30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៩,៥៨៧
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,១៩៧,៥២១
សរុប ៣៨៥,៤៨៤,២១៤
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៩០,៦០០ ដង)

ហេតុដែលនាំឲ្យមនុស្សមានរូបអាក្រក់ ល្អ មាន ក្រ ក្នុង​លោក​



ស្តាប់សំឡេង
 
រឿងមល្លិកាបញ្ហា
(ចាក អ. ច.)
(ហេតុដែលនាំឲ្យមនុស្សមានរូបអាក្រក់ ល្អ មាន ក្រ ក្នុង​លោក​)

 
សម័យ​មួយ​ព្រះ​​​សម្ពុទ្ធ​ គង់​ក្នុង​វត្ត​ជេត​ពន ជិត​ក្រុង​សាវត្ថី ។ ពេល​នោះ​នាង​មល្លិ​កា​ទេវី​ ជា​អគ្គ​មហេ​សី​ព្រះ​បាទ​ បសេន​ទិ​កោសល​ បាន​ចូល​ទៅ​គាល់​ព្រះ​​មាន​ព្រះ​ភាគ​ ក្រាប​បង្គំ​ទួល​សួរ​ប្រ​ស្នា​ ៤ ខ ចំ​ពោះ​ព្រះ​អង្គ​ថា ៖

១- បពិត្រ​ព្រះ​អង្គ​​ដ៏​ចម្រើន​ អ្វី​ជា​ហេតុ​បច្ច័យ​ ដែល​នាំ​ឲ្យ​ស្រ្តី​ខ្លះ​ក្នុង​លោក​នេះ​ មាន​សម្បុរ​អា​ក្រក់​ផង​ មាន​រូប​រាង​អាក្រក់​ផង ក្រ​ខ្សត់​ផង​ មាន​ស័ក្កិតូច​ផង ?

ព្រះ​សម្ពុទ្ធ​សំដែង​ថា​ ម្នាល​នាង​មល្លិកា ! ស្រ្តី​នោះ​​ជា​អ្នក​ក្រោធ​ខឹង​ច្រើន​ មាន​ចិត្ត​ចង្អៀត​ចង្អល់​ គេ​និយាយ​ប៉ះ​ពាល់​បន្តិច​បន្តួច​ ក៏​ចង​ចិត្ត​ខឹង​ព្យា​បាទ មានៈ រឹង​រូស​ ក្រ​ញែង​ក្រ​ញូវ​ មិន​ដែល​ធ្វើ​ទាន​ មិន​មាន​ឲ្យ​បាយ​ ទឹក​ សំពត់​ យាន​ជំ​និះ​ ផ្កា​កម្រង​ គ្រឿង​ក្រ​អូប​ គ្រឿង​លាប​ ទី​ដេក​ ទី​ស្នាក់​ និង​គ្រឿង​ប្រ​ទីប​ចំ​ពោះ​សមណៈ​ព្រា​ហ្មណ៍ផង​ ជា​អ្នក​មាន​ចិត្ត​​ឬស្សា​​ ច្រ​ណែន​​ប្រ​ទូស​ចំ​ពោះ​លាភ​សក្កា​រៈ សេច​ក្តី​គោរព​រាប់​អាន​ សំពះ​​បូ​ជា​របស់​ជន​ទាំង​​ឡាយ​ដ៏ទៃ​ផង ទើប​ស្ត្រី​នោះ​មាន​រូប​អាក្រក់​ផង​ ក្រ​ខ្សត់​ផង​មាន​ស័ក្កិ​តូច​ផង​ ។

បញ្ហា​នេះ​មាន​ន័យ​ថា ទូទៅ​ទាំង​បុរស​ស្រ្តី​គឺ​ ការ​គ្រោធ​ខឹង​ ជា​ហេតុ​ឲ្យ​មាន​រូប​កាយ​ ពណ៍​សម្បុរ​អាក្រក់​ ការ​មិន​ធ្វើ​ទាន​ ជា​ហេតុ​ឲ្យ​ក្រ​ខ្សត់​ភោគ​ទ្រព្យ ការ​ច្រ​ណែន​ឬ​ស្សា​ប្រ​ទូស​​ ចំ​ពោះ​លាភ​សក្ការៈ​អ្នក​ដ៏​ទៃ ​គឺមាន​ចិត្ត​អាក្រក់​មិន​ចង់​ឲ្យ​អ្នក​ដ៏​ទៃ​គ្រាន់​បើ​ជាង​ខ្លួន​ ជា​ហេតុ​ឲ្យ​មាន​ស័ក្កិ​តូច ត្រ​កូល​ថោក​ទាប ។

២- បព្រិត​ព្រះ​ដ៏​មាន​ចម្រើន​ អ្វី​ជា​ហេតុ​បច្ច័យ​ ដែល​នាំ​ឲ្យ​ស្ត្រី​ខ្លះ​ក្នុង​លោក​នេះ​មាន​សម្បុរ​អាក្រក់​ មាន​រូប​អាក្រក់​ តែ​ជា​អ្នក​មាន​ស្តុក​ស្តម្ភ មាន​ទ្រព្យ​ច្រើន​ផង​ មាន​ស័ក្កិ​ធំ​ផង​ ?

ព្រះ​សម្ពុទ្ធ​សម្តែង​ថា ម្នាល​នាង​មល្លិកា ! ស្រី្ត​នោះ​ជា​អ្នក​ក្រោធ​ខឹង​​ច្រើន​ មានៈ​ រឹង​រូស​ រអ៊ួរ​ទាំ​ឡូ​ឡា​ តែ​ជា​អ្នក​ធ្លាប់​ធ្វើ​ទាន​ មាន​ឲ្យ​បាយ​ទឹក​ជា​ដើម ចំពោះ​សមណព្រាហ្មណ៏ផង​ ជា​អ្នក​មិន​មាន​ចិត្ត​ច្រណែន​ឬ​ស្សា​ ចំ​ពោះ​អ្នក​​ដ៏​ទៃ​ ទើប​ស្ត្រី​នោះ​មាន​រូប​អាក្រក់​ ប៉ុន្តែ​មាន​ទ្រព្យ​សម្បត្តិ និង​មាន​ស័ក្កិធំផង ។

៣- បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ អ្វី​ជា​ហេតុ​បច្ច័យ​ដែល​នាំ​ឲ្យ​ស្ត្រី​ខ្លះ​ក្នុង​លោក​នេះ មាន​រូប​ល្អ​គួរ​ឲ្យ​ចង់​មើល​ ចង់​ឃើញ​ផង​ ជាង​អ្នក​ប្រ​កប​ដោយ​សម្បុរ​ល្អ និង​ទ្រង់​ទ្រាយ​ដ៏ឧត្តមផង​ គួរ​ជា​ទី​ជ្រះ​ថ្លា​ផង ជា​អ្នក​ក្រ​ខ្សត់​មាន​ស័ក្កិ​តូច ?

ព្រះ​សម្ពុទ្ធ​សម្តែង​ថា ម្នាល​នាង​មល្លិកា ! ស្ត្រី​នោះ​ជា​អ្នក​មិន​ក្រោធ​​ មិន​មាន​ចិត្ត​ច្រើន​ ទុក​ជា​គេ​និយាយ​ប៉ះ​ពាល់​ ក៏​មិន​ខឹង​ មិន​ព្យា​បាទ មិន​បញ្ចេញ​សេចក្តី​ក្រោធ​ឲ្យ​ច្បាស់​ នៅ​តែ​មាន​ភាព​ស្រស់​បស់​ដដែល​ ប៉ុន្តែ​ជា​ស្រ្តី​មិន​ដែល​ធ្វើ​ទាន​ មិន​មាន​ឲ្យ​បាយ​ ទឹក​ជា​ដើម ចំពោះ​សមណៈ​ព្រាហ្មណ៏ផង​ ជា​ស្ត្រី​មាន​ចិត្ត​ច្រណែន​ឬស្សា​ចំ​ពោះ​អ្នក​ដទៃផង ទើប​ស្រ្តី​នោះ​មាន​រូប​ល្អ​ សម្បុរ​ល្អ​ ប៉ុន្តែ​ក្រ​ខ្សត់​ មាន​ស័ក្កិ​តូច ។

៤- បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ អ្វី​ជាហេតុ​បច្ច័យ​ដែល​នាំ​ឲ្យ​ស្រ្តី​ខ្លះ​ក្នុង​លោក​នេះ ជា​អ្នក​មាន​រូប​ល្អ​ផង​ គួរ​ជា​ទីពិត​ពិល​រមិល​មើល​ផង​ គួរ​ជា​ទី​ជ្រះ​ថ្លា​ផង​ ប្រ​កប​ដោយ​ពណ៏​សម្បុរ​ និង​ទ្រង់​ទ្រាយ​ដ៏​ឧ​ត្តម​ផង ជា​អ្នក​មាន​ស្តុក​ស្តម្ភ​ផង មាន​ទ្រព្យ​ច្រើន​ផង​ មាន​ស័ក្កិ​ធំ​ផង ។

ព្រះ​សម្ពុទ្ធ​សម្តែង​ថា ម្នាល​នាង​មល្លិកា ! ស្រ្តី​នោះ​ជា​អ្នក​មិន​ក្រោធ​ខឹង ទោះ​ជា​គេ​និយាយ​ប៉ះ​ពាល់​ក៏​មិន​ខឹង​ មិន​ព្យា​បាទ មិន​បញ្ចេញ​សេចក្តី​ក្រោធ​ខឹង​ច្បាស់​ នៅ​មាន​ទឹក​មុខ​ស្រស់​​​ញញឹម ជា​ស្រ្តី​ធ្លាប់​ធ្វើ​ទាន​ មាន​ឲ្យ​បាយ​ទឹក​ជា​ដើម​ មិន​មាន​សេចក្តី​ច្រ​ណែន​ឬស្សា​ប្រ​ទូស​ ចំពោះ​លាភ​សក្ការៈ​អ្នក​ដ៏​ទៃ ទើប​ស្រ្តី​នោះ​មាន​រូប​ល្អ មាន​សម្បុរ​ល្អ មាន​ទ្រ​ទ្រាយ​ដ៏​ឧត្តម គួរ​ឲ្យ​ចង់​មើល​ចង​ឃើញ​ ជា​អ្នក​មាន​ទ្រព្យ​ស្តុក​ស្តម្ភ មាន​ស័ក្កិ​ធំ​ ។

លុះ​ចប់​ប្រ​ស្នា​ទាំង​៤ ខ នេះ​ហើយ​ ព្រះ​នាង​មល្លិកា​ទេវី​ ក្រាប​បង្គំ​ទូល​ព្រះ​សម្ពុទ្ធ​ថា​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ពី​ជាតិ​មុន​ខ្ញុំព្រះ​អង្គ​មាន​រូប​អាក្រក់​ មាន​សម្បុរ​អាក្រក់​ ប៉ុន្តែ​ក្នុង​ជាតិ​មុន​ ខ្ញុំ​ព្រះ​អង្គ​បាន​ធ្វើ​ទាន​ផង​ មិន​មាន​ចិត្ត​ច្រ​ណែន​ឬស្សា​អ្នក​ដ៏​ទៃ​ផង​ ទើប​ជាតិ​នេះ​ខ្ញុំ​ព្រះ​អង្គ​មាន​ភោគ​ទ្រព្យ​ស្តុក​ស្តម្ភ​ មាន​ស័ក្កិ​ធំ​ ជា​អធិបតី​លើ​ខក្តី​យកញ្ញាខ្លះ ព្រាហ្ម​ណ​កញ្ញា​ខ្លះ​ គហបតិ​កញ្ញា​ខ្លះ ដែល​មាន​ចំនួន​ច្រើន​ក្នុង​រាជ​ត្រ​កូល​នេះ ។

បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ចាប់​តាំង​ពី​ថ្ងៃ​នេះ​ទៅ​ ខ្ញុំ​ព្រះ​អង្គ​មិន​ក្រោធ​ខឹង​ ខំ​អត់​សង្កត់​ចិត្ត​នូវ​សេចក្តី​ក្រោធ​ខឹង ខំ​ធ្វើ​ទាន​ឲ្យ​បាន​ច្រើន​ផង​ មិន​ឲ្យ​សេចក្តី​ច្រ​ណែន​ឬស្សា​ចំពោះ​អ្នក​ដ៏​ទៃ កើត​ឡើង​បាន​ទេ ។

បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ខ្ញុំ​ព្រះ​អង្គ​បាន​យល់​ភ្លឺ​ច្បាស់​ណាស់​ អស់​សង្ស័យ​ចំ​ពោះ​រឿង​នេះ​ទៀត​ហើយ​ សូម​ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់​ចាំ​ទុក​នូវ​ខ្ញុំ​ព្រះ​អង្គ​ថា​ជា​ឧ​បា​សិ​កា​ អ្នក​ដល់​នូវ​សរណៈ ស្មើ​ដោយ​ជីវិត​តាំង​អំ​ពី​ថ្ងៃ​នេះ​តរៀង​ទៅ ។

អត្ថបទ​នេះ​វាយ​បញ្ចូល​ដោយ​ កញ្ញា​ ហេង​ សំ​ដា​ណែត
ដក​ស្រង់​ចេញ​ពី​​សៀវ​​ភៅ​ ប្រ​ជុំ​និ​ទាន​ជាតិ ។

ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ២៣,៤៧៥ ដង)
វត្ថុ​ដែល​មិន​ដឹង​ថា​ឆ្អែត​ ១៦​ យ៉ាង
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៣,៤៣៦ ដង)
ចិត្តស្ងប់ព្រោះបញ្ចប់គំនុំ
ផ្សាយ : ២៦ មិថុនា ឆ្នាំ២០១២ (អាន: ១១,៩៣៩ ដង)
ស្តាប់ការអានមហាសតិបដ្ឋានសូត្រ (អានដោយលោកគ្រូធម្មាចារ្យ អឿ សៅ)
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២ (អាន: ៤៦,០២៦ ដង)
ពុទ្ធពេចន៍សក្តិសិទ្ធ ត្បិតអ្នកប្រតិបត្តិ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.55
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿