អានអត្ថបទ
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣ (អាន: ១៣,៣៣១ ដង)
ការជីកស្រះទឹក ឬអណ្តូងជាទាន

|
នៅក្នុងស្រុកមួយ ដែលមិនមានអណ្តូងទឹក ឬស្រះទឹកជាដើម មនុស្សសត្វទាំងឡាយមិនអាចរស់នៅក្នុងស្រុកនោះបានទេ ព្រោះការរស់នៅរបស់មនុស្សសត្វត្រូវអាស្រ័យទឹកយ៉ាងសំខាន់ ហើយអាចរស់នៅបាន ។
មនុស្សឬសត្វទាំងឡាយតែងចង់ទៅរស់នៅ ទីកន្លែងណាដែលមានទឹកដូចជាទៅរស់នៅ ក្បែរទន្លេ បឹងបួរ ស្រះជាដើមព្រោះជីវិតរស់នូវត្រូវការទឹកគ្រប់ពេលវេលា ។ បុគ្គលណាបានជីកអណ្តូងឬស្រះជាទាន សម្រាប់មនុស្សសត្វទូទៅ ឈ្មោះថាធ្វើឲ្យអ្នកដទៃ បាននូវសេចក្តីសុខព្រោះបានផឹកទឹក ឬបានងូតជម្រះកាយ ជាដើម ។ ការជីកស្រះទឹកជាទាន គឺឈ្មោះថា បានឲ្យទឹកដល់មនុស្សសត្វទាំងឡាយគ្រប់ពេលវេលា ។ អ្នកធ្វើស្រះទឹកជាទានជាដើមរមែងបាននូវសេចក្តីសុខក្នុងលោកនេះ និងបរលោកខាងមុខ រហូតដល់ព្រះនិព្វាន ។ ហេតុដូច្នោះ យើងទាំងអស់គ្នាត្រូវចេះជួយថែរក្សាទីជាទឹកសាធារណៈ ដូចជាតាម ស្រះ អណ្តូង ឬស្ទឹងជាដើម ឲ្យមានអនាម័យ ល្អដើម្បីសុខភាព ខ្លួនឯង និងសុខភាពមនុស្សសត្វទាំងឡាយ ។ ស្រង់ចាកសៀវភៅ " អានិសង្សទីសេនាសនទាន " រៀបរៀងដោយធម្មាចារ្យ កែវ-វិមុត្ត ដោយ៥០០០ឆ្នាំ |