30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៦៣,៧១៣
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៦១៤,៣៣១
សរុប ៣៨៩,៦៩៦,៨១៥
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៦៥,៤៥៦ ដង)

ហេតុ​នៃ​កិរិយា​នៅ​ជា​សុខ​ក្នុង​បច្ចុ​ប្បន្ន​ ជា​អ្ន​ក​បាន​ដោយ​មិន​លំបាក​ បាន​ដោយ​ងាយ​



ស្តាប់សំឡេង
 
គ្រា​នោះ​ ព្រះ​អានន្ទ​មាន​អាយុ​ សម្តែង​ចំពោះ​មហា​នាម​សក្យៈ​ ថា​ បពិត្រ​មហា​នាម​ អរិយ​សាវ័ក​ក្នុង​សាសនា​នេះ​ ជា​អ្នក​បរិបូណ៌​ដោយ​សីល​ ជា​អ្នក​គ្រប់​គ្រង​ទ្វារ​ក្នុង​ឥ​ន្រ្ទីយ៍​ទាំង​ឡាយ​ ជា​អ្នក​ស្គាល់​ប្រ​មាណ​ក្នុង​ភោ​ជន​ ជា​អ្នក​ប្រក​ប​នូវ​ការ​ភ្ញាក់​រឭក​ ជា​អ្នក​ប្រ​កប​ដោយ​សប្បុរស​ធម៌​ ៧​ ប្រ​ការ​ ជា​អ្នក​បាន​ដូច​ប្រាថ្នា​នូវ​ឈាន​ទាំង​ ៤​ ដែ​ល​អា​ស្រ័យ​នូវ​ចិត្ត​ដ៏​ថ្លៃ​ថ្លា​ ជា​ហេតុ​នៃ​កិរិយា​នៅ​ជា​សុខ​ក្នុង​បច្ចុប្បន្ន​ ជា​អ្នក​បាន​ដោយ​មិន​លំបាក​ បាន​ដោយ​ងាយ​ ។​

បពិត្រ​មហា​​នាម​ ចុះ​អរិយ​សាវ័ក​ជា​អ្នក​បរិបូណ៌​ដោយ​សីល​ តើ​ដូច​ម្តេច​ ។​ បពិត្រ​មហា​នាម​ អរិយ​សាវ័ក​ក្នុង​សាសនា​នេះ​ ជា​អ្នក​មាន​សីល​ សង្រួម​ល្អ​ក្នុង​បាតិ​មោក្ខ​ បរិ​បូណ៌​ដោយ​អា​ចារៈ​ និង​គោចារៈ​ ឃើញ​ភ័យ​ក្នុង​ទោស​សូម្បី​បន្តិច​បន្តួច​ សមា​ទាន​សិក្សា​ក្នុង​សិក្ខា​បទ​ទាំង​ឡាយ​ បពិត្រ​មហា​នាម​ អ​រិយ​សាវ័ក​ដែល​ជា​អ្នក​បរិបូណ៌​ដោយ​សីល​យ៉ាង​នេះ​ឯង​ ។

បពិត្រ​មហា​នាម​ ចុះ​អរិយ​សាវ័ក​​ជា​អ្នក​គ្រប់​គ្រង​ទ្វារ​ ក្នុង​ឥ​ន្រ្ទីយ៍​ទាំង​ឡាយ​ តើ​ដូច​ម្តេច​ ។​ បពិត្រ​មហា​នាម​ អរិយ​សាវ័ក​ក្នុង​សាសនា​នេះ​ ឃើ​ញ​រូបារម្មណ៍​ដោយ​ចក្ខុ​ មិន​កួច​កាន់​និមិត្ត​ មិន​កួច​កាន់​អនុ​ព្យញ្ជនៈ​ អភិ​ជ្ឈា​នឹង​ទោមនស្ស​ជា​អ​កុ​សល​ធម៌​ដ៏​លាមក​ គ​ប្បី​ជាប់​តាម​បុគ្គល​ ដែល​មិន​សង្រួម​នូវ​ចក្ខុ​ន្រ្ទីយ៍​ ព្រោះ​ហេតុ​មិន​សង្រួម​ចក្ខុន្រ្ទីយ៍​ណា​ លោក​ប្រតិបត្តិ​ ដើម្បី​សង្រួម​ចក្ខុ​ន្រ្តីយ៍​នោះ​ រក្សា​ចក្ខុន្រ្ទីយ៍​ ដល់​នូវ​សេច​ក្តី​សង្រួម​ក្នុង​ចក្ខុន្ត្រីយ៍​ ឮ​សម្លេង​ដោយ​ត្រ​ចៀក​ ។ល។​ ធុំ​ក្លិន​ដោយ​ច្រមុះ​... ទទួល​រស​ដោយ​អណ្តាត​... ពាល់​ត្រូវ​នូវ​ផោដ្ឋព្វៈ​ ដោយ​កាយ​...​ ដឹង​ធម្មារណ៍​ដោយ​ចិត្ត​ ហើយ​ជា​អ្នក​មិន​កួច​កាន់​និមិត្ត​ មិន​កួច​កាន់​អនុ​ព្យញ្ជនៈ​ អ​ភិ​ជ្ឈា​នឹង​ទោមស្ស​ជា​អកុសល​ដ៏​លាមក​ គប្បី​ជា​ប់​តាម​បុគ្គល​ ដែល​មិន​សង្រួម​នូវ​មនិន្រ្ទយ៍​ ព្រោះ​ហេតុ​មិន​សង្រួម​មនិន្រ្ទយ៍​ណា​ លោក​ប្រតិ​បត្តិ​ ដើម្បី​សង្រួម​មនិន្រ្ទយ៍​នោះ​ រក្ស​មនិន្រ្ទយ៍​​ ដល់​នូវ​សេច​ក្តី​សង្រួម​ក្នុង​មនិន្រ្ទយ៍​ បព្រិត​មហា​នាម​ អរិយ​សាវ័ក​ដែល​ជា​អ្នក​គ្រប់​គ្រង់​ទ្វា​រ​ ក្នុង​ឥ​ន្រ្ទីយ៍​ទាំង​ឡាយ​ យ៉ាង​នេះ​ឯង​ ។​

បពិត្រ​មហា​នាម​ ចុះ​អរិយ​សាវ័ក​ជា​អ្នក​ស្គាល់​ប្រ​មាណ​ក្នុង​ភោ​ជន​ តើ​ដូច​ម្តេច​ ។​ បពិត្រ​មហា​នាម​ អ​រិយ​សាវ័​ក​ក្នុង​សាសនា​នេះ​ ពិ​ចារ​ណា​ដោយ​ឧ​បាយ​ ទើ​ប​បិរ​ភោគ​អាហារ​ដោយ​គិត​ថា​ អា​ត្មា​អញ​បរិ​ភោគ​អា​ហារ​ ដើម្បី​លេង​ដូ​ច​ក្មេង​អ្នក​ស្រុក​ក៏​ទេ​ ដើម្បី​ស្រវឹង​ក៏​ទេ​ ដើម្បី​ប្រ​ដាប់​តាក់​តែង​រាង​កាយ​ក៏​ទេ​ ដើ​ម្បី​ធ្វើ​ឲ្យ​ផូរ​ផង់​ពណ៌​សម្បុរ​ក៏​ទេ​ (បរិភោ​គ)​ ដើម្បី​នឹង​ឲ្យ​តាំង​នៅ​កាយ​នេះ ដើម្បី​ញ៉ាំង​ជីវិតិន្រ្ទី​យ៍​ឲ្យ​ប្រព្រឹត្ត​ទៅ​ ដើម្បី​នឹង​បំបាត់​បង់​នូវ​សេច​ក្តីលំបាក​ ដើម្បី​នឹង​អនុ​គ្រោះ​ដល់​ព្រហ្ម​ចរិយ​ធម៌​ អា​តា្ម​អញ​នឹង​កំចាត់​បង់​វេ​ទនា​ចាស់​ គឺ​សេច​ក្តី​ឃ្លាន​ដែល​មាន​ហើយ​ផង​ នឹង​ញ៉ាំង​វេទនា​ថ្មី​ គឺ​ឆ្អែត​ហួស​ប្រមាណ​ មិន​ឲ្យ​កើត​ឡើង​បាន​ផង​ កិរិយា​នៅ​សប្បាយ​ក្នុង​ឥ​រិយា​បថ​ទាំង​ ៤​​ ក្តី​ នឹង​មាន​ដល់​អាត្មា​អញ​ដោយ​បាន​បរិភោគ​អាហារ​នេះ​ បពិត្រ​មហា​នាម​ អរិយ​សា​វ័ក​ក្នុង​សាសនា​នេះ​ ដែ​ល​ជា​អ្នក​ស្គាល់​ប្រមាណ​ក្នុង​ភោជន​ យ៉ាង​នេះ​ឯង​ ។​

បពិត្រ​មហា​នាម​ ចុះ​អរិយ​សាវ័ក​ជា​អ្នក​ប្រ​កប​នូវ​សេច​ក្តី​ភ្ញាក់​រឭក​ តើ​ដូច​ម្តេច​ ។​ បពិត្រ​មហា​នាម​ អរិយ​សាវ័ក​ក្នុង​សាសនា​នេះ​ បើ​ក្នុង​វេ​លា​ថ្ងៃ​ (លោក​)​  រមែង​ជម្រះ​ចិត្ត​ចាក​នីវរណធម៌​ទាំង​ឡាយ​ ដោយ​ការ​ចង្រ្កម​នឹ​ង​អង្គុយ​ បើ​វេលា​រា​ត្រី​បឋម​យាម​ (​លោក​)​ រមែង​ជម្រះ​ចិត្ត​ចាក​នី​វរ​ណ​ធម៌​ទាំង​ឡាយ​ ដោយ​ការ​ចង្រ្កម​នឹ​​ង​អ​ង្គុយ​ លុះ​ដល់​វេ​លា​រា​ត្រី​មជ្ឈឹម​យាម​ លោក​រមែង​សម្រេច​សីហ​សេ​យ្យា​សន៍​ផ្អៀង​ស្តាំ​ យក​ជើង​គង​លើ​ជើង​ មាន​សតិ​នឹង​សម្ប​ជញ្ញៈ​ ធ្វើមន​សិកា​រៈ​ នូវ​ឧ​បដ្ឋាន​សញ្ញា​ លុះ​ដល់​វេលា​រា​ត្រី​បច្ឆឹម​យាម​ (​លោក​)​ រមែង​ក្រោក​ឡើង​ជម្រះ​ចិត្ត​ ចាក​នីវរណធម៌​ទាំង​ឡាយ​ ដោយ​ការ​ចង្រ្កម​នឹង​អង្គុយ​  បពិត្រ​មហា​នាម​ អរិយ​សាវ័ក​ដែល​ជា​អ្នក​ប្រ​កប​នូវ​ការ​ភ្ញាក់​រឭក​ យ៉ាង​នេះ​ឯង​ ។

បពិត្រ​មហា​នាម​ ចុះ​អរិយ​សាវ័ក​ជា​អ្នក​ប្រកប​ដោយ​សប្បុរិស​ធម៌​ទាំង​ ៧​ ប្រ​ការ​ តើ​ដូ​ច​ម្តេច​ ។​ បពិត្រ​មហា​នាម​ អរិយ​សា​វ័ក​ក្នុង​សាស​នា​នេះ​ ជា​អ្នក​មាន​សទ្ធា​ រមែង​ជឿ​ចំពោះ​ពោ​ធិ​ញ្ញាណ​របស់​ព្រះ​ត​ថា​គត​ ថា​ ព្រះ​មាន​ព្រះ​ភាគ​អង្គ​នោះ​ ជា​អរហន្ត​សម្មា​សម្ពុទ្ធ​បរិ​បូណ៌​ដោយ​វិជ្ជា​នឹង​ចរណៈ​ ជា​ព្រះ​សុគត​ ជ្រាប់​ច្បាស់​នូវ​លោក​ ព្រះ​អង្គ​ប្រ​សើរ​បំ​ផុត​ ដោយ​សីលា​ទិ​គុណ​ ព្រះ​អង្គ​ជា​សារ​ថី​ទូ​ន្មាន​បុរស​ ព្រះ​អង្គ​ជា​សាស្តា​របស់​ពួក​ទេ​វតា​នឹង​មនុស្ស​ ព្រះ​អង្គ​ត្រាស់​ដឹង​សច្ច​ធម៌​ ព្រះ​អង្គ​បំ​បាត់​បង់​ត្រៃ​ភព​ ដូច្នេះ​ ជា​អ្នក​មាន​សេច​ក្តី​ខ្មាស​ រមែង​អៀន​ខ្មាស​ចំពោះ​កាយ​ទុច្ច​រិត​ វចី​ទុច្ច​រិត​ នឹង​មនោ​ទុច្ច​រិត​ រមែង​អៀន​ខ្មាស​ចំពោះ​ការ​ជួប​ប្រសប់​អកុសល​ធម៌​ដ៏​លាម​ក​ ជា​អ្នក​មាន​សេច​ក្តី​តក់​ស្លុត​ រមែង​តក់​ស្លុត​ចំពោះ​កាយ​ទុច្ច​រិត​ វចី​ទុ​ច្ច​រិត​ នឹង​មនោ​ទុច្ច​រិត​ រមែង​តក់​ស្លុត​ចំពោះ​ការ​ជួប​ប្រ​សប់​អ​កុសល​ធម៌​ដ៏​លាមក​ ជា​ពហុស្សូត​ ទ្រ​ទ្រង់​នូវ​ចំណេះ​ សន្សំ​ទុក​នូវ​ចំណេះ​ ធម៌​ទាំង​ឡាយ​ណា​មាន​ពី​រោះ​បទ​ដើម​ ពី​រោះ​បទ​កណ្តាល​ ពី​រោះ​បទ​ចុង​ ប្រក​ប​ដោយ​អត្ថ​នឹង​ព្យញ្ជនៈ​ រមែង​ប្រ​កាស​ព្រហ្ម​ចរិយ​ធម៌​ដ៏​បរិសុទ្ធ​ បរិបូណ៌​ទាំង​អស់​ ធម៌​ទាំង​ឡាយ​មាន​សភាព​ដូច្នោះ​ លោក​បាន​ស្តាប់​មក​ច្រើន​ បាន​ទ្រ​ទ្រង់​ទុក​បាន​ចាំ​ស្ទាត់​​រត់​មាត់​ បាន​ចូល​ចិត្ត​ច្បាស់​លាស់​ បាន​យល់​ច្បាស់​ដោយ​ទិដ្ឋិ​គឺ​បញ្ញា​ ជា​អ្នក​ផ្តួច​ផ្តើម​សេច​ក្តី​ព្យា​យាម​ ដើម្បី​លះ​អ​កុសល​ធម៌​ ដើ​ម្បី​បំពេញ​កុសល​ធម៌​ ជា​អ្នក​មាន​កម្លាំង​ព្យា​យាម​ ខ្មី​ឃ្មាត​មុត​មាំ​ មិន​ដាក់​ធុរៈ​ចោល​ ចំពោះ​កុ​សល​ធម៌​ទាំង​ឡាយ​ ជា​អ្នក​មាន​សតិ​ប្រ​កប​ព្រម​ដោយ​សតិ​នឹង​បញ្ញា​ដ៏​ឧ​ត្តម​ ជា​អ្នក​នឹក​រឭក​ចាំ​បាន​នូវ​អំពើ​ដែល​ខ្លួន​ធ្វើ​យូរ​ហើយ​ នឹង​សំដី​ដែល​ខ្លួន​និយាយ​យូរ​ហើយ​ ជា​អ្នក​​មាន​ប្រាជ្ញា​ រមែង​ប្រ​កប​ដោយ​ប្រាជ្ញា​ជា​គ្រឿង​ដឹង​ច្បាស់​ នូវ​ការ​កើត​ឡើង​ នឹង​សូន្យ​ទៅ​ (​នៃ​ខន្ធ​ ៥​ )​ នឹង​បញ្ញា​សម្រាប់​ទំលាយ​បង់​នូវ​គំនរ​លោភៈ ទោសៈ មោហៈ​ ដ៏​ប្រ​សើរ​ ទាំង​ជា​គ្រឿង​ដឹង​ នូវ​ការ​អស់​ទៅ​នៃ​កង​ទុក្ខ​ដោយ​ប្រពៃ​ បពិត្រ​មហា​នាម​ អរិយ​សាវ័ក​ដែល​ជា​អ្នក​ប្រកប​ដោយ​សប្បុរិសធម៌​ទាំង​ ៧​ ប្រ​ការ​ យ៉ាង​នេះ​ឯង​ ។

បពិត្រ​មហា​នា​ម​ ចុះ​អរិ​យ​សាវ័ក​ជា​អ្នក​បាន​ដូ​ច​ប្រា​ថ្នា​នូវ​ឈាន​ទាំង​ ៤​ ដែល​អា​ស្រ័យ​ចិត្ត​ដ៏​ថ្លៃ​ថា្ល​ ជា​ហេតុ​នៃ​ការ​នៅ​ជា​សុខ​ក្នុង​បច្ចុប្បន្ន​ ជា​អ្នក​បាន​ដោយ​មិន​លំបាក​ បាន​ដោយ​ងាយ​ តើ​ដូច​ម្តេច​ ។ បពិត្រ​មហា​នាម​ អរិយ​សាវ័ក​ក្នុ​ង​សាសនា​នេះ​ ស្ងាត់​ចាក​កាម​ទាំង​ឡាយ​ ស្ងាត់​ចាក​អកុសល​ធម៌​ទាំង​ឡាយ​ ចូល​កាន់​បឋម​ជ្ឈាន​ដែល​ប្រ​កប​ដោយ​វិតក្កៈនឹង​វិចារៈ មាន​បីតិ​នឹង​សុខៈ ដែល​កើត​អំពី​វិវេក​ ព្រោះ​រម្ងាប់​វិតក្កៈ​ នឹង​វិចារៈ​ ក៏​កាន់​ចូល​ទុ​តិយ​ជ្ឈាន​ ជា​ទី​ផូ​ផង់​ប្រព្រឹត្ត​ទៅ​ក្នុង​សន្តាន​ មាន​ភាវៈ​ នៃ​ចិត្ត​ដ៏​ប្រសើរ​ គ្មាន​វិតក្កៈ​នឹ​ង​វិ​ចារៈ​ មាន​តែ​បីតិ​នឹង​សុខៈ​ដែល​កើត​អំពី​សមា​ធិ​ ព្រោះ​លះ​បង់​បី​តិ​ចេញ​ ជា​បុគ្គល​ព្រ​ងើយ​ មាន​សតិ​នឹង​សម្បជញ្ញៈ​ផង​ ទទួល​សេច​ក្តី​សុខ​ដោយ​នាម​កាយ​ផង​ ចូល​កាន់​តតិ​យជ្ឈាន​ ដែល​ព្រះ​អរិយ​ទាំង​ឡាយ​សរសើរ​ថា​ បុគ្គ​ល​ដែល​បាន​តតិ​យជ្ឈាន​ ដែល​ព្រះ​អរិ​យៈ​ទាំង​ឡាយ​សរសើរ​ថា​ បុគ្គល​ដែល​បាន​ត​តិ​យ​ជ្ឈាន​ហើយ​តែ​ង​មាន​ចិត្ត​ព្រងើយ​ ជា​អ្នក​មាន​ស្មា​រតី​ មាន​ប្រ​ក្រ​តី​នៅ​ជា​សុខ​ ព្រោះ​លះ​បង់​សេច​ក្តី​សុខ​ផង​ លះ​បង់​សេច​ក្តី​ទុក្ខ​ផង​ ព្រោះ​រលត់​សោមនស្ស​នឹង​ទោមនស្ស​អំពី​មុន​ផង​ លោកក៏​បាន​ចូល​កាន់​ចតុត្ថ​ជ្ឈាន​ ឥត​ទុក្ខ​ឥត​សុខ​ មាន​សតិ​ ដែល​អំពី​ឧ​បេក្ខា​ដ៏​បរិ​សុទ្ធ​ ។ បពិត្រ​មហា​នាម​ អរិយ​សាវ័ក​ ជា​អ្នក​បាន​ដូ​ច​ប្រាថ្នា​នូវ​ឈាន​ទាំង​ ៤​ ដែល​អាស្រ័យ​ចិត្ត​ដ៏​ថ្លៃ​ថ្លា​ ជា​ហេតុ​នៃ​ការ​រស់​នៅ​ជា​សុខ​ក្នុង​បច្ចុប្បន្ន​ ជា​អ្នក​បាន​ដោយ​មិន​លំបាក​ បាន​ដោយ​ងាយ​ យ៉ាង​នេះ​ឯង​ ។​

បពិត្រ​មហា​នាម​ កាល​ណា​អរិយ​សាវ័ក​ជា​អ្នក​បរិ​បូណ៌​ដោយ​សីល​យ៉ាង​នេះ​ ជា​អ្នក​គ្រប់​គ្រងទ្វារ​ ក្នុង​ឥ​ន្រ្ទីយ៍​ទាំង​ឡាយ​យ៉ាង​នេះ​ ជា​អ្នក​ស្គាល់​ប្រ​មាណ​ក្នុង​ភោ​ជនយ៉ាង​នេះ​ ជា​អ្នក​ប្រ​កប​ដោយ​ការ​ភ្ញាក់​រឭក​យ៉ាង​នេះ​ ជា​អ្នក​ប្រ​កប​ដោយសប្បុរិស​ធម៌​ទាំង​ ៧​ ប្រការ​យ៉ាង​នេះ​ ជា​អ្ន​ក​បាន​ដូច​ប្រាថ្នា​នូវ​ឈាន​ទាំង​ ៤ ដែល​អាស្រ័យ​ចិត្ត​ដ៏​ថ្លៃ​ថ្លា​ ជា​ហេតុ​នៃ​ការ​នៅ​ជា​សុខ​ក្នុង​បច្ចុប្បន្ន​ ជា​អ្នក​បាន​ដោយ​មិន​លំបាក​ បាន​ដោយ​ងាយ​យ៉ាង​នេះ​ ។

ស្រង់​ចាក គម្ពីរ​ព្រះ​ត្រៃ​បិដក​ ភាគ ២៣ ទំព័រ​ ៤៣ ។

ដោយ​៥០០០​ឆ្នាំ​
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៣ កក្តដា ឆ្នាំ២០២១ (អាន: ១២,៦០៤ ដង)
គប្បីយល់ដឹងក្នុងសតិ​-វិបស្សនាថែមទៀត
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤ (អាន: ១៨,៨៥៤ ដង)
ជុំរុំជីវិត​ប្រព្រឹត្ត​តាមធម៌
ផ្សាយ : ១២ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ២២,៦៤៧ ដង)
អធិប្បាយអានិសង្សមេត្តា១១យ៉ាង
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២២ (អាន: ៥,៤៤២ ដង)
បុគ្គល​មាន​សេចក្តី​ចេះ​ដឹង​ច្រើន តែមិន​ឋិត​​ក្នុង​សីល អ្នក​ប្រាជ្ញ​​រ​មែង​តិះ​ដៀល
ផ្សាយ : ១៤ មីនា ឆ្នាំ២០២៤ (អាន: ៦,៥៤៧ ដង)
ខន្តីជាធម៌ដ៏ឧត្តមក្នុងលេាក
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៨៣១ ដង)
ស​តិ​ប្ប​ដ្ឋាន​​សូត្រ​ ឧ​ទ្ទេ​ស​វារ​កថា​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.03
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿