30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៧៨,៨៧១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៥៦,៨០៥
សរុប ៣៨៥,៦៤៣,៤៩៨
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២២,០២៣ ដង)

រឿងចក្ខុបាលត្ថេរ



ស្តាប់សំឡេង

 

ព្រះបរមសាស្តា​កាល​ប្រថាប់​នៅ​ក្នុង​ក្រុងសាវត្ថី ទ្រង់​ប្រារព្ធ​ព្រះចក្ខុ​បាល​ត្ថេរ ​ត្រាស់​ព្រះធម្មទេស​នា​​នេះ​​ថា "ធម៌​ទាំង​ឡាយ​មាន​ចិត្ត​ជា​ប្រធាន មាន​​ចិត្ត​ប្រសើរ​បំផុត សម្រេច​មក​ពី​ចិត្ត បើ​បុគ្គលមាន​ចិត្ត​​អាក្រក់ ទោះ​និយាយ​​ក្តី ធ្វើ​ក្តី សេចក្តី​ទុក្ខ​តែង​អន្ទោល​តាម​បុគ្គល​នោះ ព្រោះ​ទុច្ចរិត​ទាំង​បី​យ៉ាង​​នោះ គួរ​​នា​ដូច​ជា​កង់​រទេះ​ដែល​វិល​ទៅ​តាម​ជើង​គោដែល​កំពុង​តែ​អូស​នឹម​ទៅ​ដូច្នោះ" ។

នៅ​សម័យ​មួយ ព្រះចក្ខុបាលត្ថេរ​ដែល​មាន​ព្រះនេត្រ​ពិការ​ព្រោះ​បដិបត្តិធម៌​តឹង​តែង​ពេក​រហូត​​ដល់​​មិន​​ព្រម​សិង បាន​ធ្វើ​ដំណើរ​ទៅ​ចូល​គាល់​ព្រះបរម​សាស្តា​ឯ​វត្តជេតពន​ក្បែរ​ក្រុងសាវត្ថី នៅ​រាត្រី​​ថ្ងៃ​​មួយ​ខណៈ​ដែល​ព្រះថេរៈ​កំពុង​ដើរ​ចង្រ្កម បាន​ជាន់​សត្វ​មេភ្លៀង​ងាប់​ដោយ​អចេតនា លុះ​ដល់​​ថ្ងៃ​​ព្រឹក​ឡើង ពួក​ភិក្ខុ​ដែល​ទៅ​សួរ​នាំ​ព្រះថេរៈ​ឃើញ​សត្វ​មេភ្លៀង​ដែល​ងាប់​នោះ គិត​ថា ព្រះថេរៈ​​សម្លាប់​​សត្វ​ដោយ​ចេតនា ទើប​នាំ​យក​រឿង​នោះ​ទៅ​ពិត​ទូល​ព្រះបរមសាស្តា ព្រះបរមសាស្តា​បាន​ត្រាស់​សួរ​ភិក្ខុ​ទាំង​នោះ​ថា បាន​ឃើញ​ព្រះថេរៈ​សម្លាប់​សត្វ​មេភ្លៀង​ទាំង​នោះ​ដោយ​ចេតនា​ឬ​ទេ នៅ​ពេល​ភិក្ខុ​ទាំង​នោះ​ក្រាប​ទូលថា​មិន​បាន​ឃើញ​ទេ ទើប​ត្រាស់​ថា "ពួក​លោក​មិន​បាន​ឃើញ​​​ព្រះចក្ខុបាល​​សម្លាប់​សត្វ​មេភ្លៀង​យ៉ាង​ណា ព្រះចក្ខុបាល​ក៏​មិន​ឃើញ​សត្វមេភ្លៀង​ទាំងនោះដែរ  ម្យ៉ាង​ទៀត ព្រះចក្ខុបាល​នេះ​ជា​ព្រះ​អរហន្ត ​ទើប​គ្មាន​ចេតនា​នឹង​សម្លាប់​សត្វ​ទាំង​ជា​អ្នក​បរិសុទ្ធ" នៅ​ពេល​ភិក្ខុ​ទាំងឡាយ​ទូល​សួរ​ថា ព្រះចក្ខុបាលត្ថេរ​នេះបាន​ដល់​ថ្នាក់​ជា​ព្រះអរហន្ត ប៉ុន្តែ​ព្រោះ​​ហេតុអ្វី​បាន​ជា​មាន​ចក្ខុពិការ ព្រះបរមសាស្តា​ទ្រង់​បាន​នាំ​យក​អតីត​និទាន​មក​តំណាល​ថា ៖

កាល​ពី​អតីត​ជាតិ ព្រះចក្ខុបាល​ធ្លាប់​កើត​ជា​ពេទ្យ គ្រា​មួយ បាន​ទៅ​ព្យាបាល​ភ្នែក​ដល់​ស្ត្រី​អ្នក​ជម្ងឺ​​ម្នាក់ ស្ត្រី​អ្នក​ជម្ងឺនេះ​បាន​សន្យា​នឹង​ពេទ្យ​ថា នាង​ព្រមទាំង​កូន​សុខ​ចិត្ត​នឹង​ធ្វើ​ជា​ខ្ញុំ​បម្រើ​បើ​ភ្នែក​ដែល​​ខ្វាក់​ទាំង​សង​ខាង​របស់​នាង​ពេទ្យ​អាច​ព្យាបាល​ឲ្យ​ជា​ស្រឡះ​បាន ប៉ុន្តែ​លុះ​ត​មក នាង​ខ្លាច​ក្រែង​ថា នាង​ព្រម​ទាំង​កូន​ត្រូវ​ក្លាយ​ជា​ខ្ញុំ​បម្រើ​របស់​ពេទ្យ​ពិត​មែន ទើប​និយាយ​កុហក​ពេទ្យ​ថា ភ្នែក​ទាំង​​សង​​ខាង​របស់​នាង​មាន​អាការ​ដាប​ខ្លាំង​ជា​មុន​ទៅ​ទៀត​ថ្វី​បើ​ជា​ស្រឡះ​ទៅ​ហើយ​ក៏​ដោយ ពេទ្យ​ក៏​ដឹង​ថា អ្នក​ជម្ងឺ​បោក​ប្រាស់​ទើប​កែ​កុន​ដោយ​ការ​ផ្សំ​ថ្នាំ​ពិស​ដាក់​ចូល​ក្នុង​ថ្នាំបន្តក់​ភ្នែក​ឲ្យអ្នក​ជម្ងឺ​នោះ​បន្តក់ គ្រាន់​តែ​នាង​បន្តក់​ចូល​ទៅ ភ្នែក​ទាំង​សង​ខាង​ក៏​ខ្វាក់  ព្រោះ​ផល​របស់​អកុសលកម្ម​ក្នុង​គ្រា​នោះ​ធ្វើ​​ឲ្យ​ពេទ្យ​ត្រូវ​ខ្វាក់​ភ្នែក​ជា​ច្រើន​ដង​ក្នុង​ភព​ជាតិ​ផ្សេង ៗនៅ​ពេល​ព្រះបរមសាស្តា​បាន​ត្រាស់​តំណាល​ដល់​ដំណើរ​រឿង​ក្នុង​អតីត​ជាតិ​របស់​ព្រះចក្ខុបាលត្ថេរ​​ចប់​ហើយ​ទើប​សរុប​សេចក្តី​ថា  "ពេទ្យ​នោះ​គឺ​ចក្ខុបាលត្ថេរ" ហើយ​ត្រាស់​ថា "ម្នាល​ភិក្ខុ​ទាំងឡាយ ! កម្ម​ដែល​បុត្រ​របស់​យើង​បាន​ធ្វើហើយ​ក្នុង​កាល​នោះបាន​អន្ទោល​ជាប់​តាម​បុត្រ​របស់​យើង​មក​ជា​ច្រើន​ភព​ជាតិ ព្រោះ ឈ្មោះ​ថា​បាបកម្ម​តែង​អន្ទោល​តាម​អ្នក​ធ្វើ​ទៅ​បី​ដូច​កង់រទេះ​ដែល​​វិល​ទៅ​តាម​​ជើង​​គោ​ដែល​គេ​ទឹមរទេះដឹក​ទំនិញ​ទៅ​ដូច្នោះ" ហើយ​បាន​សរុបចុង​ក្រោយ​ដោយ​គាថា​នេះ​ថា

មនោបុព្ពង្គមា ធម្មា  មនោសេដ្ឋា មនោមយា
មនសា​ ចេ​ បទុដ្ឋេន ភាសតិ វា ករោតិ វា
តតោ នំ ទុក្ខមន្វេតិ ចក្កំវ វហតោ បទំ ។

ធម៌​ទាំង​ឡាយ​មាន​ចិត្ត​ជាប្រធាន មាន​ចិត្ត​ប្រសើរ​បំផុត សម្រេច​មក​ពី​ចិត្ត បើ​បុគ្គល​មាន​ចិត្តអាក្រក់ ទោះ​និយាយ​ឬ​ធ្វើ​ក៏​ដោយ ព្រោះ​ទុច្ច​រិត ៣ យ៉ាង​នោះ​ សេចក្តី​ទុក្ខ​តែង​​អន្ទោល​តាម​បុគ្គល​នោះ បី​ដូចកង់​រទេះ​ដែល​វិល​ទៅ​តាម​ជើងគោ​កំពុង​តែ​អូស​នឹម​ទៅ​ដូច្នោះ ។

នៅ​ពេល​ចប់​ព្រះធម្មទេសនា ភិក្ខុ ៣០០០ រូប បានសម្រេច​ព្រះអរហត្ត​ព្រម​ទាំង​បដិសម្ភិទា​ទាំង​​ឡាយ ព្រះ​ធម្មទេសនា​មាន​ប្រយោជន៍​ទាំង​ដល់បរិស័ទ​ដែល​ប្រជុំ​គ្នា​ហោង ។

ប្រភព
ដោយ៥០០០ឆ្នាំ

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៥៩៣ ដង)
សេចក្តី​លោភ​នាំ​សត្វ​ឲ្យ​ហួង​ហែង​ហួស​ហេតុ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៥៤,៦០៣ ដង)
ជាតិ​បុ​រស​ថោក​ទាប​ច្រើន​លុះ​​ទៅ​ក្នុង​អំ​ណាច​ស្រ្តី​
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២៤ (អាន: ៤,៤០០ ដង)
គុណបិយវាចា (សម្តី​គួរ​ឲ្យ​ស្រឡាញ់, សម្តី​សុភាព)
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.44
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿