ថ្ងៃ សៅរ៍ ទី ១៩ ខែ មិថុនា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៥,៧៨៧
Today
ថ្ងៃម្សិលមិញ ១៥៧,៣០៥
ខែនេះ ៦,២៤៣,៨២៧
សរុប ២០២,៤៣៤,០៤៣
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២០៤៩០ ដង)

ព្រះ​ពុទ្ធ​សាសនា​ថ្លៃ​ថ្លា​ជា​និច្ច



ស្តាប់សំឡេង
 
​ព្រះ​ពុទ្ធ​សាសនា​មាន​លំអ​បទ​ដើម​ ដោយ​ការ​មិន​ធ្វើ​នូវ​បាប​ទាំង​ពួង​ មាន​លំអ​បទ​កណ្តាល​ដោយ​ការ​ចម្រើន​កុសល​ឲ្យ​ដល់​ព្រម​ មានលំអ​បទ​ចុង​ដោយ​ការ​ដុស​ខាត់​សម្អាត​ចិត្ត​របស់​ខ្លួន​ ឲ្យ​បាន​ជ្រះ​ស្រឡះ​នូវ​ការ​លោភ​លន់​ ការ​ខឹង​ក្រោធ​និង​ការ​វង្វេង​ភាន់​ច្រ​ឡំ​ ។

តាំង​ពី​ដើម​រហូត​មក​ដល់​ឥ​ឡូវ​នេះ​ ព្រះ​ពុទ្ធ​សាសនា​គឺ​យ៉ាង​នេះ​ឯង​ ដូច្នេះ​ សូម​កុំ​មើល​ឃើញ​ការ​ឆ្គាំឆ្គង​របស់​បព្វ​ជិត​ខ្លះ​ ឧ​បាសក ឧ​បាសិកា​ខ្លះ​ ថា​ជា​ការ​ឆ្គាំឆ្គង​របស់​ព្រះ​ពុទ្ធ​សាសនា​ឲ្យ​សោះ​ ត្រូវ​ចែក​គ្នា​ឲ្យ​ដាច់​ នូវ​ព្រះ​ពុទ្ធ​សាសនា​ និង​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​យ៉ាង​នេះ​ទើប​បាន​ជ្រាប​ច្បាស់​ថា " ព្រះ​ពុទ្ធ​សាសនា​ថ្លៃ​ថ្លា​ជា​និច្ច​ "

សត្រូវ​នឹង​ព្រះ​ពុទ្ធ​សាសនា​

ព្រះ​ពុទ្ធ​សាសនា​អប់​រំ​ពុទ្ធ​បរិ​ស័ទ​ឲ្យ​កម្ចាត់​នូវ​កិលេស​គ្រឿង​សៅហ្មង​ក្នុង​សន្តាន​របស់​ខ្លួន​ឯង​ កាល​បើ​បុគ្គ​ល​ណា​កម្ចាត់​នូវ​កិ​លេស​ក្នុង​សន្តាន​របស់​ខ្លួន​អស់​រលីងហើយ​ បុគ្គល​នោះ​ឈ្មោះ​ថា​ ចប់​កិច្ច​ក្នុង​បដិបត្តិ​សាសនា​ និង​ឈ្មោះ​ថា​បាន​បម្រើ​ព្រះ​សម្មា​សម្ពុទ្ធ​ហើយ បាន​តប​ស្នង​សង​ព្រះ​គុណ​របស់​ព្រះ​អង្គ​ហើយ​ ដូច្នេះ​កិលេស​មាន​ លោភៈ​ ទោសៈ មោ​ហៈ​ ជា​ដើម​ គឺ​ជា​សត្រូវ​នឹង​ព្រះ​ពុទ្ធ​សាសនា​ ។

អ្នក​ដែល​ប្រ​ព្រឹត្ត​តាម​អំណាច​របស់​កិលេស​ មិន​ឈ្មោះ​ថា​ប្រព្រឹត្ត​តាម​ព្រះ​ពុទ្ធ​សាសនា​ឡើយ​ ព្រោះ​កិលេស​ជា​សត្រូវ​នឹង​ព្រះ​ពុទ្ធ​សាសនា​ ហើយ​ជា​សត្រូវ​ជា​មួយ​នឹង​សត្វ​លោក​ផង​ដែរ​ ។ សត្វ​លោក​រមែង​មាន​ទុក្ខ​ មិន​រួច​ចាក​ទុក្ខ​ព្រោះ​តែ​កិលេស​ក្នុង​សន្តាន​ ទើប​គួរ​ឃើ​ញ​ថា​ ព្រះ​ពុទ្ធ​សាសនា​នៅ​ខាង​សត្វ​លោក​ជា​និច្ច​ ជួយ​សត្វ​លោក​ជានិច្ច​ គឺ​ជួយ​កម្ចាត់​កិលេស​ជា​សត្រូវ​ឲ្យ​សត្វ​លោក​ ឲ្យ​កែ​សត្វ​លោក​ព្រម​ឲ្យ​ព្រះ​ពុទ្ធ​សា​ស​នា​ជួយ​ ។

ទី​តាំង​នៃ​ព្រះ​សាសនា​

សេច​ក្តី​ចម្រើន​នៃ​ព្រះ​ពុទ្ធ​សាសនា​ដែល​ពិត​ប្រាកដ​ ក៏​គឺ​សេចក្តី​ចម្រើន​ផ្លូវ​ចិត្ត​នៃ​ពុទ្ធ​បរិស័ទ​ហ្នឹង​ឯង​ ហើយ​ចិត្ត​របស់​ពុទ្ធ​បរិស័ទ​ដែល​នឹង​ចម្រើន​រុង​រឿង​ទៅ​បាន​នោះ ក៏​ត្រូវ​អា​ស្រ័យ​ព្រះ​ធម៌​ក្នុង​ព្រះ​ពុទ្ធ​សា​សនា​ជា​គ្រឿង​ចិញ្ចឹម​បី​បាច់រក្សា​ជា​និច្ច​ការ​ដែរ​ដូ​ច​ទារក​តូច​អាស្រ័យ​​ទឹក​ដោះ​ម្តាយ​អ៊ី​ចឹង​ឯង​ គឺ​ថា​បើ​យើង​យក​ព្រះ​ធម៌​ក្នុង​ព្រះ​ពុទ្ធ​សាសនា​មក​ជា​អាហារ​ មក​ជា​គ្រឿង​បី​បាច់​ថែ​រក្សា​ទំនុក​បម្រុង​ចិត្ត​សន្តាន​ ចិត្ត​រមែង​បាន​ដល់​នូវ​សេច​ក្តី​ក្សេម​ក្សាន្ត​ ចម្រើន​ទៅ​ដោយ​សេច​ក្តី​ស្អាត​ ចម្រើន​ទៅ​ដោយ​ពន្លឺ​ភ្លឺ​ស្វាង​ និង​ចម្រើន​ទៅ​ដោយ​សេច​ក្តី​ស្ងប់ ។

បើ​យើង​មិន​យ​ក​ព្រះ​ធម៌​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ មក​ជា​គ្រឿង​ជួយ​ទំនុក​បម្រុង​ដល់​ចិត្ត​ទេ​ ចិត្ត​របស់​យើង​រមែង​មិន​ចម្រើន​ទៅ​ដោយ​សេច​ក្តី​ស្អាត​ និង​មិន​បាន​ដល់​នូវ​សេច​ក្តី​ក្សេម​ក្សាន្ត​ឡើយ​វា​រមែង​ធ្លាក់​ចុះ​ទៅ​តាម​អំណាច​នៃ​សេច​ក្តី​លោភ​ សេច​ក្តី​ក្រោធ​ សេច​ក្តី​វង្វេង​ ការ​ច្រណែន​ឈ្នានីស​ និង​គំនុំ​គុំ​គួន​ព្យា​បាទ​បៀត​បៀន​មិន​ចេះ​ចប់​ ជា​ការ​សាង​នូវ​បញ្ហា​ឲ្យ​ដល់​ជីវិត​ពិត​ប្រាកដ​ គឺ​ជា​ចិត្ត​ដែល​មិន​មាន​ព្រះ​ពុទ្ធ​សាសនា​នៅ​ជា​មួយ​ ព្រះ​ពុទ្ធ​សាសនា​មិន​បាន​ចម្រើន​នៅ​ក្នុង​ចិត្ត​របស់​យើង​ឡើយ​ នេះ​ជា​រឿង​ដែល​គួរ​គិត​ ។

ស្រង់​ចាក​ពី​សៀវ​ភៅ​ " ជំនួយ​សតិ​ភាគ ៧ " រៀប​រៀង​ដោយ​លោក​គ្រូ​អគ្គ​បណ្ឌិត​ធម្មា​ចារ្យ​ ប៊ុត​ សាវង្ស ។


ដោយ​៥០០០​ឆ្នាំ​ 

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៣០៤៦៨ ដង)
គោលធម៌ក្នុងការរស់នៅរួមគ្នា
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៦៥៩០ ដង)
មិន​ប្រ​មាទ​ក្នុង​ទី ៤ ស្ថាន
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៨៥៨១ ដង)
ទឹកភ្នែកម៉ែ​ស្រក់​ធ្លាក់​លើ​ខ្លួន​កូន
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ៩៨២៣ ដង)
ប្រភព​នៃ​ក្តី​ទុក្ខ​សោក​ក្នុង​លោក​
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៣៣២៥៤ ដង)
បន្ទោរ​បង់​សេច​ក្តី​ក្រោ​ធ​​ឆួល​ឡើង​ហើយ​ដូច​បុគ្គល​បន្សាប​ពិស​ពស់
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕