30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៦៩,១២៧
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,០៦៦,៩២៨
សរុប ៣៨៥,៣៥៣,៦២១
អានអត្ថបទ
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤ (អាន: ១៨,៩៨៦ ដង)

ការឈ្លាស​​​វៃ​មិន​ដែល​ស្លាប់​ដោយ​ឧ​បាយ​កល​អ្នក​ដ​ទៃ



ស្តាប់សំឡេង
 
រឿង​​ច​ចក​​ឈ្មោះ​បូ​តិ​មំ​សៈ
(​ ចាក​ បូ​. ន. )
(​ ការឈ្លាស​​​វៃ​មិន​ដែល​ស្លាប់​ដោយ​ឧ​បាយ​កល​អ្នក​ដ​ទៃ )

បាន​ដឹង​ថា​ កាល​កន្លង​ទៅ​ជា​យូរ​លង់​ណាស់​ហើយ​ មាន​ហ្វូង​សត្វ​ចៀម​ជា​ច្រើន​ នៅ​អា​ស្រ័យ​ក្នុង​គុហារ​ក្បែរ​ភ្នំ​ទៀប​ហេម​វន្ត​ប្រ​ទេស​ ។ ក្នុង​ចំ​ណោម​សត្វ​ទាំង​ឡាយ​នោះ​ មាន​មេ​ចៀម​​១​ ឈ្មោះ​មេ​ណ្ឌ​មាតា​ ជា​សត្វ​វាង​វៃ​ប្រ​សប់​​ក្នុង​ឧ​បាយ​គ្រប់​យ៉ាង​ ។ ក្នុង​ទី​មិន​ឆ្ងាយ​ពី​គុ​ហា​ ជា​លំ​នៅ​នៃ​ចៀម​ទាំង​ឡាយ​នោះ​ មាន​សត្វ​ចចក​១​ ឈ្មោះ​បូ​តិមំ​សៈ​ និង​ភ​រិយា​ឈ្មោះ​វេ​ណី​យា​នៅ​រួម​សំ​វាស​គ្នា​ក្នុង​គុហា​ ១ ដែរ​ ។

ចចក​ឈ្មោល​ចចក​ញី​ជា​ប្តី​ប្រ​ពន្ធ​នោះ​ បាន​មាន​មធ្យោបាយ​ដ៏​ប្រ​ពៃ​ខាង​ការ​ប្រ​វ័ញ្ចន៍ បោក​សម្លាប់​សត្វ​ចៀម​ទាំង​ឡាយ​ស៊ី​អស់​ជា​ច្រើន​ និង​ចង់​ស៊ី​សាច់​មេ​ចៀម​ឈ្មោះ​ មេ​ណ្ឌ​មាតា​​ជា​សត្វ​ឈ្លាស​វៃ​នោះ​ទៀត​ ទើប​ពោល​ប្រាប់​ប្រ​ពន្ធ​​ថា​ ចូរ​នាង​យក​មេ​ចៀម​ឈ្មោះ​មេណ្ឌ​មាតា​នោះ​ ជា​សម្លាញ់ចុះ ! កាល​បើ​សេច​ក្តី​ស្រ​លាញ់​កើត​ឡើង​រ​វាង​នាង​ និង​មេ​ចៀម​នោះ​ហើយ​ អញ​នឹង​ដេក​ធ្វើ​ពុ​ត​ជា​ស្លាប់​ នាង​ចូល​ទៅ​ជិត​មេ​ចៀម​ពោល​ប្រាប់​ថា​ " ហ៊ី​! ប្តី​ខ្ញុំ​ស្លាប់​ទៅ​ហើយ​ ឯ​ខ្ញុំ​វៀរ​តែ​នាង​ចេញ​គ្មាន​ញាតិ​ណា​មួយ​សោះ​​សូម​អញ្ជើញ​នាង​ទៅ​ជួយ​ធ្វើ​ពិ​ធី​ស​រី​រ​កិច្ច​ដល់​ប្តី​ខ្ញុំ​ " លុះ​នាង​ពោល​យ៉ាង​នេះ​ហើយចូរ​នាំ​មេណ្ឌ​មា​តា​នោះ​​មក​ បើ​​មេ​ចៀម​​នោះ​លុះ​ក្នុង​ប​វ​ញ្ចន​កិច្ច​រ​បស់​នាង​មែន​​ អញ​នឹង​លោត​ទៅ​ខាំ​វា​ត្រង់​ក​ឲ្យ​ស្លាប់​តែ​ម្តង​ ។

មេ​ចចក​ធ្វើ​តាម​ពាក្យ​រ​បស់​ប្តី​ខ្លួនសព្វ​គ្រប់​ ក៏​បាន​នាង​មេ​ណ្ឌ​មាតា​នោះ​ធ្វើ​ជា​សម្លាញ់​មែន​ ហើយ​ពោល​ប្រាប់​រឿង​រ៉ាវ​តាម​លំ​អាន​ពាក្យ​ស្វា​មី​ ។ មេ​ចៀម​ពោល​ថា​ ប្តី​នាង​ស៊ី​ញាតិ​រ​បស់​ខ្ញុំ​អ​ស់​ច្រើន​គ្នា​ហើយ​ ឥឡូវ​ចង់​ស៊ី​ខ្ញុំ​ទៀត​ឬ ? ខ្ញុំ​ខ្លាច​ណាស់​មិន​ហ៊ាន​ទៅ​ទេ​ ។ មេ​ចចក​ថា​ កុំ​ខ្លាច​អី មិន​ដែល​ល្បី​ថា​សត្វ​ស្លាប់​ហើយ​អាច​ធ្វើ​ឲ្យ​គេ​ភ័យ​ទៀត​ទេ​ហើយ​នាំ​នាង​មេ​ណ្ឌ​មាតា​នោះ​មក​ ។ ចចក​បូ​តិ​មំ​សៈ​ ឮ​សូរ​ជើង​សត្វ​ទាំង​ពីរ​នោះ​មក​ គិត​ថា​ យី​! អស្ចារ្យ​ណាស់ ​មីចៀម​នេះ​លុះ​ក្នុង​អំ​ណាច​ប​វ​ញ្ច​ន​កិច្ច​ប្រ​ពន្ធ​អញ​ហើយ​តើ ហើយ​អើត​ក្បាល​រ​មិល​មើល​ ។

មេ​ចៀម​ឃើញ​អា​ការៈ​ច​ចក​ធ្វើ​ដូ​ច្នោះ​ ទើប​ស្រែក​អា​ក្រោះ​យ៉ាង​​ខ្លាំង​ដោយ​ពាក្យ​អា​ស្រូវ​ភាស​ថា​ " អើ​អា​ចង្រៃ​នេះ​មាន​ធម៌​លាមក​ណាស់​វើយ​ វា​ពុត​ធ្វើ​ជា​ស្លាប់​ដេក​លក់​វា​ហី​ ប្រុង​ប​ញ្ឆោត​សម្លាប់​អញ​ធ្វើ​អា​ហារ​ចំ​ណី​រ​បស់​វា​ បើ​កុំ​តែ​អញ​ឃើញ​ទាន់​ម្ល៉េះ​សម​ជា​ឆ្ងាញ់​វា​យ៉ាង​ណា​ទៅ​អេះ​ " ហើយ​ងាក​ក្បាល​ស្ទុះ​បោល​យ៉ាង​លឿន​ទៅ​ ។ មេច​ចក​វេ​ណិ​យា​​អស់​សង្ឃឹម​ ហើយ​ក៏​ចូល​ទៅ​ស្តី​ប​ន្ទោស​ចចក​ជាប្តី​ខ្លួន​នោះ​ដោយ​គា​ថា​ថាៈ

ត្វំ ខោ​សិ​ សម្ម​ ឧម្ម​ត្តោ​ ទុ​ម្មេ​ធោ​ អ​វិច​ក្ខ​ណោ​
យោ​ត្វំ ម​តា​ល​យំ កត្វា​ អ​កា​លេន​វិ​បេក្ខ​សិ​ ។


នែ​!​ អ្នក​ចង្រៃ​អ្នក​ណា​ធ្វើ​ពុត​ជា​ស្លាប់​ រ​មិល​មើល​ខុស​កាល​អ្នក​នោះ​ជា​សត្វ​ឆ្កូត​ មាន​គំ​និត​អា​ក្រក់​​ មិន​ចេះ​ពិ​ចា​រ​ណា​ ។

ចចក​ឈ្មោះ​បូ​តិ​មំ​សៈ​ទាល់​បុ​ច្ឆ​ ក៏​នៅ​ស្ងៀម​បើក​តែ​ភ្នែក​សំ​ឡឹង​​ប្រ​ពន្ធ​មឹស​ៗ រុយ​ទុំ​លែង​ទាំង​ដេញ​ថែម​ទៀត​ ព្រោះ​ប្រ​ពន្ធ​ជាន់​កែង​ជាប់ ៕

ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ប្រ​ជុំ​និទាន​ជាតក


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១០,១៧៦ ដង)
ហាម​ឃាត់​មិត្ត​កុំ​ឲ្យ​ប្រព្រឹត្ត​ធ្វើនូវ​អំពើ​អាក្រក់
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៤៥៨ ដង)
បញ្ញា​សំខាន់​បំផុត​សម្រាប់​ជីវិត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៩,៥០៦ ដង)
ភាពងងឹតអន្ធការ មិនមែន​ជា​របស់​ដែល​អ្នក​ណា​ម្នាក់​បង្កើត​មក​ទេ
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៦១,៨៩៥ ដង)
ជីវិត​ជា​មួយ​នឹង​ទ្រព្យ​សម្បត្តិ
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០១៦ (អាន: ៧,៤៣៦ ដង)
ត្រៀម​ខ្លួន​ដើ​ម្បី​ចូល​រួម​ពិធី​បុណ្យ​​វិសាខ​បូ​ជា
ផ្សាយ : ១៥ មករា ឆ្នាំ២០២៤ (អាន: ៥២,៨១៦ ដង)
បញ្ហាក្នុងជីវិតអាស្រ័យលោភៈ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.17
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿