ថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ កញ្ញា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២៦,៥០៥
Today
ថ្ងៃម្សិលមិញ ១៤២,២៨៧
ខែនេះ ៤,០១០,៨៨៣
សរុប ២២៣,៦០២,៤៥៨
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៧៥៥៦ ដង)

ការ​ពិត​ក្នុង​ចិត្ត​ (ម៉ែ​ឪ)



ស្តាប់សំឡេង
 

កូន​ជា​ទី​ស្រឡាញ់​! ឥឡូវ​នេះ​ កូន​ធំ​ហើយ​ ល្មម​អាច​យល់​ដឹង​នូវ​រឿង​រ៉ាវ​របស់​ជីវិត​បាន​ បើ​មិន​ច្រើន​ក៏​ខ្លះ​ៗ​ដែរ​ ។ កូន​គង់​តែ​បាន​ដឹង​ហើយ​ថា​ ឪពុក​ម្តាយ​ស្រឡាញ់​កូន​ច្រើន​ប៉ុន​ណា​ កូន​ប្រៀប​បី​ដូច​ជា​កែវ​ភ្នែក​ ឬ​ថ្លើម​ប្រ​ម៉ាត់​របស់​ម៉ែ​ឪ​ដូច្នោះ​ឯង​ ។ ឪពុក​ម្តាយ​នឿយ​ហត់​ក្នុង​ការ​ងារ​រាល់​ថ្ងៃ​នេះ​ កូន​ក៏​ដឹង​ដែរ​ថា​គឺ​ដើម្បី​កូន​គ្រប់​គ្នា​ បើ​សម្រាប់​តែ​មាត់​ពីរ​ ក្រពះ​ពីរ​របស់​ឪពុក​ម្តាយ​ទេ​នោះ​ ឪពុក​ម្តាយ​មិន​នឿយ​ហត់​ដូច្នេះ​ទេ​ ។ ដែល​ពោល​យ៉ាង​នេះ​ មិន​មែន​ចង់​រំលឹក​គុណ ហើយ​ប្រាថ្នា​នូវ​ការ​តប​ស្នង​អ្វី​ឡើយ​ ក្រៅ​អំពី​ចង់​ឲ្យ​កូន​ជា​មនុស្ស​ល្អ​នោះ​ឡើយ​ ។

តាម​ពិត​ ម៉ែ​ឪ​ត្រូវ​ការ​អ្វី​ៗ​ច្រើន​យ៉ាង​ពី​កូន​មែន​ គ្រាន់​តែ​និយាយ​មិន​ចេញ ហាក់​ដូច​ជា​ទឹក​លិច​ដល់​មាត់​អ៊ីចឹង​ឯង​ ។ ចូរកូនដឹង​ចុះ​ សូម្បី​មាតា​បិតា​ទាំង​ឡាយ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​លើស​ពី​ការ​ប្រើ​ប្រាស់​ទៅ​ទៀត​ក៏​ដោយ​ តែ​ក៏​នៅ​ប្រាថ្នា​ចង់​បាន​ជំនូន​ ចង់​បាន​របស់​ដែល​កូន​ឲ្យ​ដែរ​ ទោះ​បី​របស់​នោះ​មិន​សូវ​ល្អ​ មិន​សូវ​ថ្លៃ​ តិចតួច​ ប្រៀប​នឹង​របស់​ដែល​ឪពុក​ម្តាយ​មាន​មិន​បាន​ក៏​ដោយ​ ឲ្យ​តែ​ថា ជា​របស់​ដែល​កូន​ជូន​ហើយ​ ឪ​ពុក​ម្តាយ​សប្បាយ​ចិត្ត​ ។

កាល​ដែល​កូន​មាន​នំ​ មាន​ផ្លែឈើ​យក​មក​ជូន​នោះ​ ឪពុក​ម្តាយ​ឆ្អែត​ស្រេច​ហើយ​ក៏​ដោយ​ ក៏​នៅ​តែ​ទទួល​ពិសា​ដោយ​ពេញ​ចិត្ត​ពិត​ៗ​ ។ សម្លៀក​បំពាក់​ដែល​កូន​នាំ​មក​ជូន​ ទោះ​ជា​មិន​ស្អាត​ក៏​ដោយ​ ក៏​មាតា​បិតា​ស្លៀកពាក់​ដែរ​ ដើម្បី​បង្ហាញ​កូន​យក​ចិត្ត​កូន ។ ទោះ​ជា​កូន​មិន​មាន​អ្វី​មក​ជូន​សោះ​ ដោយ​គ្រាន់​តែ​កូន​បង្ហាញ​មុខ​ ហើយ​មាន​ដៃ​ទាំង​ពីរ​សំពះ​ថ្វាយ​បង្គំ​ប៉ុណ្ណឹង​ ម៉ែ​ឪ​ក៏​ពេញ​ចិត្ត​ណាស់​ទៅ​ហើយ ។

នេះ​ជា​បំណង​ប្រាថ្នា​ ដែល​មាន​ក្នុង​ចិត្ត​របស់​ឪពុក​ម្តាយ​គ្រប់​គ្នា​ ពោល​គឺ​ចង់​ឲ្យ​កូន​ជា​មនុស្ស​ល្អ​ គិត​ល្អ​ ធ្វើ​ល្អ​ និយាយ​ល្អ​ ដឹង​គុណ​ ដឹង​ទោស​ទៅ​តាម​សេចក្តី​ពិត​ ប៉ុន្តែ​ ឲ្យ​ម៉ែ​ឪ​ហា​មាត់​ប្រាប់​កូន​ថា​ ថ្វាយ​បង្គំ​មក​ ទិញ​ផ្លែ​ឈើ​ល្អ​ៗ​ឲ្យ​មក​.. យ៉ាង​មិច​ទៅ​រួច​ ម៉្លោះ​ហើយ​មាតាបិតា​ខ្លះ​បាន​បិទ​ភ្នែក​លា​ចាក​លោក​នេះ​ទៅ​ ទាំង​ដែល​មិន​ធ្លាប់​បាន​ឃើញ​កូន​ក្រាប​សំពះ​ខ្លួន​ម្តង​ផង​ ។

ពាក្យ​ពេចន៍​ម៉ែ​ឪ​                          បណ្តាំ​ទឹក​ចិត្ត​ពិត​ពាក្យ​ព្រហ្ម​
ពាក្យ​ប្រាជ្ញ​ពី​ព្រេង​ម៉ែ​ឪ​ផ្គុំ               និយម​ព្រះ​ពុទ្ធ​វិសុទ្ធ​ពេចន៍​ ។
អរគុណ​ពណ៌​មាស​ជះ​រស្មី​             សម្តី​ម៉ែ​ឪ​ត្រូវ​រំលេច​
រំលឹក​ចំ​ៗ​កុំ​ឲ្យ​ភ្លេច​                        ពាក្យ​ពេចន៍​ដូច​ថ្ងៃ​ថ្លៃ​ដូច​មាស ។
ទ្វីប​លោក​ល្អ​ស្រស់​ព្រោះ​សុរិយា​     មាតាបិតា​គឺ​ជា​ព្រះ​
ជា​ដួង​សុរិយា​យាត្រា​រះ                 កូន​ត្រូវ​សំពះ​ទិ​ស​បូព៌ា ។
ទិស​បូព៌​មាន​ន័យ​បុព្វ​ការី​              បង្កើត​ប្រុស​ស្រី​ពេញ​ពសុធា
ពាក្យ​ពេចន៍​ម៉ែ​ឪ​ត្រូវ​ដូច​ជា            សុរិយា​ក្នុង​គ្រាបំភ្លឺ​លោក ។

ដក​ស្រង់​ចេញ​ពី​ សៀវភៅ " ពាក្យ​ពេចន៍​ម៉ែ​ឪ "

រៀប​រៀង​ដោយ​ លោក​គ្រូ​អគ្គ​បណ្ឌិត​ធម្មា​ចារ្យ ប៊ុត​-សាវង្ស ។
ដោយ​៥០០០​ឆ្នាំ​

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៤៣៤៨៣ ដង)
បដិបទា​ដែល​នាំ​សេចក្តី​សុខ​មក​ឲ្យ
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ១០៩២៦ ដង)
អានិសង្ស​នៃ​ការ​នៅ​ទៀប​គល់​ឈើ
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៤៩១៤៦ ដង)
គុណនិង​ទោសនៃ​​ការប្រើប្រាស់​ទ្រព្យ​សម្បត្តិ
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ១៣៥៨២ ដង)
កូនៗ ទាំងឡាយចូរចាំថា បុញ្ញនិធិ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕