30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១៥,៨៣៩
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៦៥,៥៥៩
សរុប ៣៨៣,៧៥២,២៥២
អានអត្ថបទ
ផ្សាយ : ១៩ មករា ឆ្នាំ២០២០ (អាន: ៦៧,៣៥៤ ដង)

អ្នក​មាន​សតិ​ស្មារតី​វាង​វៃ​ តែង​ឈ្នះ​សត្រូវ​ទាំង​ពួង​



ស្តាប់សំឡេង
 
រឿង​ស្វា​ពោធិសត្វ
( ចាក​ វា. ឯ. )
( អ្នក​មាន​សតិ​ស្មារតី​វាង​វៃ​ តែង​ឈ្នះ​សត្រូវ​ទាំង​ពួង​ )​


ក្នុង​កាល​កន្លង​ទៅ​ហើយ​ ព្រះ​បាទ​ព្រហ្ម​ទត្ត​សោយ​រាជ្យសម្បត្តិ​ ក្នុង​នគរ​ពារាណសី​ ។ កាល​នោះ​ព្រះ​ពោធិសត្វ​ទ្រង់​សោយ​ព្រះ​ជាតិ​ ជា​ស្វា​មាន​រូប​ធំ​ស្រមូវ​មាន​កំលាង​ខ្លាំង​ដូចដំរី​ស្ករ​ បាន​ដើរ​ទៅ​មាត់​ស្ទឹង​ឃើញ​កោះ​មួយ​ ដែល​បរិបូណ៍​ដោយ​រុក្ខ​ជាតិ​មាន​ផ្លែ​ ក៏​លោត​អំពី​មាត់​ស្ទឹង​ ទៅ​ជាន់​ដុំ​ថ្ម​មួយ​កណ្តាល​ស្ទឹង​ ហើយ​លោត​អំពី​ដុំថ្ម​នោះ​ទៅ​កោះ បេះ​ផ្លែឈើផ្សេងៗ បរិភោគតាម​ប្រាថ្នា ដល់​វេលា​ល្ងាច​ត្រឡប់​មក​លំ​នៅ​របស់​ខ្លួន​វិញ ។

ស្វា​ពោធិសត្វ​តែង​លោត​ទៅ​មក​យ៉ាង​នេះ​ជា​រាល់​ថ្ងៃ​ ។ ក្នុង​ស្ទឹង​នោះ​​ មានក្រ​ពើ​ញីឈ្មោល​មួយ​គូ ក្រ​ពើ​ញី​មាន​ផ្ទៃ​ពោះ​ បាន​ឃើញ​ព្រះពោ​ធិសត្វ​ លោតឆ្លង​ទៅ​មក​ដូច្នោះ ក៏​កើតចំណង់​ចង់ស៊ីថ្លើម​ពោធិសត្វ​ ទើប​ប្រាប់​ដល់​ប្តីថា​ ខ្ញុំ​ចង់​ស៊ីថ្លើម​ស្វា​នោះ ។

ក្រ​ពើ​ឈ្មោល​ ក៏​និយាយ​ថា​មិន​ក្រ​អ្វី​ទេ​ ចាំបង​ចាប់​យក​ឲ្យ​ល្ងាច​នេះ​ ។ ​និយាយ​ហើយ​ ក៏​ឡើង​ទៅ​ដេក​ទ្រោប​លើ​ដុំ​ថ្ម​ ដែលស្វា​ពោធិសត្វ​តែង​លោត​ទៅ​ជាន់​ ។ ដល់​វេលា​ល្ងាច​ ស្វា​ពោ​ធិសត្វ​មក​វិញ​ ឈរ​នៅ​មាត់​កោះ​ សំឡឹង​មើល​ដុំ​ថ្ម​ដែលធ្លាប់​លោត ឃើញខ្ពស់​ផុត​ពី​ទឹក​ជាង​មុន​ ទើប​រំពឹង​ថា​នឹងមាន​ហេតុ​ផល​យ៉ាង​ណា​អេះ​ ទឹក​ក្នុង​ស្ទឹង​នេះ​មិន​មែន​ស្រក​ និង​មិន​មែន​ឡើង​ខុស​ប្រក្រតី​ទេ ចុះ​ហេតុអ្វី​ដុំ​ថ្ម​នេះ​ខ្ពស់​ជាង​មុន​ ប្រហែល​ជាក្រពើ​ធ្វើបន្លំ​ចាំស៊ីអញ​ហើយ​ ។​​

ពោធិសត្វ​គិតពិសោធន៍​ឲ្យ​ដឹង​ច្បាស់​ ទើប​ហៅ​ដុំ​ថ្ម​ថា ដុំ​ថ្មអើយដុំ​ថ្ម​! ហៅយ៉ាង​នេះ​បីដង​ ទើប​និយាយ​នឹងដុំថ្ម​ទៀត​ថា​ នែដុំថ្ម​អើយ ថ្ងៃនេះ​ហេតុ​អ្វី​ក៏ឆ្មើង​មិននិយាយ​ឆ្លង​ឆ្លើយ​គ្នា​សោះ ។ ឯក្រពើ​បាន​ឮដូច្នោះ​គិតថា " ដុំថ្ម​ធ្លាប់​និយាយ​ ឆ្លងឆ្លើយ​នឹង​ស្វា​ពី​មុន​មក​​ " ក៏ឆ្លើយ​ជំនួស​ថ្មថា​ ហៅ​អញ​ធ្វើ​អ្វី​បង​ស្វា?

ពោធិសត្វ​ ស្គាល់​ជាក់​ថា​ជាក្រ​ពើ​ទើបសួរ​ថា អ្នក​ណា​ឆ្លើយសំឡេង​ប្លែក? ​ក្រពើ​​ថា​អញ​ !​ ស្វា​ថា​ចុះ​អ្នក​មក​ក្រាប​លើដុំថ្ម​នេះ​ធ្វើអ្វី​ ? ក្រពើ​ថា​យើង​ត្រូវ​ការ​ថ្លើម​របស់​អ្នក​ ទើប​មក​ក្រាប​នៅ​ទី​នេះ ។

ព្រះ​ពោធិសត្វ​គិត​ថា​ផ្លូវ​ដទៃ​ក្រៅ​អំ​ពី​នេះ​មិនមាន​ បើ​ដូច្នេះ​អញ​ត្រូវ​លួង​ចិត្ត​ក្រ​ពើ​នេះ​ គិតហើយ​និយាយ​ថា​ បង​សំលាញ់​ក្រពើ​! យើង​ឲ្យ​ថ្លើម​ដល់​អ្នក​ ចូរអ្នក​ហា​មាត់​ចាំ​ចុះ​យើង​និង​លោត​ចូល​ទៅ​ក្នុង​មាត់​តែ​ម្តង​ ។

ធម្មតា​សត្វក្រពើ​ កាល​បើ​ហាមាត់​ហើយ​តែង​បិទ​ភ្នែក​ ក្រពើ​ក៏​ហាមាត់​បិទភ្នែក​ចាំ ។ ព្រះ​ពោ​ធិសត្វ​ ក៏​លោត​អំពី​កោះ​ទៅ​ជាន់​ក្បាល​ក្រពើ​ ហើយ​លោត​ទៅ​មាត់​ស្ទឹង​ ក្រពើ​ឃើញ​ដូច្នេះ​គិត​ថា​ ស្វា​នេះ​អង់​អាច​ជាបណ្ឌិត​បរិបូណ៍​ដោយ​គុណ​ធម៌ ទើប​សូត្រ​ពាក្យ​ស្លោក​ថា​:

យ​ស្សេតេ​ ចតុ​តេ​ ធម្មា វាន​រិន្ទ យ​ថា តវ
សច្ចំ ធម្មោ​ គីតំ ចា​គោ​ ទិដ្ឋំ​ សោ អ​តិ​វត្តតិ


ប្រែ​ថា​ បពិត្រ​ស្តេច​ស្វា​ ធម៌​ទាំង​ឡាយ​បួន​យ៉ាង​នេះ​ គឺ សច្ច ១ ធម្ម ១ ធិ​តិ​ ១ ចាគ ១ មាន​ដល់​បុគ្គល​ណា​ដែល​ដូច​លោក​ បុគ្គល​នោះ​តែង​បង្រ្កាប​នូវ​ខ្មាំង​បាន​ ។

បានដកស្រង់​ចេញពី​ប្រជុំ​និទាន​ជាតក​

ដោយ៥០០០ឆ្នាំ

 


 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៧៧២ ដង)
រឿង​សាមណេរ ៤ រូប​ជា​ព្រះ​អរហន្ត
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ២១,៩៨៥ ដង)
គុណ​នៃ​ការ​រក្សា​ឧបោសថសីល តាំង​ពី​ក្មេង​ដរាប​ដល់​ចាស់
ផ្សាយ : ២៣ កក្តដា ឆ្នាំ២០២១ (អាន: ១៣,៧០៩ ដង)
អានិ​សង្ស​ធ្វើផ្លូវ​ថ្នល់​ ដោយ​សេច​ក្តី​ជ្រះ​ថ្លា​
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៣១៦ ដង)
ចិត្ត​ដែល​គេ​មិន​បាន​អប់​រំ រមែង​ធ្វើ​គេ​ឲ្យ​កើត​ទុក្ខ​មួយ​ជីវិត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.28
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿