30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៧៨,០០១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៥៥,៩៣៥
សរុប ៣៨៥,៦៤២,៦២៨
អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៧៧២ ដង)

និយាយពាក្យ​ពិត​ គង់​បាន​ទៅ​កើត​ក្នុង​ស្ថាន​ទេវ​លោក



 
រឿង​សច្ចវា​ទិ​នី​
( ចាក​ ម. អ. )
( និយាយពាក្យ​ពិត​ គង់​បាន​ទៅ​កើត​ក្នុង​ស្ថាន​ទេវ​លោក )


ពី​ដើម​មាន​ស្រ្តី​ម្នាក់​ មិន​បាន​ឲ្យ​ទា​ន មិនបាន​ធ្វើ​ការ​បូ​ជា​ មិនបាន​ស្តាប់​ធម៌ទេ​ក្នុង​មួយ​ជាតិ​នេះ​ គ្រាន់​តែ​រក្សា​ពាក្យ​សច្ចប៉ុណ្ណោះ​ លុះ​ស្លាប់​ទៅ​ បាន​ទៅ​កើត​ក្នុង​ស្ថាន​ទេវ​លោក​ សោយ​ទិព្វ​សម្បត្តិ​ជា​សុខ​សាន្ត​ សម្រាន​សម្រួល​កាយ​ដោយ​សេរី​ មាន​ប​រិវា​រ​គាល់​ជា​ច្រើន ។

គ្រា​ក្រោយ​ព្រះ​មហា​មោគ្គល្លាន​ មាន​ឫទ្ធិ​ច្រើន​​ បាន​ថ្វាយ​បង្គំ​ទូលលា​ព្រះ​បរម​សាស្តា​ជា​ម្ចាស់​ទៅ​កាន់​ស្ថានទេវលោក​ ដើម្បី​នឹង​បាន​ពិនិត្យ​ស្ថាន​ភាព​ផ្សេងៗ និង​សូរ​បុ​ញ្ញក​ម្ម​ខ្លះៗ យក​មក​ផ្សាយ​ក្នុង​ជម្ពូ​ទ្វីប​នេះ ។​

កាល​ព្រះ​សាស្តា​អនុញាតហើយ​ ក៏​និមន្ត​ទៅ​ឋិត​នៅ​ទៀបទ្វារ​នៃ​ទេព​ធីតា​ម្នាក់​ ។ នាង​ក៏ចេញមក​ថ្វាយ​បង្គំ​ដោយ​សេចក្តី​គោរព ។ ព្រះ​ថេរៈ​សួរ​ថា​ នាង​ធ្វើ​បុញ្ញកម្មដូចម្តេច បានជា​មាន​សម្បត្តិស្តុកស្តម្ភ​យ៉ាង​នេះ ?​

ទេព​ធីតា​ខ្មាស់​ព្រះ​ថេរៈ​ណាស់​ ធ្វើ​លាក់លៀម​ មិន​ចង់​ប្រាប់​សោះ តែ​ដោយ​លោក​ជំ​រិត​សួរ​ខ្លាំង​ពេក​ អត់​ទ្រាំ​មិនបាន​ ក៏​ទូលថា​ ប​ពិត្រ​លោក​ម្ចាស់​ដ៏ចម្រើន​ ខ្ញុំ​ព្រះ​ករុណា​ឥត​ដែលបាន​ធ្វើ​បុណ្យកុសល​អ្វី​នឹង​គេ​ទេ កាលកើត​ជា​មនុស្ស​នោះ​គ្រាន់​តែ​រក្សា​សច្ចប៉ុណ្ណោះ សម្បត្តិទាំង​នេះ​ កើតឡើង​ដោយ​ពាក្យ​សច្ចៈ ដែលខ្ញុំបាន​រក្សា​នឹង​ថា​កើត​ពី​កុសល​កម្ម​ដទៃ​ឥត​មាន​ឡើយ ។

ព្រះ​ថេរៈ​ កាលជ្រាប​ដំណឹង​សព្វ​គ្រប់​ហើយ ក៏ត្រឡប់​ពី​ទេវ​លោក​មក​វិញ​ ចូលទៅ​ថ្វាយ​បង្គំ​ព្រះបរម​សាស្តា​ឯវត្ត​ជេត​ពន​ ទូល​សួរ​ថា​បពិត្រ​សម្តេច​ព្រះ​មាន​ព្រះ​ភាគ​ដ៏ចម្រើន បុគ្គលដែល​គ្រាន់​តែ​រក្សា​នូវ​សច្ចៈ​មិន​បានធ្វើ​បុណ្យ​អ្វី​ទេ​ ហើយ​បាន​ទៅ​កើត​ក្នុង​ទេវ​លោក​សោយសម្បត្តិ​ទិព្វ​មាន​ឬទេ ?

ព្រះ​សាស្តា​តប​ថា​ នែ​មោគ្គ​ល្លាន​ ម្តេច​ក៏​អ្នក​ចាំមក​សួរ​តថគត ក្រែង​រឿង​រ៉ាវ​នេះ​ទេព​ធីតា​ប្រាប់​អ្នក​ដោយ​សព្វ​គ្រប់​ហើយដឹង ? នែ​មោគ្គល្លាន​សត្វ​ទាំងឡាយ​ គ្រាន់តែ​រក្សា​នូវ​សច្ចៈ​ខ្វះអ្វី​ទៅ​កើត​នៅ​ស្ថាន​ទេវ​លោក​ សោយ​ទិព្វ​សម្បត្តិ​មាន​គ​គោគ​ ។

( មហា​ សំ​ -សុខ​ និស្សិត​សាលា​បាលី​ជាន់ខ្ពស់​ )

បាន​ដកស្រង់​ចេញ​ពី​សៀវភៅ​ប្រជុំ​និទាន​ជាតក​



ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០ (អាន: ២២,៨៣៦ ដង)
ការ​ស្លាប់​មាន​ពិត តែ​អ្នក​រក្សា​ធម៌​តែង​មាន​អាយុ​វែង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.97
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿