images/articles/1443/Untitled-1-Recovered.jpg
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣ (អាន: ៩,៣២០ ដង)
ដើមឈើមាត់ច្រាំងទន្លេ នៅចំមុខទឹក វាងាយនឹងរលំរលីងណាស់ នៅក្នុងន័យនេះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាៈកិលេសមាររមែងបៀតបៀនបុគ្គល ដែលឃើញនូវអារម្មណ៍មានរូបជាដើមថាល្អ ថាស្អាត កាន់យកនូវនិមិត្តថាស្រី ថាប្រុស ហើយនិមិត្តនោះក៏គ្របសង្កត់ចិត្តឋិតនៅជាអ្នកមិនសង្រួមក្នុងឥន្ទ្រិយទាំងឡាយ មានភ្នែកជាដើមមិនស្គាល់ប្រមាណនៃការបរិភោគនិងខ្ជិលច្រអូស ទន់ខ្សោយដោយសេចក្ដីព្យាយាម ដូចជាខ្យល់ដែលបោកបក់នូវដើមឈើ ធ្វើឲ្យដើមឈើដែលនៅមាត់ច្រាំងទន្លេជាប់ឫសតែបន្តិចបន្តួចនោះដួលរលំចូលក្នុងទន្លេ ដូច្នោះឯង។
រីឯភ្នំថ្មតាន់វិញ រឹងមាំណាស់ មិនដូចជាដើមឈើនៅមាត់ច្រាំងទន្លេនោះឡើយ ព្រះអង្គទ្រង់ត្រាស់សម្ដែងដូច្នេះថាៈកិលេសមារ មិនអាចបៀតបៀននូវបុគ្គល ដែលសម្លឹងមើលឃើញថា មិនល្អ មិនស្អាត សង្រួមឥន្ទ្រិយ ស្គាល់់ប្រមាណក្នុងភោជន និងអ្នកមានសទ្ធាប្រារព្ធនូវសេចក្ដីព្យាយាមនោះបានឡើយ ដូចជាខ្យល់បក់បោកភ្នំថ្មតាន់ឲ្យដួលរលំបាក់មិនបាន ក៏យ៉ាងនោះដែរ។
លោកនេះឆេះសន្ធោសន្ធៅ សត្វលោកផ្សាក្ដៅព្រោះនៅក្នុងចិត្តខ្វះធម៌។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1444/te76xtpic.jpg
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣ (អាន: ២១,៩៨៦ ដង)
ការសិក្សារៀនសូត្រមិនមានថ្នាក់បញ្ចប់ ទោះបីយើងមានឋានៈជាគ្រូបង្រៀននូវវិជ្ជាផ្សេងៗក៏ដោយ ប៉ុន្តែពេលខ្លះយើងក៏សិក្សាដែរកាលបើយើងជាសិស្ស តើយើងត្រូវធ្វើយ៉ាងណា? គឺយើងត្រូវបន្ទាបខ្លួនបង្អោនចិត្ត ព្រមទទួលស្ដាប់នូវពាក្យណែនាំ និង ពាក្យដាស់តឿនរបស់មនុស្សផ្សេងៗ ដែលគេនិយាយឲ្យយើងស្ដាប់ មានមនុស្សខ្លះចរឹតរឹងរូស និងបង្អោនចិត្ត ព្រមទទួលស្ដាប់នូវពាក្យណែនាំ
images/articles/1446/Untitled-1-Recovered.jpg
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣ (អាន: ១៧,៣៩៩ ដង)
ក្បូន
ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសអ្នកដើរផ្លូវឆ្ងាយ បុរសនោះឃើញនូវអន្លង់ទឹកដ៏ធំ មានត្រើយខាងអាយប្រកបដោយសេចក្ដីរង្កៀស ប្រកបដោយភ័យ មានត្រើយខាងនាយក៏ក្សេមប្រាសចាកភ័យ តែថាទូក ក្បូន ឫស្ពានសម្រាប់ឆ្លងពីត្រើយអាយទៅត្រើយនាយ នៃបុរសនោះគឺមិនមានឡើយ បុរសនោះមានសេចក្ដីត្រិះរិះយ៉ាងនោះថា អន្លង់ទឹកដ៏ធំនេះ
images/articles/1456/Untitled-1-Recovered.jpg
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣ (អាន: ១៣,៣៣៩ ដង)
មិនលួចទ្រព្យគេ
ក្នុងសីលទី២នេះ ទ្រង់ហាមមិនអោយលួចទ្រព្យអ្នកដទៃហើយអោយប្រកបមុខរបរចិញ្ចឹម ជីវិតដោយសុចរិតត្រឹមត្រូវតាមគន្លង ដែលហៅថា សម្មាអាជីវៈ។
អ្នកខ្លះដែលមិនបានសិក្សាឲ្យបានដល់ជម្រៅនៃព្រះពុទ្ធសាសនា មានការចោទប្រកាន់ថា ព្រះពុទ្ធសាសនានិយាយតែពីរឿងបុណ្យបាបៗ
images/articles/1453/Untitled-1-Recovered.jpg
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣ (អាន: ២០,៦២៣ ដង)
ជីវិតពិតជាត្រូវការធម៌
រឿងរបស់ជីវិតគឺជារឿងស្មុគ្រស្មាញបណ្ដាញទុក្ខ ច្របូកច្របល់ ក្រហល់ក្រហាយ ខ្វល់ខ្វាយ រកកលនឹងដោះស្រាយឲ្យឆ្ងាយពីទុក្ខមិនងាយបាន គ្រប់ប្រាណតាំងតែពីកើតមករហូតដល់ចាស់សក់ស្កូវក៏នៅតែមិនទាន់ចប់រឿងដែលត្រូវដោះស្រាយដដែលមិនថាអតីតៈ បច្ចុប្បន្ន ឬអនាគតកាលឡើយ ឲ្យតែកើតមកហើយត្រូវតែមានបញ្ហាដែលត្រូវដោះស្រាយជានិច្ច។
images/articles/1452/Untitled-1-Recovered.jpg
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣ (អាន: ២៥,៨៥៤ ដង)
កំណើត ៤ យ៉ាង
មុននឹងលើកយកបញ្ហានរកមកនិយាយ សូមញាតិញោមបងប្អូនប្រុសស្រី មិត្តអ្នកអានទាំងឡាយ សិក្សាអំពីកំណើតសត្វឲ្យបានចេះដឹងជាមុនសិន។
តាមពិតកំណើតសត្វលោកមានច្រើនប្រភេទណាស់ ដូចដែលព្រះដ៏មានបុណ្យរបស់យើងទ្រង់ត្រាស់សម្ដែងថា (សត្តា-អនន្កា) ប៉ុន្តែក្នុងបញ្ហានេះដែរ ព្រះអង្គក៏ទ្រង់បានបំព្រួញឲ្យខ្លីមកដើម្បីឲ្យយើងទាំងអស់សគ្នាងាយស្រួលសិក្សា
images/articles/1454/Untitled-1-Recovered.jpg
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣ (អាន: ២៥,៧៨២ ដង)
សីលធម៌ឬសីល៥
ពាក្យថា សីលធម៌ មកពី សីល+ធម៌ បានទៅជាសីលធម៌។ សីល គឺជាចេតនាដែល វៀរចាកអំពើអាក្រក់ ការកាន់ឬប្រព្រឹត្តល្អដោយកាយ វាចា ការកាន់ចរិយាល្អ ការសង្រួមអង្គនៃ ចរិយា មាយាទល្អ សេចក្ដីល្អ អំពើល្អ ។ល។
ឯពាក្យថា ធម៌ ក្នុងទីនេះ គឺសំដៅយកតែធម៌ល្អដែលជាលទ្ធផលនៃការប្រព្រឹត្តល្អគឺ សីល នោះឯង រួមពាក្យទាំងពីរបញ្ចូលគ្នាបានជា សីលធម៌ បានសេចក្ដីថា
images/articles/1458/Untitled-1-Recovered.jpg
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣ (អាន: ៤៤,២៦៤ ដង)
ភ្លើងនរកបច្ចុប្បន្ន
ការសំដែងអំពីនរក ឬ ក៏ស្ថានសួគ៍ មិនមែនមានតែក្នុងព្រះពុទ្ធសាសនាទេ ក្នុងសាសនាដទៃក៏មាននិយាយដែរ ប៉ុន្តែអ្នកគោរពបូជាសាសនាភាគច្រើន តែងប្រកាន់ថា នរកមានតែនៅក្នុងលោកខាងមុខឯណោះទេ ប៉ុន្តែមិនបានសិក្សាឲ្យយល់ចូលចិត្តថា ក្នុងលោកនៃជីវិតសព្វថ្ងៃនេះឯង ឋានសួគ៌ក៏មាន ឋាននរកក៏មានដែរ។ នៅក្នុងអាទិត្តបរិយាយសូត្រ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថា
images/articles/519/Untitled-1.jpg
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣ (អាន: ៦៦,៦៦២ ដង)
មទ សេចក្តីស្រវឹង ៣
តយោ មទា សេចក្តីស្រវឹង ៣ យ៉ាង គឺ៖
១. អារោគ្យមទោ ស្រវឹងដោយការមិនមានរោគ
២. យោព្វនមទោ ស្រវឹងដោយវ័យ
៣. ជាតិមទោ ស្រវឹងដោយជាតិត្រកូល
[ ក្នុងអដ្ឋកថា៖ ជីវិត មទោ ស្រវឹងក្នុងជីវិត ]
( បិដកលេខ ១៩ ទំព័រ ១៤៤ )
អធិប្បាយ
បទថា មទា ប្រែថា ប្រព្រឹត្តទៅដោយអំណាចនៃអាការស្រវឹង ។ ក្នុងសេចក្តីស្រវឹងទាំងនោះ ការមានមានះយ៉ាងនេះថា អញជាមនុស្សដែលមិនមានរោគ តាំងពី ៦០ ឬ ៧០ ឆ្នាំកន្លងមកហើយ សូម្បីតែចំណិតផ្លែសម៉ក៏អញមិនដែលទំពាស៊ី ចំណែកជនដទៃដើរនិយាយយ៉ាងនេះថា ទីឯណោះ ត្រូវរោគបៀតបៀន អ្នកទាំងឡាយ ចូរលេបថ្នាំ ជនណាហ្ន៎ ឈ្មោះថា មិនមានរោគដូចជាអាត្មាអញសោត ដូច្នេះ ឈ្មោះថា ស្រវឹងដោយការមិនមានរោគ ។
ការនៅក្នុងវ័យកំលោះក្រមុំ ហើយមានមានះយ៉ាងនេះថា ពួកយើងនឹងធ្វើបុណ្យក្នុងវ័យចាស់ជរា ពេលនេះពួកយើងជាកំលោះក្រមុំនៅឡើយ ដូច្នេះ ឈ្មោះថា ស្រវឹងក្នុងវ័យជាកំលោះក្រមុំ ។
ការមានមានះយ៉ាងនេះថា អាត្មាអញរស់នៅយូរហើយ នឹងរស់នៅយូរអង្វែងតទៅទៀត រស់នៅជាសុខមកហើយ កំពុងរស់នៅជាសុខ នឹងរស់នៅជាសុខ ( តទៅទៀត ) ដូច្នេះ ឈ្មោះថា ស្រវឹងក្នុងជីវិត ។
ដោយ៥០០០ឆ្នាំ
images/articles/522/Untitled-1.jpg
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣ (អាន: ៣៥,៥៥៤ ដង)
ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤០ យ៉ាងនេះ នឹងទៅកើតឯស្ថានសួគ៌ ដូចជាគេនាំយកទៅតម្កល់ទុក។
ធម៌ ៤០ យ៉ាងតើអ្វីខ្លះ?
ធម៌ ៤០ យ៉ាងនោះគឺ៖
images/articles/523/Untitled-1.jpg
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣ (អាន: ៤០,០៣៤ ដង)
បញ្ចសីលសមាទានិយត្ថេរាបទាន ក្នុងបិដកលេខ ៧២ ទំព័រ១៧៣។
គ្រានោះ ខ្ញុំកើតជាបុរសអ្នកស៊ីឈ្នួល ក្នុងក្រុងចន្ទវតី ខ្ញុំរវល់តែនឹងការងាររបស់ជនដទៃ មិនបាននូវបព្វជា្ជ។
ខ្ញុំគិតថា បុគ្គលទាំងឡាយ ដែលត្រូវងងឹតធំបិទបាំងហើយរមែងឆេះដោយភ្លើង ៣ យ៉ាង អញគប្បីគេចចេញដោយឧបាយណាហ្ន៍។ អញជាមនុស្សកំព្រា ធ្វើនូវការឈ្នួល ទាំងទេយ្យធម៌ក៏មិនមាន បើដូច្នោះគួរតែអញរក្សាសីល ៥ ឲ្យពេញលេញ។
មានព្រះថេរៈមួយ អង្គឈ្មោះ និសភៈ ជាសាវ័ករបស់ព្រះមុនី ព្រះនាម អនោមទស្សី ខ្ញុំក៏ចូលទៅរក ព្រះថេរៈអង្គនោះ ហើយទទួលនូវសិក្ខាបទទាំង ៥ ក្នុងសម័យនោះ អាយុ (របស់សត្វ) មានប្រមាណមួយសែនឆ្នាំ ខ្ញុំរក្សាសីល ៥ ឲ្យបរិបូណ៍ អស់កាលប៉ុណ្ណោះដែរ។
លុះមរណកាលមកដល់ព្រមហើយ ទេវតាទាំងឡាយលួងលោមខ្ញុំថា នែ អ្នកនិទុ៍ក្ខ រថដែលទឹមដោយសេះ ១ ពាន់នេះ មកប្រាកដដល់អ្នកហើយ។ កាលបើចិត្តជាខាងក្រោយ កំពុងប្រព្រឹត្តទៅ ខ្ញុំបានរំលឹកនូវសីលរបស់ខ្ញុំ ខ្ញុំបានទៅកាន់ឋានតាវត្តឹង្ស ដោយសារអំពើដែលខ្ញុំធ្វើល្អហើយនោះ។
ខ្ញុំបានជាធំជាងទេវតាសោយរាជ្យ មានពួកស្រីអប្សរចោមរោម សោយសេចក្តីសុខដ៏ជាទិព្វអស់ ៣០ ដង។ ខ្ញុំបានជាស្តេចចក្រពត្តិ អស់ ៧៥ ដង បានសោយរាជ្យប្រទេសដ៏ធំទូលាយ រាប់បានមួយអសង្ខេយ្យជាតិ។
ខ្ញុំចុត្យចាកទេវលោក ត្រូវកុសលមួយដាស់តឿន ក៏មកកើតក្នុងត្រកូលមហាសាលដ៏ស្តុកស្តម្ភ ក្នុងក្រុងសាវត្ថី ។ កាលសាសនារបស់ព្រះជិនស្រី កំពុងរុងរឿង មាតានិងបិតារបស់ខ្ញុំបាន ទទួលនូវសិក្ខាបទទាំង ៥ ក្នុងកាលជិតចូលវស្សា។ ខ្ញុំបានទទួលសីលជាមួយ (និងមាតា) ហើយបានដល់នូវអរហត្ត។ ខ្ញុំមានអាយុ ៥ ឆ្នាំអំពីកំណើត បានដល់នូវអរហត្ត ព្រះពុទ្ធមានចក្ខុ ទ្រង់ជ្រាបនូវគុណ (របស់ខ្ញុំ) ហើយទ្រង់ឲ្យឧបសម្បទាជាភិក្ខុដល់ខ្ញុំ។
ខ្ញុំរក្សានូវសិក្ខាបទទាំង ៥ ពេញលេញ ខ្ញុំមិនដែលទៅកាន់កំណើត អសុរកាយអស់កប្ប នឹងប្រមាណមិនបានអំពីភទ្ទកប្បនេះ។ ខ្ញុំនោះបានទទួលនូវយស ព្រោះហេតុនៃសីលទាំងនោះ ខ្ញុំកាលសម្តែងនូវកោដិនៃកប្ប គប្បីសម្តែងជាឯកទេស (មួយចំណែកៗ)។ ខ្ញុំរក្សាសីលទាំង ៥ ហើយបាននូវត្រៃហេតុ គឺខ្ញុំជាអ្នកមាន អាយុវែង ១ មានទ្រព្យច្រើន ១ មានប្រាជ្ញាមោះមុត ១ ។
មួយទៀត ខ្ញុំសម្តែងនូវភាពជាខ្លួនជាបុរសដ៏ក្រៃលែងជាងជនទាំងពួង អន្ទោលទៅក្នុងភពតូច និងភពធំ ហើយតែងបាននូវឋានៈទាំងនុះ។ សាវ័កទាំងឡាយ របស់ព្រះជិនស្រីកាលប្រព្រឹត្ត ក្នុងសីលនឹងប្រមាណមិនបាន បើលោកនៅត្រេកអរ ក្នុងភព តើនឹងបានផលដូចម្តេចទៅ។
សីល ៥ ដែលខ្ញុំជាអ្នកស៊ីឈ្នួលគេ មានព្យាយាមប្រព្រឹត្តល្អហើយ ខ្ញុំបានរួចចាកចំណងទាំងពួង ក្នុងថ្ងៃនេះដោយសារសីលនោះ។ ក្នុងកប្បប្រមាណមិនបាន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំរក្សាសីល ៥ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសីល ៥ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះបញ្ចសីលសមាទានិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ដកស្រង់ចេញពីសៀវភៅ “ឃរាវាសធម៌”រៀបរៀងដោយ មុនីកោសល្យ នៅ-ហៃឡុន ៕
ដោយ៥០០០ឆ្នាំ
images/articles/539/Untitled-1.jpg
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣ (អាន: ៥៤,៨៥៦ ដង)
ព្រះសម្មាសម្ពុទ្ធជាម្ចាស់មុននឹងចូលបរិនិព្វានត្រូវបានព្រះអានន្ទទូលសួរថា "បពិត្រព្រះអង្គទ្រង់ចម្រើន ! ក្រោយពីព្រះអង្គ បរិនិព្វានទៅហើយ
images/articles/550/woe-1.png
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣ (អាន: ៨,០៨៧ ដង)
ចក្រវាលវិជ្ជា ជាវិជ្ជាមួយនិយាយអំពីដើមកំណើតនៃចក្រវាឡ ។ បណ្តាប្រជាជនដែលបាន ដល់នូវសេចក្តីចម្រើនខ្លះហើយ បាននាំគ្នាយកចិត្តទុកដាក់នឹងប្រស្នានេះ ហើយរបៀបរៀបចំនៃការកសាងចក្រវាឡ ក៏បែបផ្សេងៗគ្នា សឹងប្រព្រឹត្តទៅតាមជំនឿរបស់ប្រជាជនក្នុងសម័យ
images/articles/956/Untitled-1.jpg
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣ (អាន: ១១,៥១១ ដង)
ក្នុងចិត្តរបស់មនុស្សមានការគិតដែលកប់ជ្រៅ (រហូតយើងមិនទាំងដឹងថាវាមានថែមទៀតផង) ២ ប្រការគឺៈ
១. គំនិតដែលត្រូវការការពារខ្លួនឯង
២. គំនិតដែលចង់រក្សាខ្លួនឯង ។
តាមរយៈការគិតចង់ការពារខ្លួនឯងនេះ ទើបមនុស្សបានបង្កើតព្រះឡើងមក ដើម្បីឲ្យខ្លួនបានពឹងពាក់អាស្រ័យនិងជួយការពារខ្លួន ឲ្យរួចចាកផុតពីទុក្ខភ័យ និងដើម្បីភាពរឹងមាំរបស់ខ្លួនផ្ទាល់ ប្រដូចទៅនឹងទារកដែលត្រូវពឹងពាក់អាស្រ័យមាតាបិតារបស់ខ្លួនដូច្នោះដែរ ។
រីឯគំនិតនៅក្នុងប្រការទីពីរដែលគិតចង់រក្សាខ្លួនឯងនោះ មនុស្សបានបង្កើតនូវផ្នត់គំនិតថា មានវិញ្ញាណឬអាត្ម័នដែលមិនចេះស្លាប់ (អមតៈ) មានជីវិតនៅអស់កាលជានិច្ច ដោយអាស្រ័យហេតុមានអវិជ្ជា ភាពទន់ខ្សោយ ការភ័យខ្លាច និងចំណង់នេះឯង ទើបមនុស្សត្រូវការវត្ថុទាំង ២ យ៉ាងនេះ មកជួយលួងលោមចិត្ត និងបានចងចិត្តជាប់ជាមួយវត្ថុទាំង ២នេះ យ៉ាងរឹងមាំរហូតងើបមុខលែងរួច ។
ឱវាទទូន្មានរបស់ព្រះពុទ្ធជាម្ចាស់ មិនគាំទ្រឲ្យមានអវិជ្ជា ភាពទន់ជ្រាយ ការភ័យខ្លាច និងចំណង់ទាំងនេះឡើយ ប៉ុន្តែផ្ទុយទៅវិញ គឺមានគោលបំណងដើម្បីដឹកនាំមនុស្ស ឲ្យបានយល់ច្បាស់នូវសេចក្តីពិត ដោយការកម្ចាត់និងបំផ្លាញនូវសភាវៈទាំងនេះ ប្រភេទជីកឫសដកគល់ចោលតែម្តង ។
តាមគោលការណ៍របស់ព្រះពុទ្ធសាសនា គំនិតដែលថាមានព្រះជាម្ចាស់និងមានអត្តានេះ ជាគំនិតដែលខុស (មិច្ឆាទិដ្ឋិ) និងសោះសូន្យទទេឥតប្រយោជន៍ ទោះបីថាផ្នត់គំនិតទាំងនេះ បានវិវឌ្ឍក្លាយមកជាទ្រឹស្តីហើយក្តី តែក៏សុទ្ធតែជាការស្រមើស្រមៃដែលល្អិតសុខុម និងពិបាកក្នុងការកែប្រែ ។
ផ្នត់គំនិតទាំងនេះ បានកប់ជ្រៅទៅក្នុងចិត្តរបស់មនុស្ស ជាអ្វីដែលមនុស្សមានភាពស្និទស្នាលជាមួយ រហូតលែងត្រូវការចង់ដឹង ចង់ឮ និងចង់យល់នូវទ្រឹស្តីទាំងឡាយណា ដែលផ្ទុយទៅនឹងគំនិតទាំងនេះ ។
ដកស្រង់ចេញពីសៀវភៅ " ព្រះពុទ្ធទ្រង់បង្រៀនអ្វី "
បែ្រសម្រួលដោយ លីន កុសល
ដោយ៥០០០ឆ្នាំ
images/articles/958/Untitled-1.jpg
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៣ (អាន: ១៤,៨០៨ ដង)
កូនជាទីស្រឡាញ់
កាលកូនទៅបម្រើការរាជការ ឬទៅធ្វើការស៊ីឈ្នួលគេ គឺកូនធ្វើការអ្វីក៏ដោយ ចូរកូនធ្វើឲ្យពេញដៃពេញជើង ប្រឹងប្រែងឲ្យអស់សមត្ថភាព ឲ្យសមនឹងតម្លៃប្រាក់ខែ ឬតម្លៃឈ្នួល ។ ប្រសិនបើកូនធ្វើឲ្យលើសជាងប្រាក់ខែ ឬតម្លៃឈ្នួលនោះគឺរឹតតែល្អ ។
កុំធ្វើការគ្រាន់តែ ដើម្បីឲ្យបានប្រាក់តែម៉្យាង កុំគិតត្រឹមតែឲ្យការងារហើយស្រេចតែ
images/articles/963/Untitled-1.jpg
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៣ (អាន: ៤១,៧៧៨ ដង)
កូនជាទីស្រឡាញ់
ពាក្យនិយាយជាការសំខាន់ម៉្យាងរបស់មនុស្សយើង កូនត្រូវប្រយ័ត្ន ២ យ៉ាង៖
១. មុននិយាយ
២. និយាយរួចហើយ
មុននិយាយ កូនត្រូវគិតមុខគិតក្រោយឲ្យបានល្អ និងកាលនិយាយរួចហើយ កូនត្រូវរក្សាពាក្យនិយាយ ។
ពាក្យដែលយើងនិយាយចេញទៅហើយ គឺជាចៅហ្វាយរបស់យើងណា៎កូន នឹងបង្គាប់ឲ្យយើងត្រូវតែធ្វើតាម ដូចជាទទួលពាក្យអ្វីពីអ្នកដទៃ គឺត្រូវធ្វើឲ្យបានទៅតាមសន្យា
images/articles/970/Untitled-1.jpg
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៣ (អាន: ១១,៣៥៦ ដង)
កូនជាខ្សែលោហិត ដែលមិនងាយកាត់ដាច់បានឡើយ បើអ្នកណាបានកូនល្អដែលហៅថា អតិជាតបុត្រ អ្នកនោះគឺជាអ្នកមានបុណ្យខ្ពស់ ត្រូវសប្បាយក្នុងរឿងកូនអស់មួយជាតិ តែបើបានកូនមិនល្អវិញ ក៏គួរយកអស់កម្លាំងកាយចិត្ត សតិបញ្ញាមកដោះស្រាយអប់រំ ទូន្មានប្រៀនប្រដោះ ។
មានម៉ែឪច្រើនណាស់ ដែលមិនពូកែចិញ្ចឹមកូន គឺច្រើនតែបណ្តោយតាមចិត្តកូនទៅក្នុងផ្លូវដែលខុស ដូចកូនខ្ជិលជាដើម មិនដាស់តឿន មិនដាក់ទោស.. ។
ទោះជាយ៉ាងណាក៏ដោយចុះ កូនអាក្រក់ក្នុងលោកបានជាមានទៅហើយ ច្រើនទៀតផង សូម្បីតែមាតាបិតា ជាមនុស្សល្អ មធ្យ័ត ប្រយ័ត្នប្រយែង និងយកចិត្តទុកដាក់អប់រំយ៉ាងពេញទំហឹងក៏ដោយ ។ នេះជាឧបនិស្ស័យអាក្រក់របស់កូន មកជួបនឹងម៉ែឪដែលខ្វះបុណ្យ ឬព្រោះជាប់កម្មពៀរពីជាតិមុនមក ។ ត្រូវដោះស្រាយដោយការយល់អំពីរឿងជីវិត ត្រូវឲ្យមានគុណធម៌ប្រចាំចិត្ត ស្ងប់រម្ងាប់ ត្រជាក់ និងគ្មានបញ្ហា ។
ទាំងអស់គ្នាត្រូវតែចាំថា បើចង់ល្អត្រូវឲ្យលះ បើចង់ឈ្នះត្រូវឲ្យទ្រាំ ជីវិតកើតមកដើម្បីតស៊ូដោះស្រាយបញ្ហា និងជាពិសេសត្រូវឲ្យចេះល្មមនឹងអ្វីដែលមាន កុំចង់បានរបស់ដែលអត់ អស់ចំណង់តណ្ហាឈ្នះទុក្ខទាំងពួង ។
ដកស្រង់ចេញពីសៀវភៅ " បទពិចារណា "
រៀបរៀងដោយលោកគ្រូអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/976/Untitled-1.jpg
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៣ (អាន: ១៣,១៨៧ ដង)
អំពីការងារសេពគប់មិត្ត មិនសេពគប់នឹងបាបមិត្ត បើសេពគប់ ត្រូវសេពជាមួយបណ្ឌិត ប៉ុន្តែសូមប្រយ័ត្នកុំឲ្យបាបមិត្តក្លាយជាសត្រូវ បើនៅតែមានសូមចៀសឲ្យឆ្ងាយ បើចៀសមិនផុតត្រូវមានស្មារតីគ្រប់ពេល ។ ត្រូវរៀនឲ្យស្គាល់មនុស្សដែលមិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម ការងារនេះសំខាន់ណាស់ កុំប្រហែសឲ្យសោះ មនុស្សដូចម្តេចទើបជាមិត្តពិតប្រាកដ ព្រោះមនុស្សខ្លះជាមិត្តក្នុងរោងស្រាខ្លះទាល់តែមានការពឹងពាក់ទើបមករាក់ទាក់ហៅយើងថាមិត្តៗ មនុស្សខ្លះយើងហៅថាសម្លាញ់ចំពោះមុខ ប៉ុន្តែក្រោយខ្នងចងអាឃាតព្យាបាទ ច្រណែន ចង់ឲ្យយើងវិនាសទ្រព្យ គាប់ចិត្តនិងយើងធ្លាក់បុណ្យស័ក្តិ ។
បុគ្គលដែលជាមិត្តគិតយកតែប្រយោជន៍ខ្លួន១ បុគ្គលដែលជាមិត្តល្អតែសម្តី១ បុគ្គលដែលនិយាយចាក់បណ្តោយឲ្យគាប់ចិត្ត១ បុគ្គលដែលជាសម្លាញ់ក្នុងផ្លូវវិនាស១ បុគ្គលទាំង៤ ពួកនេះ យើងត្រូវដឹងថា មិនមែនជាមិត្តពិតប្រាកដទេ គ្រាន់តែជាមិត្តប្លម ហើយគប្បីចៀសវាងឲ្យឆ្ងាយ ដូចជាអ្នកដំណើរចៀសវាងផ្លូវដែលប្រកបដោយភ័យដូច្នោះ ។
ដកស្រង់ចេញពីសៀវភៅ "មនុស្សនិងការងារ "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស ។
ដោយ៥០០០ឆ្នាំ