30
ថ្ងៃ អង្គារ ទី ១៦ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១៨,៨៣៣
Today
ថ្ងៃម្សិលមិញ ២៤៦,៥១៧
ខែនេះ ៣,១២៣,០២០
សរុប ៣៨៩,២០៥,៥០៤
អានអត្ថបទ
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២ (អាន: ៦,៥៧០ ដង)

បញ្ហា​ស្តាយ​ក្រោយ​



 
បញ្ហា​នេះ​ ជាប់​ទាក់​ទង​នឹង​រឿង​ដែល​កន្លង​ទៅ​ហើយ​ ហើយ​នៅ​ចាំ​បាន​ថា​វា​ជា​ការ​មិន​ល្អ​ វា​ជា​បាប​កម្ម​ ។ រឿង​ខ្លះ គ្រាន់​តែ​នឹក​ឃើ​ញ​ហើយ​ គិត​ថា​ ខាត​ពេល​ឥ​ត​ប្រយោ​ជន៍​ គួរ​ឲ្យ​ខ្មាស់​អៀន​ ជ្រុល​ហួស​អស់​ហើយ​ ។ល។​ ប៉ុន្តែ​ ចំពោះ​រឿង​បាប​កម្ម​ដែល​បាន​ធ្វើ​ហើយ​ នាំ​ឲ្យ​ក្រៅ​ក្រ​ហាយ​ស្តាយ​ក្រោយ​ ព្រោះ​ដឹង​ថា​ជា​អំពើ​នាំ​មាន​ពៀរ​វេ​រា​ សៅ​ហ្មង​ចិត្ត​នៅ​ពេល​ជិត​ស្លាប់​ ទៅ​កាន់​ទុគ្គតិ​...។

ទាល់​តែ​អប់​រំ​សតិ​ប្បដ្ឋាន​ ទើប​ស្ងប់​ចិត្ត​ មិន​ប្រ​កាន់​ការ​នឹក​គិត​ថា​ជា​តួ​ខ្លួន​ អ្វី​ដែល​ដឹង​នូវ​អារម្មណ៍​គ្រាន់​តែ​ជា​វិថី​ចិត្ត​ដែល​កើត​ឡើង​ហើយ​មិន​បាន​តាំង​នៅ​ប៉ុណ្ណោះ​ ។​ ធម្ម​តា​នៃ​អកុសល​កម្ម​ តែង​តែ​កើត​អំពី​ហេតុ​នៃ​អកុសល​កម្ម​នោះ​ គឺ​លោភៈ ទោ​សៈ និង​មោ​ហៈ​ ទាំង​បី​នេះ​ហៅ​ថា​ អកុសល​មូល ។​

បុគ្គល​ចម្រើន​សតិ​ប្ប​ដ្ឋាន​ ទើប​មិន​បាន​ប្រ​កាន់​ថា​ ខ្លួន​ជា​អ្នក​ប្រព្រឹត្ត​នូវ​កម្ម​នោះ​ៗ​ឡើយ​ គ្រាន់​តែ​និយាយ​ដោយ​សន្មត​ប៉ុណ្ណឹង​ឯង​មិន​ប្រកាន់​ដោយ​ការ​យល់​ខុស​នោះ​ទេ ។

ម៉្យាង​ទៀត​ ចំពោះ​បាប​កម្ម​ផ្សេង​ៗ​ វា​ជា​រឿង​វដ្ត​សង្សារ​ មិន​អាច​បន្ទោស​អ្នក​ណា​ៗ​ រឹតតែ​មិ​ន​ត្រូវ​បន្ទោស​ខ្លួន​ឯង​នោះ​ទៀត​ ។ ចំណែក​កុសល​ធម៌​ដែល​អាស្រ័យ​សទ្ធា​និង​បញ្ញា​ គឺ​ជា​កា​រហែរ​ចេញពី​វដ្ត​សង្សារ​ ដូច្នេះ​ទើប​អ្នក​ចម្រើន​សតិប្បដ្ឋាន​ មិន​ក្តៅ​ក្រហាយ​ស្តាយ​ក្រោយ​ក្នុង​រឿង​នេះ​ឡើយ ។

ការ​ក្តៅ​ក្រ​ហាយ​ចិត្ត​ គឺ​ជា​ចិត្ត​ដែល​មាន​អា​រម្មណ៍​ជា​ធម្ម​តា​របស់​ចិត្ត​ គ្រាន់​តែ​ថា​ពេល​ហ្នឹង​វា​មាន​តួ​កុក្កុច្ច​នីវណៈប្រ​កប​ជា​មួយ​ប៉ុណ្ណោះ​ ដូច្នេះ​ជំនួស​កា​រគិត​ខ្វល់​ទៅ​ក្នុង​អា​រម្មណ៍​នោះ​ៗ​ សតិ​រំលឹក​ដឹង​នូវ​នី​វរណៈ​ដែល​ធ្វើ​ឲ្យ​ចិត្ត​ក្តៅ​ក្រហាយ​នោះ​ឯង​ ឃើញ​នី​វរណៈ​គ្រាន់​តែ​ជា​នី​វរណៈ​ ប្រ​កប​ជា​មួយ​នឹង​ចិត្ត​ កើត​ក្នុង​ចិត្ត​ មិន​មែន​ជា​តួ​ខ្លួន​យើង​ឡើយ ហើយ​ក៏​មិន​មែន​កើត​ជា​មួយ​នឹង​យើង​ដែរ​ គឺ​កើត​ជា​មួយ​នឹង​ចិត្ត​ប៉ុណ្ណោះ​ ។ ការ​រលឹក​ដឹង​ដល់​តួ​សភាវធម៌​ដូច្នេះ​ ការ​ក្តៅ​ក្រហាយ​ចិត្តក៏​រលត់​បាត់​ទៅ​នៅ​តែ​ប្រ​កប​ជា​មួយ​នឹង​សតិ​សម្ប​ជញ្ញៈ​ មាន​បីតិ​មាន​បស្ស​ទ្ធិ​ រមែង​មិន​ទាស់​នឹង​អារម្មណ៍​ក្នុងលោក​ ។

បុគ្គល​អប់​រំ​ចម្រើន​នូវ​វិបស្ស​នា​ ឃើញ​នាម​រូប​ព្រម​ដោយ​បច្ច័យ​ សូម្បី​នៅ​ជា​បុថុជ្ជន​ ក៏​មិន​ទៅ​កាន់​អបាយ​ភូមិ​ឡើយ​ ក្នុង​ជាតិ​បន្ទាប់​ស្លាប់​នោះ​ឯង​ ។

ស្រង់​ចេញពី​សៀវ​ភៅ " គតិ​ធម៌ " រៀប​រៀង​ដោយ​ លោកគ្រូ​អគ្គ​បណ្ឌិត​ធម្មា​ចារ្យ​ ប៊ុត-សាវង្ស ។


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៩៨៨ ដង)
កូនត្រូវ​ជា​មនុស្ស​ស្មោះ​ត្រង់​
ផ្សាយ : ០៤ មករា ឆ្នាំ២០២២ (អាន: ៤៣,៧៤៦ ដង)
ស្រឡាញ់សុខ  ឬស្រឡាញ់ទុក្ខ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៥០០ ដង)
លក្ខណៈ​បុគ្គល​មាន​សតិ​សម្បជញ្ញៈ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.62
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿