30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៦៨,០៩៥
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៦១៨,៧១៣
សរុប ៣៨៩,៧០១,១៩៧
អានអត្ថបទ
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ១៥,៩៩១ ដង)

អំណាច​កាម​រោគៈ​នាំ​ឲ្យ​កើត​តម្រេក​ក្នុង​វត្ថុ​មិន​គួរ



 
រឿង​ស្ត្រី​មាន​គូកំ​ណាន់​
( ចាក​ ធ. ខុ. )
( អំណាច​កាម​រោគៈ​នាំ​ឲ្យ​កើត​តម្រេក​ក្នុង​វត្ថុ​មិន​គួរ )


សេច​ក្តី​ដំណាល​ថា​ មាន​ភិក្ខុ​អ្នក​ប្រ​ព្រឹត្ត​បិណ្ឌ​បាត​មួយ​អង្គ​ រៀនកម្ម​ដ្ឋាន​ក្នុង​សំណាក់​ព្រះ​សាស្តា​ ហើយ​ចូល​ទៅ​កាន់​ឳធ្យាន​ចាស់​មួយ​ ដើម្បី​ធ្វើ​សមណ​ធម៌ ។ លំ​ដាប់​នោះ​មាន​ស្ត្រី​ម្នាក់​ មាន​រូប​រាង​ស្រស់​ល្អ​ឆើត​លើស​នារី​ទាំង​អស់​ក្នុង​នគរ​បាន​ណាត់​ពេល​នឹង​បុរស​គូរ​កំ​ណាន់​ម្នាក់​ ឲ្យ​ទៅ​ជួប​គ្នា​ក្នុង​ទី​ឈ្មោះ​ឯណោះ​ ដើម្បី​នឹង​សប្បាយ​ដោយ​មគ្គ​សំវាស​ប្រ​ព្រឹត្ត​កន្លង​ប្រ​ពី​ណី​វង្ស​ត្រ​កូល នាង​ក៏​ទៅ​ចាំ​មុន​ ។

បុរស​នោះ​បែរ​ជា​មិន​បាន​ទៅ​ក្នុង​ពេល​ដែល​ណាត់​គ្នា​ ។ កាល​នាង​លម្បដ​រង​ចាំ​មើលផ្លូវ​គូកំ​ណាន់​យូរ​ពេក​​កាម​រោគ​ក៏​ដុត​រោលរាល​ក្នុង​សាពាង្គ​កាយ​ កើត​សេចក្តី​អផ្សុក​ជាអស្ចារ្យ​ ព្រោះ​មិនបាន​គូ​គាប់​មក​ប្រ​លែង​គ្នា​លែង​ ក៏​ដើរ​ច្រាស​ច្រាល​ៗ​ដូច​ជា​មាន់​រក​ពង​ ទើប​ចូល​ទៅ​ក្នុង​ឳធ្យាន​ឃើញ​ព្រះ​ថេរៈ​កំ​ពុង​ពែនភ្នែនធ្វើ​សមណ​ធម៌ ក៏​ក្រ​លេក​មើល​នាយ​អាយ​ក្រែង​គេ​ឃើញ​លុះ​មិនមាន​អ្ន​កដទៃ​ក៏​គិត​ថា​ ភិក្ខុ​នេះ​ក៏​បុរស​ដែរ​ អញ​និង​ប្រលោម​លោក​ឲ្យ​ភាន់​ភាំង​ដោយ​សារ​កាម​ទេព​ម្តង​ ទើប​ទៅ​ឈរ​ចំ​ពី​មុខ​ព្រះ​ថេរៈ​អា​ក្រាត​កាយ​បញ្ចេញស្រ្តី​ភាព​ឲ្យ​ច្បាស់​ ធ្វើអាការៈញ៉េះញ៉ោះៗ រួច​ទើប​ស្លៀក​វិញ​ នឹង​រំសាយសក់​ផ្អៀង​ផ្អងធ្វើ​​​​ក​​ទន់​ចុះទន់​ឡើង​បែរ​ថ្ពាល់​ឲ្យ​លោក​ឃើញ​ រួច​ក៏​ទះ​ដៃ​សើច​ក្អាកក្អាយ​ញញឹម​ប្រិម​ប្រិយ​តែ​ឯក​ឯងដើម្បី​ឲ្យ​ព្រះ​ថេរ​មាន​តម្រេក​តាម​វត្ថុ​បំណង​របស់​ខ្លួន​ជា​ស្រ្តី​អន្ធពាល ដែលកំពុង​​​ស្រវឹង​ដោយ​កាម​រាគៈ ។

តែ​ឥត​អំ​ពើ​សោះ​ ព្រះ​ថេរៈរឹង​រឹត​តែ​កើត​​សង្វេគ​មាន​ចិត្ត​នឿយ​ណាយ​ក្នុង​កាម​គុណ​ទាំង​ ៥ មាន​រូប​ជា​ដើម​ ជា​ពន់​ពេក​ ទើប​លោក​គិត​ថា​ហេតុនេះ​ដូចម្តេច​ហ្ន ? កាល​ព្រះ​សាស្តា​ប្រ​មើល​មើល​ភិក្ខុ​ដែល​រៀន​កម្មដ្ឋាន​ក្នុង​សំ​ណាក់​ព្រះ​អង្គ​ ហើយ​នៅ​ក្នុង​ឳ​ធ្យាន​ដើម្បី​ធ្វើ​សម​ណធម៌នោះ តើ​ប្រ​ព្រឹត្ត​ទៅ​យ៉ាង​ណា​?​ ក៏​បាន​ជ្រាប​ថា​ ស្រ្តី​នោះ​កំ​ពុង​តែ​ប្រ​ព្រឹត្ត​អា​នា​ចារ​ចែ​ចង់​ភិក្ខុ​នោះ​ផង​ និង​សេចក្តី​សង្វេគ​ដែល​កើត​ឡើង​ដល់លោក​ផង​ ទើប​ពោល​ថា​ ម្នាល​ភិក្ខុ​ទី​នោះ​មិនមែន​ជា​កន្លែង​ត្រេកត្រអាល​​សមោ​សរ​របស់​អ្នក​ស្វែង​រក​កាម​ទាំង​ឡាយ​ទេ​ គឺ​ជាទី​សម្រាប់​ជន​​ដែលមាន​រោគៈទៅ​ប្រោស​ហើយ​រីក​រាយ​ទេតើ​​ទើប​ត្រាស់​សំដែង​ថាៈ

រមណី​យានិ​ អ​រ​ញ្ញា​និ​ យត្ថ ន រមតិ ជនោ
រឹតរាគា រ​មេ​ស្សន្តិ ន តេ កាម​គវេសិ​នោ ។

ព្រៃ​ណា​ដែល​ជន​មិន​រីករាយ​ ព្រះ​ខី​ណា​ស្រព​ទាំង​ឡាយ​ជា​អ្នក​អស់​រាគៈ​មិនមែន​ជា​អ្នក​ស្វែង​រក​កាម​តែង​រីក​រាយ​ក្នុង​ព្រៃ​នោះទេ​ ។

លុះ​ចប់​ធម៌​ទេស​នា​ ភិក្ខុ​នោះ​ក៏​បាន​សម្រេច​អរហត្ត​ ព្រម​ដោយ​បដិ​សម្ភិ​ទា ទើប​ហោះ​ធ្យាន​មក​ថ្វាយ​បង្គំ​បាទា​ព្រះ​តថា​គត​ ។ ឯ​ស្ត្រី​លម្ឃដ​នោះ​អស់​សង្ឃឹម​នឹង​បាន​រួម​រ័ក្ស​មេត្រីស្នេហា​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ។

បាន​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ប្រជុំ​និទាន​ជាតក

ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៣៩,៩២៥ ដង)
កុំ​ធ្វើ​បាប​មនុស្ស​មាន​ខន្តី ប្រយ័ត្ន​ផែន​ដី​ស្រូប
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៦០,៧២២ ដង)
សាធារណ​ទាន​ចាត់​ជា​មេ​បុណ្យ​យ៉ាង​ឆ្នើម​ក្នុង​លោក
ផ្សាយ : ០៥ មិថុនា ឆ្នាំ២០២២ (អាន: ៣៥,៤០២ ដង)
ផែនដី (កប្យ) សព្វថ្ងៃនេះ ជាកប្យចម្រើន (ភទ្រកប្យ)
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.62
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿