អ្វីជាព្រះត្រៃបិដក?

|
ព្រះធម៌ ឬធម្មៈ (Dharma or Dhamma) ដែលព្រះពុទ្ធបានសម្តែងអស់រយៈពេល ៤៥ ឆ្នាំ ត្រូវបានព្រះអរិយសាវ័ក ប្រមូលចងក្រងមានចំនួនប្រាំបីម៉ឺនបួនពាន់ (៨៤០០០) ព្រះធម្មក្ខន្ធ ។ ពួកសាសនវិទូបស្ចឹមប្រទេស ហៅព្រះធម៌ថា ទស្សនវិជ្ជា (Philosophy) ។ ព្រះធម៌នេះ កាលព្រះសម្មាសម្ពុទ្ធគង់ព្រះជន្ម ជាធរមាននៅឡើយ មិនមានចារឹកជាអក្សរទេ ។ ក្រោយព្រះពុទ្ធបរិនិព្វាន ព្រះអរិយសាវ័កច្រើនអង្គ បានធ្វើសង្គាយនា (ផ្ទៀងផ្ទាត់) ពុទ្ធវចនៈ ហើយទន្ទេញចាំរត់មាត់ រក្សាព្រះធម៌តៗគ្នា ពីជំនាន់មួយ ទៅជំនាន់មួយទៀត ទុករហូតមកដល់បច្ចុប្បន្ននេះ ។ ដោយសារព្រះធម៌ទាំង ៨៤,០០០ ធម្មក្ខន្ធ ចែកចេញជាបីផ្នែក ទើបមានឈ្មោះថា តិបិដក ឬ ត្រៃបិដក មានន័យថា ឃ្លាំងបី ។ ឃ្លាំងបីនោះគឺ ៖ ព្រះពុទ្ធជាម្ចាស់ ថ្វីបើព្រះអង្គបានរកឃើញព្រះធម្មវិន័យដោយព្រះអង្គឯង ទ្រង់ពុំបានយកពុទ្ធភាព ទៅគ្របសង្កត់ពួកសាវ័ក ឲ្យជឿនូវវចនៈព្រះអង្គទាំងងងឹតងងល់ (Blind faith) ខ្វះការពិចារណារកហេតុផលឡើយ ។ ព្រះអង្គរមែងដាស់តឿនក្រើនរំឮក ដល់ពុទ្ធសាសនិកជន ឲ្យប្រើវិចារណញ្ញាណ ឬសម្មាទិដ្ឋិ ការយល់ត្រឹមត្រូវ មុននឹងជឿនូវអ្វីនីមួយៗ ។ |