30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១៣,២៧៩
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៩១,២១៣
សរុប ៣៨៥,៥៧៧,៩០៦
អានអត្ថបទ
ផ្សាយ : ១៨ មករា ឆ្នាំ២០២២ (អាន: ១៥,៨២៤ ដង)

បុណ្យមាន​ឫទ្ធិ​ដ៏​ធំ​ក្រៃ​លែង​



 
ពុទ្ធ​ភាសិត​សរសើរ​អំពី​បុញ្ញ​ឫទិ្ធ​ (​និ​ធិ​កណ្ឌ​សូត្រ​)
បុរស​រមែង​កប់​កំណប់​ទ្រព្យ​ទុក​ ក្នុង​ទី​ដ៏​ជ្រៅ​មាន​ទឹក​ជា​ទី​បំផុត​ ដោយ​គិត​ថា​ កាល​កិច្ច​គឺ​សេច​ក្តី​ត្រូវ​ការ​កើ​តឡើង​ហើយ​ទ្រព្យ​នេះ​ នឹង​ជា​ប្រយោជន៍​ដល់​​អាត្មា​អញ​ ដើម្បី​ដោះ​ខ្លួន​អំពី​រាជ​ភ័យ​ខ្លះ​ ដើម្បី​ដោះ​ខ្លួន​ឲ្យ​រួច​អំពី​ចោ​រ​ភ័យ​ខ្លះ​ ដើម្បី​ដោះ​បំណុល​ខ្លះ​ក្នុង​ពេល​ទុរភិក្ខ​ភ័យ​ខ្លះ​ ក្នុង​កាល​មាន​អន្ត​រាយ​ទាំង​ឡាយ​ខ្លះ​ ធម្ម​តា​កំណប់​ ដែល​គេ​កប់​ទុក​ក្នុង​លោក​ ដើម្បី​ប្រយោជន៍​យ៉ាង​នេះ​ឯង​ ។

កំណប់​ទ្រព្យ​ទាំ​ង​អស់​នោះ​ មិន​មែន​សម្រេច​ដល់​បុគ្គល​នោះ​សព្វ​កាល​ទេ​ ព្រោះ​ថា​ កំណប់​ទ្រព្យ​រមែង​ឃ្លាត​ទៅ​ចាក​ទី​ខ្លះ​ សេច​ក្តី​ចំណាំ​របស់​បុគ្គល​នោះ​ រមែង​វង្វេង​ទៅ​ខ្លះ​ នាគ​ទាំង​ឡាយ​រមែង​នាំ​ជញ្ជូន​ទៅ​ខ្លះ​ ពុំ​នោះ​សោត​ ពួក​យក្ស​នាំ​យក​ទ្រព្យ​នោះ​ទៅ​ខ្លះ​ អ្នក​ទទួល​មរតក​ដែល​មិន​ជា​ស្រឡាញ់​នាំ​យក​នូវ​ទ្រព្យ​នោះ​ ក្នុង​កាល​ខ្លួន​មិន​បាន​ឃើញ​ខ្លះ​ ខ្លួន​អស់​បុណ្យ​ទៅ​ក្នុង​វេលា​ណា​ កំណប់​ទ្រព្យ​ទាំង​អស់​នោះ​ រមែង​វិនាសបាត់​បង់​ទៅ​ក្នុង​វេលា​នោះ​ ។

កំណប់​ទ្រព្យ​ដែល​ស្រ្តី​ឬ​បុរស​ណា​ បាន​កប់​ទុក​ល្អ​ហើយ​ ដោយ​ទាន​ សីល​ ដោយ​ការសង្រួម​ និង​ដោយ​ការ​ទូន្មាន​ខ្លួន ក្នុង​ចេតិយ ឬ​ក្នុង​សង្ឃ​ ឬ​ក្នុង​បុគ្គល​ ឬ​ក្នុង​ពួក​ភ្ញៀវ​ ឬ​ក្នុង​មាតា​ ឬ​ក្នុង​បិតា​ ឬ​ថា​ក្នុង​បងប្រុស​-​ស្រី​ ជា​ច្បង​ កំណប់​ទ្រព្យ​នោះ​ ចាត់​ជា​កំណប់​ទ្រព្យ​ ដែល​កប់​ទុក​ប្រពៃ​ហើយ​ នរណា​ មិន​គប្បី​បំផ្លាញ​បាន​ ជា​កំណប់​ទ្រព្យ​ដែល​ជាប់​តាម​ខ្លួន​ទៅ​ កាល​ភោគៈ​ទាំង​ឡាយ​ ដែល​ខ្លួន​ត្រូវ​លះ​បង់​ហើយ​ទៅ​ ខ្លួន​រមែង​កាន់​យក​នូវ​កំណប់​ទ្រព្យ​ គឺ​បុណ្យ​នោះ​ទៅ​ ។

កំណប់​ទ្រព្យ​ គឺ​បុណ្យ​ មិន​ទូ​ទៅ​ដល់​ពួក​ជន​​ដទៃ​ ជា​របស់​ដែល​ចោរ​លួច​ទៅ​មិន​បាន​ ។ កំណប់​គឺ​បុណ្យ​ណា​ ជាប់​តាម​ខ្លួន​ទៅ​បាន អ្នក​ប្រាជ្ញ​គួរ​សន្សំ​នូវ​កំណប់​ទ្រព្យ​ គឺ​បុណ្យ​នោះ ។ កំណប់​ទ្រព្យ​ គឺ​បុណ្យ​នោះ​ ឲ្យ​នូវ​សេច​ក្តី​ប្រាថ្នា​គ្រប់​យ៉ាង​ ដល់​ទេវ​តា​ និង​មនុស្ស​ទាំង​ឡាយ​ ពួក​ទេ​វតា​និង​មនុស្ស​ទាំង​ឡាយ​ប្រាថ្នា​នូវ​ផល​ណា​ៗ​ ផល​ទាំង​ពួង​នោះ​ រមែង​សម្រេច​ដោយ​កំណប់​ទ្រព្យ​ គឺ​បុណ្យ​នោះ​ ។

ភាព​ជា​អ្នក​មាន​សម្បុរផូរ​ផង់​ មាន​សំឡេងពីរោះ​ ទ្រង់​ទ្រាយ​ល្អ​ រូប​ល្អ​ ជា​អធិបតិ​ មាន​យស​បរិ​វារ​ ផល​ទាំង​អស់​រមែង​បាន​ដោយ​កំណប់​ទ្រព្យ​ គឺ​បុណ្យ​នោះ​ ។ សម្ប​ត្តិ​ជា​របស់​មនុស្ស​ណា​ផង​ សេច​ក្តី​​ត្រេក​អរ​ក្នុង​ទេ​វលោក​ណា​ផង​ សម្បត្តិ​គឺ​ព្រះ​និ​ព្វាន​ណា​ផង​ សម្បត្តិ​ទាំង​អស់​នេះ​ រមែង​បាន​ដោយ​កំណប់​ទ្រព្យ​ គឺ​បុណ្យ​នោះ ។

ភាព​នៃ​បុគ្គល​កាល​អាស្រ័យ​មិត្ត​សម្ប​ទា​ បើ​ប្រកប​សេ​ច​ក្តី​ព្យា​យាម​ដោយ​ឧ​បាយ​ដែល​ត្រូវ​ ជា​អ្នក​ស្ទាត់​ក្នុង​វិជ្ជា​និង​វិមុត្ត​ ឥដ្ឋផល​ទាំង​អស់​នេះ​ រមែង​បាន​ដោយ​កំណប់​ទ្រព្យ​ គឺ​បុណ្យ​នោះ ។ បដិ​សម្ភិ​ទា​ វិមោក្ខ​ សាវក​បារមី​ញាណ​ បច្ចេក​សម្ពោ​ធិ​ញាណ​ និង​ពុទ្ធ​ភូមិ​ណា​ៗ​ ឥដ្ឋ​ផល​ទាំង​អស់​នេះ​ រមែង​បាន​ដោយ​កំណប់​ទ្រព្យ​ គឺ​បុណ្យ​នោះ​ ។ បុញ្ញ​សម្ប​ទា​នេះ​ ឲ្យ​សម្រេច​ប្រយោជន៍​ដ៏​ធំ​ ដោយ​ប្រ​ការ​ដូច្នេះ​ ព្រោះ​ហេតុ​នោះ​ អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ ជា​ធីរ​ជន​ ទើប​សរសើរ​នូវ​ភាព​នៃ​បុគ្គល​ជា​អ្នក​មាន​បុណ្យ​ធ្វើ​ទុក​ហើយ​ ។

ចប់​និ​ធិ​កណ្ឌ​សូត្រ​ ។

កំណប់​ទ្រព្យ​របស់​បុរស​ស្រ្តី​មាន​ ៤​ យ៉ាង​ (តាម​ការ​ស្រង់​ចេញ​ពី​អដ្ឋ​កថា​នៃ​ព្រះ​សូត្រ​នេះ)
១. ថាវរៈនិ​ធិ​ កំណប់​ទ្រព្យ​មាំ​មួន​កម្រើក​មិន​បាន​ដោយ​ខ្លួន​ឯ​ង​ ដូច​ មាស​ ប្រាក់​ ស្រែ​ ចំការ​ ទី​ដី​សង់​ផ្ទះ​ ជាដើម ។
២. ជង្គមនិ​ធិ​ គឺ​កំណប់​ទ្រព្យ​ដែល​កម្រើក​ខ្លួន​ឯង​បាន​ ដូច​ ទា​សា​ ទា​សី​ គោ​ ក្របី​ ដំរី សេះ​ ជ្រូក​ មាន់​ ទា​ ជាដើម ។
៣. អង្គ​សម​និ​ធិ​ គឺ​កំណប់​ទ្រព្យ​ស្មើ​ដោយ​អា​វ​យវៈ​ តូច​ធំ បាន​ដល់​ភាពជា​ពហុ​សូត្រ​ ជា​អ្នក​ចេះ​ដឹង​ច្រើន​ ទាំង​ចំណេះ​ផ្លូវ​លោក​ផ្លូវ​ធម៌​ និង​ជា​អ្នក​ជំនាញ​ក្នុង​កិច្ច​ការ​នោះ​ៗ​ ។
៤. អនុ​គា​មិ​កៈ​និ​ធិ​ កំណប់​ទ្រព្យ​ដែ​ល​ជាប់​តាម​ខ្លួន​ជា​និច្ច​ បាន​ដល់​បុណ្យ​ដែល​សម្រេច​ដោយ​ទាន​ សីល​ ភា​វនា​ ស្តាប់​ធម៌​ សម្តែង​ធម៌​ ជា​ដើម​ ។

បណ្តា​កំណប់​ទ្រព្យ​ទាំង​ ៤​ នេះ​ ព្រះ​ពុទ្ធ​ជា​ម្ចាស់​ ទ្រង់​ត្រាស់​សរសើរ​នូវ​អនុ​គាមិកៈ​និ​ធិ​ ថា​ជា​កំណប់​ទ្រព្យ​មាន​ឫទ្ធិ​ដ៏​ធំ​ក្រៃ​លែង​ ។

ស្រង់​ចាក​សៀវ​ភៅ " សង្ឃ​ទាន​មាន​ផល​ច្រើន "
រៀប​រៀង​ដោយ​ មេត្តា​បា​លោ​ ទឹម-សឿត


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៥,១៨៨ ដង)
ភិក្ខុបានឈ្មោះថា ធម្មកថិក ត្រូវប្រកបដោយអង្គ ១២ យ៉ាង
ផ្សាយ : ១០ មីនា ឆ្នាំ២០២៤ (អាន: ២៩,៧១៦ ដង)
គុណសម្បត្តិនាំឲ្យមានការគោរព
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៥,៦១៦ ដង)
ភិក្ខុបានឈ្មោះថា ធម្មកថិក ត្រូវប្រកបដោយអង្គ ៦ យ៉ាង
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣ (អាន: ៥,៥២៨ ដង)
​ចំណេះ​វិជ្ជា​ខាង​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៥៤,៥៤៣ ដង)
ការយល់ដឹង បញ្ញា៨យ៉ាងរបស់ព្រះពោធិសត្វ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.13
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿