30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៨៣,២៧៥
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៩៤០,៤៦២
សរុប ៣៩០,០២២,៩៤៦
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៥៤,៦៦៣ ដង)

ជាតិ​បុ​រស​ថោក​ទាប​ច្រើន​លុះ​​ទៅ​ក្នុង​អំ​ណាច​ស្រ្តី​



ស្តាប់សំឡេង
 
រឿង​ស​រ​ណ​មា​តា​
(​ ចាក​ ម​. វា. )
(​ ជាតិ​បុ​រស​ថោក​ទាប​ច្រើន​លុះ​​ទៅ​ក្នុង​អំ​ណាច​ស្រ្តី​ )


ក្នុង​ក្រុង​​សាវ​ត្ថី​ មាន​គ​ហ​ប​តី​ម្នាក់​ឈ្មោះ​សុ​ម​នៈ​ ភ​រិ​យា​ឈ្មោះ​នាង​សុ​ជ​ម្ឈ​កា​ មាន​កូន​ពីរ​នាក់​ ប្រុស​១​ ស្រី​១ ។ កាល​កូន​ប្រុស​មាន​អា​យុ​ ១៦​ ឆ្នាំ​ មា​តា​បិ​តា​មាន​រោគា​ពាធ​ជា​ទ​ម្ងន់​ បាន​ហៅ​កូន​​ទាំ​ង​ពីរ​មក​ប្រ​គល់​ទ្រព្យ​សម្បត្តិ​ឲ្យ ហើយ​ប្រ​គល់​នាង​ជា​ប្អូន​​ឲ្យបង​រៀប​ចំ​ឲ្យ​មាន​ស្វា​មី​ផង​ ផ្តាំ​ស្រេច​ហើយ​ក៏​ធ្វើ​ម​រ​ណ​កាល​ទាំង​ពីរ​រូប​ទៅ​ ។ បុ​ត្រ​ធី​តា​នាំ​គ្នា​ធ្វើ​បុ​ណ្យឈា​ប​ន​កិច្ច​​តប​ស្នង​សង​គុណ​តាម​ទំ​នៀម​ ។

ខាង​ក្រោយ​មក​បុ​រស​ជា​បង​មាន​ភ​រិ​យា ដល់​នាង​ជា​ប្អូន​ពេញ​រូប​រាង​ហើយ​​ មាន​បុ​រស​ដ​ទៃ​មក​ដ​ណ្តឹង​ ក៏​រៀប​ឲ្យ​​មាន​ស្វា​មី​ ហើយ​ប​ញ្ជូន​ឲ្យ​ទៅ​នៅ​ក្នុង​សំ​ណាក់​ម្តាយ​ក្មេក​​ឪ​ពុក​ក្មេក​ ដល់​នាង​មាន​គ៌ភ​ចាស់​ជិត​គ្រប់​ខែ​ សុំ​លា​ស្វា​មី​និង​មា​តា​បិ​តា​ក្មេក​ទៅ​ប្រ​សូត​បុត្រ​ក្នុង​សំ​ណាក់​បង​ ស្វា​មី​ក៏​ជូន​នាង​ទៅ​ ទៅ​ដល់​ពាក់​កណ្តាល​ផ្លូវ​ជួប​នឹង​ព្រះ​សម្ពុទ្ធ​ មាន​សេច​ក្តី​ជ្រះ​ថ្លា​ បាន​ថ្វាយ​ខ្លួន​ជា​ឧបាសក-សិកា​ទាំង​ពីរ​នាក់​ក៏​ហួស​ទៅ​ ទៅ​ដល់​ស្វា​មី​ប្រ​គល់​ឲ្យបង​ហើយ​ត្រ​ឡប់​មក​ផ្ទះ​វិញ​ ។ បង​ឃើញ​ប្អូន​ទៅ​រក​ហើយ​​ មាន​សេច​ក្តី​ត្រេក​អរ​ជា​ទី​បំ​ផុត​ បាន​ហៅ​ភ​រិ​យា​រ​បស់​ខ្លួន​ឲ្យ​មើល​ថែ​រក្សា​នាង ។

នាង​ជា​បង​ថ្លៃ​ ក៏​ទំ​នុក​បំ​រុង​នាង​ដោយ​ទឹក​ក្តៅ​និង​ទឹក​ត្រ​ជាក់​ផ្សេងៗ ពីរ​បី​ថ្ងៃ​មក ​នាងបង​ថ្លៃ​ឃើញ​ខ្សែ​ក​ពេជ្រ​ដែល​ប្អូន​ថ្លៃ​ពាក់​នៅ​ក​ ចង់​បាន​មក​ធ្វើ​ជា​រ​បស់​ខ្លួន​ ប៉ុន្តែ​មិនដឹង​គិត​ធ្វើ​ដូច​ម្តេច​ឲ្យ​បាន​​​ ។ ថ្ងៃ​មួយនាង​គិត​ឃើញ​ឧ​បាយ​ថា​ អញ​គិ​ត​ដេក​ធ្វើ​ពុត​ជា​ឈឺ​ បើ​ស្វា​មី​អញ​សួរ​ ថា​ចង់​ស៊ី​សាច់​បេះ​ដូង​នាង​ប្អូន​ថ្លៃ បើ​មិន​បាន​ស៊ី​ទេ​នឹង​ស្លាប់​ គិត​ហើយ​ក៏​ដេក​ធ្វើ​ពុត​ជា​ឈឺ​អត់​បាយ​អត់​ទឹក​​ ស្វា​មី​សួរ​ប្រាប់​ថា​ចង់​ស៊ី​សាច់​នាង​ប្អូន​ថ្លៃ​ ។

បុរស​ស្វាមី​ចេះ​តែ​ឃាត់​​ ​នាង​ភ​រិ​យា​ចេះ​តែ​យំ​ស្រែក​ត្អូញ​ត្អែរ​រៀប​រាប់​រំ​លើក​ពី​ការ​កំ​សត់​កម្រ​ និង​ការ​ស្រ​លាញ់​គ្នា​ បុ​រស​ថោក​ទាប​គ្រាន់​តែ​ឮ​ខ្យល់​ដែល​មាន​ពឹស​កំណាច​ប៉ុ​ណ្ណោះ​ ក៏​លួង​លោម​ប្រ​ពន្ធ​ថា​ ចាំ​បង​សម្លាប់​យក​សាច់​បេះ​ដូង​មក​ឲ្យ​អូន​ញុំា ។ នាង​ជា​ភ​រិយា​គ្រាន់​តែ​ដឹង​ថា​​ ស្វា​មី​តាម​ខ្លួន​ហើយ​ ក៏​ធ្វើ​ជា​គ្រាន់​បាត់​ឈឺ​ចាប់​​មាន​មុខ​ស្រស់​ប៉​ប្រឹម​ និ​យាយ​ទៅ​រក​ស្វា​មី​ថា​ បង​ឆាប់​សម្លាប់​វា​ទៅ​ហើយ​យក​ខ្សែ​ក​ពេជ្រ​មក​ឲ្យ​ខ្ញុំ​ផង​ ។

ចំ​ណែក​បុ​រស​ជា​ស្វា​មី​កាល​បើ​លុះ​ទៅ​ក្នុង​អំណាច​ប្រ​ពន្ធ​ហើយ​ ក៏​ភ្លេច​ប្អូន​ប​ង្កើត​រ​បស់​ខ្លួន​ដែល​កំព្រា​ឥត​ម៉ែ​ឪ​ ទៅ​និ​យាយ​បោក​ប្អូន​រ​បស់​ខ្លួន​យក​ទៅ​សម្លាប់​ថា​ ម្នាល​ប្អូន​មាន​ម​នុស្ស​ម្នាក់​ជំ​ពាក់​បំ​ណុល​ឪ​ពុក​ម្តាយ​យើង​ បើ​ប្អូន​ទៅ​ទា​រ​ជា​មួយ​បង​គេ​នឹង​ឲ្យ​ មួយ​រំ​ពេច​នាង​ក៏​ព្រម​ទៅ​ បុ​រស​ជា​បង​ទឹម​រ​ទេះ​ហើយ​លើក​នាង​ដាក់​លើ​រ​ទេះ​បរ​ទៅៗ ដល់​ពាក់​កណ្តាល​ព្រៃ​ស្ងាត់​ប​ញ្ឈប់​រ​ទេះ​ចាប់​នាង​អូស​ទំ​លាក់​ពី​លើ​រ​ទេះ​ នាង​ភ័យ​ខ្លាំង​ស្រែក​អង្វរ​ថា​ សូម​បង​អា​ណិត​ខ្ញុំ​កុំ​ធ្វើ​បាប​ខ្ញុំ​ ព្រោះ​ខ្ញុំ​មាន​គ៌ភ​ចាស់​គ្រប់​ខែ​ហើយ​ ។

បុ​រស​ជា​បង​មិន​ព្រម​ ចាប់​អូស​នាង​យក​ទៅ​សម្លាប់​ នាង​ក៏​ប្រ​សូត​បុ​ត្រ​ក្នុង​ពេល​នោះ​សន្លប់​បាត់​ស្មា​រតី​ លុះ​ដឹង​ខ្លួន​ឡើង​នាង​នឹក​ឃើញ​ដល់​គុណ​ព្រះ​សម្ពុទ្ធ​ នាង​នឹក​សូត្រ​ភាវនា​ក្នុង​ម​នោ​ទ្វារ​ថា​ ន​មោ​ពុទ្ធ​ស្សៗដូច្នេះ​ពុំ​ដែល​ដាច់​ ។ មាន​សេច​ក្តី​អ​ស្ចារ្យ​ថា​ នៅ​លើ​ដើម​ឈើ​នោះ​មាន​រុក្ខ​ទេវ​តា​មួយ​អង្គ​ជា​អ្នក​មាន​ឫទ្ធិ​ ឃើញ​នាង​ជា​ស្រ្តី​សប្បុ​រស​មាន​ពុទ្ធា​នុ​ស្ស​តិ​ជា​អា​រម្មណ៍​ដូច្នោះ​ហើយ​ ក៏​ដឹង​ច្បាស់​ថា​ស្រ្តី​នេះ​ជា​អ្នក​មាន​គុណ​ធម៌​ខ្ពស់​ បើអញ​មិន​ជួយ​ឲ្យ​មាន​ជី​វិត​រស់​នៅ​ទេ​ ក្បាល​អញ​នឹង​បែក​ជា​ ៧​ ចំ​ណែក​មិន​ខាន​ ។

ដឹង​ច្បាស់​ដូច្នេះ​ហើយ​ ក៏​និ​ម្មិត​ខ្លួន​ដូច​ជា​ប្តី​​រ​បស់​នាង​កាន់​ដំ​បង​ដេញ​បុ​រស​ជា​បង​រត់​បាត់​ទៅ​ ទើប​នាំ​នាង​និង​កូន​តូច​ទៅ​ដាក់​ក្បែរ​ផ្ទះ​ ព្រឹក​ឡើង​ស្វា​មី​បើក​ទ្វា​រ​ផ្ទះ​ឃើញ​ប្រ​ពន្ធ​រ​បស់​ខ្លួន​អង្គុយ​បី​កូន​ ក៏​ស្ទុះ​ចុះ​ទៅ​ទទួល​កូន​សួរ​ថា​ នាង​មក​ជា​មួយ​អ្នក​ណា​ បង​យើង​ជូន​មក​ឬ ? ​បង​ម៉េច​ក៏​សួរ​ខ្ញុំ​ដូច្នេះ​ បើ​អម្បាញ់​មិញ​បង​នាំ​ខ្ញុំ​មក​ ។

បុ​រស​ស្វា​មី​ចេះ​តែ​ប្រ​កែក​​ថា​មិន​ដឹង​ ទើប​នាង​និ​យាយ​តាម​ដំ​ណើរ​រឿង​រ​បស់​នាង​សព្វ​គ្រប់​ ដ​រាប​ដល់​មក​អង្គុយ​ក្បែរ​ផ្ទះ​ បុ​រស​ជា​ស្វា​មី​ដឹង​ដូច្នោះ​ហើយ​ អា​ណិត​ប្រ​ពន្ធ​ណាស់​ យំ​សោក​បោក​ខ្លួន​ប្រាណ​ ប៉ុន្តែ​មិន​បាន​ចង​គំ​នុំ​ដល់​បង​ថ្លៃ​ឡើយ​ លុះ​បន្ទោ​បង់​នូវ​សេច​ក្តី​សោក​ហើយ​ ក៏​និ​មន្ត​ព្រះ​សម្ពុទ្ធ​ព្រម​ទាំង​ព្រះ​សង្ឃ​ជា​ច្រើន​ពាន់​អង្គ​មក​ថ្វាយ​ភត្ត ហើយ​កំ​ណត់​ដាក់​ឈ្មោះ​ឲ្យ​កូន​ថា​ " ​សរណៈ "​ ព្រោះ​កូន​នោះ​បាន​រស់​ឡើង​ដោយ​សារ​មាតា​​នឹក​ឭក​ដល់​ពុទ្ធ​គុណ​យក​ជា​ទី​ពឹង​ ទើប​បោ​រា​ណា​ចារ្យ​ទាំង​ឡាយ​ឲ្យ​ឈ្មោះ​មា​តា​រ​បស់​កុ​មារ​នោះ​ថា​ " ស​រ​ណៈ​មា​តា​ " លុះ​ព្រះ​សង្ឃ​មាន​ព្រះ​ពុទ្ធ​ជា​ប្រ​ធាន​ ធ្វើ​ភត្ត​កិច្ច​រួច​ស្រេច​​ហើយ​ ព្រះ​សម្ពុទ្ធ​​ទ្រង់​ សំដែង​ធម៌​ទេស​នា​​ ជន​ទាំង​ពីរ​នាក់​ស្វា​មី​ភ​រិ​យា​បានសម្រេច​ដល់​សោ​តា​បត្តិ​ផល​ ។

ឯ​ស​រណ​កុមារ​ដល់​ពេល​ធំ​ដឹង​ក្តី​ឡើង​ ក៏​ទៅ​បួស​ជា​សាម​ណេ​រ​ក្នុង​សំ​ណាក់​ព្រះ​សារី​បុត្ត​ ទើប​មាន​ឈ្មោះ​​ថា​ " សារណ​សាម​ណេរ " តាំង​ពី​កាល​នោះ​ត​មក​ ។

ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ប្រ​ជុំ​និទាន​ជា​តក

ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៣ មករា ឆ្នាំ២០២៣ (អាន: ១៥,៩០៣ ដង)
សេចក្ដី​ល្មោភ​នាំ​ឲ្យ​ថោក​ទាប ខាត​លាភ​ទ្រព្យ​សម្បត្តិ អាយុ​ជីវិត
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣ (អាន: ៣៦,៤០៥ ដង)
រឿង​ស្រ្តី​ពីរ​នាក់​ចង​ពៀរ​នឹង​គ្នា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.44
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿