ថ្ងៃ អង្គារ ទី ០៥ ខែ ធ្នូ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤៥,៩៩១
Today
ថ្ងៃម្សិលមិញ ១៧៩,៩៤១
ខែនេះ ៨៧៦,៤៤៧
សរុប ៣៥៧,៧២០,៤២១
Flag Counter
អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១២,០៣៦ ដង)

សុន្ទរ​ភាព​ជា​និរន្តរ៍



 
ទោះ​បី​ជា​មាន​ទុក្ខ​នៅ​ក្នុង​ជីវិត​ ប៉ុន្តែ​ពុទ្ធ​សាសនិក​បុគ្គល​ក៏​មិន​សោក​សៅ​ចំពោះ​រឿង​នោះ​ៗ​ ទាំង​មិន​ខឹង​ឬ​ថ្នាំង​ថ្នាក់​ចំពោះ​សេចក្តី​ទុក្ខ​សោះ​ឡើយ ។ តាម​ទស្សនៈ​របស់​ព្រះ​ពុទ្ធ​សាសនា​ ចំណុច​ដ៏​អា​ក្រក់​មួយ​ក្នុង​ចំណោម​អំពើ​អាក្រក់​ជា​មូល​ដ្ឋាន​នៅ​ក្នុង​ជីវិត​ គឺ​ការ​ថ្នាំង​ថ្នាក់​ឬ​ការ​ខឹង​ក្រោធ​ ។​

ការ​ថ្នាំង​ថ្នាក់​ (បដិឃៈ) បាន​ដល់​ចេត​នា​អាក្រក់​របស់​សត្វ​ទាំង​ឡាយ​ ចំពោះ​សេចក្តី​ទុក្ខ​ទាំង​អស់​ និង​ចំពោះ​សភាវៈ​ដែល​ទាក់​ទង​ជា​មួយ​នឹង​សេចក្តី​ទុក្ខ​ ។ តួ​នាទី​របស់​វា​ គឺ​បង្កើត​នូវ​ទី​តាំង​នៃ​សេច​ក្តី​ទុក្ខ​ ក៏​ដូ​ច​ជា​ការ​ប្រ​ព្រឹត្ត​នូវ​ទង្វើ​មិន​គួរ​គប្បី​ទាំង​ឡាយ​ ។ ដូច​នេះ​ទើប​ជា​ការ​ខុស​ដែល​ចិត្ត​មិន​អត់​ធន់​ចំពោះ​សេចក្តី​ទុក្ខ​ ដ្បិត​ថា​ការ​មិន​អត់​ធន់​ឬ​ការ​ខឹង​ក្រោធ​ចំពោះ​សេចក្តី​ទុក្ខ​​ គឺ​មិន​អាច​កម្ចាត់​នូវ​សេចក្តី​ទុក្ខ​បាន​ឡើយ​ ។

ផ្ទុយ​ទៅ​វិញ​ វា​កាន់​តែ​បន្ថែម​នូវ​ភាព​ស្មុគស្មាញ​ ឡើង​ថែ​ម​មួយកម្រិត​ទៀត ។ វា​ជា​ការ​បំប៉ោង​នូវ​ស្ថានការណ៍​ ដែល​អាក្រក់​ស្រាប់​ទៅ​ហើយ​នោះ​ ឲ្យ​កាន់​តែ​អាក្រក់​ខ្លាំង​ឡើង​ថែម​ទៀត ។ ហេតុ​ដូច្នេះ​ការ​ដែល​ប្រសើរ​បំផុត​ ក៏​គឺ​មិន​ខឹង​ឬ​មិន​ថ្នាំង​ថ្នាក់​ ហើយ​ព្យាយា​ម​ស្វែង​យល់​នូវ​បញ្ហា​ដែល​នាំ​ឲ្យ​កើត​ទុក្ខ​ថា​ វា​កើត​ឡើង​មក​បាន​យ៉ាង​ដូច​ម្តេច​ និង​រំលត់​វា​ទៅ​វិញ​បាន​យ៉ាង​ដូច​ម្តេច បន្ទាប់​មក​ក៏​ធ្វើ​ការ​ងារ​ដោយ​សេច​ក្តី​អត់​ធន់​ដោយបញ្ញា​ ដោយ​ការ​តាំង​ចិត្ត​ដ៏​មុត​មាំ​និង​ដោយ​អស់​ពី​សមត្ថ​ភាព​ ។

មាន​គម្ពី​ចាស់​ៗ​ ចំនួន​២ គឺ​ថេរ​គាថា និង​ថេរី​គាថា ដែលរួប​រួម​នូ​វ​ពាក្យ​ឧ​ទាន​ប្រកប​ដោយ​សោមនស្ស​ នៃ​បណ្តា​សាវ័កទាំង​ឡាយ​របស់​ព្រះ​ពុទ្ធ​ជា​ម្ចាស់​របស់​បុរស​ស្រ្តី​ ដែលលោក​ទាំង​នោះ​សុទ្ធ​សឹង​ជា​អ្នក​ប្រទះ​នូវ​សន្តិ​និង​សេច​ក្តី​សុខ​ក្នុង​ជីវិត​ ដោយ​អាស្រ័យ​ឱវាទ​ទូន្មាន​របស់​ព្រះ​អង្គ​ ។

គ្រា​មួយ​ព្រះ​បាទ​បសេន​ទិកោសល​បាន​ទូល​ព្រះអង្គ​ថា សាវ័ក​ទាំង​ឡាយ​របស់​ព្រះ​អង្គ​ជា​អ្នក​រីក​រាយ​សប្បាយ​ចិត្ត​ (ហដ្ឋ​បហដ្ឋ​) មាន​បីតិ​បា្រមោទ្យ​​ (ឧទគ្គុ​ទគ្គ​) នៅ​ជា​សុខ​សម្រាន្ត​ជាមួយ​ជីវិត​ផ្លូវ​ធម៌​ (អភិរត​រូប​) មាន​ឥន្រ្ទីយ​ស្រស់​ថ្លា​ (បីណិតិ​ន្រ្ទិយ​) ប្រាស​ចាក​ភាព​ខ្វល់​ខ្វាយ​ (អប្បោសុក្ក​) ត្រជាក់​​(បណ្ណលោម​) ស្ងប់​រម្ងាប់​(បរទវុត្ត​)​ និង​មាន​ចិត្ត​ភ្លឺ​ស្វាង​ (ទាំង​ដែល​បរិ​ភោគ​អា​ហារ​ត្រឹម​មួយ​ពេល​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​ ) មិន​ដូច​សាវ័ក​របស់​សាសនា​ដទៃ​ ដែលជា​អ្នក​ល្ហិត​ល្ហៃ​ គ្រោតគ្រាត​ ស្លេក ស្លាំង និង​មិន​គួ​រឲ្យ​ទាក់​ភ្នែក​ទាក់​ចិត្ត​សោះ​ឡើយ​ ។ បន្ទាប់​មក​ព្រះ​បាទ​បសេនទិកោសល​ទ្រង់​ក្រាប​ទូល​បន្ថែម​ទៀត​ថា ព្រះ​អង្គ​ជឿ​ថា​ព្រះ​សាវ័ក​ទាំង​ឡាយ​ ដែល​មាន​លក្ខណៈ​សម្បត្តិ​ពេញ​លេញ​បរិ​បូណ៌​យ៉ាង​ដូច្នេះ​ ក៏​អា​ស្រ័យ​មក​ពីការ​ពិត​ដែល​ថា " ព្រះ​គុណ​ម្ចាស់​ទាំង​ឡាយ​នេះ បាន​ដឹង​ច្បាស់​នូវ​គុណ​វិសេស​ដទៃ​ក្រៃ​លែង​ជាង​កាល​មុន​ ក្នុង​សាសនា​របស់​ព្រះ​ដ៏​មាន​បុណ្យ​យ៉ាង​ពិត​ប្រាកដ " ។

ព្រះ​ពុទ្ធ​សាសនា​ជា​បដិបក្ខ​ចំពោះ​ចិត្ត​ ដែល​មាន​លក្ខណៈ​សោក​សៅ​ តក់​ស្លុត​ ខូច​ចិត្ត​និង​ស្រងូត​ស្រងាត់​ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​នីវរណធម៌​ (ជាសត្រូវ​) ចំពោះ​ការ​ត្រាស់​ដឹង​នូវ​សច្ច​ធម៌​ ពោល​ដោយន័យ​មួយ​ទៀត​គឺ​គួរ​ចង​ចាំ​ទុក​ក្នុង​ចិត្ត​ថា សេចក្តី​ឆ្អែត​ចិត្ត​ដែល​ប្រ​កប​ដោយ​អំណរ​(បីតិ) ជា​លក្ខណៈ​ដ៏​ល្អ​មួយ​ក្នុង​ចំណោម​ពោជ្ឈង្គ​៧ (ធម៌​ជា​អង្គ​នៃ​ការ​ត្រាស់​ដឹង​) ដែលជា​គុណ​សម្បត្តិ​ដ៏​សំខាន់​ និង​គួ​រ​បណ្តុះ​ឲ្យ​កើត​មាន​ឡើង​ ដើម្បី​ការ​ធ្វើ​ឲ្យជាក់​ច្បាស់​នូវ​ព្រះ​និព្វាន​ (​ទី​បំផុត​នៃ​សេចក្តី​ទុក្ខ​) ។


ស្រង់​ចាក​សៀវ​ភៅ " ព្រះ​ពុទ្ធ​ទ្រង់​បង្រៀន​អ្វី​ ? " ប្រែ​សម្រួល​ដោយ លីន-កុសល

ដោយ​៥០០០​ឆ្នាំ​ 
 
 

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២ (អាន: ១៤,៣៤៨ ដង)
ពន្លត់​ភ្នក់​ភ្លើង​ក្នុង​ចិត្ត​ សង្គម​ត្រ​ជាក់​
ផ្សាយ : ១២ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ២២,២៦៧ ដង)
អធិប្បាយអានិសង្សមេត្តា១១យ៉ាង
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១២,១៤៧ ដង)
ប្រភព​នៃ​ក្តី​ទុក្ខ​សោក​ក្នុង​លោក​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕