ហើយ​ ក៏​នាំ​ព្រះ​រាជា​ត្រឡប់​ទៅ​ស្ថាន​មនុស្ស​ឲ្យ​សោយ​រាជ​សម្បត្តិ​ដូច​ដើម​វិញុ។ ព្រះ​បាទ​ធម្ម​សោណ្ឌក​រាជ​ក្នុង​កាល​នោះ​ គឺ​ព្រះ​សម្ពុទ្ធ​បរម​គ្រូ​យើង​នេះឯង។


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៦៩,២៥៨ ដង)
បុណ្យ​អាច​សម្រេច​ផល​បាន​តាម​បំណង​អ្នក​ធ្វើ
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៥៨,២១២ ដង)
គុណ​នៃ​ការ​ធ្វើ​ទាន​ចំពោះ​បុញ្ញ​ក្ខេត​ដ៏​ប្រសើរ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 4.36
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿