30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៥៣,៩៩១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៣១,៩២៥
សរុប ៣៨៥,៥១៨,៦១៨
អានអត្ថបទ
ផ្សាយ : ២៣ កក្តដា ឆ្នាំ២០២១ (អាន: ១៤,៦៧៨ ដង)

រឿងត្មាតខ្វាក់ និងឆ្មា



 
រឿងត្មាតខ្វាក់ និងឆ្មា
(ចាក ត. ម.​)
(សំដី​សប្បុរស​របស់​សត្រូវ​ប្រចាំ​ជាតិ ជា​សំដី​របស់​ម្ចុរាជ)


ពី​ព្រេងនាយ​ នៅ​លើ​ភ្នំ​គិជ្ឈកូដ ក្បែរ​ត្រើយ​ទន្លេ​គង្គា​មាន​ដើម​ធំ​ សម្បូណ៍​ដោយ​ប្រហោង​ព្រង់ ជាទី​អាស្រ័យ​នៅ​នៃ​ត្មាត​ខ្វាក់​មួយ​ឈ្មោះ​ជរទ្គវៈ។ពួក​បក្សី​ទាំង​ឡាយ ដែល​អាស្រ័យ​នៅ​នា​ដើម​ជ្រៃ​នោះ តែង​មាន​ចិត្ត​អាណិត​អាសូរ​ត្មាត​ខ្វាក់​​ចាស់​រេច​រិល​ក្រចក បាន​រំលែក​ចំណី​អាហារ​ម្នាក់​បន្ដិច ៗ ជួយ​ចិញ្ចឹម​ឲ្យ​មាន​ជីវិត​រស់​នៅ​រាល់ ៗ ថ្ងៃ។

សម័យ​មួយ មាន​ឆ្មា​មួយ​ឈ្មោះ​ទីឃិកណៈ បាន​ចូល​ទៅ​រក​ចាប់​កូន​បក្សី ក្នុង​ព្រង់​ជ្រៃ​នោះ​ធ្វើ​ចំណី​អាហារ​បណ្ដាល​ឲ្យ​កូន​បក្សី​ទាំងឡាយ កើត​កោលោហល​ផ្អើល​ឆោឡោ​ឡើង។​ត្មាត​ខ្វាក់​ឮ​សម្លេង​នោះ​ហើយ ក៏​ស្រែក​សួរ​ថា​ ‌" អា​ណា​មក​ឆាឆៅ​នៅ​ទី​នេះ​ " ? ឆ្មា​ក្រឡេក​មើល​ទៅ​តាម​សូរ​សម្លេង​ បាន​ឃើញ​ត្មាត​ធំ​សម្បើម ក៏​ភ័យ​តក់​ស្លុត​គិត​ថា " អញ​គ្រោះ​ស្លាប់​ដល់​ហើយពេល​នេះ​វីរ​ធំ​ហើយ អញ​ថយ​ទៅ​ក្រោយ​វិញ​ក៏​មិន​បាន​ ណ្ហើយ​អញ​គិត​ចូល​ទៅ​និយាយ​កុហក ថ្លែង​សេចក្ដី​ស្និទ្ធិ​ស្នាល​នឹង​ត្មាត​នេះ​សិន ដើម្បី​ឲ្យ​បាន​សម្រេច​ដូច​គោល​បំណង" លុះ​គិត​ហើយ ក៏​ថ្លែង​វា​ចា​គួរ​សម​ថា "បពិត្រ​លោក​អាចារ្យ ខ្ញុំ​សូម​ជម្រាប​សួរ ! " ។

ត្មាត​ខ្វាក់​សួរ​ថា ឯង​ជាអ្វី? ហ៊ាន​មក​ដល់​ទីនេះ មិនខ្លាច​ស្លាប់​ទេ​ឬ? ឆ្មា​ឆ្លើយ​ថា ខ្ញុំ​បាទម្ចាស់ ជា​ឆ្មា​វិឡារជាតិ ជាសត្វ​កាន់​សីល​ស្លូត​បូត។ ត្មាត​ខ្វាក់​គម្រាម​ថា " នែ! អាសត្វ​ចង្រៃ ចូរ​ចេញ​ឲ្យ​ឆាប់​ ប្រយ័ត្ន​ស្លាប់ " ។ ឆ្មា​អង្វរ​ថា " ឈប់​សិន​លោក​ម្ចាស់ ខ្ញុំ​បាទ​ជា​សត្វ​កាន់​សីល​ នៅ​ក្បែរ​ត្រើយ​ទន្លេ​គង្គា​នេះ​ដែរ តែង​ប្រព្រឹត្ត​មុជ​ទឹក​លាង​បាប កាន់​ព្រហ្ម​ចរិយ​ធម៌​ជាប់​ជានិច្ច មិន​ហ៊ាន​ស៊ី​សាច់​ឈាម ដូច​ឆ្មា​ដទៃ​ឡើយ ខ្ញុំ​បាទ​ឮ​កិត្តិស័ព្ទលោក​ម្ចាស់ ដែល​ពួក​ហ្វូង​បក្សី​ទាំង​ឡាយ​សសើរ​ថា ជា​អ្នក​ចេះ​ដឹង​ច្រើន​ មាន​ចិត្ត​ធ្ងន់​ក្នុង​ធម៌ ល្មម​ទុក​ចិត្ត​យក​ជា​មិត្រ​បាន​ទើប​ខ្ញុំ​បាទ មាន​ចិត្ត​ត្រេកអរ ចង់​ចូល​មក​ត្រង់​ត្រាប់​ស្ដាប់ឱវាទ​ធម៌​អាថ៌​អំពី​លោកម្ចាស់ សូម​លោក​ម្ចាស់​អភ័យ​ទោស​ទទួល​ខ្ញុំ​បាទ​ជា​បរិវារ​ផង។

ត្មាត​ខ្វាក់​ឆ្លើយ​កាត់​ថា " អញ​មិន​ជឿ​ឯង​ទេ ឲ្យ​តែ​ឈ្មោះ​ថា សត្វ​ឆ្មាវិទ្យារជាតិ​ហើយ គឺ​ជា​សត្រូវ​ប្រចាំជាតិ​នឹង​ពួក​បក្សី ពួក​ឯង​ចូល​ចិត្ត​ស៊ី​សាច់បក្សី​ណាស់ ឯង​កុំ​ថ្លែង​វា​ចា​កុហក​បញ្ឆោត​អញ " ។ ឆ្មា​ឮ​ដូច្នោះ ភិត​ភ័យ​ដាក់​មុខ​ចុះ ជើង​មុខ​ស្ទាប​ត្រចៀក ក្រាប​សំពះ និយាយអង្វរ​បញ្ជាក់​ថា " ខ្ញុំ​បាន​សិក្សា​ធម៌​អាថ៌​ច្រើន​ណាស់​មក​ហើយ លោភៈ ទោសៈ មោហៈ បាន​លះបង់​ចោល​អស់​ហើយ ខ្ញុំ​កាន់​អហសការ​មិន​បៀត​បៀន​ជានិច្ច សូម​លោក​អាចារ្យ​ជ្រាប តាម​វា​ចា​ពិត​របស់​ខ្ញុំ​ចុះ​កុំ​ច្រឡំ។

កាល​ឆ្មា​និយាយ​បន្ទន់​ចិត្ត​ត្មាត​ខ្វាក់​ឲ្យ​ទុកចិត្ត ជឿ​តាម​ឧបាយ​ខ្លួន​ហើយ ត្មាត​នៅ​ស្ងៀម ឆ្មា​ក៏​លបៗ ចូល​ទៅ​ក្នុង​ព្រង់ចាប់​កូន​បក្សី​ស៊ី​ជា​រាល់ ៗ ថ្ងៃ វិនាស​អស់​កូន​បក្សី​ក្នុង​ព្រង់​ជ្រៃ​នោះ។ ពួក​មេ​បក្សី​ទាំង​ឡាយ កាល​បើ​បាត់​កូន​អស់​គ្រប់ ៗ គ្នា​ហើយ ក៏​យំ​សោក​សង្រេង​សង្រៃ​រត់​ឆ្លេឆ្លា ឯ​ឆ្មា​ក៏​រត់ចេញ​ពី​ព្រង់​នោះ​បាត់​ទៅ ។ លុះ​មេបក្សី​ទាំង​នោះ បាន​ឃើញ​ឆ្អឹង​គរ​នៅ​ក្បែរ​គង់​ជ្រៃ​នោះ ក៏​ចោទ​ប្រកាន់​ត្មាត​ខ្វាក់​ថា​ ស៊ី​កូន​ខ្លួន​ទើប​នាំ​គ្នា​សម្លាប់​ត្មាត​ខ្វាក់​នោះ​ស្លាប់​អសារ​បង់​ជំនួស​ឆ្មា​កំហូច​នោះ​ហោង។


ស្រង់​ចាក​សៀវ​ភៅ​ប្រជុំ​និទាន​ជាតក​ ។


ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២៤ (អាន: ៥,៦៧៤ ដង)
គុណប្រយោជន៍​របស់​អ្នក​ស្ដាប់​សុភាសិត​ចំពោះ​ព្រះ​ភក្រ្តព្រះសម្មាសម្ពុទ្ធ
ផ្សាយ : ៣០ មីនា ឆ្នាំ២០២៣ (អាន: ៣២,៥០៧ ដង)
រឿងប្រេតអ្នកពោលតិះដៀលការបូជាព្រះសារីរិកធាតុ
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ២២,៥៥០ ដង)
ទោស​នៃ​ការ​សេព​គប់​ជន​ពាល និង​ផឹក​សុរា
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៥៤,៦០៣ ដង)
ជាតិ​បុ​រស​ថោក​ទាប​ច្រើន​លុះ​​ទៅ​ក្នុង​អំ​ណាច​ស្រ្តី​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.95
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿