30
ថ្ងៃ ពុធ ទី ២៤ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៣៥,០៦៧
Today
ថ្ងៃម្សិលមិញ ១៨០,២៤៧
ខែនេះ ៤,៥៨២,០៩០
សរុប ៣៩០,៦៦៤,៥៧៤
ប្រជុំអត្ថបទ
images/articles/656/Untitled-1.jpg
រឿងសង្ខៈព្រាហ្មណ៏
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
រឿងសង្ខៈព្រាហ្មណ៏ ( ចាក ស. ទ. ) ( គុណនៃការធ្វើទាន ចំពោះបុញ្ញក្ខេតដ៏ប្រសើរ ) ក្រុង​ពា​រាណ​សី​កាល​ ពី​ដើម​មាន​ឈ្មោះ​ថា​ មោ​ឡិ​នី​ ។ ​ពេល​នោះ​ ​ព្រះ​ពោ​ធិ​សត្វ​ កើត​ជា​​ព្រា​ហ្មណ៏​ឈ្មោះ​ សង្ខៈ​ ក្នុង​ន​គរ​មោ​ឡិ​នី​
images/articles/657/Untitled-1.jpg
មាលុក្យបុត្រ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
តាមព្រះពុទ្ធ​តម្រាស់ដែល​ត្រាស់​ដល់​ព្រះមាលុក្យបុត្រថា៖ តំ កឹ មញ្ញសិ មាលុក្យបុត្ត យេ តេ ចក្ខុវិញ្ញេយ្យា រូបា អទិដ្ឋា អទិដ្ឋាបុព្វា ។ ន ច បស្សសិ ។ ន ច តេ ហោតិ បស្សេយ្យន្តិ ។ អត្ថិ តេ តត្ថ ឆន្ទោ វា រាគោ វា បេមំ វា ៕
images/articles/659/Untitled-1.jpg
សេច​ក្តី​សុខ​អ្នក​គ្រប់​គ្រង​ផ្ទះ​
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
" ទោះ​មាន​ទ្រព្យ​ប៉ុណ្ណា​ បើ​ក្នុង​ចិត្ត​មិន​ចេះ​គ្រប់​គ្រាន់​ទេ​ ឈ្មោះ​ថា​ នៅ​ក្រ​រហាម​ជា​និច្ច "។ សេច​ក្តី​សុខ​របស់​យើង​អ្នក​គ្រប់​គ្រង​ផ្ទះ​មាន​ ៤​ ប្រការ​ដែល​ព្រះសម្មា​សម្ពុទ្ធ​ទ្រង់​ត្រាស់​សម្តែង​ ហើយ​យើង​ត្រូវតែធ្វើឲ្យ​បាន​គឺ៖ ១. អត្ថិ​សុខ​ សុខ​កើត​អំ​ពី​ការ​មាន​ទ្រ​ព្យ​ ២. ភោគ​សុខ​ សុខ​ចេះ​ប្រើ​ប្រាស់​ចាយ​វាយ​ទ្រព្យ​ ៣. អនណសុខ​ សុខ​មិន​ជំពាក់​បំណុល​គេ​ ៤. អនវជ្ជ​សុខ​ សុខ​ការងា​រ​ប្រាស​ចាក​ទោស​។ នេះ​ជា​សេច​ក្តី​សុខ​ ៤​ប្រការ​ សម្រាប់​យើង​ជាគ្រហស្ថ​ដែល​ព្រះ​សម្ពុទ្ធទ្រង់​ជា​សព្វ​ញ្ញូ​ ទ្រង់​ជា្រប​ច្បាស់​នូវ​សច្ច​ធម៌​ ប្រកាស​សម្តែង​ជា​ប្រយោ​ជន៍​ដល់​យើង​ មាន​អធិប្បាយ​ថា​៖ អតិ្ថសុខ បានសេចក្តី​ថា​ យើង​ជា​អ្នក​នៅ​គ្រប់​គ្រង​ផ្ទះ​ ការ​មាន​ទ្រព្យ​ចាត់​ជា​សេចក្តី​សុខ​មួយ​យ៉ាង​សំខាន់​ ដែល​មនុស្ស​គ្រប់​រូប​ប្រាថ្នា​ចង់​បាន​ គ្រប់​ពេល​វេលា​ បើ​មិន​មាន​ទ្រព្យ​ហើយ​ សេចក្តី​សុខ​ក៏​គ្មាន​ដែរ​ តែ​ក៏គប្បី​យល់​ដែរ​ថា​ ការ​បាន​ទ្រព្យ​នោះ​មិន​មែន​បាន​មក​ដោយ​ងាយ​ៗ​ឬ​ ដោយ​លួច​ ប្លន់​ ឆក់​ដណ្តើម​ កេង​ប្រវ័ញ្ច​នោះ​ទេ​ ត្រូវ​តែ​ព្យាយាម​ពោល​គឺ​សេចក្តី​ខ្នះ​ខ្នែង​ដោយ​កម្លាំង​ដៃ​ មាន​ញើស​ហូរ​ចេញ​មាន​ជំនាញ​ក្នុងការ​ងារ​រកស៊ី​គ្រប់​មុខ​ ឬ​មានរបរ​ណា​មួយ​ដែល​សមត្ថភា​ព​យើង​អាច​ធ្វើ​បាន​ ហើយ​ទ្រព្យ​នោះឯង​ យើង​តែង​បាន​មក​ដោយ​ធម៌​សុច​រិត​ទៀង​ត្រង់​ ធ្វើ​ឲ្យ​យើង​មាន​សុខ​សោមនស្ស​ថា ទ្រព្យ​ទាំងឡាយ​ ដែល​បាន​មក​ដោយ​សេចក្តី​ព្យាយាម​របស់​យើង​ ជា​ទ្រព្យ​ប្រកប​ដោយ​ធម៌​ បាន​មក​ដោយ​ធម៌​ របស់​អត្មា​អញ​ មិន​មែន​បាន​មក​ដោយ​ទុច្ចរិត​នោះ​ទេ​ នេះ​ហៅថា​ អត្ថិសុខ ។ ភោគសុខ​ មាន​ន័យ​ថា​ សុខ​កើត​ពី​ការ​ចេះ​ប្រើ​ប្រាស់​ចាយ​វាយ​ទ្រព្យ​ ដែល​ខ្លួន​រក​បាន​មក​នោះ​ ត្រូវ​បែង​ចែក​ទៅ​ក្នុង​ផ្លូវ​ជា​កុសល​ដូ​ច​ចិញ្ចឹម​មាតា​បិតា​ បុត្រ​ភរិយា​ ទាសា​ទាសី​ កម្មករ​ដែល​រួម​រស់​ក្នុង​បន្ទុក​របស់​ខ្លួន​ ឲ្យ​មាន​សេចក្តី​សុខ​ ព្រោះ​អាស្រ័យ​ទ្រព្យ​ដែល​ខ្លូន​មាន​នោះ​ ។​ ម៉្យាង​ទៀត​ ចេះ​ចែក​ធ្វើ​បុណ្យ​​ ។​ ត្រូវ​ចៀសវាង​យ៉ាង​ដាច់ខាត​ នូ​វ​ការ​ប្រើ​ប្រាស់​ទ្រព្យ​ក្នុង​ផ្លូវ​ខុស​គឺ​ ចំណាយ​ទៅ​លើ​ស្រី​ ស្រា​ ល្បែង​ ជា​អំពើ​អបាយ​មុខ​ នាំ​ឲ្យ​វិនាស​ទ្រព្យ​សម្បត្តិ​ ។ អនណសុខ​ ជា​សេចក្តីថា​ សុខ​កើត​ពី​ការ​មិន​ជាប់​ជំពាក់​បំណុល​គេ​ ធម្មតា​អ្នក​ជាប់​បំណុល​គេ​ ទោះ​តិច​ក្តី​ច្រើន​ក្តី​តែង​មាន​សេចក្តី​ទុក្ខ​ព្រួយ​ខ្លាច​ក្នុង​ចិត្ត​ជានិច្ច​ ក្រែង​ម្ចាស់​បំណុល​គេ​មក​តឿន​ទារ​ ។​ ឯ​អ្នក​មិន​ជាប់​បំណុល​នេះ​ តែ​មាន​សេចក្តី​សុខ​សោមនស្ស​ដូច្នេះ​ថា​ អាត្មា​អញ​មិន​ជំពាក់​បំណុល​ ទោះ​តិច​ក្តី​ច្រើន​ក្តី​ របស់​បុគ្គល​ណា​មួយ​ឡើយ​ នេះ​ហៅ​ថា​ អនណសុខ​​ ។ អនវជ្ជសុខ មាន​ន័យ​ថា​ សុខ​កើត​ពី​ការងារ​ប្រាស​ចាក​ទោស​ រាល់​ការងារ​ដែល​យើង​ប្រកប​ក្នុង​ការ​រកស៊ី​ចិញ្ចឹម​ជីវិត​សព្វ​ថ្ងៃ​ មាន​ការងារ​ខ្លះ​អាច​ផ្តល់​ទោស​កំហុស​ដល់​អ្នក​ធ្វើ​ដូច​ជា​ត្រូវ​ចូល​គុក​ ជាប់​ច្រវាក់​ និង​ត្រូវ​គេ​ដាក់​ទោស​ទណ្ឌកម្ម​ផ្សេងៗ​ ផល​ទាំងអស់​នេះ​ បណ្តាល​មក​ពី​ការងារ​មិន​សុចរិត​ ។​ បុគ្គល​អ្នក​ប្រាថ្នា​សេចក្តីសុខ​ ត្រូវ​វៀរចាក​ ការ​សម្លាប់​ ការលួច​ ឆក់​ ប្លន់​ កា​រ​ប្រព្រឹត្តខុស​ក្នុង​កាម​ និយាយ​ពាក្យកុហក​ ផឹក​ទឹក​ស្រវឹង​ ហើយ​បែរ​មក​ប្រកប​ធម៌​ល្អ​ មាន​ការ​ស្រឡាញ់​ចំពោះ​មនុស្ស​និង​សត្វ​ទូ​ទៅ​ រកស៊ី​ក្នុង​ផ្លូវ​សុចរិត​ ត្រេកអរ​តែនឹង​ភរិយា​របស់​ខ្លួន​ មាន​ភាព​ស្មោះ​ត្រង់​ចំពោះ​គ្នា​នឹង​គ្នា​ចម្រើន​សតិ​វៀរ​ចាក​គ្រឿង​ស្រវឹង​ និង​ការងា​រ​ឲ្យ​ស្អាត​ដោយ​កាយ​ ដោយ​វាចា​ ដោយ​ចិត្ត​ ការ​ពិចារ​ណា​ឃើ​ញអំពើ​ដែល​ខ្លូន​ធ្វើ​សុទ្ធ​តែ​ល្អ​ ដូច្នេះ​ចិត្ត​ក៏​រមែង​ត្រេក​អរ​រីករាយ​អ្នក​ដទៃ​ក៏​រាប់​អាន​ស្រឡា​ញ់​ចូលចិត្ត​ សេចក្តីសុខ​សោមនស្ស​ក៏​កើ​ត​ឡើង​ព្រោះ​ការងារ​មិន​មាន​ទោស​យ៉ាង​នេះ​ ។ ​ យើង​ជា​អ្នក​ស្រឡាញ់​កិត្តិយស​កេរ្តិ៍ឈ្មោះ​ យើង​ត្រូវ​តែ​ជា​អ្នក​មាន​កាយ​កម្ម​សុចរិត​ វចីកម្មសុចរិត​ មនោកម្ម​សុចរិត​ ។ នៅ​ក្នុង​អដ្ឋ​កថា មនោរថបូរណី អដ្ឋកថាចារ្យ​សម្តែង​ថា​ សុខ​បី​ខាង​ដើម​មិន​បាន​ចម្រៀក​ទី​១៦​ នៃ​សុខ​ ដែល​កើត​អំពី​ការងារ​ប្រាស​ចាក​ទោស​ឡើយ​ ។​ ព្រោះ​ហេតុ​នេះ​ សូម្បី​តែ​យើង​មិន​មាន​ទ្រព្យ​សម្បត្តិ​ជា​សុខ​ក៏​ដោយ​ ក៏​យើង​មិន​ត្រូវ​ទៅ​ធ្វើ​អំពើ​លាមក​មានការ​លួច​ប្លន់​ជាដើម​ឡើយ​ យើង​ត្រូវគិត​ឃើញ​ថា​ ទ្រព្យ​ដែល​មាន​វា​​កើត​មក​អំពី​បុណ្យ​ បើ​យើង​ខ្វះបុណ្យ​ហើយ​ តើ​ទ្រព្យ​សម្បត្តិ​បាន​អំពី​ទីណា​ ។ កាល​ណា​យើង​ក្រ​ យើ​ង​មិន​ត្រូវ​រវើ​រវាយ​ចិត្ត​ពេក​ទេ​ ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​ ហើយ​ដោះ​ស្រាយ​បញ្ហា​ដែល​កើត​ឡើង​ ដោយ​បញ្ញា​របស់​យើង​​ ។​ នៅ​ក្នុង​សុត្ត​ន្ត​បិដក​ ខុទ្ទកនិកាយ​ ថេរ​គាថា​ ព្រះ​សីលវត្ថេរ​ពោល​ថា​៖​ សីល​មេ​វិធ​ សិក្ខេ​ថ​ អស្មឹ​ លោកេ​ សុសិកិ្ខតំ សីល​ ហិ សព្វសម្បត្តឹ​ ឧបនាមេកិ សវិតំ​។ បុគ្គល​គប្បី​សិក្សា​នូវ​សីល​ឲ្យ​ជា​សីល​ ដែល​ខ្លួន​សិក្សា​ល្អ​ហើយ​ ក្នុង​លោក​នេះ​ ព្រោះ​ថា​ សីល​ដែល​បុគ្គល​សេពល្អ​ហើយ​ រមែ​ង​បង្អោន​មក​នូវ​សម្បត្តិ​ទាំងពួង​ ។ សីលំ រក្ខេយ្យ​ មេធាវី បត្ថយានោ​ កយោ​ សុខេ​ បសំសំ​ វិត្តិលោភញ្ច​ បេច្ច​ សគ្គេ​ បមោ​ទនំ​ ។ ជន​អ្នក​មាន​ប្រាជ្ញា​ កាល​ចង់​បាន​ នូវ​សេចក្តី​សុខ​បី​យ៉ាង​ គឺ​ការ​សរសើ១​ ការ​បាន​នូវ​សេចក្តី​ត្រេក​អរ​១​ ការលះលោកនេះ​ទៅ​ហើយ​ រីករាយ​ក្នុង​ស្ថាន​សួគ៌​១​ គប្បី​រក្សា​នូ​វ​សីល​ ។​ មាន​សំនួរ​សួរ​ថា​ ហេតុអ្វី​បាន​ជា​ព្រះ​ថេរ​ពោល​ថា​ អ្នក​មាន​សីល​តែង​មាន​ទ្រព្យ​សម្បត្តិ​ ឆ្លើយ​ថា​ អ្នក​មាន​សីល​ជា​អ្នក​មិន​ប្រមាទ​ក្នុង​កិច្ច​ការ​ងារ​ទាំង​ពួង​ ។​ បុគ្គល​ដែល​ជា​អ្នក​មាន​សីល​ទោះ​ធ្វើ​ការ​អ្វី​ ក៏​ជា​អ្នក​ធ្វើ​ដោយ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ជា​និច្ច​ ជាអ្នក​មិន​ធ្វេស​ប្រហែស​ឡើយ​ ព្រោះ​ថា​ មនុស្ស​មាន​សីល​ជា​អ្នក​មាន​​នូវ​ អប្បមាទ​ធម៌​ក្នុង​ខ្លួន​ ធ្វើ​ការ​ជា​អ្នក​ប្រាកដ​ប្រ​ជា​ពេល​សម្រាក​ដឹង​នូវ​ពេល​សម្រាក​មិន​ដើរ​លេង​ មិន​ខ្ជី​ខ្ជា​ការងារ​ ស្ថិត​នៅ​ក្នុង​ទី​ណា​ ក៏គេ​ស្រឡាញ់​រាប់អាន​គ្រប់​ៗ​គ្នា​ ។ ដោយ​មាន​ធម៌​ក្នុង​ខ្លួន​គឺ​ការ​មិន​ធ្វេស​ប្រហែស​នេះ​ហើយ​ ទើប​បាន​ទទួល​លទ្ធ​ផល​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ និង​ញាតិ​មិត្ត​ជិតខាង​ច្រើន​​ ។​ មនុស្ស​ជា​កល្យាណ​មិត្ត​តែង​រាប់រក​មនុស្ស​ដែល​ជា​អ្នក​មាន​សីល​ ទោះ​បី​យើង​ខាត​ជំនួញ​ជួញ​ដូរ​អ្វី​មួយ​ ក៏​មនុស្ស​ដែល​ជា​កល្យាណ​មិត្ត​ដ៏​ល្អ​របស់​យើង​ នឹង​ជួ​យ​ដោះ​ទុក្ខ​ឲ្យ​រួច​ផុត​ពី​ភាព​លំបាក​នោះ​បាន​ដែរ​​​ ។ ព្រោះ​ហេតុនោះ​ អ្នក​មាន​សីល​តែង​មាន​នូវ​ទ្រព្យ​ និង​កិត្តិយស​ល្អ​ ព្រម​ទាំង​​សេចក្តី​សរ​សើរ​ពី​ញាតិ​មិត្ត​បង​ប្អូន​គ្រប់ៗ​កាល​ ។​ អធនស្សុ រសង្ខាទា​ អពលស្ស​ ហតា​ នរា​ អបញ្ញស្សុ វាក្យាកថា ឧម្មត្តកសមា​ ឥមេ ។ ជន​អ្នកខ្សត់​ចង់​ស៊ី​រស​ខ្ពស់ខ្ពង់ ជនអ្នក​អត់​កម្លាំង​ចង់​ចម្បាប់​ ជន​អ្នក​ឥត​បញ្ញា​ចង់ថ្លែង​ស័ព្ទ ជនបីនេះ​រាប់ទុក​សើ្ម​ឆ្កួត​ ។ អ្នកអត់​ធន​ធាន​ ចង់​ទទួល​ទាន​ រស​ឆ្ងាញ់​លើស​លែង​ ជន​ឥត​កម្លាំង​ ចង់​តាំង​ប្រឡែង​ ចម្បាប់​ទាត់ប៉ែង សម្តែង​អំនួត​ ។ ជនឥត​ប្រាជ្ញា​ ល្មោភ​ថ្លែង​ចរចា​ ប្រាថ្នា​គេ​អួត​ ជន​បី​នេះ​ប្រើ​ ទុក​ស្មើ​គេ​ឆ្កួត​ ព្រោះ​ឡើង​អំនួ​ត​ ​ លោ្មភ​ហួស​ប្រមាណ​។ ដកស្រង់​ចេញពី​សៀវ​ភៅ​ ចិញ្ចឹមកូនតាមគន្លងធម៌ សរសេរដោយ​ ឧបាសក​ វ៉ាន់​ ចាន់សារ៉ែន។ ដោយ៥០០០ឆ្នាំ
images/articles/662/Untitled-1.jpg
រឿង​ស្រ្តី​ពីរ​នាក់​ចង​ពៀរ​នឹង​គ្នា​
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
រឿង​ស្រ្តី​ពីរ​នាក់​ចង​ពៀរ​នឹង​គ្នា​ ( ចាក​ ធ. ខុ. ) ( អ្នក​ធ្វើ​បាប​គេ​ ត្រូវ​គេ​ធ្វើ​បាប​ខ្លួន​វិញ​ ) មាន​ស្រ្តី​ម្នាក់​ជា​ស្ត្រី​​ដែល​​ឥត​កូន​ ខ្លាច​ក្រែង​ប្តី​យក​ប្រពន្ធ​មួយ​ទៀត នឹង​ត្រួត​ត្រា​លើ​ខ្លួន​ នាង​ក៏​ទៅ​ដណ្តឹង​ស្ត្រី​ម្នាក់​មក
images/articles/663/Untitled-1.jpg
រឿងនាង​អសិ​តា​ភូ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
រឿងនាង​អសិ​តា​ភូ (ចាក អ. ទុ.) (​ប្រាថ្នា​ហួស​ហេតុ​ នាំ​ឪ្យ​អន្តរាយ)​ កាល​កន្លង​ទៅ​ហើយ​ មាន​ព្រះ​រាជ​បុត្រ​ ព្រះ​ចៅ​ពារាណសី​មួយ​អង្គ ព្រះ​រាជ​បិ​តា​មិន​គាប់​ព្រះ​រាជ​ហឫទ័យ​ ទ្រង់​បំ​បោះ​បង់​ព្រះ​រាជ​និ​វេស​ន៏​ បាន​នាំ​ព្រះ​រាជ​ទេ​ពី របស់​​ទ្រង់​ព្រះ​នាម
images/articles/665/Untitled-1.jpg
រឿង​ទី​ឃា​វុ​កុមារ​
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
រឿង​ទី​ឃា​វុ​កុមារ​ ( ចាក​ ធ. ខុ. ) ( សេចក្តី​អត់​ធន់​ ងាយ​​សម្រេច​​ប្រយោជន៏​​គ្រប់យ៉ាង ) កាល​ព្រះ​បាទ​ព្រហ្ម​ទត្ត គ្រង​រាជ​សម្បត្តិ​ក្នុង​ក្រុង​ពារាណសី​ ដែន​កាសី​ ព្រះ​បាទ​ទីឃីតិ​ គ្រង​រាជសម្បត្តិ ​
images/articles/666/Untitled-1.jpg
រឿង​ប្រេត​ញី​ស៊ីកូនម្តង​៥
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
រឿង​ប្រេត​ញី​ស៊ីកូនម្តង​៥ ( បេ​. ខុ. ) (​ ការ​ស្បថ​ទាំង​បំពាន​ មាន​ផល​ដូច​សម្បថ​ ) កាល​អង្គ​សម្តេច​ព្រះ​បរម​សា​ស្តា​ ទ្រង់​គង់​សម្រេច​សម្រាន្ត​ព្រះ​ឥ​រិយា​បថ​ ក្នុង​ក្រុង​សាវត្ថី​ មាន​ប្រេត​ញីមួយរូ​ប​ស៊ី​កូន​ឯងម្តង​៥ ។កាល​ពី​អ​តីតជាតិ​ ប្រេត​ញី​នោះ​ជា​ស្រ្តី​មួយ​រូប​ដែល​ត្រូវ​ជា​ភរិ​យា​ កុដុម្ពី​ម្នាក់​ក្នុង​ក្រុង​សាវត្ថី​នោះ​ដែរ​ តែនាង​ជា​ស្ត្រីអា​ឥត​មាន​កូន​ម្នាក់​សោះ​ ។ ថ្ងៃមួយ​ពួក​​​ញាតិ​ទាំង​ឡាយ​ និយាយ​ទៅ​កាន់​កុដុម្ពី​នោះ​ថា​ ភរិយា​របស់​អ្នក​ឯង​ជា​ស្ត្រីអា​ឥត​មាន​កូន ចូរ​ឯង​រក​ភរិយា​ដទៃ​មក​ក្រែង​មាន​កូន​ នឹង​បាន​ត​ពូជ​ពង្ស​វង្ស​ត្រកូល​ទៅទៀត​ ។​ ភរិយា​ក៏​និ​យាយ​ទៅ​កាន់​កុដុម្ពី​នោះ​ថា​ខ្ញុំ​ជា​ស្ត្រីអា​គ្មាន​កូន​ទេ​ ពូជ​ពង្ស​វង្ស​ត្រ​កូល​មុខ​ជា​នឹង​ត្រូវ​រលត់​ផុត​ ត្រឹម​នេះមិន​ខាន​ឡើយ​ ដើម្បើ​បន្ត​ពូជ​របស់​អ្នក​ ចូរ​អ្នក​រក​ភរិយា​មួយ​មក​ទៀត​ចុះ ។ កុដុម្ពី​ដោយ​ឃើញ​ភរិយា​ខ្លួន​ព្រម​ហើយ ក៏យក​ប្រ​ពន្ធ​មួយទៀត​ ក៏​ចូរ​ស្តី​ដណ្តឹង​នាង​កុមារិ​កាម្នាក់​ មក​ជា​ភរិយា​ ។ ភរិយា​ក្រោយ​នេះ​នៅ​រួម​រស់​ជាមួយ​កុដុម្ពី​មិន​យូរ​ប៉ុន្មាន ក៏​មាន​គភ៏ ។ ឯស្ត្រី​អា​បាន​ឃើញ​នាង​កុ​មារិ​កា​នោះ​មាន​គភ៏​ បែរ​ជា​គិត​ថា​ នាង​មាន​កូន​មិន​យូរ​ទេ​នាង​នឹង​បាន​ជាមេផ្ទះ​ធំ​​ ត្រូតលើអញ​ជាមិន​ខាន​ អញ​ត្រូវរក​ឧបាយ​កល​ ពន្លូត​គភ៏​នោះ​ទើប​បាន​ ។ គិត​ហើយ​នាង​ក៏​ជួល​បរិ​ព្វាជក​ម្នាក់ ដែល​ប្រសប់​ខាង​ផ្សំ​ថ្នាំ សម្រាប់​ពន្លូត​គភ៏ ។ លុះ​បរិព្វាជក​ផ្សំ​ថ្នាំ​យក​មក​ឪ្យ​នាង​ ហើយ​ផ្តាំ​ថា​ " ចូរ​នាង​យក​ថ្នាំ​នេះ​ដាក់​លាយ​នឹង​បាយ​ឪ្យស៊ី គភ៏​នោះ​នឹង​រលូត​ " ស្ត្រីនោះ​ធ្វើ​តា​ម​បណ្តាំ ក៏​សម្រេច​ដូច​បំណង​មែន​ ។ កាល​គភ៏​នោះ​រលូត​ផុត​ទៅ​ នាង​កុមារិ​កា​នោះ​ ក៏​និ​យាយ​រឿង​រ៉ាវ​ប្រាប់​ដល់​ស្វាមី​ ម្តាយ​​ និង​ញាតិ​ទាំង​អស់​របស់​ខ្លួន អំ​ពី​គំនិត​​អា​ឃាដ​ព្យាបាទ​របស់​ស្ត្រី​នោះ​ ឯ​ពូក​ញាតិ​បាន​ស្តីបន្ទោស​ស្ត្រី​អា​នោះ​ជា​ច្រើន តែ​ស្ត្រី​នោះ​មិន​ព្រម​ទទួល​ការពិត​នោះ​ទេ ហើយ​ហ៊ាន​ស្បថទាំង​បំពាន​ថា​ បើ​នាង​បាន​ធ្វើ​អំ​ពើ​អាក្រក់​ដូច​នេះ​មែន​ សូម​ឪ្យ​ធ្លាក់​រង​ទុក្ខ​វេទនា​ក្នុង​នរក​ រួច​ពី​នោះ​មក​កើត​ជា​ប្រេត​ស៊ីកូន​ឯង​ សូម​ឪ្យ​អត់​បាយ​ក្រហាយ​ទឹក​ ឪ្យ​មាន​ខ្លូន​ធំ​ក្លិន​ស្អុយ​​រុយ​រោម​ជា​និច្ច ។​ ដោយ​អំណាច​បាប​កម្ម​ លុះ​ដល់​ពេល​រលាយ​កាយ​ទៅ​ ស្ត្រីអា​នោះ​ក៏​ធ្លាក់​ទៅ​សោយ​ទុក្ខ​ក្នុង​នរក​ រួច​បាន​ត្រលប់​ពីនរក​មក​កើត​ជា​ប្រេត​ញី​អា​ស្រ័យ​នៅ​ក្បែរ​ភូមិ​នោះ ។ កាល​នោះ​មាន​ព្រះ​ថេរៈ​ ៨​អង្គ​គង់​ចាំ​ព្រះ​វស្សា​នៅ​ក្នុង​ជន​បទ​មួយ​ លុះ​ចេញ​វស្សា​ក៏​និមន្ត​ចូល​ទៅ​ក្រុង​សាវត្ថី​ ដើម្បើ​នមស្សការ​ព្រះ​បរមគ្រូ បាន​ចូល​ទៅ​សម្នាក់​អា​ស្រ័យ​ ក្នុង​ព្រៃ​របោះ​មួយកន្លែង​ ដ៏​ប្រកប​ដោយ​ម្លប់​សែន​ត្រជាក់​ មាន​ទឹក​ថ្លា​ឆ្វង់​ ។ ឯ​ប្រេត​ញី​នោះ​បាន​សំដែង​កាយ​ឪ្យ​ព្រះ​ថេរៈ​ទាំង​ឡាយ​នោះឃើញ​ ទើប​ព្រះ​ថេរៈ​៧អង្គ​សូត្រ​ជា​បទ​គាថា​ថា៖​នាង​គ្មាន​សំពត់​ស្លៀក​ មាន​ខ្លូន​អា​ក្រក់​ក្រៃ មាន​ក្លិន​ស្អុយ​​អសោចិ មាន​រុយ​រោម​ពេញ​ទាំង​ខ្លូន មក​នៅ​អាស្រ័យ​ក្នុង​ព្រៃ​នេះ ព្រោះ​ធ្វើ​កម្ម​អ្វី ? នាង​ប្រេត​បាន​រៀប​រាប់​អំពី​អំ​ពើ​អាក្រក់​របស់​ខ្លួន ដោយ​បញ្ជាក់ថា​ ខ្ញុំធ្លាក់​ខ្លួន​ទៅ​សោយ​ទុក្ខ​ក្នុង​នរក​រួច​បាន​កើត​ជា​ប្រេត​នៅទីនេះ​ ក្នុង​វេលា​ព្រឹក​ខ្ញុំ​រលូត​កូន​៥មក​ហើយ​ខ្ញុំស៊ី​អស់​ទៅ​ វេលា​រសៀល​រលូត​៥ទៀត ស៊ី​អស់​ទៀត​ទៅ​ ទុក​ជា​ខ្ញុំស៊ី​ដូច្នោះ​ ក៏​នៅ​តែមិន​ចំអែត​ដែល ក្នុង​ចិត្ត​ខ្ញុំ​ម្ចា​ស់​មាន​សេចក្តី​ក្តៅ​ក្រហាយ ស្រេក​ឃ្លាន​ដូច​មិន​ដែល​បាន​អាហារ ។​ ព្រះ​ថេរៈសួរ​បន្តរ​ទៀត​ថា​ ចុះ​នាង​ធ្វើ​កម្ម​ដូច​ម្តេច ? នាង​ប្រេត​ទូល​ទៀត​ថា​ បពិត្រ​ព្រះ​ករុណា​ ! កាល​ពី​ជាតិ​មុន​ខ្ញុំ​ម្ចាស់​ជា​ស្ត្រី​អា​ រួម​ស្វាមី​ជាមួយ​នាង​កុមារិកា ជា​ប្រ​ពន្ធ​ចុង​ ក្រោយ​មក​នាង​កុមារិកា​មាន​គភ៏​ ខ្ញុំ​ម្ចាស់​មាន​ចិត្ត​ឫស្យា​ ព្យាយាម​ពន្លូត​គភ៏​របស់​នាង​​ ។​ ឯ​ស្វាមី​និង​មាតា​បាន​ស្តី​បន្ទោស ហើយ​ខ្ញុំ​ម្ចាស់​បាន​មុសា​វាទ​ ដោយ​ស្បថ​ថា​ បើ​ខ្ញុំ​ម្ចាស់​ពន្លូត​គភ៏​មែន​​ សូម​ឪ្យ​ខ្ញុំស៊ី​កូន​មួយ​ថ្ងៃ ១០​ មាន​ក្លិន​ស្អុយ​រុយ​រោម​ពេញ​ខ្លួន​​ ។ ដោយ​សេចក្តី​បំពាន​នេះ​ធ្វើ​ឪ្យ​ខ្ញុំ​ម្ចាស់​​ មក​សោយ​ទុក្ខ​ក្នុង​នរក​ ហើយ​មក​ស៊ី​កូន​ឯង​​ ។ ទូល​ពុទ្ធ​ដិកា​ថ្វាយ​ព្រះ​ថេៈរួច​ បាន​ផ្តាំថា​ សូម​ព្រះ​ករុណា​​មេត្តា​និ​មន្ត​ទៅ​ប្រាប់​កុដុម្ពី​នោះ​​​ឪ្យ​ថ្វាយ​ទាន​ដល់​ព្រះ​ករុណា​ម្ចាស់​ផង​ ហើយ​សូម​ឧទិ្ទស​កុសល​ផល​បុណ្យ​មក​ចែក​ ខ្ញុំម្ចាស់​ទទួល​ទាន​ផង​ ដើម្បើ​ឆាប់​រួច​ពី​ប្រេត​នេះ ។ ព្រះ​មហា​ថេរៈ​ប្រ​កប​ដោយ​សេចក្តី​មេត្តា​ ក៏និមន្ត​ទៅ​ផ្ទះ​កុដុម្ពី​នោះ​ អធិប្បាយ​អំ​ពី​បណ្តាំនាង​ប្រេត​ញី​ កុដុម្ពី​បាន​ចាត់​ចែង​ឧ​ទ្ទិស​ផល​ឪ្យ​ប្រេត​ញី​ ដោយ​សទ្ធា​ជ្រះថ្លា​ក្រៃលែង​ គ្រា​ដែល​នាង​ប្រេត​បាន​រំដោះ​ទុក្ខ​ទោស​ ក៏​បាន​សោយ​សម្បត្តិ​ដ៏​សែន​មនោ​រម្យ ។ ឯ​នាង​ប្រេត​ក៏​សំដែង​កាយ​ឪ្យ​កុដុម្ពី​បាន​ឃើញ​ ។​ ព្រះ​មហា​ថេរៈ​បាន​យក​រឿង​ទាំង​នេះ​ទូល​ថ្វាយ​ព្រះ​បរម​សាស្តា ព្រះ​អង្គ​បាន​បញ្ចាក់​កម្ម​ដ៏​អ​កុសល​នេះ លុះ​ចប់​ដល់​មហាជន​ ក៏​បាន​សម្រេច​នូវ​អរិយ​ធម៏​គ្រប់ ៗ គ្នា​ ។ វាយ​អត្តបទបញ្ចូល​ដោយ​ កញ្ញា​ ហេង​ សំ​ដា​ណែត ។ ដក​ស្រង់​ចេញ​ពី​​សៀវ​ភៅ ប្រជុំ​និទានជាតក ។ ដោយ៥០០០ឆ្នាំ
images/articles/667/Untitled-1.jpg
​រឿង​ប្រេត​ញី​ឈ្មោះ​ឧត្តរមាតា
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
​រឿង​ប្រេត​ញី​ឈ្មោះ​ឧត្តរមាតា (​ ចាក បេ. ខុ. ) ( ទោស​នៃការ​ដាក់​បណ្តាសា​កូន​របស់​ខ្លួន ) សម័យ​មួយ​ ព្រះ​កង្ខារ​រេវត​ត្ថេរ កំ​ពុង​សម្រាក​ក្នុង​វេ​លា​ពេល​ថ្ងៃ​ក្បែរ​ឆ្នេរ​ ទន្លេ​គង្គា​ ។ ពេល​នោះ​មាន​ប្រេត​ញី​មួយ
images/articles/668/Untitled-1.jpg
រឿង​សុជាតមាណព
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
រឿង​សុជាតមាណព ( ចាក បេ. ខុ. ) ( ព្រះ​ធម៏​អាច​​រម្ងាប់​សេចក្តី​​សោក​បានឆាប់​រហ័ស ) កាល​ព្រះ​បរម​សា​ស្តា​ពេជ្ញតា​ញាណ ព្រះ​អង្គ​គង់​សម្រាន្ត​ព្រះ​ឥរិយាបថ​ នៅ​ក្នុង​សុគន្ធ​កុដិ នៃ​វត្ត​ជេតពន មាន​កុដុម្ពី​ម្នាក់​នៅ​ក្នុង​ក្រុង​សាវត្ថីបិតា អនិច្ចកម្ម​ទៅ
images/articles/669/Untitled-1.jpg
រឿង​ខេម​កសេដ្ឋីបុត្រ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
រឿង​ខេម​កសេដ្ឋីបុត្រ ( ចាក​ ធ. ខុ. ) (​ ផល​នៃសេចក្តី​​ប្រាថ្នា​ខុស​​គន្លង​ធម៏​ ជា​ទោស​​ក្នុង​លោក ) កាល​ព្រះ​​សាស្តាគង់​​នៅ​វត្ត​ជេត​ពន ព្រះ​អង្គ​ទ្រង់​ប្រារព្ធ​នឹង​សេដ្ធី​ម្នាក់​ឈ្មោះ​ ខេមក ជា​ក្មួយ​អនា​ថ​បិណ្ឌិក ។ មាន​សេចក្តី​ដំ​ណាល​ថា​
images/articles/670/Untitled-1.jpg
រឿង​អម្ព​តាបស
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
រឿង​អម្ព​តាបស (​ ចាក អ. ជា ) ( សេចក្តី​សង្គ្រោះ​ ជា​មហា​ស្នេហ៍ពូ​កែ​បំផុតក្នុង​លោក ) ក្នុង​​អ​វ​សរ​​ដែល​​កន្លង​​ទៅ​ហើយ មាន​ព្រះ​រាជា​មួយ​អង្គ​ព្រះ​នាម​ព្រ​ហ្ម​ទត្ត​ សោយ​រាជ​សម្បត្តិ​ក្នុង​ក្រុង​ពារាណ​សី​ ។ កាល​នោះ​​ព្រះ​សម្ពុទ្ធ​បរម​គ្រូ
images/articles/671/Untitled-1.jpg
រឿង​អាយ​ល​ម្ពាយ​ចាប់​ពស់
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
រឿង​អាយ​ល​ម្ពាយ​ចាប់​ពស់ ( ចាក ម. វា. ) ( គុណ​នៃព្រះ​រតន​ត្រ័យ​ ជា​ឪ​សថ​វិ​សេស​បំផុត​ក្នុង​លោក​ ) កាល​សាស​នា​ព្រះ​សម្ពុទ្ធ​ព្រះនាម​កស្សប ព្រះ​អង្គ​បរិ​និ​ព្វាន​ហើយ​ ។ កាល​នោះ​មាន​ពួក​ពុទ្ធ​បរិ​ស័ទ​នាំ​គ្នា​សាង​ព្រះ​ចេ​តិយ​មាស​វិ​ចិត្រ​ដោយ​កែវ​ ៧ប្រ​ការ​កំពស់​ ១ យោជន៏ ។ មនុស្ស​ទាំង​ឡាយ​ក្នុង​សម័យ​នោះ​ច្រើន​ជា​សម្មា​ទិដ្ធិ តែង​សូត្រ​ធម៌​រំ​ឮក​គុណ​ព្រះ​រតន​ត្រ័យ​ថា​ ៖ នមោ​ ពុទ្ធាយ នមោ ធម្មាយ នមោ សង្ឃាយ ដូច្នេះ​គ្រប់​ៗគ្នា ។ កាល​នោះ​មាន​ព្រាន​ម្នាក់​ធ្វើ​អាយ​លម្ពាយ​ចាប់ពស់ ជា​មនុស្ស​មិ​ច្ឆា​ទិដ្ធិ មិន​ជ្រះ​​ថ្លា​ក្នុង​គុណ​ព្រះ​រតន​ត្រ័យ​ ត្រេក​អរ​តែ​ក្នុង​ការ​ចាប់​ពស់​ លុះចាប់​បាន​ហើយ​យក​មក​បង្រៀន​ឲ្យ​លេ​ង​ល្បែង​ផ្សេង​ៗ ជួល​ឲ្យ​អ្នក​នគរ​មើល​យក​ថ្លៃ​ឈ្នួល​ចិ​ញ្ចឹម​ជី​វិត ។​ថ្ងៃមួយ​​​អាយលម្ពាយ​ ឮ​ពួក​ពុទ្ធ​បរិ​ស័ទ នាំ​គ្នា​​សូត្រ​ថា​ ៖ ​នមោ​ ពុទ្ធាយ​ ដូច្នេះ ក៏​សើច​ចំ​អក​ធ្វើត្រាប់​តាម​ ហើយ​ដើរ​ទៅ​រក​ចាប់​ពស់​ក្បែរ​ដំ​បូក​មួយ​ ។ គ្រា​នោះ​មាន​នាគ​រាជ​មួយ​ មាន​ឫ​ទ្ធិ​ច្រើ​ន​ជ្រះ​ថ្លា​ក្នុង​គុណ​ព្រះ​រតន​ត្រ័យ បាន​ទៅ​​បូជា​គោរព​ព្រះ​ចេតិយ​ដែល​បញ្ចុះ​ព្រះ​សារី​រិក​ធាតុ​ ព្រះ​សម្ពុទ្ធ​ព្រះ​នាម​កស្សប ។ គោរព​បូជា​ព្រះ​ចេតិយ​ហើយ​លូន​ត្រឡប់​ទៅ​វិញ​ ក៏​ជួប​នឹង​អាយល​ម្ពាយ​ ៗ ឃើញ​នាគរាជ​នោះ​ស្ទុះ​ចូល​ទៅ​ជិត​ហើយ​រាយ​មន្ត​ដើម្បី​នឹង​ចាប់​ ។ នាគរាជ​ឮ​មន្ត​នោះ​ហើយ​ក៏​កើត​ទោ​សៈ​ក្រេវ​ក្រោធ ស្ទុះ​ដេញ​អា​យល​ម្ពាយ​នោះ​វិញ បំ​ណង​នឹង​ចឹក​សម្លាប់​ ។ អាយលម្ពាយ​ដឹង​ថា​ជា​នាគរាជ​មិន​ស្តាប់​មន្ត​ខ្លួន​ហើយ​ ក៏​ភិត​ភ័យ​ជា​ខ្លាំង​ប្រឹង​ស្ទុះ​រត់​គេច​ដោយ​រហ័ស​ មិនបាន​ស្ងោក​មើល​ក្រោម​​​ ក៏​ទង្គិច​នឹង​ថ្ម​ដួល​ភ្លាត់​មាត់​ថា​ ៖ នមោ​ ពុទ្ធាយ ៗ ព្រោះ​ធ្លាប់​មាត់​កាល​ធ្វើ​ត្រាប់​តាម​គេ ។ ឯ​នាគរាជ​គ្រាន់​តែ​ឮ​ថា​ នមោ​ ពុទ្ធាយ​ ដូច្នេះ ក៏​រលត់​បាត់នូវ​ក្តី​ក្រោធ​មួយ​រំ​ពេច​ ហាក់​ដូច​ជា​ដុំ​ភ្លើង​ធ្លាក់​ចុះ​ក្នុង​ទឹក​ ទើប​និយា​យ​ទៅ​រក​អាយលម្ពាយ​ថា​ ម្នាល​សំ​ឡាញ់​អ្នក​កុំ​ភ័យ​ឡើយ យើង​មាន​សេចក្តី​ជ្រះ​ថ្លា​ចំពោះ​អ្នក​ក្រៃ​ពេក​ សូម​អ្នក​ទទួល​យក​គ្រឿង​បណ្ណាការ​នេះ​ចុះ ។ នាគរាជ​ក៏​ខ្ជាក់​ផ្កា​មាស​ ៣ ដុំ​តម្លៃ​ ១ ពាន់​កហាបណៈ អ្នក​យក​ ១ដុំ​ទៅ​បូជា​ព្រះ​ចេតិយ​ យក​បុណ្យ​របស់​អ្នក​ចុះ ១ដុំ​ ទៀត​យក​ទៅ​បូជា​ចេតិយ​ឲ្យ​ខ្ញុំ​ ១ដុំ​ទៀត​អ្នក​យក​ទៅ​លក់​យក​លុយ​ចិ​ញ្ចឹម​ជីវិត​ចុះ ។អាយលម្ពាយ​ក៏​មាន​សេចក្តី​ជ្រះថ្លា​ ចំ​ពោះ​​គុណ​ព្រះ​រតន​ត្រ័យ​យ៉ាង​មុត​មាំ​ បាន​ថ្វាយ​ខ្លួន​ជា​ឧបាសក​តាំង​ពី​ពេល​នោះមក​ លុះ​ស្លាប់​ទៅ​បាន​ទៅ​កើតក្នុង​ស្ថាន​សួគ៌​ បរិ​បូណ៏ដោយ​ទិព្វ​សម្បត្តិ​ជា​សុខ​ក្សេម​ក្សាន្ត អស់​កាល​ដ៏​យូរ​អង្វែង ។ វាយបញ្ចូល​អត្តបទដោយ កញ្ញា ហេង​ សំដា​ណែត ។ អត្តបទ​នេះដក​ស្រង់​ចេញ​ពីសៀវ​ភៅ​ ប្រ​ជុំ​និ​ទាន​ជាតក ។ ដោយ៥០០០ឆ្នាំ
images/articles/672/Untitled-1.jpg
គុណ​នៃការ​បូជា​បាត្រ ព្រះ​សម្ពុទ្ធ​និង​អា​និសង្ឃ​​ស្តាប់ទេសនា
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
រឿង​នាង​កា​ញ្ចនទេវី (​ ចាក ម. វា. ) (​ គុណ​នៃការ​បូជា​បាត្រ ព្រះ​សម្ពុទ្ធ​និង​អា​និសង្ឃ​​ស្តាប់ទេសនា ) កាល​ព្រះ​សម្ពុទ្ធ​បរមគ្រូ​ បរិនិព្វានហើយ ពួក​ពុទ្ធ​បរិស័ទ​ទាំង​ឡាយ​ក្នុង​ទេវ​បុត្តនគរ​នាំ​គ្នា​យក​បាត្រ ព្រះ​សម្ពុទ្ធ​ទៅ​បញ្ចុះ​ក្នុង​ចេតិយ​កែវ​ មុន​បញ្ចុះ​ក្នុង​ចេតិយ​នោះព្រះ​រាជា​បាន​ចាត់​ចែង​ធ្វើ​ក្បួន​ហែ​យ៉ាង​អស្ចារ្យ​ គឺ​ឪ្យ​រាជ​បុរស​ហៅជាង​ទង​ជា​ច្រើន​អ្នក​មក​ ឪ្យ​យកដើម​ឫ​ស្សី​ ១ ដើម​យ៉ាង​ធំមក​រចនា​ស្រោប​មាស​រំ​លេច​ដោយ​កែវ​ ៧ ប្រការ យក​បាត្រ​ដាក់​ភ្ជាប់​លើ​ចុង​ឫស្សី​ ហើយ​លើក​ឡើង​ដម្កល់​លើរាជ​រថមាស​ ហែ​ប្រ​ទក្សិណ​ទី​ក្រុង​បីជុំ ទើប​នាំ​ចូល​ទៅ​បញ្ចុះក្នុងចេតិយ​កែវ​ ប្រជុំ​គ្នាធ្វើ​បុណ្យ​សម្ពោធ​ឆ្លង​អស់​រយៈ​៧ ថ្ងៃ​ មាន​ធម្ម​កថិក​សំដែង​ធម៌​ទេសនា​រាល់​រាត្រី​ ។​ ពួក​មនុស្ស​និង​ទេវ​តា នាគ​ គ្រុឌ ជា​ច្រើន​បាន​នាំគ្នា​មក​ស្តាប់​ធម្មទេសនា ។កាល​នោះ​មាន​នាគ​រាជ​មួយ​មាន​ឫទ្ធិ​អ​ស្ចារ្យ​បាន​មក​ស្តាប់ធម្មទេស​នា បាន​ឃើញ​នា​រី​ម្នាក់​មាន​រូប​ល្អ​ស្រស់​ប្រិម​ប្រិយ​ ជា​ស្រ្តី​មាន​សទ្ធា​មាំក្នុង​ព្រះ​ពុទ្ធ​សាស​នា​ ។ នាគរាជ​មាន​​សេចក្តី​ស្នេហា និ​មិ្មត​ជា​មាពណ​ទៅ​និយាយ​លួង​លោម​នាង យក​នាង​ជាភរិយា​ នាង​មិន​ព្រម ក៏​មាន​សេចក្តី​ក្រោធ​ខឹង​និម្មិត​ខ្លួន​ជា​ពស់​នាគយ៉ាង​ធំ​ រុំ​ព័ទ្ធនាង​នោះ​ជិត​តាំងពី​បាត​ជើង​ឡើងទៅ​ ហើយ​បើក​ពពារ​គ្រប​បិទ​ពី​លើ បំ​ណង​ឪ្យ​នាង​ស្លាប់ ប៉ុន្តែ​នាង​តាំង​ចិត្ត​មាំក្នុង​ការ​គោរព​ព្រះ​ចេតិយ និង​ព្រះធម៌​ទេសនា​តែ​ម្យ៉ាង​ ឥត​រំភើប​ញាប់​ញ័រ​អ្វី​ឡើយ មិន​យូរ​ប៉ុ​ន្មាន នាគរាជ​ក្តៅ​ក្រ​ហាយ​រលា​ភ្នែន​ស្ទុះ​ចេញ​ឆ្ងាយ​ពី​នាង​ នឹក​ស្ងើច​អស្ចារ្យ​ កើត​សេចក្តី​ជ្រះ​ថ្លា​ចំ​ពោះ​នាង​ ទើប​និ​មិ្មត​ខ្លូន​មាន​ពពា​ ១រយ​ឪ្យ​នាង​អង្គុយ​ពី​លើក្នុង​ទី​កណ្តាល​ពុទ្ធ​បរិស័ទ ហើយ​បូជា​ដោយ​កហាបណៈ​ជា​ច្រើន​ពាន់ ។​ ចំ​ណែក​ពុទ្ធ​បរិស័ទ ទាំងឡាយ​ឃើញ​ហេតុ​អស្ចារ្យ​ដូច្នេះហើយ កើត​សេចក្តី​ជ្រះ​ថ្លា​នាំ​គ្នា​យក​កហាប​ណៈ ទៅ​បូ​ជា​នាង​រួម​ទាំង​អស់​​ ១៨​កោដិ ។​​ នាង​បាន​សម្បត្តិ​ច្រើន​ ដូច្នេះ​ហើយ​ខំ​ធ្វើ​ទាន​សីល​ដ​រាប​ដល់​អស់​អាយុ​ ក៏​ទៅ​ចាប់​កំ​ណើត​កើត​ក្នុង​ផ្ទៃ​អគ្គមហេសី​នៃ​ព្រះ​មហា​ក្សត្រ​ ក្នុង​ទេវ​បុត្តនគរ ដល់​ពេល​ដែល​ប្រ​សូត​មាន​ហេតុ​អស្ចារ្យ ភ្លៀង​កែវ​ ៧ ប្រការ​ធ្លាក់​ចុះ​មក​ពេញ​ទេវ​បុត្តនគរ ទាំង​មូលទើប​ព្រះ​បរម​រាជវង្សានុ​វង្ស ថ្វាយ​ព្រះ​នាម​ថា​ ក​ញ្ចន​ទេវី ។ ឯ​នាង​កញ្ចនទេវី​នេះ​ មាន​រូប​ល្អ​ស្រស់​ដូច​រូប​ទេព​អប្សរ មាន​ពន្លឺ​ផ្សាយ​ចេញ​ពី​កាយ​ប្រ​វែង​មួយ​ហត្ថ ជានិច្ចដោយ​អានិសង្ឃ​ដែល​នាង​បាន​បូ​ជា​បាត្រ​ព្រះ​សម្ពុទ្ធ និង​អានិសង្ឃ​ស្តាប់​ធម៌​ទេសនា ។​ ស្តេច​ក្នុង​ជម្ពូទ្វីប​ទាំង​មូល​នាំគ្នា​បញ្ជូន​គ្រឿង​បណ្ណាការ​មក​ថ្វាយ​ព្រះ​រាជ​បិតា ដើម្បី​ដណ្តឹង​នាង​ នាង​មិន​ព្រម​យក​ ព្រោះជាស្ត្រី​មាន​និស្ស័យ​ខ្ពស់ នាង​សូម​អង្វរ​ព្រះ​រាជបិតា សូម​ចេញ​ចាក​ព្រះ​រាជ​និ​វេសន៏ ទៅ​បួស​ក្នុង​សំណាក់​ភិក្ខុ​នី​ ព្រះ​រាជ​បិតា​ក៏​ទ្រង់​ព្រះ​រាជា​អនុ​ញ្ញាត​​តាម​សូម ទើប​ដង្ហែ​នាង​ចេញ​ពី​ព្រះ​រាជ​និវេសន៏​យ៉ាង​ មហោ​ឡា​រឹក​ទៅ​បួស​ជា​ភិក្ខុនី មិន​យូរ​ប៉ុន្មាន នាង​បាន​សម្រេច​អរហត្តផល ព្រម​ទាំង​បដិ​សម្ភិទា មាន​នាម​ប្រាកដ​​ថា​ កញ្ចនថេរី ដល់​អស់​អា​យុ​ក៏​និព្វាន​ទៅ ។ អត្តបទ​នេះវាយ​បញ្ចូល​ដោយ​ កញ្ញា ហេង​ សំ​ដា​ណែត ។​ អត្តបទ​នេះដក​ស្រង់​ចេញ​ពី​សៀវ​ភៅ ប្រជុំ​និទាន​ជាតក ។ ដោយ៥០០០ឆ្នាំ
images/articles/673/Untitled-1.jpg
រឿង​ខ្មោច​យក្ខ​និង​កូន​ក្មេង​តូច
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
រឿង​ខ្មោច​យក្ខ​និង​កូន​ក្មេង​តូច ( ចាក ម. វា. ) (​ អា​និសង្ឃ​នៃការ​រ​​លឹក​នូវ​ពុទ្ធគុណ ) ក្នុង​ពុទ្ធ​សម័យ​ មាន​បុរស​សម្មាទិដិ្ធ​ម្នាក់​រក​ស៊ី​កាប់​អុស​លក់​ ។ ថ្ងៃ​មួយ​បាន​នាំកូន​តូច​ទៅ​កាប់​អុស​ជា​មូយ​ផង​ ។​ ដល់​ពេល​ល្ងាចនាំ​កូន
images/articles/674/Untitled-1.jpg
រឿង​វិ​សម​លោម​រាជ​កុ​មារ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
រឿង​វិ​សម​លោម​រាជ​កុ​មារ ( ចាក ម. វា. ) ( ផល​នៃ​ការ​ធ្វើ​ទាន​​ដោយ​សេចក្តីជ្រះថ្លា ) កាល​សាស​នា​ព្រះ​សម្ពុទ្ធ​ព្រះ​នាម​កស្សប មាន​បុ​រស​ម្នាក់​បាន​ស្តាប់​ធម៌​ទេស​នា​ព្រះ​សម្ពុទ្ធ មាន​សេចក្តី​​ជ្រះ​ថ្លា​បាន​​ធ្វើ​ទាន​ប្រ​គេន​ ចង្ហាន់​ចំ​ពោះ​ព្រះ​សង្ឃ​មាន​ព្រះ​ពុទ្ធ​ជា​ប្រ​ធាន
images/articles/675/Untitled-1.jpg
រឿង​ចិត្ត​គហបតី
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
រឿង​ចិត្ត​គហបតី (​ ចាក ធ. ខុ. ) ( អ្នក​ប​រិ​បូណ៍​​ដោយ​សទ្ធា​​និង​សីល​​មាន​គេ​បូ​ជា​គ្រប់​ទី​កន្លែង ) កាល​ព្រះ​សម្ពុទ្ធ​បរម​គ្រូ​ទ្រង់​ព្រះ​ជន្ម​នៅឡើយ​ ។ ថ្ងៃ​មួយ​ព្រះ​អា​ន​ន្ទ​ទូល​សួរ​ព្រះ​សម្ពុទ្ធ​ថា​ ប​ពិត្រ​ព្រះ​អង្គ​ដ៏​ចំ​រើន​ ចិត្ត​គ​ហបតី​មក​កាន់​សំ​ណាក់​ព្រះ​អង្គ​អស់​ ១ ខែ ទេវតា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.47
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿