ថ្ងៃ អាទិត្យ ទី ១៦ ខែ ឧសភា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៣៧,៤៨៩
Today
ថ្ងៃម្សិលមិញ ១៦៩,១៧៩
ខែនេះ ២,៩០០,៦៩២
សរុប ១៩៣,៤៥៦,០០៩
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៩៣០៣ ដង)

បដិបទា​ប្រព្រឹត្ត​ទៅ​នៃ​បុគ្គល​ទ្រុស្ត​សីល​ និង​ បុគ្គល​មា​ន​សីល​



 
បដិបទា​ប្រព្រឹត្ត​ទៅ​នៃ​បុគ្គល​ទ្រុស្ត​សីល​ និង​ បុគ្គល​មា​ន​សីល​

ក្នុង​បិដក​លេខ​ ៤៨​ ទំព័រ​ ១៨០​ ព្រះ​សម្មា​សម្ពុទ្ធ​ ជា​ម្ចាស់​ ទ្រង់​ត្រាស់​សម្តែង​ថាៈ

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បាណា​តិបាត​ ដែល​បុគ្គល​សេព​ថ្នឹក​ហើយ​ ចម្រើន​ហើយ​ ធ្វើ​ឲ្យ​ច្រើន​ហើយ​ ប្រព្រឹត្ត​ទៅ​ ដើម្បី​នរក​ប្រព្រឹត្ត​ទៅ​ដើម្បី​កំណើត​តិរច្ឆាន​ ប្រព្រឹត្ត​ទៅ​ដើម្បី​បិត្តិ​វិស័យ​ ។​ ផល​នៃ​បាណាតិ​បាត​ ដែល​ស្រាល​ជាង​ផល​ទាំង​អស់​ រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​មាន​អាយុ​ខ្លី​ ដល់​កើត​ជា​មនុស្ស​ ។​

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ អទិន្នា​ទាន​​ ដែល​បុគ្គល​សេព​ថ្នឹក​ហើយ​ ចម្រើន​ហើយ​ ធ្វើ​ឲ្យ​ច្រើន​ហើយ​ ប្រព្រឹត្ត​ទៅ​ ដើម្បី​នរក​ប្រព្រឹត្ត​ទៅ​ដើម្បី​កំណើត​តិរច្ឆាន​ ប្រព្រឹត្ត​ទៅ​ដើម្បី​បិត្តិ​វិស័យ​ ។​ ផល​នៃ​អទិន្នា​ទាន​ ដែល​ស្រាល​ជាង​ផល​ទាំង​អស់​ រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​វិនាស​នៃ​ភោគៈ​ ដល់​កើត​ជា​មនុស្ស​ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ កាមេ​សុមិ​ច្ឆា​ចារ​​ ដែល​បុគ្គល​សេព​ថ្នឹក​ហើយ​ ចម្រើន​ហើយ​ ធ្វើ​ឲ្យ​ច្រើន​ហើយ​ ប្រព្រឹត្ត​ទៅ​ ដើម្បី​នរក​ប្រព្រឹត្ត​ទៅ​ដើម្បី​កំណើត​តិរច្ឆាន​ ប្រព្រឹត្ត​ទៅ​ដើម្បី​បិត្តិ​វិស័យ​ ។​ ផល​នៃ​កាមេ​សុមិច្ឆាចារ​ ដែល​ស្រាល​ជាង​ផល​ទាំង​អស់​ រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​សត្រូវ​និង​ពៀរ​​ ដល់​កើត​ជា​មនុស្ស​ ។​ ​

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ មុសា​វាទ​​ ដែល​បុគ្គល​សេព​ថ្នឹក​ហើយ​ ចម្រើន​ហើយ​ ធ្វើ​ឲ្យ​ច្រើន​ហើយ​ ប្រព្រឹត្ត​ទៅ​ ដើម្បី​នរក​ប្រព្រឹត្ត​ទៅ​ដើម្បី​កំណើត​តិរច្ឆាន​ ប្រព្រឹត្ត​ទៅ​ដើម្បី​បិត្តិ​វិស័យ​ ។​ ផល​នៃ​មុសាវាទ​​ ដែល​ស្រាល​ជាង​ផល​ទាំង​អស់​ រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​គេ​ពោល​បង្កាច់​ដោយ​ពាក្យ​មិន​ពិត​ ដល់​កើត​ជា​មនុស្ស​ ។​

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បិសុណា​វាចា​​ ដែល​បុគ្គល​សេព​ថ្នឹក​ហើយ​ ចម្រើន​ហើយ​ ធ្វើ​ឲ្យ​ច្រើន​ហើយ​ ប្រព្រឹត្ត​ទៅ​ ដើម្បី​នរក​ប្រព្រឹត្ត​ទៅ​ដើម្បី​កំណើត​តិរច្ឆាន​ ប្រព្រឹត្ត​ទៅ​ដើម្បី​បិត្តិ​វិស័យ​ ។​ ផល​នៃ​បិសុណា​វាចា​​ ដែល​ស្រាល​ជាង​ផល​ទាំង​អស់​ រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​បែក​បាក់​ចាក​មិត្ត​ ដល់​កើត​ជា​មនុស្ស​ ។​

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ផរុស​វាចា​​ ដែល​បុគ្គល​សេព​ថ្នឹក​ហើយ​ ចម្រើន​ហើយ​ ធ្វើ​ឲ្យ​ច្រើន​ហើយ​ ប្រព្រឹត្ត​ទៅ​ ដើម្បី​នរក​ប្រព្រឹត្ត​ទៅ​ដើម្បី​កំណើត​តិរច្ឆាន​ ប្រព្រឹត្ត​ទៅ​ដើម្បី​បិត្តិ​វិស័យ​ ។​ ផល​នៃ​ផរុស​វាចា​​ ដែល​ស្រាល​ជាង​ផល​ទាំង​អស់​ រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​សម្លេង​មិន​ជា​ទី​គាប់​ចិត្ត​ ដល់​កើត​ជា​មនុស្ស​ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ សម្ផ​ប្ប​លាបៈ​​ ដែល​បុគ្គល​សេព​ថ្នឹក​ហើយ​ ចម្រើន​ហើយ​ ធ្វើ​ឲ្យ​ច្រើន​ហើយ​ ប្រព្រឹត្ត​ទៅ​ ដើម្បី​នរក​ប្រព្រឹត្ត​ទៅ​ដើម្បី​កំណើត​តិរច្ឆាន​ ប្រព្រឹត្ត​ទៅ​ដើម្បី​បិត្តិ​វិស័យ​ ។​ ផល​នៃ​បាណាតិ​បាត​ ដែល​ស្រាល​ជាង​ផល​ទាំង​អស់​ រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​ពាក្យ​ដែល​មិន​គួរ​កាន់​យក​ ដល់​កើត​ជា​មនុស្ស​ ។​ ​

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ការ​ផឹក​នូវ​សុរា​ និង​មេរ័យ​​ ដែល​បុគ្គល​សេព​ថ្នឹក​ហើយ​ ចម្រើន​ហើយ​ ធ្វើ​ឲ្យ​ច្រើន​ហើយ​ ប្រព្រឹត្ត​ទៅ​ ដើម្បី​នរក​ប្រព្រឹត្ត​ទៅ​ដើម្បី​កំណើត​តិរច្ឆាន​ ប្រព្រឹត្ត​ទៅ​ដើម្បី​បិត្តិ​វិស័យ​ ។​ ផល​នៃ​បាណាតិ​បាត​ ដែល​ស្រាល​ជាង​ផល​ទាំង​អស់​ រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​ភាព​ជា​មនុស្ស​ឆ្កួត​ ដល់​កើត​ជា​មនុស្ស​ ។​

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ អានិសង្ស​នៃ​បុណ្យ​ អានិសង្ស​នៃ​កុសល​ ជា​អាហារ​នៃ​សេចក្តី​សុខ​ ជា​ធម៌​ឲ្យនូវ​អារម្មណ៍​ដ៏​ល្អ​លើស​ ជា​ផល​នៃ​សេចក្តី​សុខ​ ប្រព្រឹត្ត​ទៅ​ដើម្បី​សួគ៌​ ៨​ យ៉ាង​នេះ​ រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្តី​ត្រេកអរ​ ដើម្បី​សេចក្តី​រីក​រាយ​ ដើម្បី​សេចក្តី​ចម្រើន​ ដើម្បី​សេច​ក្តី​សុខ​ ។​

អានិសង្ស​នៃ​បុណ្យ​ អានិសង្ស​នៃ​កុសល​​ ៨​ យ៉ាង​ដូច​ម្តេច​ខ្លះ​ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ អរិ​យសាវក​ក្នុង​សាសនា​នេះ​ ជា​អ្នក​ដល់​នូវ​ព្រះ​ពុទ្ធ​ជា​ទី​ពឹង​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​នេះ​ ជា​អនិ​សង្ស​នៃ​បុណ្យ​ អានិសង្ស​នៃ​កុសល​ ជា​អាហារ​នៃ​សេចក្តី​សុខ​ ជា​ធម៌​ឲ្យ​នូវ​អារម្មណ៍​ដ៏​ល្អ​លើស​ ជា​ផល​នៃ​សេចក្តី​សុខ​ ជា​ធម៌​ឲ្យ​នូវ​អារម្មណ៍​ដ៏​ល្អ​លើស​ ជា​ផល​នៃ​សេចក្តី​សុខ​ ប្រព្រឹត្ត​ទៅ​ដើម្បី​សួគ៌​ទី​ ១​ រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​សេច​ក្តី​ត្រេក​អរ​ ដើម្បី​សេចក្តី​រីក​រាយ​ ដើម្បី​សេច​ក្តី​ពេញ​ចិត្ត​ ដើម្បី​សេចក្តី​ចម្រើន​ ដើម្បី​សេចក្តី​សុខ​ ។​

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ មួយ​ទៀត​ អរិយ​សាវក​ ជាអ្នក​ដល់​នូវ​ព្រះ​ធម៌​ជា​ទី​ពឹង​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ នេះ​ជា​អនិ​សង្ស​ នៃ​បុណ្យ​ទី​ ២​ ។ល។​ រមែង​ប្រព្រឹត្ត​ទៅ​ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ មួយ​ទៀត​ អរិយ​សាវក​ ជា​អ្នក​ដល់​នូ​វព្រះ​សង្ឃ​ជា​ទី​ពឹង​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ នេះ​ជា​អនិ​សង្ស​ នៃ​បុណ្យ​ អានិសង្ស​នៃ​​កុសល​ ជា​អា​ហារ​នៃ​សេចក្តី​សុខ​ ជា​ធម៌​ឲ្យ​នូវ​អារម្ម​ណ៍​ដ៏​ល្អ​លើស​ ជា​ផល​នៃ​សេចក្តី​សុខ​ ប្រព្រឹត្ត​ទៅ​ដើ​ម្បី​សួគ៌​ទី​ ៣​​ រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្តី​ត្រេក​អរ​ ដើម្បី​សេចក្តី​រីក​រាយ​ ដើម្បី​សេច​ក្តី​ពេញ​ចិត្ត​ ដើម្បី​សេចក្តី​ចម្រើន​ ដើម្បី​សេចក្តី​សុខ​ ។​

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ទាន​ទាំង​ ៥​  យ៉ាង​នេះ​ ចាត់​ជា​មហា​ទាន​ ដែ​ល​អ្នក​ប្រាជ្ញ​ដឹង​ថា​ ជា​របស់​ប្រសើរ​ ដឹង​ថា​ ជា​របស់​ប្រព្រឹត្ត​ទៅ​អស់​រាត្រី​យូរ​ ដឹង​ថា​ ជា​វង្ស​ (នៃ​កល្យាណ​ជន​)​ ជា​របស់​មាន​មក​ក្នុង​កាល​មុន​ ជា​របស់​មិន​ខ្ចាត់​ខ្ចាយ​ (​ក្នុង​អនាគត​) ពួក​សមណ​ព្រាហ្ម​ណ៍​ ជា​វិញ្ញូជន​ ក៏​មិន​ដែល​តិះ​ដៀល​ឡើយ​ ។​

ទាន​ ៥​ យ៉ាង​ តើ​ដូច​ម្តេច​ខ្លះ​ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ អរិយសាវក​ ក្នុង​សាសនា​នេះ​​ លះ​បង់​បាណា​តិបាត​ វៀរ​ចាក​បាណាតិបាត​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ អរិយ​សាវក​ ជា​អ្នក​វៀរ​ចាក​បាណាតិ​បាត​ ឈ្មោះ​ថា​ ឲ្យ​នូវ​អភ័យ​ ឲ្យ​នូវ​អំពើ​មិន​មាន​ពៀរ​ ឲ្យ​នូវ​អំពើ​មិន​មាន​ទុក្ខ​ដល់​សត្វ​ទាំង​ឡាយ​ មាន​ប្រមាណ​មិន​បាន​ លុះ​ឲ្យ​នូវ​អភ័យ​ ឲ្យ​នូវ​អំពើ​មិន​មាន​ពៀរ​ ឲ្យ​នូវ​អំពើ​មិន​មាន​ទុក្ខ​ដល់​សត្វ​ទាំង​ឡាយ​ មា​ន​ប្រមាណ​មិន​បាន​ហើយ​ រមែង​ជា​អ្នក​មាន​​ចំណែក​នៃ​សេច​ក្តី​មិន​មាន​ភ័យ​ មិន​មាន​ពៀរ​ មិន​មាន​ទុក្ខ​ មាន​ប្រមាណ​មិន​បាន​វិញ​ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ នេះ​ជា​ទាន​ទី ១​ ចាត់​ជា​មហា​ទាន​ដែល​អ្នក​ប្រាជ្ញ​ ដឹង​ថា​ ជា​របស់​ប្រសើរ​ ដឹង​ថា​ ជា​របស់​ប្រព្រឹត្ត​ទៅ​អស់​រាត្រី​យូរ​ ដឹង​ថា​ ជា​វង្ស​ (នៃ​កល្យាណ​ជន​)​ ជា​របស់​មាន​មក​ក្នុង​កាល​មុន​ ជារបស់​មិន​រោយ​រាយ​ មិន​ធ្លាប់​រោយ​រាយ​ហើយ​ រមែង​មិន​ខ្ចាត់​ខ្ចាយ​ និង​មិន​ខ្ចាត់​ខ្ចាយ​ ពួក​សមណ​ព្រាហ្ម​ណ៍​ ជា​វិញ្ញូជន​ ក៏​មិន​ដែល​តិះ​ដៀល​ឡើយ​ ។​

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ នេះ​ជា​អនិសង្ស​នៃ​បុណ្យ​ អានិសង្ស​នៃ​កុសល​ ជា​ផល​នៃ​សេច​ក្តី​សុខ​ ជា​ធម៌​ឲ្យ​នូវ​អារម្មណ៍​ដ៏​ល្អ​លើស​ ជា​ផល​នៃ​សេច​ក្តី​សុខ​ ប្រព្រឹត្ត​ទៅ​ដើម្បី​សួគ៌​ទី​ ៤​ រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្តី​ត្រេក​អរ​ ដើម្បី​សេច​ក្តី​រីក​រាយ​ ដើម្បី​សេច​ក្តី​ចម្រើន​ ដើម្បី​សេច​ក្តី​សុខ​ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ អរិយ​សាវក​ លះ​បង់​នូវ​អទិន្នា​ទាន​ វៀរ​ចាក​អទិន្នាទាន​ ។ល។ លះ​បង់​ កាមេ​សុមិច្ឆាចារ​ វៀរ​ចាក​ កាមេ​សុមិច្ឆាចារ ។ល។​ លះ​បង់​ មុសាវាទ​ វៀរ​ចាក​ មុសា​វាទ​ ។ល។​ លះ​បង់​សុរា​មេរយមជ្ជប្បមាទដ្ឋាន​ វៀរ​ចាក​សុរា​មេរយមជ្ជ​ប្បមាទដ្ឋាន​ ឈ្មោះ​ថា​ឲ្យ​នូវ​អភ័យ​ ឲ្យ​នូវ​អំពើ​មិនមាន​ពៀរ​ ឲ្យ​នូវ​អំពើ​មិន​មាន​ទុក្ខ​ដល់​សត្វ​ទាំង​ឡាយ​ មាន​ប្រមាណ​មិន​បាន​ លុះ​ឲ្យ​នូវ​អភ័យ​ឲ្យ​នូវ​អំពើ​មិន​មាន​ពៀរ​ ឲ្យ​នូវ​អំពើ​មិន​មាន​ទុក្ខ​ ដល់​សត្វ​ទាំង​ឡាយ​ មាន​ប្រមាណ​មិន​បាន​ហើយ​ រមែង​ជា​អ្នកមាន​ចំណែក​នៃ​សេច​ក្តី​មិន​មាន​ភ័យ​ មិន​មាន​ពៀរ​ មិន​មាន​ទុក្ខ​ មាន​ប្រមាណ​មិន​បាន​វិញ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​នេះ​ជា​ទាន​ទី​ ៥​ ចាត់​មហា​ទាន​ ដែល​អ្នក​ប្រាជ្ញ​ដឹង​ថា​ ជា​របស់​ប្រ​សើរ​ ដឹង​ថា​ ជា​របស់​ប្រព្រឹត្ត​ទៅ​អស់​រា​ត្រី​យូរ​ ដឹង​ថា​ ជា​វង្ស​ (​នៃ​កល្យាណ​ជន​)​ ជា​របស់​មាន​មក​ក្នុង​កាល​មុន​ មិន​រោយ​រាយ​ មិន​ធ្លាប់​រោយ​រាយ​ហើយ​ រមែង​មិន​ខ្ចាត់​ខ្ចាយ​ នឹង​មិន​ខ្ចាត់​ខ្ចាយ ពួក​សមណ​ព្រាហ្ម​ណ៍​​ជា​វិញ្ញូ​ជន​ ក៏​មិន​ដែល​តិះ​ដៀល​ឡើយ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ នេះ​ជា​អានិសង្ស​នៃ​បុណ្យ​ អានិសង្ស​នៃ​កុសល​ ជា​អាហារ​នៃ​សេចក្តី​សុខ​ ជា​ធម៌​ឲ្យ​នូវ​អារម្មណ៍ដ៏​ល្អ​លើស​ ជា​ផល​នៃ​សេច​ក្តី​សុខ​ ប្រព្រឹត្ត​ទៅ​ដើម្បី​សួគ៌​ទី​ ៨ រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​សេ​ចក្តី​ត្រេក​អរ​ ដើម្បី​សេចក្តី​រីករាយ​ ដើម្បី​សេច​ក្តី​ចម្រើន​ ដើម្បី​សេចក្តីសុខ​ ។​ ម្នាល​ភិក្ខុ​ទាំង​ឡា​យ​ នេះ​ជា​អានិសង្សបុណ្យ​ ជា​អានិសង្ស​​នៃ​កុស​ល​ ជា​អា​ហារ​នៃ​សេចក្តី​សុខ​ ប្រព្រឹត្ត​ទៅ​ដើម្បី​សួគ៌​ទី​ ៨​ រមែង​ប្រព្រឹត្ត​ទៅ​ ដើម្បី​សេច​ក្តី​ត្រេក​អរ​ ដើម្បី​សេចក្តី​រីក​រាយ​ ដើម្បី​សេចក្តី​ចម្រើន​ ដើម្បី​សេចក្តី​សុខ​ ។​

ស្រង់​ចាក​ សៀវ​ភៅ​ ឃរាវាស​ធម៌​

ដោយ​៥០០០​ឆ្នាំ​

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៨៤០៩ ដង)
មនុស្ស​អត់​វិជ្ជា​ដូច​នាវា​អត់​ចង្កូត
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៤៩៦៣៨ ដង)
ចិត្តស្ងប់ព្រោះបញ្ចប់គំនុំ
ផ្សាយ : ០៨ តុលា ឆ្នាំ២០២០ (អាន: ១០៣៨០ ដង)
ការ​ហ្វឹកឲ្យ​មើល​វត្ថុសម្ភារៈ​ថា​ជាបច្ច័យ ទំនុកបម្រុង មិនមែន​ជា​គោលដៅ
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ៨១៥៤ ដង)
ខ្ញុំ​មាន​ចិត្ត​ជ្រះ​ថ្លា មាន​ចិត្ត​រីក​រាយ​ បាន​ថ្វាយ​ផ្កា​ ១​ ក្តាប់
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៤៩៩៦៤ ដង)
ភាព​ជា​អ្នក​ដែល​គេ​ប្រដៅ​ក្រ​ និង​មាន​មិត្ត​អាក្រក់
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ១៩៨២៤ ដង)
ក្នុង​ខ្លួន​គ្មាន​មេត្តា ដូច​ស្រុក​គ្មាន​ភ្លៀង
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕